Kaps Facebook

Khmer Angkor Political System Facebook

Advertisements

3 comments on “Kaps Facebook

  1. ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការចូលរួមប្រជុំក្នុងការបង្កើត
    គណកម្មការចំរុះឯករាជ្យនេះ គឺជាការត្រឹមត្រូវណាស់ដែលយើងទាមទារ
    ឲ្យមានការចូលរួមពីគ្រប់អង្គការសង្គមសីវិលជាតិ និងអន្តរជាតិដោយ
    មានការចូលរួមនិងមើលពីលើដោយអង្គការសហប្រជាជាតិ។ ចំនុចនេះ
    ជាចំនុចខ្លាំងបំផុតរបស់យើងពីព្រោះ មានមតិជាច្រើនគេ
    សង្កេតមើល ហើយគេច្បាស់ជាវិភាគថា ហេតុអ្វី គជប និង គណបក្ស
    ប្រជាជនកម្ពុជាខ្លាចអង្គការសង្គមសីវិលជាតិ និងអន្តរជាតិដែលមាន
    អង្គការសហប្រជាជាតិជាអជ្ញាកណ្តាលក្នុងការចូលរួមបង្កើតគណ
    កម្មការចំរុះឯករាជ្យនេះ ឬមួយខ្លាចអង្គការសហប្រជាជាតិដឹងថាខ្លួន
    ចូលដៃចូលជើងក្នុងការបន្លំសន្លឹកឆ្នោតរបស់ប្រជាជនស្លូតត្រង់ដែល
    ស្រឡាញ់សន្តិភាព ស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌ ស្រឡាញ់
    លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។
    ឯកឧត្តមជាទីគោរព ខ្ញុំបាទចង់ចូលរួមមតិរបស់ខ្ញុំមួយគឺថា សូម
    សំណូមពរជូនគណបក្សសង្រ្គោះជាតិសរសេរលិខិតផ្លូវការរបស់
    គណបក្សសង្រ្គោះជាតិមួយ ជូនទៅគ្រប់ស្ថានទូតទាំងអស់ក្នុង
    ប្រទេសកម្ពុជា និងអគ្គលេខាអង្គការសហប្រជាជាតិ លោក​បានគីមូន
    ដោយបញ្ជាក់ថាចំនួនអាសនៈដែលគណបក្សប្រជាជនកម្ពុជាប្រកាស
    តាមវិទ្យុនិងទូរទស្សន៍ទាំងអស់នោះមិនផ្លូវការទេពីព្រោះវិទ្យុនិងទូរទស្សន៍
    ទាំងអស់នោះបំរើឲ្យគណបក្សប្រជាជនកម្ពុជាទាំងអស់មិនមែន
    ជាលទ្ធផលដែលសំដែងចេញពីច្ឆ័នទាក់ប្រជារាស្រ្តកម្ពុជាពិតប្រាកដ
    នោះទេ។ បើគណបក្សប្រជាជនកម្ពុជាប្រកាន់ជំហររឹងដោយសំអាង
    លើចំនួនអាសនៈ ៦៨ កៅអីដែលប្រឌិតដោយខ្លួនឯងនេះគឺមានន័យ
    ថាគណបក្សប្រជាជនកម្ពុជាគឺជាអ្នកចង់បង្កឲ្យមានបញ្ហាបាតុកម្មនៅ
    ទូទាំងប្រទេសហើយ មិនមែនគណបក្សសង្រ្គោះជាតិទេជាអ្នកបង្ក
    ឡើងនោះ សូមបញ្ជាក់ឲ្យច្បាស់ត្រង់ចំនុចនេះ​ពីព្រោះប្រជាជនទូទាំង
    ប្រទេសគេខឹងខ្លាំងណាស់ដោយសារការលួចបន្លំសន្លឹកឆ្នោតរបស់
    ពួកគាត់ដោយគណបក្សប្រជាជនកម្ពុជា ដូច្នេះពួកគាត់ចូលរួមធ្វើ
    បាតុកម្មដោយខ្លួនឯងដោយគ្មានការបង្ខិតបង្ខំឡើយគឺធ្វើឡើង
    ដើម្បីទាមទារសន្លឹកឆ្នោតរបស់ពួកគាត់មកវិញ។ ដោយសារហេតុនេះ
    ហើយបានជាប្រជាជនកម្ពុជានៅទូទាំងប្រទេសសុំឲ្យមានការបង្កើត
    ឡើងនូវគណកម្មការចំរុះឯករាជ្យមួយដើម្បីពិនិត្យមើលភាពមិនប្រក្រ
    តីដែលបង្កឡើងដោយ គជប និងគណបក្សប្រជាជនកម្ពុជាដែលមាន
    បំណងលួចសន្លឹកឆ្នោតពួកគាត់យ៉ាងពិតប្រាកដ។
    គោរពជូនពរដោយលោក សូរិយា

