អំពីម្ចាស់ប្លក

កំណត់ហេតុរបស់ភិក្ខុស៊ូ កប

Please click the button below to listen to Kap’s history in Khmer during the Khmer Rouge Era (1972-79) or 7 years in the jungles of Cambodia.

បទសម្ភាសន៍ជាមួយ លោក ស៊ូ កប (ភាគ៧៥) (ដោយ ជីវិតា)

ស្វាគមន៍ប្រិយ៍មិត្ត ដែលបានចូលមកទស្សនា គេហបណ្តាញ របស់ខ្ញុំព្រះករុណាអាត្មាភាព ! ខ្ញុំព្រះករុណា អាត្មាភាពព្រះនាម ធម្មលិខិត្តោ (ទូច ច័ន្ទថន) ប្រសូតនៅថ្ងៃពេញបូណ៌មី ខែមិគ្គសិរ ពុទ្ធសករាជ២៥០៣ ត្រូវនឹងថ្ងៃច័ន្ទ ទី១៤ គ្រឹស្តសករាជ១៩៥៩ ប្រទេសកម្ពុជា។ នៅពាក់កណ្តាលសម័យ សង្គមរាស្ត្រនិយម នៅឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ភាគនិរតីប្រទេស ព្រះជន្មបាន ៧ ព្រះវស្សាបានឃ្លាតចេញពី ញោមទាំងពីរនិងបងប្អូន ទៅរស់នៅជាមួយជីដូន ឯភូមិភាគពាយព្យ រួចជីដូនបាននាំ ឱ្យទៅស្នាក់នៅវត្ត ដើម្បីសិក្សាអក្សរសាស្ត្រ ទំនៀមទំលាប់ និង ធម៌អាថ៌ ជាដើម ។ នៅពេលព្រះជន្មបាន ១៤ ព្រះវស្សា ក៏សម្រេចព្រះទ័យ បួសជាព្រះសង្ឃ ដើម្បីបន្តរការសិក្សា ខាងអក្សរសាស្រ្ត ទំនៀបទំលាប់ ក្រិត្យក្រម ធម្មវិន័យ និង បាលី ជាដើម ។ តែអកុសលប្រទេសខ្មែរយើង មានកើតសង្គ្រាមច្បាំងគ្នា ក៏ត្រូវបានគេជម្លៀស ឱ្យទៅគង់នៅក្នុងព្រៃ លើភ្នំ និង ក្នុងរូងភ្នំ ជាមួយនឹង លោកតាធុតុង្គ បន្ទាប់មកគេជ្រើសរើសឱ្យធ្វើជា គ្រូបង្រៀន ស្មៀន និង ជាអគ្គលេខាធិការ ផ្នែកលោកសង្ឃក្នុងតំបន់រំដោះ។

បីខែបន្ទាប់ពីខ្មែរក្រហមវាយឈ្នះរបបសាធារដ្ឋខ្មែរ ឬ បន្ទាប់ពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ គឺត្រូវនឹងថ្ងៃ ១៧ កក្កដា ១៩៧៥ ត្រូវបានលាចាកសិក្ខាបទ ជាមួយនឹងព្រះសង្ឃ ៦ អង្គទៀត។ ពីរខែក្រោយមក គេបានចាត់ឱ្យចូលបំរើកងទ័ព សារុបទៅនៅក្នុងព្រៃ ៧ ឆ្នាំ ក្នុងកំឡុង៧ឆ្នាំហ្នឹង មានប្រវត្តិដ៏ជូរចត់បំផុត ដែលត្រូវបានគេសម្ភាស ជាប្រវត្តិសាស្រ្ត ដាក់ក្នុងវិទ្យុ អាស៊ីសេរីផងដែរ ។ល។ ដោយសារតែ មានសង្គ្រាមកាប់ សម្លាប់គ្នាដ៏សាហាវ ឃោរឃៅហ្នឹងហើយ ទើបធ្វើឱ្យខ្ញុំព្រះករុណាអាត្មាភាពមានព្រះទ័យ និងសម្រេចព្រហទ័យ ចំណាយពេលវេលា ដ៏មានតម្លៃរបស់ខ្ញុំព្រះករុណាអាត្មាភាព ខំរៀនសូត្រ ស្រាវជ្រាវរាវរកគន្លិះ សំរាប់បញ្ចប់ សង្គ្រាមរបៀបហ្នឹង កុំឱ្យមានទៀត ហើយនិងជួយ ដោះស្រាយនូវបញ្ហាទួទៅ ពីអតីត បច្ចុប្បន្ន និងអនាគត ផងដែរ។ ហើយគន្លិះដែលខ្ញុំព្រះករុណាអាត្មាភាជឿថា “អាចជួយ ដោះស្រាយបញ្ហា បានល្អជាងគេ” គឺមានតែបង្កើតជា “ប្រព័ន្ធនយោបាយ ” ដែលមានរចនាសម្ព័ន្ធដ៏ល្អត្រឹមត្រូវមួយ សំរាប់ដឹកនាំនេះទេ ដែលអាចជួយដោះស្រាយ បញ្ហាប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរបាន ។ អាស្រ័យហេតុនេះ សូមញាតិញោម បងប្អូន ជាព្រះសង្ឃ ជាបញ្ញាវ័ន្ត ជាសាស្ត្រាចារ្យ ជាសិស្សានុសិស្ស ជានិស្សិត ជាអ្នករាជការ នាម៉ឺន និង រដ្ឋមន្រ្តីគ្រប់ជានថ្នាក់ មេត្តាជួយ ពិចារណា និង រិះរកមធ្យោបាយ ផងមើល ថាតើមានអ្វីទៀត ដែលសំខាន់ អាចជួយដោះ ស្រាយបញ្ហាប្រទេសជាតិខ្មែរយើងបាន សូមអរព្រះគុណនិងអរគុណទុកជាមុន !!៚…

64 comments on “អំពីម្ចាស់ប្លក

  1. សួស្តី​លោក​ពូ​!!! ប្រព័ន្ធនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ វា​មិន​ទាន់​នឹង​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ។ បើ​តាម​គំនិត​ដ៏​ចង្អៀត​ចង្អល់​របស់​ខ្ញុំ គឺ​សំខាន់​ស្ថិត​នៅ​លើ​ឆន្ទៈ​របស់​មនុស្ស​ របស់​ប្រជា​ពលរដ្ឋ​​ ថា​តើ​ពួក​គេ​ពិត​ជា​មាន​ទឹក​ចិត្ត​ស្នេហា​ជាតិ​ មាតុភូមិ​ឬអត់​? ដូច្នេះ ធនធាន​មនុស្ស​ ​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​បំផុត​​ ក្នុង​ន័យ​អភិវឌ្ឍន៍ និង​ដំណោះ​ស្រាយ​ដ៏​ល្អ​…

    ចូលចិត្ត

    • អរគុណ ផ្កាយ ដែលបានឆ្លៀតឱកាស មកជួយបញ្ចេញជាមតិ យោបល់ អំពីប្រព័ន្ធនយោបាយ របស់លោកពូនេះ! រឿងនេះវាអញ្ចេះទេ ផ្កាយ! ផ្កាយមានចិត្តចង្អៀតសង្អល់ក្តី ឆន្ទៈរប់ស់មនុស្សកី្ត របស់ប្រជាពលរដ្ឋក្តី ស្នេហាជាតិ មាតុភូមិក្តី វាស្ថិតនៅលើ ប្រព័ន្ធនយោបាយ ដ៏ល្អហ្នឹងហើយ បើប្រព័ន្ធ នយោបាយហ្នឹងមិនល្អទេ វាដូចផ្កាយ មានមតិយោបល់ហ្នឹងហើយ មិនខុសទេ, មែនទេ?

