នយោបាយ

នយោបាយ: គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស ឱ្យដើរឆ្ពោះទៅរកគោលដៅណាមួយ ។ អ្នកនយោបាយ ដែលកាន់កាប់វាសនាប្រទេសជាតិនិមួយៗ មានកាតព្វកិច្ចត្រូវ រិះរកឧបាយយ៉ាងណា អោយប្រទេសជាតិនោះ បានរីកចំរើន បានរួសរានមានជីវិត យូរអង្វែងទៅ ព្រមទាំងបានប្រកប ដោយសេចក្តីសុខចំរើន គ្រប់វិស័យទៀតផង ។ ជនជាតិមន និងជនជាតិចាម ដែលបណ្តោយឱ្យធ្លាក់ខ្លួន ក្នុងឋានៈជាអ្នកឥតមានរដ្ឋ ឥតមានទឹកដីផ្ទាល់ខ្លួន ឥតមានអធិបតេយ្យភាព បានបង្ហាញឱ្យឃើញថា ខ្វះការប៉ិនប្រសប់ ក្នុងរឿងនយោបាយ ឯជនជាតិខ្មែរយើង ក្នុងសម័យមុនៗ ដែលបានបណ្តោយ ឱ្យបែកបាក់សាមគ្គី ជាហេតុនាំឱ្យ បាត់បង់ទឹកដី ហើយវិសៗតែរលាយជាតិអស់ នៅសតវត្សទី ១៨-១៩ ក៏ឃើញថា មានការធ្វេសប្រហែសច្រើន ក្នុងផ្នែកនយោបាយនេះហើយ ។ ឥឡូវនេះ ចង់មិនចង់ វាអាចធ្លាក់ចូលរឿងដើម បើអ្នកដឹកនាំខ្មែរយើង មិនព្រមកែទម្រង់ក្នុងការដឹកនាំនោះទេ ។

ដោយហេតុតែ នយោបាយមានតួរនាទីសំខាន់ ក្នុងការដឹកនាំប្រទេសជាតិនេះហើយ ទើបវាមានឥទ្ធិពល ខ្លាំង ទៅលើវិស័យនានា នៅក្នុងសង្គមមនុស្ស ។ ដូចជាវិស័យខាង នយោបាយ, សេដ្ឋកិច្ច, វប្បធម៌, សង្គមកិច្ច, និងសន្តិសុខ ។ ឧទាហរណ៍ៈ នយោបាយ-នយោបាយ, នយោបាយ-សេដ្ឋកិច្ច, នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្, និង នយោបាយ-សន្តិសុខ

ខ្មែរគ្រប់រូបត្រូវចងចាំ!

77 comments on “នយោបាយ

  1. សុំសួរសំនួរសំលាប់អាចារ្យពីរបីម៉ាត់សិន ៖
    បើ នយោបាយ _ គឺជាឧបាយក្នុងការដឹកនាំសង្គមមនុស្ស…
    អ្នកនយោបាយ សំដៅតែទៅលើអ្នកដឹកនាំ មេៗទេឬ ?
    តើរាស្រ្តសាមញ្ញអាចជាអ្នកនយោបាយបាននឹងគេដែរទេ ?
    បើអាច តើធ្វើម៉េចទើបអោយរាស្ត្រណាម្នាក់ក្លាយជាអ្នកនយោបាយបាន ?

    ចូលចិត្ត

    • អរគុណ achharia ដែលមានសំនួរយ៉ាងល្អប្រសើរ ខាងផ្នែកនយោបាយ ! បើតាមទ្រឹស្តីរបស់ខ្ញុំ អ្នកនយោបាយ មិនសំដៅតែ មេៗដឹកនាំទេ គឺទួទៅមិនថាតូចមិនថាធំ មិនថាក្រមុំមិនថាកំឡោះ ឬចាស់ក្មេង ធ្វើនយោបាយបានទាំងអស់ ។ ប្រជារាស្ត្រសាមញ្ញក៏អាចក្លាយ ជាអ្នកនយោបាយបានដូចគ្នា អោយតែបានសិក្សាអបរំត្រឹមត្រូវ ឬថ្នាក់ជាន់ខ្ពស់ បើមិនចឹងទេអាចធ្វើបាន តាមកំរិតឬតម្រិះវិជ្ជា ដែលខ្លួនមាន ។៚

      ចូលចិត្ត

      • បើខ្ញុំចង់ក្លាយជាអ្នកនយោបាយ តើខ្ញុំត្រូវរៀនយ៉ាងហោច
        អោយបានដល់ថ្នាក់ទីប៉ុន្មាន? ទាល់តែចប់មហាវិទ្យល័យច្បាប់
        ខាងនយោបាយសិនឬ?

        រួចត្រូវធ្វើអ្វីខ្លះ ទើបហៅថាធ្វើនយោបាយ ? ជាមួយអ្នកណា ?

        ចូលចិត្ត

        • រឿងអ្នកចង់ក្លាយជាអ្នកនយោបាយ បើតាមយោបល់របស់ខ្ញុំ យើងត្រូវរៀនអក្សរសាស្រ្ត អោយ ច្បាស់ ខ្ញុំពិបាកនឹងកំណត់ ថ្នាក់រៀននៅស្រុកខ្មែរ ខ្លះរៀនចប់អស់ថ្នាក់ហើយ ក៏ពិបាកនឹងធ្វើ អ្នក នយោបាយដែរ សូម្បីតែរៀននៅប្រទេសជឿនលឿន ក៏មិនអាចកំណត់បានដែរ ការចេះដឹង របស់មនុស្សខុសៗគ្នា សូម្បីតែគ្រូខ្ញុំថ្នាក់ PH.D. ផ្នែកនយោបាយ គាត់គេចពីខ្ញូំរហូត មិនអោយ ខ្ញុំសួរគាត់សោះ កាលមុនដំបូង អោយខ្ញុំមួយសេរី បញ្ហានៅពេលដែលគាត់ លើកយកចំណុច សំខាន់ៗ មកវិភាគ វែកញែក ដោយប្រៀបធៀបពីប្រព័ន្ធមួយទៅប្រព័ន្ធមួយ ហើយសួរមតិ យោបល់ កូនសិស្ស ខ្ញុំតែងតែលើកយក គោល នយោបាយ ៥ ខ របស់ខ្ញូំមកប្រៀបធៀប នឹង ពន្យល់ គាត់អត់មានយោបល់ ឆ្លើយតបនឹងខ្ញុំវិញទេ ។

          អញ្ចឹងបានន័យថា ត្រូវឆ្លងកាត់នូវគោលនយោបាយ ៥ខ ដែលខ្ញុំបានដាក់មកនេះ គឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និងសន្តិសុខ ។ គោលនយោបាយ ៥ខ ក៏មានថ្នាក់របស់វាដែរ ដូច លោកមានប្រសាសន៍ចឹងដែរ តែទ្រឹស្តីរបស់ខ្ញុំ គឺយើងត្រូវ ដាក់រៀនតាំងពីថ្នាក់ បថមសិក្សា មកម្លេះ គឺរៀនរហូតដល់ថ្នាក់សាកលមហាវិទ្យាល័យ ទើបអាចកំណត់បានថា យើងអាចចូល ប្រឡូកផ្នែកនយោបាយបានល្អ គ្រប់ជាន់ថ្នាក់ទាំងអស់ បើមិនដូច្នោះទេ យើងអាចចូលប្រឡូក តាមជាន់ថ្នាក់ដែល យើងបាន រៀន ។ ឧទាហរណ៍ៈ បើយើងបានរៀនចប់នយោបាយថ្នាក់បថម សិក្សា យើងអាចធ្វើការបាន បំរើការងារតាមភូមិ-ឃុំ ។ បើយើងរៀនចប់នយោបាយថ្នាក់ វិទ្យាល័យឬមហាវិទ្យាល័យ យើងអាចធ្វើការងារ តាមស្រុកខ័ណ្ឌ និងខេត្ត ។ បើយើងរៀនចប់ នយបាយថ្នាក់ សាកលវិទ្យាល័យ ឬមហាសាកលវិទ្យាល័យ យើងអាចធ្វើការបាន ក្នុងក្រសួងរដ្ឋ មន្ត្រី ឬប្រធានាធិបតីជាដើម្។ល។ រឿងសាលាច្បាប់ តាមគោលការសិក្សា របស់ខ្ញូំវាមាននៅក្នុង គោលនយោបាយ ៥ខ នោះទៅហើយ មិនបាច់ឆ្លងកាត់ ពីសាលាច្បាប់ផ្សេងពីហ្នឹងទេ ។ល។

