សេដ្ឋកិច្ច

សេដ្ឋកិច្ច _ គឺសកម្មភាពទាំងឡាយ ដែលដើរឆ្ពោះទៅរក ការបង្កើតការប្រើប្រាស ការប្តូរនិងការចែកផល សំរាប់សេចក្តីត្រូវការ របស់សង្គមមនុស្ស ។ សត្វតិរច្ឆាន មិនចេះធ្វើសកម្មភាព សេដ្ឋកិច្ចទេ ការដែលវាស្វែងរក ចំណីអាហារ សំរាប់បំពេញសេចក្តី ស្រេកឃ្លានរបស់វា គឺធ្វើទៅតាម សភាវគតិរបស់វាប៉ុណ្ណោះ ។

ដកស្រង់ចេញពីសៀវភៅ អរិយធម៌ខខ្មែរ របស់អ្នកស្រី ត្រឹង – ងា ។

ការបកស្រាយពាក្យ សេដ្ឋកិច្ច ខាងលើ ដូចជាមិនទាន់អាច ទទួលយកបាន ឬមិនទាន់គ្រប់គ្រាន់ទេ ខ្ញុំនឹងដាក់បន្ថែមនៅពេលក្រោយ ។

40 comments on “សេដ្ឋកិច្ច

  1. សេដ្ឋកិច្ច គឺជាចលនារួមរបស់ មីក្រូនិង​ ម៉ាក្រូ នៅក្នុងសង្គម ហើយរួមផ្សំ និងអ្នកលក់​+អ្នកទិញ ដែរមានការដោះដូរ​គ្នាតាមរូបិយប័ណ្ឌ និងរូបបិយវត្ថុផ្សេងៗ​​​

    ចូលចិត្ត

  2. សុំសួរមួយបានទេ?? ខ្ញុំចង់ដឹងទាក់ទង់នឹងសេដ្ធកិច្ចខ្មែរ នៅសម័យសង្គមរាស្រ្តនិយម? ហើយចង់បានឯកសារយោងផងដែល។ តើអាចពន្យល់ប្រាប់បានទេ?

    ចូលចិត្ត

    • អរគុណ ដារីណា ដែលមានចំណាប់អារម្មណ៍ រឿងសេដ្ឋកិច្ច សម័យសង្គមរាស្ត្រនិយម ! តាមពិតខ្ញុំក៏មានចំណាប់អារម្មណ៍ដែរ តែគួរឱ្យសោកស្តាយ ខ្ញុំអត់មានដែរហ្នឹង តែធ្លាប់បានចូលមើលនៅគេហទំព័រ មិត្តភគ្រ តែគេឈប់ដាក់បង្ហោះទៅទៀត ហើយក៏ភ្លេចកត់ អាស័ដ្ឋានឬហ្វិបប្លក់នោះទៅទៀត ថាចាំចូលម្តងទៀត នឹងកត់ទុក តែគេឈប់បង្ហោះទៅ ដោយខ្ញុំបានសរសើរ គេចថានេះចំជាល្អមែន ដែលខ្ញុំចង់ឃើញយូរហើយ គឺជាកម្រងវីឌីអូ យ៉ាងពិស្តា គឺគេចងក្រងបានល្អណាស់ ខ្ញុំស្តាយមែនទែន ចង់ឃើញទៀត តែចាំមើលខ្ញុំរកតាម គេហទំព័រផ្សេងៗទៀតមើល ប្រហែលជាមានក្នុងហ្វេសបុក ធ្លាប់បានឃើញដែរ តែមិនពិស្តាដូចវីឌីអូខ្ញុំបានឃើញនៅវើដប្រែសនេះទេ ។

      ចូលចិត្ត

  3. ខ្ញុំសូមសួរសំនួរ! មាតិមួយបានពោលថា ” ដើម្បីឲ្យសេដ្ឋកិច្ចមានការរីកចំរើន យើងត្រូវបណ្ដុះបណ្ដាល ធនធានមនុស្ស “​ តើយល់យ៉ាងណាដែលចំពោះមាតិនេះ ? ចូរពន្យល់ ?