      លោកពូសូមបញ្ជាក់ផ្កាយថា បើប្រព័ន្ធ នយោបាយដែលល្អហើយ វាអាចញាំងឱ្យ ចិត្តផ្កាយនៅលើមេឃក្តី នៅលើដីក្តី ឈប់ឱ្យចង្អៀតចង្អល់បាន ហើយក៏អាចញាំងចិត្ត និងឆន្ទៈ របស់ប្រជាពលរដ្ឋ ឫមនុស្សទូទៅ ឱ្យជ្រះថ្លាបាន! មែនទេ?

      តែផ្ទុយទៅវិញ បើប្រព័ន្ធនយោបាយហ្នឹង មិនល្អទេ គឺមិនអាចញាំងអ្វីៗបានទាំងអស់! មែនទេ?

      សូមផ្កាយ ពិចារណាម្តងទៀត ដោយមើលនូវ រចនាសម្ព័ន្ធ នយោបាយ ដូចតទៅនេះ››

      I.នយោបាយ II.សេដ្ឋកិច្ច III.វប្បធម៌ IV.សង្គមកិច្ច V.សន្តិសុខ

      តើវានៅមានការខ្វះខាត ឬចន្លោះកន្លែងណាមួយ? ហើយត្រង់កន្លែងណាមួយ ដែលធ្វើឱ្យផ្កាយ មានការចង្អៀតចង្អល់? តើចំណុចណាមួយ ដែលធ្វើឱ្យមនុស្ស ឬប្រជាពលរដ្ឋ មិនពេញចិត្ត ឬគ្មានឆន្ទៈនោះ? នេះគ្រាន់តេយើងឆ្លងឆ្លើយគ្នាសាកមើលប៉ុណ្ណោះ ។

      លោកពូជឿថា មិនត្រឹមតែញាំងឱ្យប្រជាពលរដ្ឋ និងមនុស្ស មានចិត្តជ្រះថ្លាទេ សូម្បីតែផ្កាយលើមេឃ ក៏អាចជ្រះថ្លាបានដែរ! មែនទេ?

      និយាយទៅ លោកពូបានផ្ទះថ្មីនេះ ដូចជាស្អាតណាស់ ថ្មភ្លឺរលោង តែម្តង! មែនទេ? គឺដូចមានភាពកក់ក្តៅមាំណាស់! មែនទេ?

      ចូលចិត្ត

      • អរគុណ Samady KS ដែលបានចូលសួរសុខទុក្ខ តាមពិតប៉ុន្មានខែនេះ ប្រហែលជាអត់បានទៅលេងផ្ទះ សាមឌី មែន តាមពិតមិនដែលឃើញផ្ទះសាមឌីចេញបង្ហាញរាងទៀតសោះ តាំងពីកាលណោះមក ហើយខ្ញុំមិនដែលបានដាក់ប្លុក សាមឌី ក្នុងប្លុករ៉ូលរបស់ខ្ញុំសំរាប់មើល ដល់តែអត់ឃើញផុសលើភូមិ ក៏អត់បានចូលមើល តែនេះមកពីខ្ញុំមិនមានបច្ចេកទេស ក្នុងការរៀបចំប្លក់ខ្ញុំ តែព្យាយាមរកជំនួយដែរ តែពុំមានអ្នកជំនួយសោះ ចឹងសុខចិត្តតាមវាសនាទៅ ! មិនថាអញ្ចឹង ?

        ចូលចិត្ត

  2. ខ្ញុំបានមើលស្ទើរអស់ប្រកាសក្នុងប្លុកនេះ វាពិតជាល្អមែន ជាពិសេសផ្នែកនយោបាយឆ្នាំ៧០-៧៥ មើលទៅខ្លោចផ្សា ផែនទែន ។ ខ្ញុំសូមចូលរួមតាមដានប្លុកនេះតទៅ ។

    ចូលចិត្ត

  3. អរគុណលោក yim ដែលបានទស្សនាប្លក់របស់ខ្ញុំ និងស្វាគមន៍ចូលរួម តាមដានព្រឹត្តិការណ៍នានា ។ ខ្ញុំទទួលស្គាល់ថា នយោបាយ៧០-៧៥ពិតជាខ្លោចផ្សារមែន ជាពិសេសវីដីអូ ដែលបានបង្ហាញនូវ ព្រឹត្តិការណ៍ នោះ ហើយព្រឹត្តិការណ៍៧៥-៧៩ ក៏ជាព្រឹត្តិការណ៍មួយ ដ៏មហារន្ធត់ក្នុងប្រវត្តិសាស្ត្រខ្មែរ និងពិភពលោក ។ ខ្ញុំជឿជាក់ថា ខ្មែរយើងគ្រប់រូប ពិតជាបានរៀនសូត្រ និងចងចាំនូវព្រឹត្តិការណ៍ ដ៏ជូរចត់ទាំងនោះ ហើយមិនអោយ ប្រទេសជាតិយើង ធ្លាក់ចូលរណ្តៅដដែលនោះទៀតឡើយ !

    ចូលចិត្ត

    • អរគុណ lovekampuchea ដែលមានចំណាប់អារម្មណ៍ ចង់ស្តាប់នូវបទសម្ភាសន៍ ឥឡូវនេះខ្ញុំបានដាក់ភ្ជាប់មកហើយ បទសម្ភាសនេះ និយាយពុំសូវបានល្អទេ ដោយនិយាយរាងបន្ទាន់ ហើយញាប់ពេក ដោយពេលវេលាខ្លី ចង់និយាយអោយបានច្រើន ហើយម្យ៉ាងបញ្ចេកទេស អ្នកកាត់តមិនបានត្រឹមត្រូវផងដែរ ។ល។ តែសូមឆ្លងឆ្លើយតាមក្រោយ ។

      ចូលចិត្ត

        • អរគុណ Achharia តាមពិតចំពោះសម្លេង ខ្ញុំបានធ្វើសាកមើល រួចហើយ តែស្តាប់ទៅមិនសូវល្អ ពីព្រោះដោយសារ មានប្រយោគខ្លះវែង ខ្លះខ្លី ហើយពេលខ្លះ គេឈប់យូរ និងឈប់លឿន ធ្វើអោយការបកប្រែ ជាន់លើគ្នាផង និងរយាលពីគ្នា យូរផង ក៏សម្រេចចិត្ត មិនដាក់អោយស្តាប់បន្តរ ម្យ៉ាងដោយសារ ខ្វះប្រដាប់ប្រដារកាត់តផង តែនឹងព្យាយាមពេលក្រោយ ។ សូមអភ័យទោសរឿងសម្លេង ។ ហើយការបកប្រែ ក៏មិនមែនជាផ្លូវការណ៍ដែរ សូមជួយត្រួតពិនិត្យមើល បើមានការឆ្គាំឆ្គង សូមជួយកែរតម្រូវផង ។

          ចូលចិត្ត

        • អូ, ប្រហែលឆ្លើយច្រឡំទេដឹង ! ត្រង់ LINK តើ Achharia ចង់និយាយរឿង លិងអី បើលិង បទសម្ភាសរបស់ខ្ញុំ បានដាក់ ហើយតើ ! មានដល់ពីកន្លែង នៅកន្លែងប្រធានបទ ថ្ងៃ១៧មេសារមហាជោគជ័យផង និងលើម្ចាស់ប្លក់ផង ប្រហែលមកពី ខុសឈ្មោះដឹង ? ខុសតែឈ្មោះទេ តែរឿងដូចគ្នា ។