          ចូលចិត្ត

            • អរគុណ achharia ដែលបានឆ្លងឆ្លើយ នូវប្រធានបទនយោបាយៈ សំនួរត្រង់នេះ ចង់បញ្ជាក់អំពី តើត្រូវធ្វើអ្វីខ្លះ ទើបបានហៅថា ជាអ្នកធ្វើនយោបាយ ? គឹយើងត្រូវទៅចុះឈ្មោះ នៅក្រសួងវប្បធម៌ ដើម្បីធ្វើការប្រឡង កំណត់នូវកម្រិត នៃការចេះដឹងរបស់យើង បើប្រឡងជាប់ហើយ ក្រសួងវប្បធម៌និងចេញបណ្ណ សម្គាល់អ្នកជាអ្នកនយោបាយ ។ ជាមួយនរណា? គឺជាមួយអ្នកធ្វើការ ខាងក្រសួងនយោបាយ-វប្បធម៌ ។

              ចូលចិត្ត

  2. អរគុណ Lovepeehs05 ច្រើនហើយបានព្យាយាមឆ្លើយតប
    នឹងសំនួររបស់ខ្ញុំទាំងនោះ ។ ខ្ញុំមិនបានដឹងដល់ថាត្រូវទៅ
    ចុះឈ្មោះនិងប្រលងយកប័ណ្ណសំគាល់អីផងទេ។ បើក្បាច់ក្បូរ
    ច្រើនអញ្ចឹង តើមានប្រជាពលរដ្ឋអែណាច្រើនគេចង់ចូលរួម
    ជាមួយ ?
    ខ្ញុំគ្រាន់តែសង្កេតឃើញថា នៅប្រទេសគេជឿនលឿនដូចខាង
    អឺរ៉ុបជាដើម ប្រជាពលរដ្ឋរបស់គេចូលរួមធ្វើនយោបាយស្ទើរ
    តែទាំងអស់គ្នាបាន មិនបាច់ចាំមានប័ណ្ណសំគាល់ទេ ។ ហើយ
    និយមន័យនយោបាយរបស់ពួកគេ គឺគ្រាន់តែថាជាការចូលរួម
    ខ្វាយខ្វល់ជួយគិតគូដោះស្រាយបញ្ហានានាដើម្បីជាប្រយោជន៍
    រួមក្នុងភូមិឃុំឬសហគមន៍រហូតទៅដល់ស្រុកខេត្តប្រទេស
    ទៅតាមកំរិតសមត្ថភាពពួកគេ ដែលយើងនៅស្រុកខ្មែរហៅថា
    ថ្នាក់ៗនោះ ឧ.នយោបាយថ្នាក់ភូមិឃុំ…ថ្នាក់ខេត្ត ថ្នាក់ជាតិ ។
    ការជជែកដេញដោលគ្នាវែកញែករកដំណោះស្រាយដើម្បី
    សេចក្តីសុខនិងរីកចំរើនដល់ប្រជាពលរដ្ឋក្នុងសង្គម ក៏គេហៅ
    បានថាធ្វើនយោបាយហើយ ។ ឧ. ជាអត្ថបទកាសែតក្តី ជា
    ប្រកាសប្លកនៅតាមវើដប្រែស្សនេះក្តី ដែលទាក់ទងនឹងរឿងសុខ
    ទុក្ខរបស់ប្រជាពលរដ្ឋ ទោះទិទាន កែលំអរ បណ្ដល់យោបល់ល្អៗ
    ដើម្បីស្ថាបនា….ចាត់ចូលថាជារឿងនយោបាយបានហើយ ហើយ
    អ្នកសរសេរអ្នកផ្សាយអ្នកបញ្ចេញសកម្មភាពក៏គឺជាអ្នកនយោបាយ
    ហើយដែរ …..ដែលនាំអោយមានបញ្ហានោះគឺម្នាក់ៗឬមួយក្រុមៗ
    គ្រាន់តែមានផែនការនិងគោលការណ៍មិនស្របគ្នាប៉ុណ្ណោះ ។
    ទាំងនេះហើយដែលខ្ញុំរំពឹងនិងក្រវែលរកមើលចង់ឃើញចង់អាន
    តាមប្លកពួកយើងនេះ ​តែឃើញភាគច្រើនហាក់ដូចជាលឺតែថារឿង
    នយោបាយនាំគ្នាគេចចេញ ហើយបើមានខ្លះៗមិនមែនចូលរួម
    ដោះស្រាយទេ គឺច្រើនតែប្រឆាំងផ្កាប់មុខ ជេរដៀលចាត់ទុកថា
    ជាខ្មាំងសត្រូវ ចោទថាក្បត់ជាតិលក់ជាតិលក់ទឹកលក់ដីព្រៃព្រឹក្សា
    អស់បាត់ហើយ រលាយរលត់ខ្ទេចខ្ទីរអស់ហើយ ដែលសម្មតិកម្ម
    និងសន្និដ្ឋានដូចមិនបំពេញលក្ខខណ្ឌអោយស៊ីគ្នាតាមទ្រឹស្ដីដូច
    តាមការសិក្សាធរណីមាត្រសាស្ត្រសោះ ។ ហេតុអីយើងមិនជួយគ្នា
    បែរជាប្រកាន់ជំហរប្រឆាំងគ្នាទៅវិញ ???????????????????

    ចូលចិត្ត

    • អរគុណ achharia ដែលបានឆ្លើយតប ! ប្រហែលជាស្តាប់របស់ខ្ញុំ មានការយល់ច្រឡំ នឹងសំនួរដែលលោកសួរទេ មើលទៅ ស្មានតែលោកចង់ធ្វើជាអ្នកនយោបាយ ឬជាអ្នកឈរឈ្មោះ អោយគេបោះឆ្នោត តាមភូមិឃុំស្រុកខេត្តឬតំណាងរាស្ត្រ ជាដើម ។ រឿងគ្រាន់តែចូលរួមសម្តែងមតិយោបល់ គឺគ្មានលក័្ខណ្ឌអីដល់ទៅ ចាំចុះឈ្មោះយ៉ាងនេះទេ ខ្ញុំយល់ស្រប ។ ខ្ញុំក៏សូមបញ្ជាក់ អំពីន័យនៃនយោបាយ ថាតើនរណាខ្លះដែលត្រូវ ចូលរួមឬធ្វើនយោបាយ ? បើតាមន័យនយោបាយ ដែលខ្ញុំ បង្កើតមកនេះ មានន័យទូលំទូលាយណាស់ គឺថាគ្មានអ្នកណាម្នាក់ ថាមិនធ្វើនយោបាយបានទេ គឺមនុស្សគ្រប់រូប សុទ្ធតែធ្វើ នយោបាយទាំងអស់ គ្មាននរណាអត់នោះទេ មិនមែនមានតែមនុស្សទេ ដែលចេះធ្វើ នយោបាយ សូម្បីតែសត្វក្នុងព្រៃ ក៏ចេះធ្វើ នយោបាយដែរ !