    ចូលចិត្ត

    • អរគុណលោក សីហា ! ខ្ញុំយល់ស្រប តែការបណ្តុះបន្តាល ធនធានមនុស្សមានលក្ខណៈខុសៗគ្នា ។ ចំពោះខ្ញុំយើងត្រូវ លើកដំកើងវិស័យសិក្សាអបរំឱ្យបានប្រសើរ ឱ្យមានគុណ- ភាពខ្ពស់ មិនចំពោះតែសេដ្ឋកិច្ចទេ តែមាន ៥ គឺវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជាចង្កោម ។​ និយាយឱ្យចំគឺ យើងត្រូវការកែទម្រង់ប្រព័ន្ធនយោបាយដឹកនាំ ដែលមានរចនាសម្ព័ន្ធទាំង ៥ ដូចបានពណ៌នាខាងលើ ។

      ចូលចិត្ត

    • បើតាមមតិយោបល់របស់អាត្មាភាព សេដ្ឋកិច្ចនៅស្រុកយើង ជាសេដ្ឋកិច្ចតាមជំនោរខ្យល់បក់ ឬ ស្យល់ព្យុះ មិនមែនកើតចេញដោយការអភិវឌ្ឍន៍តាមបក្បួន ខា្នតរបស់អ្នកសេដ្ឋកិច្ចត្រឹមត្រូវនោះទេ តែទៅតាមចំណង់ ចំណូលរបស់អ្នកវិនិយោគនិមួយៗ គ្មានគោលការច្បាស់លាស់ដោយខ្លួនឯង។ តើនិយាយ ត្រូវនឹងសំណួរដែលត្រូវសួរឬអត់ សូមប្រប្រាប់ផង!

      ចូលចិត្ត

        • ពរ, ចម្រើនពរ! ហេតុអ្វីបានជាយើងសិក្សាអំពិសេដ្ឋកិច្ច? សេដ្ឋកិច្ចគឺសំខាន់ណាស់ សម្រាប់ផ្គត់ផ្គង់អាយុជីវិតមនុស្ស សត្វគ្រប់បែបយ៉ាង ជាពិសេសអ្វីៗដែលទាក់ទងនឹងជីវិត ត្រូវការសេដ្ឋកិច្ចទាំងអស់។

          គឺយើងសិក្សាដើម្បីត្រិះរិះពិចារណារកមធ្យោបាយល្អៗ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានភាពរីកចម្រើនបានប្រសើរ ដើម្បីធ្វើឱ្យជីវិតមនុស្សសត្វយើងមានការរីកចម្រើន លូតលាស់បានល្អប្រសើរ មានសុភមង្គលល្អប្រសើរ នេះហើយដែលយើងចង់បាន។

          ដើម្បីធ្វើឱ្យជិវិតមនុស្សសត្វយើង មានសុភមង្គលល្អ ប្រសើរ មិនត្រឹមតែសិក្សាសេដ្ឋកិច្ចទេ តែយើងត្រូវការ ចាំបាច់សិក្សា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជាចង្កោមទើបអាចមានភាពល្អប្រសើរទៅ បាន បើមិនដូច្នោះទេ មិនអាចដំណើរការបានល្អប្រសើរ ឡើយ ៕៚

          ចូលចិត្ត

  4. បើតាមយោលបល់ខ្ញុំវិញ ពាក្យថាសេដ្ឋកិច្ច គឺជាអវុធមូយដែលប្រទេសនីមួយតែងយកវាទៅអនុវត្តន៏ និងកែច្នៃឲ្យប្រទេសមួយរីកចំរើន ហើយសេដ្ឋកិច្ច រីចំរើចេះស្វែងយល់ ពីតំរូវការ និងបំពេញតម្រូវការ របស់សង្គម និងអ្នកប្រើប្រាស់ ដោយគ្មានលក្ខខណ្ឌ័ សេដ្ឋកិច្ចល្អអាស្រ័យលើស្ថានភាពនយោបាយដែរ។