          ចូលចិត្ត

          • ហេហេ៎! នៅហ្នឹងមុខមើលមិនឃើញ ! ខ្ញុំបានស្ដាប់ហើយ
            ហើយធ្វើអោយខ្ញុំនឹកឃើញអនុស្សវរីយ៍ជាច្រើនកាលសម័យ
            ខ្មែរក្រហមហ្នឹង ។ កាលបួសពីឆ្នាំ១៩៧២ នៅវត្ត វេឡុវនារាម
            ឃុំបវេលហ្នឹង Lovepeehs05 មុខជាស្គាល់លោកតា យ៉ាំង ហើយ
            ព្រោះគាត់ជាព្រះអនុគនវត្តបវេលជំនាន់នោះ ។ ខ្ញុំចេញពីបវេល
            ភូមិកំណើតខ្ញុំទៅរៀនបន្តនៅបាត្តំបងតាំងពី១៩៧១ម្ល៉េះ កុំអីយើង
            មុខតែបានស្គាល់គ្នាតាំងពីកាលនោះហើយ ។
            កាលជំនាន់ខ្មែរក្រហម ខ្ញុំនៅជាមួយកងចល័ត ត្រូវទៅចូលរួម
            លើកទំនប់កំពីងពួយ សង់ទ្ចារទឹកធំៗទាំងនោះ កណ្ដាលខែប្រាំង
            ក្ដៅហែង…ដើរទៅងូតទឹករហូតដល់អន្លង់ស្វាយ តាមផ្លូវឆ្លៀតបូតបេះ
            ស្លឹកប្រិច រើសផ្សិតប៉ក់ ទាំងភ្នែកនៅថ្ងាសម្ដងៗ ។ ក្រោយមកត្រូវ
            គេចាត់អោយនៅចាំទំនប់កំពីងពួយហ្នឹងជាមួយ តាយ៉ៃ តាហម តារួប
            នៅជាប់ក្បាលទំនប់តាមជើងភ្នំកំពីងពួយ ធ្វើស្រែប្រាំង ដាំពោត …
            តាមជើងភ្នំកំពីងពួយរហូតដល់ពួកនីរតីចូលទើបទៅតាមសហករណ៍វិញ ។
            តាម៉ើក តាយ៉ៃ តាអេង ….តាៗច្រើនទៀត ទួលក្រសាំង ធ្នង់ ជ្រោយស្នា
            ក្ដុល តាហែន សង្កែវារ បវេល ព្រៃខ្ពស់ ល្វា មង្គលបូរី ស្វាយស៊ីសូផុន
            …មួយជូរភាគខាងលិចនៃខេត្តបាត្តំបង ជាទឹកដីដែលខ្ញុំធ្លាប់ស្គាល់ច្រើន
            រហូតទៅដល់ ណាមសាប់ ដែរ ។ ខ្ញុំធ្លាប់ចូលរួមទៅកាប់ព្រៃនៅណាមសាប់
            លើកទីមួយមុនគេ មិនទាន់មាន ក៥ ស្អីគេហ្នឹងទេ ។
            នៅកំពីងពួយហ្នឹងហើយខ្ញុំហែកសៀវភៅនិងវចនានុក្រមខំលួចលាក់បាន
            ដូរថ្នាំជក់ ដោយទាំងសៀវភៅទិស្សាបាតិមោក្ខផង…ក្រដាសទំហំមួយបារី
            ដូរបានថ្នាំមួយបារី ។ ហេហេ៎! ជំនាន់នោះបើស្គាល់គ្នាគេសួរសុំគ្នាជក់ថា
            ” មានក្រដាសទេ ? សុំថ្នាំមួយបារី ខ្ចីដែកកែសអុចផង ” ។ បានក្រដាស
            ស៊ីម៉ង់ក៏មូរបារីជក់ដែរកាលនោះ ពេលនោះគឺថា បើរស់ក៏គាប់បើស្លាប់ក៏គួរ!

            ….ប៉ុណ្ណឹងសិនចុះ ។

            សុំសួរមួយជាបញ្ចប់ តើកាលនោះ Lovepeehs05 មានស្គាល់មេកងវរៈ
            ម្នាក់ឈ្មោះសមមិត្ត យុទ្ធ ទេ (ឈ្មោះដើម អែម អ្នកស្រុកបវេល) ជាកូន
            ប្រសារតាយ៉ៃ ?

            ចូលចិត្ត

  4. ហេហេ៎! នៅហ្នឹងមុខមើលមិនឃើញ ! ខ្ញុំបានស្ដាប់ហើយ
    ហើយធ្វើអោយខ្ញុំនឹកឃើញអនុស្សវរីយ៍ជាច្រើនកាល
    សម័យខ្មែរក្រហមហ្នឹង ។ កាលបួសពីឆ្នាំ១៩៧២ នៅវត្ត
    វេឡុវនារាមឃុំបវេលហ្នឹង Lovepeehs05 មុខជាស្គាល់
    លោកតា យ៉ាំង ហើយព្រោះគាត់ជាព្រះអនុគនវត្តបវេល
    ជំនាន់នោះ ។ ខ្ញុំចេញពីបវេលភូមិកំណើតខ្ញុំទៅរៀនបន្ត
    នៅបាត្តំបងតាំងពី១៩៧១ម្ល៉េះ កុំអីយើងមុខតែបានស្គាល់
    គ្នាតាំងពីកាលនោះហើយ ។កាលជំនាន់ខ្មែរក្រហម ខ្ញុំនៅ
    ជាមួយកងចល័ត ត្រូវទៅចូលរួមលើកទំនប់កំពីងពួយ
    សង់ទ្ចារទឹកធំៗទាំងនោះ កណ្ដាលខែប្រាំងក្ដៅហែង…
    ដើរទៅងូតទឹករហូតដល់អន្លង់ស្វាយ តាមផ្លូវឆ្លៀតបូត
    បេះស្លឹកប្រិច រើសផ្សិតប៉ក់ ទាំងភ្នែកនៅថ្ងាសម្ដងៗ ។
    ក្រោយមកត្រូវគេចាត់អោយនៅចាំទំនប់កំពីងពួយហ្នឹង
    ជាមួយ តាយ៉ៃ តាហម តារួបនៅជាប់ក្បាលទំនប់តាមជើង
    ភ្នំកំពីងពួយ ធ្វើស្រែប្រាំង ដាំពោត …តាមជើងភ្នំកំពីងពួយ
    រហូតដល់ពួកនីរតីចូលទើបទៅតាមសហករណ៍វិញ ។
    តាម៉ើក តាយ៉ៃ តាអេង ….តាៗច្រើនទៀត ទួលក្រសាំង
    ធ្នង់ ជ្រោយស្នាក្ដុល តាហែន សង្កែវារ បវេល ព្រៃខ្ពស់ ល្វា
    មង្គលបូរី ស្វាយស៊ីសូផុន…មួយជូរភាគខាងលិចនៃខេត្ត
    បាត្តំបង ជាទឹកដីដែលខ្ញុំធ្លាប់ស្គាល់ច្រើនរហូតទៅដល់
    ណាមសាប់ ដែរ ។ ខ្ញុំធ្លាប់ចូលរួមទៅកាប់ព្រៃនៅណាមសាប់
    លើកទីមួយមុនគេ មិនទាន់មាន ក៥ ស្អីគេហ្នឹងទេ ។
    នៅកំពីងពួយហ្នឹងហើយខ្ញុំហែកសៀវភៅនិងវចនានុក្រមខំ
    លួចលាក់បានដូរថ្នាំជក់ ដោយទាំងសៀវភៅទិស្សាបាតិមោក្ខ
    ផង…ក្រដាសទំហំមួយបារីដូរបានថ្នាំមួយបារី ។ ហេហេ៎!…..
    ជំនាន់នោះបើស្គាល់គ្នាគេសួរសុំគ្នាជក់ថា
    ” មានក្រដាសទេ ? សុំថ្នាំមួយបារី ខ្ចីដែកកែសអុចផង ” ។
    បានក្រដាសស៊ីម៉ង់ក៏មូរបារីជក់ដែរកាលនោះ ពេលនោះគឺថា
    បើរស់ក៏គាប់បើស្លាប់ក៏គួរ!