      ខ្ញុំសូមបញ្ជាក់ថា ប្រព័ន្ធនយោបាយនេះ មិនមែនជាគណបក្សនយោបាយទេ តែវាជាប្រព័ន្ធសម្រាប់ប្រើប្រាសទួទៅ នៅក្នុងប្រទេស/ក្រៅប្រទេស ខែត្រក្រុង ស្រុកខ័ណ្ឌ ឃុំសង្កាត់ ភូមិ និងក្រុមគ្រួសារ ជាដើម ។ ចឹងបានន័យថា អ្នកធ្វើប្រព័ន្ធនយោបាយ មិនត្រូវប្រកាន់បក្សពួកឡើយ តែយើងត្រូវការប្រកួតប្រជែងគ្នា ដើម្បីអភិវឌ្ឍរកខុសត្រូវ រកល្អអាក្រក់ រកផលប្រយោជន៍ ជាវិជ្ជាមាន ដើម្បីប្រទេសជាតិ ប្រជាជនគ្រប់លំដាប់ថ្នាក់ទំាងអស់ ។ ហើយប្រព័ននយោបាយនេះ ត្រូវរៀបអោយស៊ីសង្វាក់ គ្នានិងរបៀបរបបប្រជាធិបតេយ្យ ។ ប្រព័ន្ធនយោបាយ ជាប្រព័ន្ធគ្រប់គ្រងប្រទេស និងគ្រប់គ្រង ប្រជាជនគ្រប់លំដាប់ថ្នាក់ទំាងអស់ ។

      ចូលចិត្ត

      • Lovepeehs05 !

        មែនហើយ …ខ្មែរយើងមិនត្រូវប្រកាន់បក្សពួករហូតទៅដល់សូម្បី
        ការជួយគ្នាដោះស្រាយជីវភាពប្រចាំថ្ងៃឡើយ …ឧ. ខុសបក្សគ្នា
        មានការខាងលិខិតស្នាមមិនខ្ចីធ្វើអោយ មិនស៊ីញេអោយងាយៗ ។ល។
        គ្រាន់តែប្រើពាក្យខុសមួួយម៉ាត់ថា គណៈបក្សប្រឆាំង
        ធ្វើអោយមនុស្សមនាយល់ខុសថា អ្វីៗទាំងអស់ត្រូវតែប្រឆាំងគ្នា
        ទោះឃើញត្រូវក៏ត្រូវរកមតិយោបល់ទៅជំទាស់ប្រឆាំងអោយ
        ទាល់តែបាន ដូចប្រឹងរកមតិផ្ទុយក្ុងការតែងសេចក្តីដើម្បីពិន្ទុដែរ ?
        មិនប្រឆាំងតែទស្សនៈ រហូតទៅដល់ចាត់ទុកគ្នាដូចខ្មាំងសត្រូវទៀត
        ផង ។

        ដូចគ្នាពីមុនម្ដងហើយដែរគឺកាលសម័យកម្ពុជាប្រជាធិបតេយ្យនោះ។
        គ្រាន់តែយល់ពាក្យខុសពី លក្ខការណ៍ មក លាក់ការ ធ្វើអោយខ្មែរ
        ចេះបង្អត់បាយគ្នាស្លាប់រាប់មិនអស់កាលសម័យប៉ុលពតកើតដែរ គឺពួក
        ដែលហៅថាកម្មាភិបាលអីអស់នោះវាលួចលាក់ស៊ីបាយឆ្អែតៗ មានដែល
        ទៅឈឺក្បាលអីជាមួយប្រជាជនដែលមានរបបអាហារអង្ករ៤កំប៉ុង
        មួយខ្ទះត្នោតសំរាប់គ្នាសាមសែសឹបនាក់នោះ អែណា។ ពួកអ្នកនយោបាយ
        កំសុយៗអស់នោះ គ៏ដូចអស់នេះខ្លះៗ មានត្រឹមតែខួរបង្កងគិតថា
        ពោះអញឆ្ងែតហើយ អាណាមិនឆ្អែតហីទៅ, អញមានដុកទ័រប្រចាំគ្រួសារ
        ឬឈឺទៅបរទេសប្រុយៗបាន អាណាឈឺងាប់ក្នុងស្រុកបែបណាក៏ដោយ
        ទៅឈឺក្បាលអី….គឺមិននាំគ្នារស់អោយបានប្រហាក់ប្រហែលគ្នាទេ។ល។

        …កំពុងតែកងរំពងថាស្រុកខ្មែរជាប្រទេសអច្ឆរិយៈ……អស្ចារ្យមែនហើយ !!!

        អរគុណ !

        ចូលចិត្ត

        • ត្រឹមត្រូវការប្រកាន់បក្សពួក គួរត្រូវបំបាត់ អោយអស់ពីលើទឹកដីខ្មែរ ទោះតាមទ្រង់ទ្រាយណាក៏ដោយ ខ្មែរយើងទាំងអស់គ្នា ត្រូវភ្ញាក់រលឹកឡើង យើងត្រូវចេះស្រឡាញ់ខ្មែរដូចគ្នា ចេះជួយខ្មែរដូចគ្នា ចេះក្រោកឈរទាំងអស់គ្នាឡើង ដើម្បីការពារទឹកដី ព្រៃព្រឹក្សា ស្រែចំការ និងទ្រព្យសប្បត្តិផលប្រយោជន៍ជាតិ ខ្មែរគ្រប់បែបយ៉ាង ទើបខ្មែររស់ ។

          ចូលចិត្ត

  3. លោកពូសុខសប្បាយអត់? សូមទោសដែលមិនទានបានឆ្លើយតបនូវវិចាររបស់លោកពូនៅលើប្លុករបស់ខ្ញុំ ព្រោះកំពុងរវល់ធ្វើមេរៀន ហើយរៀនដើម្បីត្រៀមប្រឡង។ ពេលទំនេរខ្ញុំនឹងឆ្លើយតប។ សូមអរគុណ និងរីករាយដែលបានឃើញលោកពូចូលមកប្លុករបស់ខ្ញុំ។ សូមសំណាងល្អ និងសុខភាពល្អ។

    ចូលចិត្ត

    • អរគុណដែលបានឈៀងចូលសួរសុខទុក្ខ ! លោកពូសុខសប្បាយជាធម្មតាដែរទេ តែចេះតែឆ្ងល់មិនឈប់ឈរសោះ នៅពេលដែលចូលមើលប្លក់នឹងគេហបណ្តាញ របស់ក្មួយ ជាពិសេសរឿង ប្រាសាទអង្គរនានាទាំងឡាយ មើលទៅ អស្ចារ្យណាស់ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ នេះជាស្នាដៃរបស់បុព្វបុរសខ្មែរ ជំនាន់ដើម តែហេតុអ្វីបានជាខ្មែរ ជំនាន់យើងសព្វថ្ងៃនេះ មិនព្រមយកគំរូបន្តរតាមខ្មែរជំនាន់ដើម មកអភិវឌ្ឍប្រទេសជាតិខ្មែរសោះអញ្ចឹង ! មិនព្រមយកគំរូហើយថែមទាំង ប្តូរឈ្មោះប្រទេសទៅទៀត ! តើកញ្ញាមានឆ្ងល់ដូចពូទេ ? តើហេតុអ្វីដែរ ? កញ្ញា !