    ចូលចិត្ត

    • ចំណែកសេដ្ឋកិច្ចនៅប្រទេសកម្ពុជាវិញគឺ ជាសេដ្ឋកិច្ចមួយដែលកំពុងតែមានភាពស្មុកស្មាញ និងពិបាករកច្រកចេញណាស់ ដោយសារតែមានការចំរូងចំរាស់រាលការកើតឡើងគ្រប់វិស័យ ពិសេសការនាំចេញមានបរិមាណទាប ហើយនាំចូលច្រើន រាល់ទំនិញទាំងអស់ឡើងថ្លៃ សេដ្ឋកិច្ចកម្ពជាបែបកូនកាត់គឺ សេរីមិនចំ កុំម្និយសមិនចំ ពិសេសយើងគ្រប់គ្នាចេះតាមដានមើលដោយ
      ខ្លួនឯងផង។

      ចូលចិត្ត

      • អរគុណលោក Phanny Roeun ដែលបានបញ្ចេញជាមតិយោបល់! ពិតមែនហើយ សេដ្ឋកិច្ចខ្មែរ ស្មុគ្រស្មាញណាស់ ជាសេដ្ឋកិច្ចរញេយរញ៉ាយ គ្មានគោលការណ៍ច្បាស់លាស់ គឺស្រេចទៅលើ ពួកអ្នកវិនិយោគទុនគេចង់បាន ហើយខ្មែរដេកចាំតែប្រមូលលុយទឹកតែ តែប៉ុណ្ណោះ ។

        ចូលចិត្ត

        • អរគុណ Mao Meng ចំពោះសំណួររបស់លោក ! តាមពិតទៅអាត្មាអាមែនជាអ្នកជំនាញការខាងសេដ្ឋកិច្ចទេ ដូច្នេះមិនបានសិក្សាខាងផ្នែកសេដ្ឋកិច្ចឱ្យបានស៊ីជម្រៅទេ ប៉ុន្តែគ្រាន់តែបានសិក្សាអំពីអ្វីដែលគេហៅថា សេដ្ឋកិច្ច ដើម្បីយកមកប្រើប្រាសក្នុងការគ្រប់គ្រង ឬដឹកនាំខាងក្រសួងសេដ្ឋកិច្ចប៉ុណ្ណោះ ។

          ចូលចិត្ត

    • ចំពោះអ្នកប្រាជ្ញខាងសេដ្ឋកិច្ច ក៏មិនបានផ្តោតចង់ដឹងថាមានប៉ុន្មាន និង ឈ្មោះអ្វីខ្លះនោះដែរ ។ តែអ្នកអាចសួរដូចអាត្មាបានរៀបរាប់ខាងលើបាន អាចដេញដោលគ្នាបាន តាមការយល់ដឹងរបស់អាត្មា ។ សូមអរគុណនូវសំនួររបស់អ្នក ហើយក៏សូមស្វាគមន៍នូវសំនួរទាំងអស់ដែលលោកចង់ដឹងផងដែរ! ហើយក៏សូមអញ្ជើញអស់លោកអ្នក ដែលមានជំនាញការ អ្នកមិនជំនាញ អ្នកមានមតិយោបល់ អ្នកផ្តល់ជាយោបល់ អ្នកចង់ដឹងចង់យល់ ខាងផ្នែកសេដ្ឋកិច្ច មកជួយបកស្រាយ ដោះស្រាយ និងបំភ្លឺផងដែរ។ សូមអរគុណទុកជាមុន !