    ….ប៉ុណ្ណឹងសិនចុះ ។

    សុំសួរមួយជាបញ្ចប់ តើកាលនោះ Lovepeehs05 មានស្គាល់
    មេកងវរៈម្នាក់ឈ្មោះសមមិត្ត យុទ្ធ ទេ (ឈ្មោះដើម អែម អ្នក
    ស្រុកបវេល) ជាកូនប្រសារតាយ៉ៃ ?

    (សូមជួយលុបមតិមុន ដែលវាយចុះបន្ទាត់មិនបានល្អផង )

    ចូលចិត្ត

    • ហាក់! នៅក្បែរគ្នាសោះ! ចឹងស្គាល់ លោកគ្រូព្រះវិន័យធរហើយ លោកគ្រូ សារួន, លោកគ្រូចៅអធិការ លោកគ្រូ យុង, លោកគ្រូ ឧបជ្ឈាយ៍ខ្ញុំ លោកគ្រូ យុទ មកពីវត្តអំពិលប្រាំដើម ។ ហើយលោកតាយ៉ាំង ស្គាល់ច្បាស់ណាស់ លោកចូលចិត្តខ្ញុំ ណាស់ តែខ្ញុំមិនមែនកូនសិស្សរបស់លោកតាយ៉ាំងទេ តែជាកូនសិស របស់លោកតា នួន-វ៉ាយ វត្តក្សត្រីក្ដុល ជាសហការី អានុគុណ ធ្វើការជាមួយលោកតាយ៉ាំង ។ លោកតាយ៉ាំង លោកនិយមខាងរបបសាធារណរដ្ឋ លន់-ណុល តែបងប្អូនលោក ស្ទើរទាំងអស់ធ្វើខ្មែរក្រហម ជាពិសេសតាយ៉ៃតែម្តង តាយ៉ៃត្រូវជាក្មួយលោកតាយ៉ាំង ។ លោកតាយ៉ាំង មិនហ៊ានគង់នៅ វត្តបវេលទេ ដោយសារតែរឿងលោកគាំទ្រ ខាងសាធារណៈរដ្ឋ ចឹងហើយបានជាព្រះអង្គ និមន្តទៅគង់នៅ ប៉ៃលិន ។ បន្ទាប់ពីលោកតាយ៉ាំងទៅគង់នៅប៉ៃលិន លោកតាខ្ញុំ នួន-វ៉ាយ និមន្តមកនៅវត្តបវេល ហើយខ្ញុំក៏បានមកនៅវត្តបវេលដែរ ប្រហែលជាពាក់កណ្តាលឆ្នាំ ៧២ ឬមុនហ្នឹងបន្តិច ។ ហើយឈ្មោះ យុទ ជាមេទ័ព ដែលត្រូវកូនប្រសារតាយ៉ៃ ខ្ញុំមិនច្បាស់ទេ តែធ្លាប់ឮឈ្មោះ តែកូនតាយ៉ៃស្គាល់ស្ទើរតែទាំងអស់ ស្គាល់ទាំងភូមិទាំងផ្ទះតាយ៉ៃផង ពួកគាត់ជាសៀម-ខ្មែរ គឺចេះនិយាយសៀមគ្រប់គ្នា ។ កូនតៃយ៉ៃ ឈ្មោះលោកបង ស្វែង ជាមេបញ្ជាការមួយយ៉ាងល្បីឈ្មោះ តើលោកស្គាល់ទេ? បន្ទាប់១៧មេសា ៧៥ គាត់ទៅកាន់កាប់នៅអូជ្រៅ ប៉ោយប៉ែត ប្រហែលធ្វើខាងកិច្ចការទូត ជាមួយថៃ គាត់ហ្នឹងស្គាល់ខ្ញុំ ច្បាស់ណស់ ហើយចូលចិត្តខ្ញុំទៀត ពីព្រោះគាត់បួសនៅវត្តក្សត្រិយ៍ក្តុល ហើយខ្ញុមនៅវត្តហ្នឹងឯង ។

      រឿងទំនប់កំពីងពួយ តាមពិតខ្ញុំមិនដែលបានទៅឃើញទេ កាលជំនាន់នោះ តែខ្ញុំបានដឹងច្បាស់ណាស់ ដែលពួកខ្មែរ ក្រហមមានផែនការណ៍ធ្វើទំនប់ហ្នឹង ។ ខ្ញុំនៅលើកទំនប់ និងជីកប្រឡាយ អូដូនតា ផ្នែកខាងលើ ជាមួយតាយ៉ៃ កាលដើមឆ្នាំ ៧៥ មុនសន្តិភាព គោលបំណងយកមេទឹក ផ្តល់ទៅទំនប់កំពីងពួយហ្នឹងឯង តែមិនទាន់ចាប់ផ្តើម លើកទំនប់កំពីពួយទេ កាលពេលនោះ ពីព្រោះអូដូនតា ជាមេទឹកធំ ។

      ចឹងលោក Achharia មានកំណើតនៅបវេលហ្នឹងឯង មែនទេ ? ខ្ញុំប្រហែលជានៅក្មេង មិនសូវស្គាល់ច្បាស់ទេ នៅម្តុំនោះ តែលោកពូខ្ញុំយាយតាខ្ញុំ ពួកគាត់ស្គាល់ច្រើនណាស់ មានអ្នកនៅបវេលទៅធ្វើស្រែ នៅម្តុំវាលបឹងហា ប្រធាតុទួលក្រសាំង ។ ចឹងលោកមានស្គាល់ តាដូង តាពាន់ តាក្រូច ទេ ? Achharia អាចរាប់ឈ្មោះលោក នៅវត្តបវេលខ្លះទៀតមើល តើខ្ញុំអាច ស្គាល់ដែរអត់?

      ចូលចិត្ត

    • សូមសួរបន្ថែមអោយហើយ កុំអោយភ្លេចទាន់ !