      ចូលចិត្ត

  4. ហេ​ ទ្រឹស្ដី​បាន​ណាស់! បើ​តាម​ខ្ញុំ​វិញ​ឲ្យតែ​ឆ្លងកាត់​ការ​ហ្វឹកហ្វឺន​ក្នុង​សង្គម​ច្រើន​នឹង​មាន​ចំណេះដឹង​ត្រឹម​ថ្នាក់​ទី​១២​ទៅ​បាន​ហើយ ប៉ុន្តែ​ត្រឹម​ចូល​សាលា​នយោបាយ​យ៉ាង​ហោច ៦​ខែ​ទៀត​ដើម្បី​យល់ច្បាស់​ពី​វិធី​បោក ។

    ចូលចិត្ត

    • អរគុណ ខេមរបក្សី ដែលបានឈៀងចូល សម្តែងមតិយោបល់ ! ការហ្វឹកហ្វឺន ក្នុងសង្គម ឬការពិសោធជាក់ស្តែង ក្នុងសង្គម ពិតជាល្អមែនហើយ ។ ការសិក្សា ១២ ឆ្នាំ នៅសាលា … និងមធ្យមសិក្សា (High School) នៅអាមេរិក មិនទាន់គ្រប់គ្រាន់ទេ ហើយសាលាថ្នាក់ទី ១២ នៅស្រុកខ្មែរសព្វថ្ងៃនេះ មិនដឹងជាយ៉ាងណាដែរ ។ សិក្សាសាលានយោបាយ ៦ ខែ គួរសមដែរ ខាងវិធីបោក ! ហា..ហុក.. តែតិចពេកណាស់ មិនអាចបោកយួនបានទេ តែខ្មែរមិនហ៊ាននិយាយ ។ តែ ៤ ឆ្នាំនៅសាលានយោបាយ គឺពិតជាល្អមែន សម្រាប់អ្នកពិតជាចង់ធ្វើការងារ ខាងរដ្ឋាភិបាល ជាន់ខ្ពស់ ។

      ចូលចិត្ត

  5. បាទ​ខ្ញុំ​ទទួល​ស្គាល់​ថា​បោក​យួន​អត់​បាន​មែន​ព្រោះ​សាលា​នយោបាយ​នៅ​ស្រុក​យើង​គឺ​ជំនាញ​ការ​យួន​ជា​អ្នក​បង្រៀន រឿង​អី​ដែល​សិស្ស​បោក​គ្រូ​បាន​ងាយៗ​នោះ? តែ​សម្រាប់​បច្ចុប្បន្ន ខ្ញុំ​គិត​ថា​អ្នក​នយោបាយ​ស្រុក​ខ្មែរ​គឺ​រៀន​សម្រាប់​តែ​បោក​រាស្ត្រ​ខ្មែរ​តែប៉ុណ្ណោះ ។ ធ្វើ​ម្ដេច​អាច​ទៅ​រៀន​ដល់​អាមេរិក​បាន? ហេតុ​អី​អាមេរិក​/អ្នក​ជំនាញ​ខ្មែរ​ពី​អាមេរិក​មិន​មក​បង្រៀន​នៅ​ខ្មែរ​ផង​ទៅ​ហ្ន៎? ខ្ញុំ​និយាយ​សម្រាប់​តែ​សម័យ​អន្តរកាល​ទេ មិនមែន​សម័យ​បច្ចុប្បន្ន​នេះ​ទេ! សម័យ​នេះ​មិន​មែន​ចូល​សាលា​៦​ខែ​កើត​នោះ​ទេ!

    ចូលចិត្ត

    • រឿងនយោបាយនៅស្រុកខ្មែរ បើមើលតាមទូរទស្សន៍ ប៉ុស CTN ដែលបញ្ចាំង ទៅក្រៅប្រទេស គឺដូចជាអស្ចារ្យណាស់ ការអភិវឌ្ឍនិងការលូតលាស់ នៅប្រទេសកម្ពុជា តែបើមើលនិងស្តាប់ តាមពត៌មាននានា ដូច RFA, RFI and VOA អំពីរឿង បញ្ហាដីធ្លី និងការគ្រប់គ្រង ឬនិយាយអំពី រចនាសម្ព័ន្ធនយោបាយ ដឺកនាំខ្មែរសព្វថ្ងៃ ដូចនៅអឺរ៉ុបកាលពី ៤០០-៥០០ ឆ្នាំមុន ឬនាសម័យមជ្ឈឹមកាល ដែលខ្ញុំបានដាក់ផ្សាយម្សិលមិញនេះ អត់ខុសអីតិចសោះ តែខុសត្រង់កាលមុនស្តេច ជាអ្នកដើរតួរ តែខ្មែរយើង នាយករដ្ឋមន្រ្តី ដើរតួរ ផ្តល់សម្បទានដី ដល់ក្រុមហ៊ុន ឬនាយទុនបរទេស នាយទុនខ្មែរ និងបក្សពួកជំនិតនានា តាមចំណង់និងចំណូលចិត្តរបស់ខ្លួន របស់បក្សពួកខ្លួន ។ល។

      ចំណែករឿងនយោបាយបោកវិញ ពួកយក្សណាម ពូកែណាស់ខាងហ្នឹង គេមិនចង់អោយខ្មែររៀនខាងហ្នឹងទេ គេដើរឃោសនាថា កុំចង់ធ្វើនយោបាយអី ទុកអោយគេធ្វើ យើងគិតតែធ្វើការរកស៊ីទៅល្អជាង ដូចដើរទិញលក់បន្លែអី ជាដើម ។ ហើយពិនិត្យមើលខ្មែរយើងច្រើនណាស់ ដែលមិនចង់ដឹងមិនចង់ឮនយោបាយ ស្អប់ណាស់នយោបាយ តែសួរថានយោបាយ បកប្រែថាម៉េច អត់ដឹងច្បាស់ថាម៉េច ! រឿងបងប្អូនកូនចៅខ្មែរ ភាគច្រើនណាស់នៅអាមេរិក ក្លាយជាជនត្រូវបានគេបោក ដោយគិតតែសប្បាយៗ កុំគិតអ្វីទាំងអស់ ហើយក្មេងៗក៏មិនបាច់ប្រឹងរៀនដែរ តែខំគិតតែ តម្លើងសាច់ដុំដាក់គ្នា ដូចបងតូចបងធំ ឬជើងកាងចឹងឯង ។ ដូច្នេះខូចធនធានមនុស្សច្រើនណាស់ ដូចជាដប់មិនបានមួយផង គួរអោយសោកស្តាយណាស់ខ្ញុំ ហើយអ្នកនៅស្រុកខ្មែរ ម្នាក់ៗខ្វាកចង់បានទៅអាមេរិក នឹងបានការងារល្អធ្វើ និងបានរៀនសូត្រល្អប្រសើរ ! តើរឿងនេះ ជាកំហុសអ្នកណា ? តើហតុអ្វីបានជាមានកើតរឿងចឹង ចំពោះខ្មែរ ? រដ្ឋាភិបាលខ្មែរបានប្រកាសថាខ្មែរ នៅក្រៅប្រទេសក៏រាប់ជាខ្មែរដែរ តែដូចជាមិនជួយគិតគូរ មិនមានជួយធ្វើអន្តរាគមទេ លើកលេងតែ ជួយទទួលយកកូនចៅខ្មែរណា ដែលប្រព្រឹត្ត បទល្មើសនៅស្រុកអាមេរិកាំង អោយទៅនៅស្រុកខ្មែរវិញ ប្រហែលជាយកអ្នកទាំងនោះ ទៅអោយធ្វើគ្រូបង្ហាត់ ខាងជើងកាងនៅស្រុកខ្មែរហើយមើលទៅ ។ ហើយរឿងអ្នកចេះ ថ្នាក់ខ្ពស់ ដែលអាចធ្វើគ្រូបាន មិនសូវចង់បានទេ ! ចូរពិចារណាមើល !