    ចូលចិត្ត

    • Riddhsen Raksmeysoriya: ឯកឧត្តមជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះការចូលរួមប្រជុំ ក្នុងការបង្កើតគណកម្មការចំរុះឯករាជ្យនេះ គឺជាការត្រឹមត្រូវណាស់ ដែលយើងមានការទាមទារឱ្យចូលរួម ពីគ្រប់អង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិ ដោយមានការចូលរួម និង មើលដោយអង្គការសហប្រជាជាតិ ។

      Lovepeehs05: ខ្ញុំជឿថាវាល្អហើយត្រឹមត្រូវមែន ហើយគណបក្សសង្គ្រោះជាតិគាំទ្រ តែគណបក្សប្រជាជន និង គ.ជ.ប. មិនគាំទ្ររឿងនេះ ថាមិនចាំបាច់ទេ គឺយើងជាខ្មែរត្រូវដោះស្រាយដោយខ្លួនឯង ។

      រឿងខ្មែរដោះស្រាយដោយខ្លួនបាន លុះត្រាតែខ្មែរមានគំនិតឆ្នៃប្រឌិតខ្ពស់ថា ធ្វើយ៉ាងម៉េចឱ្យខ្មែរ ចេះស្តាប់ខ្មែរគ្នាឯងបាន វាត្រូវតែមានរូបមន្តអ្វីមួយច្បាស់លាស់ ដែលអាចជឿជាក់បានទាំងសង្ខាង ។ ត្រង់ចំណុចនេះ ខ្ញុំមានរចនាសម្ព័ន្ធខ្មែរទំនើប ជារូបមន្តមួយដ៏ល្អប្រសើ សម្រាប់ខ្មែរយកមកប្រើប្រាស ដើម្បីដោះស្រាយវបត្តិខ្មែរ មិនចាំបាច់មានអង្គការក្រៅរដ្ឋាភិបាល ឬ អង្គការសហប្រជាជាតិក៏បាន មានក៏បាន ហើយអាចដើរតួរបានទាំងសង្ខាង គឺគ្មានអ្វីឱ្យល្អជាង រូបមន្តនេះទេ បើតាមការស្រាវរបស់ខ្ញុំ ។ សូមមើលថ្លឹងថ្លែងពិចារណាទាំងអស់គ្នាថាគួរមិនគួរ សូមអរគុណ !!

      ចូលចិត្ត

    • Riddhsen Raksmeysoria: ចំនុចនេះ ជាចំនុចខ្លាំងបំផុតរបស់យើង ពីព្រោះមានមតិជាច្រើន គេសង្កេតមើល ហើយគេច្បាស់ជាវិភាគថា ហេតុអ្វី គ ជ ប និង គណបក្សប្រជាជនកម្ពុជា ខ្លាចអង្គការសង្គមស៊ីវិលជាតិ និង អន្តរជាតិ ដែលមានអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល ក្នុងការចូលរួមបង្កើត គណកម្មការចម្រុះ ឯករាជ្យនេះ ឬមួយខ្លាចអង្គការសហប្រជាជាតិ ដឹងថាខ្លួនចូលដៃចូលជើង ក្នុងការបន្លំសន្លឹកឆ្នោត របស់ប្រជាជន ស្លូតត្រង់ ដែលស្រឡាញ់សេរីភាព ស្រឡាញ់យុត្តិធម៌ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ។

      Lovepeehs05: យល់ស្របដែរ តែអង្គការសហប្រជាជាតិច្បាស់ជាមិនចូលដៃចូលជើង និង ជនប្រព្រឹត្តអំពើពុករលួយឡើយ ។ អង្គការសហប្រជាជាតិ ច្បាស់ជាគាំទ្រ ចំពោះប្រជាជន ដែលស្រឡាញ់ សិទ្ធិសេរីភាព យុត្តិធម៌ និង ប្រជាធិបតេយ្យពិតប្រាកដ ។

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s