      តើលោក Achharia មានស្គាល់បងនារីពេទ្យពីរនាក់ ដែលនៅជាមួយ តាយ៉ៃ ទេ ? ប្រហែលច្បាស់ ជាស្គាល់ហើយមើលទៅ ! រឿងពួកខ្ញុំ អន្ទិតៗទើបសឹកពីបួស ពេលនោះ មានបញ្ហា ប្រហែល ដោយសារពួកគាត់ ក៏មិនដឹង ពីព្រោះថា បងនារីៗនោះ គាត់ចូលចិត្តពួកខ្ញុំណាស់ តាំងពីនៅ លើកទំនប់អូដូនតាម្លេះ ដែលនាំអោយគេ (ប្រហែលតាយ៉ៃ) គាត់រាយការណ៍ទៅថ្នាក់ តំបន់ ហើយទើបគេ ចាត់នារីៗ ៧ នាក់នោះមកដកពិសោធន៍ គោលជំហរពួកខ្ញុំ បើមិនចឹងគ្មានពីណា ដឹងទេ ។ តាមពិតពួកខ្ញុំ រក្សាសិលធម៌បានល្អណាស់ មិនមានធ្វើអ្វីអោយប៉ះពាល់ទេ គ្រាន់តែនិយាយលេងទៅវិញទៅមក ដេញដោលគ្នាខាងតម្រិះចេះដឹងប៉ុណ្ណោះ តែបន្ទាប់ពីសិកហើយ ដូចជាមិនដែលបាននិយាយគ្នាលេងទេ មិនដូចកាលនៅលោកទេ ។ កាលពីឆ្នាំ ២០០៥ បានជួបពេទ្យហ្នឹងម្នាក់ តែមិនមានឱកាសបានសួរ គាត់ពីរឿងហ្នឹងសោះ ហើយបងហ្នឹងគាត់មិនព្រម ប្រាប់អាស័យដ្ឋានពេទ្យម្នាក់ទៀត មកខ្ញុំសោះ ។ ប្រហែលជាពួកនារីពេទ្យ ពីរនាក់ហ្នឹង គាត់ខឹងពួកខ្ញុំក៏មិនដឹង ពីព្រោះពួកខ្ញុំដូចជាធ្វើព្រងើយនឹងពួកគាត់ នៅពេលបានសិកពីបួសហើយក៏មិនដឹង ឬក៏តាៗប្រចាន់ក៏មិនដឹង ដូចជាពិបាកយល់ណាស់ ប្រហែលជាមានតែ បងនារី ពេទ្យពីរនាក់ហ្នឹងទេ ដែលដឹងរឿងពិតមើលទៅ ។ល។

      ចូលចិត្ត

        • ប្រហែលជាចឹងមែនហើយ ខ្ញុំមិនបានដឹងរឿងនោះទេ ប៉ុន្តែខ្ញុំដឹងថា តាយ៉ៃ គាត់ប្រហែលមានធ្វើអ្វី ខុសហើយបានជាគេ ដកតួរនាទីគាត់ អោយទៅលើកទំនប់នោះ ហើយក៏មិនមានតែពេលនោះដែរ គឺមានតាំងពីយូរណាស់ហើយ ។ គាត់ជាមេ គណៈស្រុក ៧០ តាំងពីមុនសន្តិភាព គាត់គួរត្រូវបានឡើង ខ្ពស់ជាងហ្នឹង នៅពេលស្រុកសន្តិភាព ជាពិសេសកម្មាភិបាល ដែលបានតស៊ូនៅក្នុងព្រៃ គេឡើងបុណ្យសក្តិគ្រប់គ្នា លើកលែងតែពួកខ្ញុំ ដែលជាអាតីតលោកសង្ឃ ជាពិសេសខ្ញុំផ្ទាល់ គ្មានតំណែងនាទីអ្វីទាំងអស់ គឺនៅក្រោមអ្នក ១៧ មេសា ទៅទៀត ។ លោកគ្រូខ្ញុំ ដែលធ្លាប់មានតួរនាទីជា អានុប្រធាន តំបន់ទី៣ ផ្នែកព្រះសង្ឃ ឮសូរបានធ្វើត្រឹម មេក្រុមគ្រប់គ្រងប្រជាជន ក្នុងសហករណ៍ ។ ចំណែកលោកតាខ្ញុំ ធ្លាប់មានតួរ នាទីជាប្រធាន គណៈតំបន់ទី ៣ ផ្នែកព្រះសង្ឃ ឮថាបានទទួល តំណែងថ្នាក់ គណៈស្រុក ដោយសារលោកបួស ក្នុងនាម ជាអ្នកនយោបាយ គ្រប់គ្រងព្រះសង្ឃ ដែលគេបានចាត់អោយទៅបួស ។ ហើយខ្ញុំធ្លាប់មានតួរនាទី ជាអគ្គលេខាធិការ ខាងព្រះសង្ឃប្រចាំតំបន់ទី ៣ ដែរ។

          ខ្ញុំចាប់អារម្មណ៍មួយទៀត រឿងតាយ៉ៃ នៅពេលដែលពួកខ្ញុំ សិកពីបួសហើយ គាត់បានអោយខ្ញុំធ្វើប្រវត្តិរូប ពួកខ្ញុំទាំងអស់គ្នា នៅពេលខ្ញុំចាប់ផ្តើមធ្វើប្រវត្តិរូប លោកគ្រូខ្ញុំមុនគេ ត្រង់ចំណុចសញ្ជាតិ ខ្ញុំដឹងលោកគ្រូខ្ញុំថា គាត់ជាសៀម-ខ្មែរ តើត្រូវដាក់ សញ្ជាតិអី ? ខ្ញុំនិងលោកគ្រូមិនច្បាស់ ហើយបានសួរតាយ៉ៃ គាត់បានប្រាប់ខ្ញុំថា ដាក់ សញ្ជាតិសៀម នេះជាចំណុចមិនល្អ មួយដែលខ្ញុំយល់ឃើញថា មិនត្រឹមត្រូវ ចឹងបានន័យថា តាយ៉ៃគាត់នៅប្រកាន់បក្សពួក ឬពូជសាសន៍ លោកគ្រូខ្ញុំឈ្មោះ លោកតា ឌី កើតនៅភូមិអំពិលប្រាំដើម យើងដឹងហើយថា នៅភូមិនោះភាគច្រើនជា សៀម-ខ្មែរ ។ល។

          តើលោក Achharia មានបានដឹងថា តាយ៉ៃ គេបានយកគាត់ទៅសម្លាប់ ដោយសារមូលហេតុអ្វីដែរ ?

          ចូលចិត្ត

          • ខ្ញុំនៅចាំបានថានៅក្បាលទំបន់កំពីងពួយ
            ពួកកងជាងផ្ទះកំពុងសង់ផ្ទះគំរូមិនទាន់រួចបានមួយខ្នង
            ទើបតែប្រក់ដំបូលហើយនិងកំពុងឈូសក្ដារវាយជញ្ជាំង
            ដែលគ្រួសារតាយ៉ៃត្រូវឡើងទៅនៅមុនគេ ….ថ្ងៃមួយមាន
            មនុស្សប្រុសម្នាក់ជិះសេះមកប្រកាសប្រាប់ថា អ្នកនៅទីនោះ
            អាចទៅនៅតាមសហករណ៍តាមឃុំវិញបានបើចង់ទៅ ។
            ពេលនោះពួកខ្ញុំនាំគ្នារូតរះមកសហករណ៍បវេលនៅភូមិព្រៃ
            ទទឹងវិញដែលជាកន្លែងសំបូរហូបចិកជាង ។ មកដល់
            សហករណ៍ ស្រាប់តែបាត់ពួកកម្មភិបាលចាស់ៗខាងពាយព្យ
            អស់…លេចមុខពួកថ្មីៗពីខាងនិរតីឯណាទៅវិញ៕ អ្នកស្រុក
            ខ្សឹបគ្នាថាពួកនោះត្រូវគេចាប់បញ្ជូនទៅមន្ទីរកសាងខ្លួននៅ
            កកោះអស់បាត់ហើយ ខ្លះថាបានឃើញចាប់ទាំងមេៗយោធា
            ចងមុខចងស្លាបសេកលើកបោះដាក់ឡានទៅបាត់ដែរ ។ ទើប
            ខ្ញុំគិតដឹងជាក្រោយថា ដែលតាយ៉ៃបាត់ខ្លួនតាំងពីប៉ុន្មានថ្ងៃ
            មុនម្នា្កក់ជិះសេះមកប្រាប់ថាអាចទៅតាមសហករន៍វិញបាន
            នោះ គឺមុខជាត្រូវពួកនីរតីចាប់ចងឡើងឡានទៅដែរហើយ ។
            …. ពួកពាយព្យត្រូវពួកនីរតីសំលាប់ព្រោះតែបែកការនៅពេល
            ត្រៀមសំភារៈពេទ្យនិងអាវុទ្ធដើម្បីច្បាំងដោយគ្មានបញ្ជារពីពួក
            មជ្ឈឹមបក្ស…នេះបើតាមខ្ញុំលឺគេនិយាយតក្រោយមក ។