      ចូលចិត្ត

  6. សួស្តី លោក Lovepeehs05 និងអ្នកចូលរួមមតិទាំងអស់ ។តាមដែលអានអត្ថបទឆ្លងឆ្លើយទាក់ទងនឹងប្រធានបទខាងលើ ពិតជាបានទទួលប្រយោជន៍ច្រើនមែនអំពីរឿងនយោបាយ ។

    អ្នកស្រុកយើងមិនតិចទេ ដែលនៅតែយល់ថា កិច្ចការនយោបាយជារឿងរបស់អ្នកធំ ហើយ​ម្នាក់ៗចាត់ទុករឿងនយោបាយជារឿងរសើបប៉ះពាលមិនបាន ព្រោះអ្នកណា​ចូលប្រឡូក​ទៅក្នុង​រឿងនយោបាយ ពិសេសការបញ្ចេញមតិទាំងឡាយដែលមិនគាំទ្រនឹង​ទស្សនៈរបស់អ្នកមាន​អំណាច អ្នកនោះច្រើនទទួលផលមិនលល្អ …គេចាប់, ជាប់គុក, រស់មិនសុខ, រត់ចោលស្រុក…។ ភ្ជាប់នឹងទស្សនៈរបស់ archaria រឿងនយោបាយជារឿងរបស់ជនទូទៅ ។ យើងម្នាក់ៗសុទ្ធ​តែមានសិទ្ធីចូលរួមធ្វើនយោបាយ​ ។ គោលដៅរួមរបស់នយោបាយគឺស្វែងរកភាព​រីក​ចម្រើនដល់សង្គមរស់នៅ ។ មនុស្សអាចរស់នៅជាមួយគ្នាដោយសេចក្តីសុខសាន្តជាមួយគ្នា ។

    ចូលចិត្ត

    • ស្វាគមន៍ Khmerling ដែលបានឈៀងចូលបញ្ចេញមតិ ! ខ្ញុំជឿថា ពួកគាត់យល់ច្រឡំ រឿងនយោបាយ ។ រឿងនយោបាយ ជារឿងមនុស្សយើងទាំងអស់គ្នា ពុំមែនប្រកាន់ពូជសាសន៍ បក្សពួក ពណ៌សម្បុរ តូចធំ ចាស់ក្មេង គរថ្លង់ ខ្វិនខ្វាក់ ឬជរា ពិការនោះទេ គឺធ្វើបានទាំងអស់គ្នា ហើយគ្មានពីណាអត់ធ្វើ នយោបាយ នោះទេ ក្នុងលោកនេះ ! ហើយរឿងគេគំរាម កំហែង ចាប់ដាក់គុក ដាក់ច្រវ៉ាក់ ផ្តន្ទាទោស ថ្កោលទោស ធ្វើអោយនៅមិនសុខ ដេកមិនលក់ រត់ចោលស្រុក ក៏ដោយសារតែ នយោបាយហ្នឹងដែរ តែបើអត់ធ្វើអ្វីសោះ ក៏យ៉ាប់ដូចតែគ្នា វេទនាដូចតែគ្នា ហើយក្ររហេមរហាមជាងគេ ក្នុងលោក ដោយសារតែមិនធ្វើនយោបាយ ! តើលោកជឿទេ ?

      ចូលចិត្ត

  7. លោកពូអើយ! ខ្ញុំ​អត់​សូវ​យល់​ទៀត​ហើយ! ឆ្នាំ​នេះ​ជាប់​រៀន​មុខ​វិជ្ជា​ផ្សេង ចាំ​ឆ្នាំ​ក្រោយ​ចូល​រៀន​នយោបាយ​ម្តង។ អា​នយោបាយ​ណឹង​គឺ​ឈ្លោះគ្នា ហែកហួរ​ដណ្ដើមគ្នា ឌឺ​ដង​ផ្លែផ្កា ជេរ​ប្រទេច​គ្នា ស៊ក​សៀត​ឲ​គ្នា ឬ​ក៏​ជួយគ្នា​ដើម្បី​ភាព​រីកចម្រើន និយាយ​យ៉ាង​សុភាព​រាបសារ​ប្រាប់​ពី​កំហុស​គ្នា​ដើម្បី​ឲ​កែប្រែ​ស្ថាបនា ញញឹម​ដាក់គ្នា ជួយ​គ្នា​ក្នុង​គ្រា​លំបាក។ សម្រាប់​ខ្ញុំ​ពេល​នេះ​មិន​ទាន់​ចេះ​អ្វី​ច្រើន​ទេ ខ្ញុំ​គិត​ថា ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​នេះ​ក៏​ជា​នយោបាយ​ល្អ​មួយ ការ​បាន​បន្សល់​ទុក​អ្វី​មួយ​ដែល​ប្រយោជន៍​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ក៏​ជា​នយោបាយ​ល្អ​មួយ។ បើ​អាច​​ធ្វើ​យ៉ាង​ណា​ឲ​ម​នុស្ស​គ្រប់​រូប ម្នាក់ៗ​សប្បាយ​ចិត្ត​នឹង​បន្សល់​ទុក​នូវ​របស់​ល្អ​តែ​បន្តិច​ក៏​បាន សម្រាប់​អ្នក​ជំនាន់​ក្រោយ មិន​មាន​ចិត្ត​បំផ្លាញ​គ្នា មិន​មាន​ចិត្ត​អាត្មា​និយម​ជ្រុល មាន​តើ​ចិត្ត​កសាង និង​ថែទាំ​នោះ ខ្ញុំ​គិត​ថា​ពី​មួយ​តំណ​មនុស្ស​ទៅ​មួយ​តំណ​មនុស្ស​មិន​ដឹង​ថា​សល់​នូវ​សម្មិទ្ធិផល​ច្រើន​អនេក​យ៉ាង​ណា​នោះ​ទេ​មើល​ទៅ។
    ដោយក្ដីគោរព!

    ចូលចិត្ត

    • ចឹងហើយរឿងនយោបាយ វាតែងមានការ ឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ដោយសារតែមិនច្បាស់ រឿងនយោបាយរៀងៗ ខ្លួន បើយើងច្បាស់លាស់ទាំងអស់គ្នា វាមិនបានឈ្លោះប្រកែកគ្នាទេ ។ យើងគួរតែរៀន នយោបាយទាំងអស់គ្នា ដោយចាប់ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីដឹងនូវរបៀបធ្វើនយោបាយ និងកាត់បន្ថយការយល់ច្រឡំ អំពីរឿង នយោបាយ រឿងនយោបាយ មិនមែនមានន័យ ការបោកប្រាស និងធ្វើទុក្ខបុកម្នេញ ឬសម្លាប់គ្នានោះទេ ។ រឿងនយោបាយ ជារឿងសិក្សាអំពីរបៀបដឹកនាំឬគ្រប់គ្រង ផ្ទាល់ខ្លួន គ្រួសារ រហូតដល់គ្រប់គ្រង ឬដឹកនាំប្រទេសជាតិ ជាដើម ។ល។

      ចូលចិត្ត

  8. សូម​អរគុណ​លោកពូ! ខ្ញុំ​នឹង​ចាប់ផ្ដើម​រៀន​ស្វែង​យល់​អំពី​រឿង​នយោបាយ​នេះ ពីពេល​នេះ​ទៅ។ ប៉ុន្តែ​លោកពូ ខ្ញុំ​ចេះ​តែ​ខ្លាច​ថា ដល់​ពេល​សិក្សា​នយោបាយ​ទៅ ធ្វើ​ឲ​ខ្លួនឯង​ក្លាយ​ទៅ​ជា​មនុស្ស ចូល​ចិត្ត​ឈ្លោះ ប្រកាន់​ពូជ​សាសន៍ ឬ​ជាតិ​និយម​ជ្រុល​នោះ​ទេ។ ខ្ញុំ​ដូចជា​មិន​ចង់​ក្លាយ​ទៅ​ជា មនុស្ស​បែប​អី​ចឹង​ទេ។ សម្រាប់​ប្រព័ន្ធ​សិក្សា​ស្រុក​គេ ខ្ញុំ​មិន​ដឹង​ទេ តែ​សម្រាប់​ស្រុក​ខ្មែរ ដូច​ជា​ចេះ​តែ​ក្រែងៗ​យ៉ាង​ម៉េច​មិន​ដឹង។

    ដោយក្ដីគោរព!