      ចូលចិត្ត

    • ពរ, សេដ្ឋកិច្ចមានសារៈសំខាន់ណាស់ នៅក្នុងប្រទេសនិមួយៗក្នុងលោក ។ សេដ្ឋកិច្ចជាបេះដូងសម្រាប់ ធ្វើចលនាឱ្យមានដង្ហើមដក ដើម្បីជួយទ្រទ្រង់ជីវិតមនុស្សសត្វ គ្រប់បែបយ៉ាងឱ្យរស់នៅបាន ។ តែសេដ្ឋកិច្ចតែមួយមុខក៏មិនអាចដំណើរការបានល្អប្រសើរដែរ គឺត្រូវមាន នយោបាយ វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ដើរព្រមជាមួយគ្នាទើបបាន ។

      ចូលចិត្ត

    • ពរ, បើនិយាយអំពីភ្នាក់ងារមានច្រើនណាស់ តែបើយើងនិយាយតាមលំដាប់ថ្នាក់ ថ្នាក់កំពូលមានប្រាំ(៥)ជាបន្តរបន្ទាប់ ឧ. ថ្នាក់រដ្ឋ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិជាដើម ។ ខំមានមតិយោបល់ជាច្រើនថ្ងៃដែរហើយ អត់មានម្ចាស់សំណួរ ឬ បងប្អូនណាឆ្លើយឆ្លងសោះ មិនដឹងថាត្រូវឬមិនត្រូវ ពេញចិត្តឬមិនពេញចិត្ត ប្រៀបបាននឹងយល់សព្វទេដឹង!

      ចូលចិត្ត

    • ជឿថាវាអាចធ្វើឱ្យសង្គមគ្មានការអភិវឌ្ឍន៍ ដោយសារតែ ការអភិវឌ្ឍគ្មានគោលការនយោបាយច្បាស់លាស់ពីរដ្ឋា ភិបាល តែធ្វើទៅតាមចំណង់និងចំណូលចិត្តរបស់អ្នក វិនិយោគ ដូចនៅកម្ពុជាសព្វថ្ងៃនេះ។

      ចូលចិត្ត

  5. ខ្ងុំសូមក្រាបថ្វាយបង្គុំព្រះអង្គម្ចាស ខ្ញុំមានសំនួរមួយចង់សួរព្រះអង្គ៖
    តើសេដ្ឋកិច្ច និង អាជីវកម្មខុសគ្នាត្រង់ណា? ហើយចូររៀបរាប់ពីប្រពន្ធ័សេដ្ឋកិច្ចអោយបានច្បាស់លាស់?

    ចូលចិត្ត

    • អរគុណនូវសំណួរដ៏ល្អៗនេះ! អ្វីទៅដែលជាសេដ្ឋកិច្ច? និយាយឱ្យខ្លីទៅ សេដ្ឋកិច្ចគឺគ្រឿងឧបភោគបរិភោគ ទាំងឡាយសម្រាប់ចិញ្ចឹមជីវិត មនុស្សសត្វលោកឱ្យមាន រស់នៅ។ ចំពោះអាជីកម្មគឺការប្រកបរបរចញ្ចឹមជីវិត មានការថ្វើស្រែចំគារជាដើម។ល។

      ចំពោះប្រព័ន្ធសេដ្ឋកិច្ច មានន័យទូលុំទូលាយណាស់ ដល់តែអ្នកមានជំនាញការខាងសេដ្ឋកិច្ចទើបអាច រៀបរាប់ក្បោះក្បាយ ឬល្អិតល្អន់បាន។ ដើម្បីងាយស្រួល យល់ ត្រូវសិក្សាស្វែងយល់នូវអ្វីទៅដែលគេហៅថា សេដ្ឋកិច្ច។ ហើយការដែលចងក្រងជារចនាសម្ព័នក្នុង គេហទំព័រនេះ ផ្តោតទៅលើការដឹកនាំរួម គឺផ្តោតទៅលើនយោបាយដឹកនាំជាធំ តែមិនផ្តោតទៅលើរបៀបនៃ ការធ្វើការងារសេដ្ឋកិច្ចនោះទេ។

      ចូលចិត្ត