            ចូលចិត្ត

            • តើនៅពេលនោះ ដើមឆ្នាំ ១៩៧៨ ឬ ពេលណាដែរ ? ចំណែកពួកខ្ញុំដែលនៅការពារព្រំដែន ក៏ត្រូវដកអស់ដែរ នៅមួយៗ នេះនិយាយចំពោះពួកមេៗ តើតាយ៉ៃនិងតាម៉ើក គេចាប់អ្នកណាមុន មានដឹងទេ ? តើ Achharia មានដឹងឬស្គាល់ មេបញ្ជាការយោធាភាគម្នាក់ ឈ្មោះ ណំ ដែរទេ ដែលរត់ទៅស្រុកថៃហើយ ត្រឡប់មកវិញ ពួកកងពិសេស គេព័ទ្ធចាប់ មិនបាន បាញ់មិនបាន ដែរឫទេ ? តើមានស្គាល់មេសេដ្ឋកិច្ច យោធាតាម៉ើក ឈ្មោះល្បងផន ដែរឬទេ បើស្គាល់មានដឹង គេចាប់គាត់ទៅសម្លាប់នៅពេលណាដែរ ? ចំណែកតាយ៉ៃ គ្រួសារគាត់ គេចាប់ទៅដែរឬទេ ? មេកងវរៈសេនាតូច (១០២) របស់ខ្ញុំ គេចាប់ទៅទាំងអស់គ្នា មេកងអានុសេនាធំ នៅសល់ពីរនាក់ ហើយមេកងតូច ទៅបាត់អស់ ភាគច្រើនអោយចូល ធ្វើកងចល័ត និងទៅជាប់នៅកកោះ ។ ក្រោយមកខ្ញុំបានជួប អានុមេបញ្ជាការ កងវរៈសេនាតូចខ្ញុំ និងស្នងការកង អានុសេនាធំខ្ញុំ ហើយនិងមេបញ្ជាការ កងវរៈសេនាតូច លេខ ៣៧០ នៅជំរុំថ្មី ហើយខ្ញុំបានដើរធ្វើការ ជាមួយពួកគាត់ ដើរអូសទ័ព ខែ ១០ ១៩៧៩ បានមកដល់ ម្តុំថ្មគោលនិងខ្នាចរមាស ជាដើម។ល។

              ចូលចិត្ត

    • លោក Achharia ! នៅពេលបានទៅកាប់ឬឆ្កាព្រៃនៅណាមសាប មានបានឡើងភ្នំពិលឬចូល តាមជើងភ្នំហ្នឹងដែរឬទេ ? នៅម្តុំហ្នឹងស្លឹកឈើដើមឈើ សុទ្ធតែភ្លឺចិញ្ចាចនៅពេលយប់ ពេលមើលម៉ោង មិនបាច់កេះដែកកេះទេ រើសយកស្លឹកឈើ មកដាក់ក្បែរនាឡិកា ឃើញច្បាស់ ចែស ។ ហើយនៅក្បែរនឹងដែរ នៅភាគខាងជើងក្បែរជើងភ្នំមានលាន ដូចលានបោកឬបញ្ជាន់ ស្រូវ ហើយមានថ្លុក មានទឹក កន្លែងនោះហើយ ជាកន្លែងចាស់បុរាណ គាត់ហាត់ក្បាច់ គុន និយម និងត្រាំថ្នាំស្វិត ។ ខ្ញុំបានទៅម្តុំហ្នឹង កាលរដូវស្សាឆ្នាំ ១៩៧៦ ភ្លៀងមិនសូវស្រាកទេ ភ្លៀងតាមខ្យល់បក់ មួយឆាវៗ បាត់បន្តិចហើយភ្លៀងមកទៀតហើយ ហាលខោអាវមិនស្ងួតទេ តែឥឡូវនេះ ប្រហែលវាលអស់ហើយ ខ្ញុំស្តាយព្រៃទាំងអស់នោះមែនទែន !