    ចូលចិត្ត

    • ដើម្បីយល់ដឹងផ្នែកនយោបាយ យើងត្រូវតែចាប់ផ្តើមរៀន អាននិងស្តាប់ពត៌មាន ក្នុងស្រុកក្រៅស្រុក ក្តាប់នូវសភាពណ៍ ប្រែប្រួលគ្រប់បែបយ៉ាង ជុំវិញខ្លួនយើង ឱ្យបានច្បាស់លាស់ គឺស្តាប់ឬមើលទាំងសងខាង ទាំងល្អទាំងអាក្រក់ មិនប្រកាន់ បក្សពួកពូជសាសន៍ បើកចិត្តឱ្យទូលាយ ។ តែត្រូវឈរយ៉ាងរឹងប៉ឹង នៅលើទឹកដីរបស់ខ្លួន ការពារទឹកដី និងផលប្រយោជន៍ របស់ប្រទេសជាតិ របស់ប្រជាជនរបស់ខ្លួន ទឹកដីរបស់ខ្មែរ មិនមែនជាទឹកដី សម្រាប់ជនអន្តោប្រវេសន៍ទេ ហើយទឹកដីរបស់ ខ្មែរសព្វថ្ងៃនេះមិនមែនធំ សម្រាប់ចិត្តល្អឱ្យគេមក រស់នៅស្រួលៗនោះទេ ។ ការងារនិងផលប្រយោជន៍ទាំងឡាយ ត្រូវតែ រកនិងរក្សារទុកសអ្រាប់ខ្មែរ មិនមែនសម្រាប់បរទេសទេ បញ្ហាចម្បងគឺ សម្រាប់ជួយទំនប់បម្រុង ប្រជាពលរដ្ឋខ្មែរ ឱ្យរួចចាក ផុតភាពក្រីក្ររហេមរហាម មិនមែនប្រជាពលរដ្ឋខ្លួន គឺខ្មែរក្ររហេមរហាម រកអង្ករច្រកឆ្នាំងមិនបានផង ស្រាប់តែគិតគូរជួយ ជនបរទេសទៅវិញ អាហ្នឹងវាមិនត្រឹមមិនត្រូវទេ ។ ធ្វើដូចស្តេច ហូ ជី មិញ ទើបត្រឹមត្រូវ ហូ ជី មិញ គាត់បានធ្វើអ្វីៗ ដើម្បី ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់គាត់ ។ គាត់ដណ្តើមបានឯករាជ្យ ហើយបង្រួបបង្រួម យក្សណាមខាងជើង និងខាងត្បូង មិនបាត់បង់ទឹកដីមួយចំរៀកទេ មានតែកើនអស់កោះខ្មែរ និងទឹកដីខ្មែរមួយចំនួនផង ហើយចង់មិនចង់ ប្រទេសខ្មែរនិងលាវ សព្វថ្ងៃនៅក្រោមអាណានិគម របស់យួនហើយ នេះខ្ញុំទទួលស្គាល់ថា គេធ្វើនយោបាយល្អរបស់ប្រទេសជាតិរបស់គេ ។ តែខ្មែរត្រូវធ្វើនយោបាយយ៉ាងណា ដែលអាចធ្វើឱ្យប្រទេសជាតិ និងប្រជាជនខ្មែរយើងបានរីកចម្រើន ប៉ុន្តែមិនមែនធ្វើរណបគេ កាត់ទឹកដីឱ្យគេ និងឱ្យជនបរទេសមករស់នៅ លើទឹកដីរបស់ខ្មែរ ឱ្យគេរស់នៅក្រេបជញ្ជក់ យកផលប្រយោជន៍ខ្មែរនោះទេ ជាដើម ។ល។

      ចូលចិត្ត

  9. អរគុណ កុកស ដែលបានឆៀងចូលប្តូរយោបល់ នៅគេហដ្ឋានវប្បធម៌-អរិយធម៌ របស់យើងខ្ញុំ ។ យើងខ្ញុំ peehs05 សូមស្វាគមន៍ជានិច្ច ! ចំពោះសំណួររបស់លោក អំពីថា “តើអ្វីទៅជាជម្លោះ នយោបាយ នៅសង្គមកម្ពុជា ដែលខ្ញុំបានតាមដាន ?”

    បើតាមការតាមដានរបស់ខ្ញុំ ឃើញមានប្រាំសំខាន់ គឺ រចនាសម្ព័ននយោបាយ ក្នុងការគ្រប់គ្រង ឬការដឹកនាំ ពុំមានស្ថិរភាពគ្រប់គ្រាន់ នៅមានកម្រិត, នយោបាយសេដ្ឋកិច្ច មិនឯករាជ, នយោបាយ វប្បធម៌ មានកំរិតទាប, នយោបាយសង្គមកិច្ច មានកម្រិត, ហើយនិង នយោបាយសន្តិសុខក៏គ្មានស្ថិរភាព ។

    កត្តាទាំង ៥ នេះ មាន ២ សំខាន់ជាងគេ គឺនយោបាយនិងសេដ្ឋកិច្ច ដែលនាំឱ្យមានជម្លោះច្រើន ជាងគេ នៅកម្ពុជាសព្វថ្ងៃនេះ ។ តើកុកស យល់យ៉ាងណាដែរ ?

    ចូលចិត្ត

  10. Thanks Khmer Birds for visiting our site today ! Yes, we are busy a little bit for political system structure ideas and we want to debate for techniques and tactices for setting up for Cambodia. If you have any idea and want to participate, please do not hesitate to join for discussing !

    Yes, probably they have used kind of Khmer font above, but it would not come right for Khmer Unicode in this site. We hope they would change the font.

    ចូលចិត្ត

  11. សួស្តី​បង! កំពុង​តែ​ចង់​ដឹង​ពី​រឿង​ទាក់​ទង​ទៅ​នឹង​ការ​គ្រប់គ្រង​ប្រទេស​ផង… គិៗៗៗ​ រក​អុស មក​ប្រទះ​នឹង​ចង្រ្កាន​ហ្គាស​ហើយ​ខ្ញុំ!!!​ ចឹង​អាឡូវ ខ្ញុំ​តាំង​ខ្លួន​ជា​កូន​ចោរ មក​លួច​តំរិះ​ពី​បង​ហើយ!!!

    ចូលចិត្ត

    • ត្រឹមត្រូវហើយ panha តែក្នុងលោកនេះ នរណាមួយមិនធ្វើនយោបាយ ? សូម panha និយាយបន្ថែមបន្តិច ថាតើហេតុអ្វី បានជាលោក មានមតិយ៉ាងដូច្នេះ ? តាមពិតខ្ញុំធ្លាប់បានឮគេ និយាយដូចលោកច្រើនណាស់ដែរ តែគ្មានពីណាបានពន្យល់ ឱ្យបានយល់ច្បាស់ដែរទេ ! ដូច្នេះសូមលោកជួយពន្យល់ ឱ្យបានច្បាស់បន្តិចមើល សូមអរគុណ!

      ចូលចិត្ត

  12. មិនជជែកគ្នា គឺមិនស្គាល់គ្នា… អធ្យាស្រ័យ ខ្ញុំសុំសួរម្ចាស់ផ្ទះមួយ។ រូបទង់ជាតិ​ដែលដាក់​នៅពីក្រោមអក្សរ អត្តសញ្ញាណខ្មែរ តើជាទង់ជាតិខ្មែរសម័យណាដែរបាទ? អរគុណ។

    ចូលចិត្ត

    • អរគុណដែលមានសំណួរដ៏ល្អនេះ ស្រុកស្រែ ! ខ្ញុំដូចជាមិនប្រាកដដែរទេ ចំពោះរូបហ្នឹង ព្រោះទង់ជាតិ ធ្លាប់ឃើញ ប្រជាមានិតកម្ពុជាប្រើ ដូចខុសពីហ្នឹង កំពូលប្រាំដែរ តែខុសគ្នា ហើយក៏មិនមានន័យដូចខ្ញុំថាហ្នឹងដែរ មិនបានដឹងន័យរបស់គេ ថាម៉េចទេ បើដឹងសូមប្រាប់ផង ។ សូមអរគុណ !