      ចូលចិត្ត

  5. មែនហើយ ! ភូមិបវេលជាភូមិកំណើតរបស់ខ្ញុំ
    ខ្ញុំកើតនៅម្ដុំកណ្ដាលភូមិចន្លោះវត្តនិងផ្សារបវេល ។
    គេហៅបវេលដីស្អិត អ្នកចំងាយចូលទៅដល់ហើយ
    មិនចង់ចេញមកវិញទេ ព្រោះជាភូមិឃុំស្រុកសំបូរ
    សប្បាយ មានគ្រប់មុខ ព្រៃឈើ ត្រីសាច់ ស្រូវអង្ករ
    បន្លែផ្លែឈើ មានស្ទឺងហូរកាត់ មានទំនប់ទឹកធំ
    មានពិធីអុំទូកង អកអំបុកសំពះព្រះខែ មានបាញ់កាំជ្រួច
    មានវត្តធំលោកសង្ឃថ្នាក់អនុគន មានសាលាមធ្យមសិក្សា
    មន្ទីរពេទ្យ បន្ទាយទាហាន ប៉ូលិស មានរ៉ឺម៉ករត់ មានភ្លើង
    អគ្កិសនីមានកុនល្ខោន រាំរែកទាំងក្រុមស្គរដី ទាំងដន្ត្រី
    សម័យរាំស្ល៊ូ បូលេរ៉ូ ឆាឆាឆា …មានតារាងប៊ូល តុប៊ីយ៉ា
    បនល្បែង បនស្រីញីអូនបង មានកីឡាប្រដាល់ តារាងបាល់
    មានបុណ្យទានក្រោយរដូវចំរូតលេងសឹងរាប់ខែ មានក្រមុំ
    ស្អាតៗ កំលោះសង្ហាៗ មានស្ទើរទាំងអស់ដែលកំរមាន
    ភូមិឃុំស្រុកណាមានដូច តាំងពីសម័យសង្គមរាស្ត្រនិយម
    ម្ល៉េះ ។ អ្នកស្រុកបេះហើយបានសុំគ្នាក្រោយ ចាស់ៗបបួល
    គ្នាកាប់គោ បាញ់ទន្សាយ វ៉ៃមាន់ទាជុំគ្នាដុតម៉ាំងសុងក្លែម
    ឆ្ងាញ់សប្បាយព្រោកប្រាជ្ញ…រាប់អានស្រលាញ់សាមគ្គីគ្នា ។
    សមិទ្ធិផលជាច្រើនផ្ដួចផ្ដើមនិងនាំអ្នកស្រុកធ្វើដូចជាស្ពាន
    ថ្នល់​សាលារៀន ដោយលោកតាយ៉ាំងហ្នឹងហើយ ។
    ខ្ញុំចេញពីស្រុកទៅរៀននៅទីរួមខេត្តតាំងពី៧១ និងមិនសូវមាន
    ឧិកាសបានជួបស្និតស្នាលជាមួយព្រះសង្ឃទេ ចាំច្បាស់តែ
    លោកតាយ៉ាំង និង​ល្បងយុង …លោកជំនាន់ក្រោយៗដែល
    Lovepeehs05 បានរៀបរាប់ខ្ញុំមិនចាំបានទេ ។ តាដូង តាពាន់
    តាក្រូច ខ្ញុំក៏ចាំគាត់ពុំបានដែរ គ្រាន់តែដូចធ្លាប់លឺឈ្មោះ ។
    កូនៗនិងចៅៗតាយ៉ៃសព្វថ្ងៃក៏មាននៅស្វ៊ីសដែរ …ប្អូនស្រីខ្ញុំ
    ធ្លាប់ជួបនៅកន្លែងធ្វើបុណ្យ ។
    ពួកពាយព្យត្រូវពួកនីរតីចូលមកចាប់ចងស្លាបសេកបោះ
    ដាក់ឡានយកទៅដាក់នៅកកោះនិងខ្លះហួសទៅភ្នំពេញ
    បាត់ខ្លួនស្ទើរអស់ ។ ក្រោយមកមានពួកបូព៌ា ក្រោយមកមាន
    ពួកបាក់ទ័ពពីទល់ដែនខ្មែរយួន …ដែលពេលនោះប៉ុលពត
    និងមេៗកំពូលៗខ្មែរក្រហមក៏ប្រហែលរត់កាត់តាមបវេលហ្នឹង
    ដែរ ព្រោះច្រកទៅលិចចុះពីរថភ្លើងថ្មគោលមកមានតែមួយ។
    តាមរយៈការរៀបរាប់​ខ្ញុំបានដឹងពីការយុទ្ធគ្នាយ៉ាងធំៗនៅទល់
    ដែនជាមួយពួកយួន…ពួកនោះទៅអស់ វិទ្យុផ្សាយថារណសិរ្ស
    លោកហេងសំរិនបានចូលកាន់កាប់ភ្នំពេញហើយ ។ ការប្រយូទ្ធ
    គ្នានៅតែមានបន្តរហូត…រហូត…ទាល់តែខ្ញុំបង្ខំចិត្តចាកចេញពី
    ស្រុកកំណើតមកកាន់ទល់ដែលខ្មែរសៀម ព្រោះកាលនោះ
    នៅបវេល យប់ខ្មែរក្រហមចូល ថ្ងៃយួននៅកំដរ ។ អំពិល៥ដើម
    កំពង់ឆ្នាំង បវិល សង្កែវារ ក្ដុល តាហែន ស្លខ្លាញ់ ព្រៃខ្ពស់
    ដូនអៅ ល្វា ចំណោមរោងគោ អូរស្ងួត …ដេញមកត្បូងរហូត
    មកដល់ថ្មគោល ក្បាលខ្មោចបកទៅកំពីងពួយ សុទ្ធតែជា
    ជង្រុកស្រូវប្រចាំខេត្តបាត្តំបង …តែត្រូវបានអ្នកដឹកនាំមើល
    រំលងអស់រាប់សិបឆ្នាំមកហើយ គ្មានផ្លូវចាក់កៅស៊ូខ្វែងខ្វាត់
    កាត់តាមហ្នឹងដើម្បីសំរួលដល់កសិករទេ គេស្រែកតែស្រុក
    ខ្មែរយកកសិកម្មស្រូវជាជីវិតសេដ្ឋកិច្ច ពេលអ្នកស្រុកបររទេះ
    កាត់ផុកដឹកស្រូវទៅលក់…ហាក់គ្មាននរណាឈឺក្បាលទេ
    ប៉ុន្មានជំនាន់ ប៉ុន្មានរបបមកហើយ​ !!!!!!!!!!!!!!!!!!!!!!!!!

    ខ្ញុំប៉ប៉ោចចាកប្រធានច្រើនណាស់ហើយ សូមអធ្យាស្រ័យផង
    តែនិយាយប៉ះចំស្រុកឯងចេះតែបែកជាអូរហូរជាស្ទឹង ។

    ចូលចិត្ត

  6. អរគុណ Achharia ដែលបានរៀបរាប់យ៉ាងក្បោះក្បាយ កួរសប្បាយដល់ហើយ ! ខ្ញុំអ្នកចំណូលថ្មី ទេធ្លាប់ចេញចូលញឹកញាប់ណាស់ ពីព្រោះកូនសិស្សលោកតា សហការី អានុគុណលោកធ្លាប់មកជាញឹកញាប់ ។ សូមលោករៀបរាប់ប្រវត្តិភូមិឃុំឬស្រុកបវេល ចែកគ្នាស្តាប់បន្ថែមផងមើល (ពាក្យបវេល) ។ ចំណែកលោកគ្រូ យុង ឮថាធ្វើមេភូមិ នៅក្បែរវត្តហ្នឹងឯង លោកមានដែលជួបគាត់ដែរទេ ?

    ចូលចិត្ត

  7. ខ្ញុំបានសរសេរដាក់ក្នុង វីឃីភីឌា ជាភាសាខ្មែររួចហើយ
    សូមចូលទៅមើល បើឃើញត្រង់ណាមិនទំនង
    ជួយកែលំអផង
    http://km.wikipedia.org/wiki/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%94%E1%9E%9C%E1%9F%81%E1%9E%9B

    ល្បងយុងធ្វើមេភូមិបវេល២មែន ខ្ញុំទៅម្ដងដែរតែ
    មិនបានជួបនិយាយគ្នាផ្ទាល់ទេ ឃើញពីចំងាយ
    ប្រញាប់រៀងខ្លួន ហៅមិនទាន់ ។

    ចូលចិត្ត

    • អរគុណ Achharia ដែលបានតភ្ជាប់ភូមិឃុំស្រុកបវេល ជាមួយវីឃីភីឌា !
      ឆ្ងល់តិច ម៉េចបានដាក់ឈ្មោះស្ទឹង ជាស្ទឹងបវេលទៅវិញ ពីព្រោះស្ទឹងហ្នឹងខ្លាចជាស្ទឹងមង្គលបូរី ?

      -តើមានស្គាល់ ពូម្នាក់ជាអ្នកបើកឡានតាក់ស៊ីដែរ ផ្ទះគាត់នៅក្បែរក្បាលស្ពានខាងជើង គាត់ជាអតីតព្រះសង្ឃ បួសនៅវត្តបវេលហ្នឹងឯង គឺប្រហែលនៅភូមិជាមួយគាត់ដែរ ។ គាត់នោះចំណាស់ប្រហែលគាត់ដែរ ហើយដឹងរឿងច្រើន ណាស់ ស្គាល់លោកស្ទើរទាំងអស់ ។ ភ្លេចឈ្មោះគាត់ហើយ ។

      មួយទៀតលោកមានស្គាល់ជាងនាឡិកាល្បីឈ្មោះម្នាក់ ដែលនៅម្តុំហ្នឹងដែរ តែគាត់បានរត់ចូល ខ្មែរក្រហមខ្ទង់ឆ្នាំ ៧១-៧២ ភ្លេចឈ្មោះគាត់បាត់ហើយ តែខ្ញុំបានជួបគាត់ នៅក្នុងព្រៃ កាលដើមឆ្នាំ ៧៣ គាត់មានប្រពន្ធពីរ ។ កាលពេលនោះ ខ្ញុំនិងលោក ពីរអង្គទៀត ត្រូវបានមេខ្មែរក្រហម និមន្តទៅផ្ទះគេ ដើម្បីប្រជុំចាត់តាំង អោយធ្វើគ្រូ ហើយពួកគាត់និមន្តឆាន់ នៅផ្ទះគេនោះ មិនភ្លេចទេ គេឆាម្ទេសអោយលោកឆាន់ ហឺរខ្លាំណាស់ ជាពិសេសខ្ញុំដែលក្មេងជាងគេ មិនសូវប៉ិនខាងម្ទេស ជាងហ្នឹងគាត់ ជាកូនចៅចិន ផ្ទះគាត់ប្រហែលជានៅខាងកើតថ្នល់ ។ កូនគាត់ធ្លាប់រៀនជាមួយគ្នា ។

      ហើយលោកមានចាំឈ្មោះ មេឃុំទេ ? មានលោកអុំម្នាក់ឈ្មោះ អាចារ្យសាញ់ គាត់ថាធ្លាប់ធ្វើមេឃុំ បវេលហ្នឹងឯង តើគាត់ហ្នឹងមែនទេ កាលពេលនោះ ?