      ចូលចិត្ត

  13. ខ្ញុំមិនមែនមានន័យថាប្រាសាទអង្គរវត្តជារបស់យួនទេតែខ្ញុំនិយាយរឿងទង់ជាតិទេតើស!
    រូបទង់ជាតិរបៀបនឹងគេប្រើនៅសម័យ៖ ជ័យោ!កម្ពុជា វៀតណាម(យួន) ឡាវ.
    លោកយល់ខ្ញុំនិយាយអត់នឹង?

    ចូលចិត្ត

    • ប្រហែជាត្រូវហើយ sidachan តាមពិតកាលពីមុនខ្ញុំអត់បានដឹងថា ជាទង់ជ័យគេប្រើពេលនោះទេ ដោយឃើញគេគូរស្អាត ដូចរូបអង្គរដែលខ្ញុំបានប្រើហើយ ក៏យកមកដាក់ទៅ តែធ្លាប់បានឃើញដែរក្រោយមក តែដូចជាមិនដូចរូបគំនូរ ដែលខ្ញុំដាក់ហ្នឹងទេ អន់ជាងហ្នឹងឆ្ងាយណាស់ ហើយគេគ្មាននិយាយន័យអ្វីទាំងអស់ គ្រាន់តែដាក់ឱ្យល្អមើលហ្នឹង ! ហើយគេបានបោះបង់ចោល បំភ្លេចចោល គ្មាននឹកនារទេ នេះបើខ្ញុំមិនយកមកដាក់តាំង ក៏គ្មានពីណានឹកនាដែរ! មិនថាអញ្ចឹង ? មើលនិយាយពន្យល់ទៀតមើល មានន័យយ៉ាងម៉េចខ្លះទៀតដែរ ?

      ចូលចិត្ត

  14. ជម្រាបសួរលោកពូ! តើសុខ ទុក្ខយ៉ាងណាដែរ? ខ្ញុំទើបដឹងថាលោកពូមាន​ វ៉ែបសាយផ្ទាល់ខ្លួនទាំងអស់ដល់ប្រាំពីរគេហទំព័រ។ http://en.gravatar.com/lovepeehs05
    ជូនពរលោកពូសុខភាពល្អ និងសំណាងល្អគ្រប់ពេល។

    ចូលចិត្ត

    • សុខសប្បាយដែរទេ ! ខ្ញុំមានតែ ៥ ទេ ! គឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ (Policitics Economy Education Health and Security) ប៉ុណ្នឹងឯង ! សូមអរគុណក្មួយដែលបានប្រសិទ្ធិពរជ័យដល់ពូ ហើយសូមអោយក្មួយបាន សេចក្តីសុខនិងរៀនឆាប់ចេះ បានជា cute star កុំបីខាន !

      ចូលចិត្ត

  15. នយោបាយមានអត្ថន័យច្រើនយ៉ាងតាមការយល់ឃើញរបស់បុគ្គលម្នាក់ៗ ។​ ប៉ុន្តែតាមការយល់ឃើញ និងតាមការសិក្សារបស់ខ្ញុំ យល់ថា គឺជាមធ្យោបាយគ្រប់បែបយ៉ាងដែលធ្វើឲ្យសម្រេចនូវគោលបំណង របស់បុគ្គល ឬក្រុមមនុស្សមួយ។ បើការប្រើនយោបាយមានគោលបំណងធ្វើឲ្យមានការរីកចម្រើននោះ មិនថ្វីទេ​ ប៉ុន្តែបើការប្រើនយោបាយដើម្បីតែមហិច្ឆតារបស់ខ្លួន ឬសម្រាប់តែក្រុមរបស់ខ្លូននោះ នឹងធ្វើឲ្យ ប្រទេសនោះធ្លា្កក់ក្នុងភពអន្ធការ មិនឃើញរស្មីនៃប្រជាធិបតេយ្យនោះឡើយ។

    ចូលចិត្ត

    • អរគុណ Sophorn ដែលបានចូលទស្សនាប្លុកខ្ញុំ និង បានជួយប្តូរមតិយោបល់ ក្នុងប្រធានបទនយោបាយនេះ ពិតមែនហើយតាមទស្សនៈយល់ឃើញខុសៗគ្នា ហើយបើយើងធ្វើដោយមិនមាន រូបមន្តច្បាស់លាស់ ឬ មិនមានរចនា សម្ព័ន្ធត្រឹមត្រូវវាអាចឈានធ្លាក់ចូលទៅរណ្តៅដើម គឺខុសម្តងហើយម្តងទៀត ជារឿងដែលយើងមិនចង់បាន មិនចង់ជួបប្រទះ នូវរឿងដដែលៗ យ៉ាងណាក៏ដោយ យើងត្រូវមាន នយោបាយ-នយោបាយ, នយោបាយ-សេដ្ឋកិច្ច, នយោបាយ-វប្បធម៌, នយោបាយ-សង្គមកិច្ច និង នយោបាយ-សន្តិសុខ ដើម្បីជាគន្លឹះឱ្យដំណើរការបានល្អ បើមិនដូច្នោះទេ មិនអាចធានាស្ថិរភាពនយោបាយបានឡើយ ! មិនថាអញ្ចឹង ?

      ចូលចិត្ត

    • អរគុណកូនខ្មែរ២០១៣ ដែលបានចូលទស្សនាក្នុងបន្ទប់ នយោបាយ ហើយក៏បានយល់ច្បាស់នូវនយោបាយខ្មែរ យើង គឺសូមបន្តរការតាមដាន និងជួយបញ្ចេញមតិយោបល់ ដម្បីសំលៀងនយោបាយខ្មែរ ឱ្យរិតបានប្រសើរឡើង ជានិរន្តន៍ !

      ចូលចិត្ត

        • អរគុណកូនខ្មែរ ២០១៣ ! យុវជនខ្មែរចូលរួមក្នុងនយោបាយ ជាកាតព្វកិច្ចចាំបាច់ របស់កុលបុត្រ កុលធីតា ខ្មែរគ្រប់រូប ត្រូវតែចូលរួម ដើម្បីផលប្រយោជន៍ប្រទេសជាតិខ្មែររួម ក្នុងសង្គមខ្មែរ ជាបុគ្គល ជាគ្រួសារ ជាក្រុម ជាភូមិ ជាឃុំ/សង្កាត់ ជាស្រុក/ខ័ណ្ឌ ជាខែត្រ/ក្រុង ទាំងមូល ។

          ចូលចិត្ត

          • ចា! ក៏សំុអគុណរដល់លោកពូដូចគ្មា។ ក្នងសង្គមសព្វផ្ងៃខ្ញូំយល់ផា កូនខ្មែរយេីងមូយចំនូនគាត់ពំុមានការយល់ដឹងពីរឿងនេះទេ តេីលោកពូអាចមានការពន្យល់បក់ស្រាយបែបណាអោយ កូនខ្មែរគ្រប់រូបមានការយកចិត្តទុក្ខដាក់ និង ចូលរួមស្វែងយល់ពីរឿងនេះ?

            ចូលចិត្ត

            • ពិតណាស់ហើយ កុលបុត្រកុលធីតាខ្មែរ ស្ទើរតែទាំងអស់ ពុំសូវយល់ដឹងអំពីរឿងនយោបាយបែបនេះទេ គេស្មានតែនយោបាយ បានដល់តែអ្នកធ្វើការងាររដ្ឋាភិបាលទេ ដូច្នេះពួកគេពុំសូវចាប់អារម្មណ៍ប៉ុន្មានទេ ហើយថែមទាំងមានគេឃោសនាបំភ័នថា នយោបាយជាពិសពុលគ្រោះថ្នាក់ណាស់ កុំឱ្យចង់ដឹងចង់ឮរឿង នយោបាយអី គឺនាំគ្នាខិតខំតែរកស៊ីទៅ រឿងនយោបាយទុកឱ្យគេធ្វើ នេះជាការយល់ច្រឡំ ជាការយល់ខុស ជាការឃោសនាបង្វាងដានទេ ! ដូច្នេះដើម្បីឱ្យមានការយល់ដឹងគ្រប់ៗគ្នា យើងត្រូវមានការផ្សប់ផ្សាយឱ្យ បានជាទួទៅ ឱ្យបានធំទូលាយ ឱ្យបានស៊ីជម្រៅ ជាពិសេស ត្រូវមានការដាក់នៅក្នុងការសិក្សា តាមសាលា រៀននានាទួរទាំងប្រទេសកម្ពុជា ។ ហើយដើម្បីធ្វើដូច្នេះបាន យើងត្រូវការចុះឈ្មោះជាផ្លូវការ ប្រៀបបាននឹង គណបក្សនយោបាយដែរ ដើម្បីឃោសនារកការទទួលស្គាល់ រកការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋទួទៅ នៅក្នុងនិងក្រៅប្រទេស !!

              ចូលចិត្ត

              • តេីលោកពូគិតផាអ្វីទៅជាបញ្ហាចម្បងដែលធ្វេីអោយយុវជនយុវតីខ្មែរគ្មានចំណាប់អារម្មណ៏ទៅលេីរឿងនយោបាយរបស់ប្រទេស? តេីលោកពូរអាចមានមធ្យោបាយយ៉ាងណាដេីម្បីអោយយុវវ័យខ្មែរងាកមកចាប់អារម្មណ៏មកលេីរឿងនេះវិញ? សូមលោកពូជួយពន្យល់នូវឃ្លា«មានគេឃោសនាបំភ័នថា នយោបាយជាពិសពុលគ្រោះថ្នាក់ណាស់ កុំឱ្យចង់ដឹងចង់ឮរឿង នយោបាយអី គឺនាំគ្នាខិតខំតែរកស៊ីទៅ រឿងនយោបាយទុកឱ្យគេធ្វើ» តេីមូលហេតុអ្វីបានជាគេមកឃោសនាបំភ័ន មិនអោយកូនខ្មែរមានការចូលរូមមិនយល់ដឺងពីរឿងនេះ? សំុអភ័ទោសដែលមានសំនួរជាច្រេីនសួរទៅលោកពូ ក្មួយមានចិត្តចង់អោយបងប្អូនខ្មែរ ជាពិសេសគីយុវវ័យដែលមានឈ្មោះជាទំពាំងស្នងឫស្សី ចង់អោយពូកគាត់មានការយល់ដឹកក្នុងរឿងនេះ ប៉ុន្តែក្មួយមានការលំបាកនិងនិយាយពន្យល់ ជំរុញអោយពួកគាត់ចូលរួមក្នុងភារកិច្ចនេះទាំងអស់គ្នា សំុលោកពូរជួុយផ្តល់ជាគំនិតយោបលដល់ក្មួយ។

                ចូលចិត្ត

                • ១-បញ្ហាចម្បងដែលធ្វើឱ្យយុវជន-យុវនារី មិនចាប់អារម្មណ៍ ទៅលើនយោបាយ គឺនយោបាយក្នុងវិស័យ នៃការសិក្សាអបរំ គ្មានតម្លាភាព ។ ២-ដើម្បីធ្វើឱ្យយុវជន-យុវានារី មានការចាប់អារម្មណ៍ទៅលើ រឿងនយោបាយវិញ ត្រូវការរៀបចំវិស័យ នៃការសិក្សាអបរំ ឱ្យមានតម្លាភាពវិញ ជាការស្រេច នេះជាមតិយោបល់របស់ខ្ញុំ ។ ៣-រឿងមិនចង់ឱ្យយុវជន-យុវនារីដឹង ឮ ឬធ្វើនយោបាយ មកពីពួកអាណានិគម និងពួកអាណានិគមនិយម គេចង់ក្តោបក្តាប់អំណាច ឬ កាន់កាប់ទឹកដីខ្មែរជំនួស ខ្មែរ ឬដោយពួកគ្នាគេ ។ ៤-មានតែរៀបចំនូវ ប្រព័ន្ធនយោបាយខ្មែរទំនើប ដែលមាននយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជារចនាសម្ព័ន្ធទេ ទើបអាចធានាទំពាំងស្នងឫស្សី ឱ្យល្អរុងរឿងបាន បើមិនដូច្នោះទេ ពិតជាគ្មាន អ្វីអាចទីពឹងបានឡើយ !

                  ចូលចិត្ត

  16. សូមអំពាវនាវឲ្យខ្មែរទាំអស់ងើបឡើង កុំខ្លាច ឈប់ខ្លាច! ព្រោះអីវាជារឿងមួយដែលគួរឲ្យខ្មាស់ជនជាតិដទែដែលពួកគាត់ជួយតវ៉ាជួនប្រជាជនខ្មែរតែ អ្នកខ្លះមានឈាម ជាខ្មែរបែរជាសង្ងំយកសុខទៅវិញ តើអ្នកកើតមកជាជនជាតិខ្មែរមានន័យអីទៅ?

    ចូលចិត្ត

  17. រាជរដ្ឋាភិបាល ហ៊ុនសែនបានដឹងឬទេថា អំពើរពុករលួយ – បញ្ហាសេដ្ឋកិច្ច បញ្ហាប្រាក់រៀលបោំង ការអត់មានការងារធ្វើ ដែលកើតមានក្នុងប្រទេសកម្ពុជា ចេះតែកើនឡើងៗ បញ្ហារឿងប្រាក់ ដែលខុសច្បាប់ ដែលមិនបានប្តឹងជាផ្លូវការ គ្មានការបង់ភាស៊ី លុយដែលនាំចូលមកពីបរទេសផ្ងើធានាគារ ប្រជាជនទៅទំនាក់ទំនងរាជការ ត្រូវបើលុយ ជាដើមតើលោកមើលឃើញ ហើយបានកែបញ្ហាទាំងអស់នេះដែឬទេ ?

    ចូលចិត្ត

    • ល្អណាស់ សុខវណ្ណា! ចូរស្វែងយល់ក្នុងប្លក់នយោបាយនេះ ឃើញនិងដឹងហើយ ឡូវនេះបានដាក់ផ្សាយបន្ថែមទៀត ចូរចុចមើលហើយជួយផ្តល់ជាយោបល់គាំទ្រផង សូមអរគុណដែលបានចូលមើលក្នុងប្លក់នេះ! ហើយសុំទោសផងដែរ ដែលមិនបាន ឆ្លើយ្យទាន់ពេលវេលា មកពីរវល់ពេក សូមអធ្យាស្រ័យ ។

      ចូលចិត្ត

    • ត្រូវតែមានតុល្យភាព នៅក្នុងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ នៅក្នុងនោះ ដែលដើរតួរសំខាន់ជាងគេ គឺវិស័យសិក្សាអបរំ ឬ នយោបាយវប្បធម៌ បើការសិក្សាអបរំមិនល្អទេ សេដ្ឋកិច្ចក៏មិនអាចលូលាស់ឬរីកចម្រើនទៅបានល្អឡើយ។

      ចូលចិត្ត

    • ត្រូវប្រកាន់ខ្ជាប់នូវគោលនយោបាយសំខាន់ៗ ៥ យ៉ាងគឺ៖ នយោបាយ-នយោបាយ នយោបាយ-សេដ្ឋកិច្ច នយោបាយ-វប្បធម៌ នយោបាយ-សង្គមកិច្ច និង នយោបាយ-សន្តិសុខ។ គោលនយោបាយទាំងប្រាំនេះ ត្រូវតែមានតុល្យភាពជាមួយគ្នា ហើយក្នុងនោះ នយោបាយ-វប្បធម៌ដើរតួ សំខាន់ជាងគេ។

      ចូលចិត្ត