      ហើយលោកមានស្គាល់មីងក្រមុំៗ លក់ឆ្នោតក្នុងវត្តទេ ផ្ទះពួកគាត់នៅម្តុំហ្នឹងដែរ ?

      មួយទៀតតើលោកមានស្គាល់ ពេទ្យ វឿង ទេ ផ្ទះគាត់នៅ ទល់មុខ សាលាអានុវិទ្យាល័យបវេល ?

      មួយទៀត លោកមានចាំថា លោកអង្គណា ដែលលោកតា យ៉ាំង វាយរហូតបែកពិល ប្រាំណាត់ ហើយផ្សឹកចោល ដោយសារ តែទៅលួចមើលល្ខោណ គេសម្តែងនៅសាលារៀន ទល់មុខវត្ត ?

      ចូលចិត្ត

      • សួស្ដី Lovepeehs05 !
        -តាមខ្ញុំដឹង ដងស្ទឹងដែលហូរពីលើមកតាមតាហែន ក្ដុល
        សង្កែវារ រូចមកដល់បង្រុះត្រង់បន្ទាយទាហានក៏បែកចែកជាពីរ
        មួយខ្សែបន្តទៅទំនប់ទឹក កំពង់ឆ្នាំង …ស្លរខ្លាញ់ព្រៃខ្ពស់ល្វា
        តទៅមង្គលបូរីហួសចាក់ទៅទន្លេសាប ហ្នឹងជាដងស្ទឹងមង្គលបូរី
        ហើយ ។ ចំណែកមួយខ្សែបែកមកហូរកាត់តាមភូមិបវេលនោះ
        គឺជាបួដ៏វែងអន្លាយដូចខ្ញុំបានរៀបរាប់ដាក់ក្នុងវិឃីភីឌាពីប្រវត្តិនៃ
        ឈ្មោះបវេលហ្នឹងហើយ។ វាហូរកាត់ភូមិបវេលគេក៏ហៅថាស្ទឹង
        បវេលទៅ ។ កំណាត់ស្ទឹងមង្គលបូរីនេះក៏ដោយ នៅតាមភូមិណា
        ឃុំណា គេតែងហៅថាស្ទឹងភូមិឬឃុំនោះ ឧ.ស្ទឹងសង្កែវារ ស្ទឹងល្វា
        ស្ទឹងព្រៃខ្ពស់…ដែលភ្ជាប់គ្នាបានជាដងស្ទឹងមង្គលបូរី ។

        -ចំពោះអ្នកសឹកពីបួស ដូចខ្ញុំបានរៀបរាប់ពីមុនហើយ ខ្ញុំចេញ
        ពីស្រុកកំណើតតាំងពីឆ្នាំ៧១ ម្ល៉ោះហើយខ្ញុំចាំបានខ្លះៗតែអ្នក
        មុនឆ្នាំនោះ មានលោកតាអាចារ្យម៉ោល លោកតាអាចារ្យរើម
        អាចារ្យប៊ុន អាចារ្យដែង អាចារ្យរ៉ាញ់ អាចារ្យឆឺន …អ្នកបួសយូរ
        ឆ្នាំល្បីៗនៅបវេលសឹកមកច្រើនគេហៅអាចារ្យជាងអន្ទិត ។
        កាលនោះខ្ញុំនៅជាកូនសិស្សសាលា បើសួរពីគ្រូបង្រៀនខ្ញុំនៅ
        ចាំបានច្រើនដែរ ។ តើ Lovepeehs05 ធ្លាប់រៀននៅសាលារៀន
        បវេលជាមួយលោកគ្រូណាខ្លះ ? ចូលកូលែសបវេលហើយនៅ
        កាលនោះ មុននឹងទៅបួសនោះ ?

        -ជាងដែលសឹកពីបួសរត់ចូលខ្មែរក្រហមដែលខ្ញុំចាំបានមានឈ្មោះ
        ខាត់ ជាជាងជួសជុលវិទ្យុមេក្រូតែមិនមែននាឡិកាទេ ។

        -ចំណែកមេឃុំបវេល ខ្ញុំទាន់បីជំនាន់ ។ ដំបូងគេគឺបន្ទាប់ពីសៀម
        ចេញទៅ គេហៅមេឃុំបវេលថា លោកតាកំណាន់ៗ តាមភាសា
        សៀម ។ ក្រោយមកមានមេឃុំ ឈុត និងបន្ទាប់មកមេឃុំ ងឿម
        ចំណែកថាមានឈ្មោះអាចារ្យ សាញ់ ឡើងធ្វើមេឃុំដែរ ប្រហែល
        នៅចុងឆ្នាំ៧៤ហើយ ខ្ញុំចាំបានថានៅបវេលមានឈ្មោះម៉ាជិញ
        សាញ់ម្នាក់ដែរ ជាអតីតម៉ាជិញស្រារបស់ថៅកែ វឹង នៅបវេល
        ហ្នឹងដែរ។

        -ក្រមុំៗលក់ឆ្នោតនៅបវេលច្រើន ខ្ញុំចាំមិនអស់ទេ ។
        -ពេទ្យវឿងនោះខ្ញុំក៏ស្គាល់ដែរ ។ តែពេទ្យដែលល្បីជាងគេនៅ
        បវេលគឺពេទ្យ ម៉ៃ ។ ពេទ្យរាជការនៅគិលានុប្បដ្ឋាកបវេល
        ឈ្មោះស៊ូ មហាម៉ាត់អាលី។ មានពេទ្យឯកជនច្រើននាក់ទៀត
        ដូចជាពេទ្យផុន ពេទ្យម៉ាប់ ពេទ្យគិន …។ល។

        -រឿងលោកតា យ៉ាំង វាយលោកអង្គណានោះប្រហែលក្រោយ
        ពីខ្ញុំចេញផុតនាឆ្នាំ៧១នោះហើយទេ ហើយរឿងក្នុងវត្តខ្ញុំក៏មិន
        សូវបានដឹងច្រើនដែរ។

        តើ Lovepeehs05 ទៅនៅបវេលចាប់ពីឆ្នាំណាដល់ឆ្នាំណាដែរ?

        អរគុណលោកច្រើន បានសួរនាំពីស្រុកកំណើតខ្ញុំ ធ្វើអោយខ្ញុំ
        នឹកឃើញភាពសំបូរសប្បាយនៅទឹកដីកំណើតខ្ញុំតាំងពីសម័យ
        សង្គមរាស្ត្រនិយមនិងក្រោយៗមក ។ គួរអោយស្ដាយ អីឡូវ
        មិនសូវសប្បាយដូចកាលនោះទេ …ស្ទឹងបវេលធ្លាប់ហូរវឺងក្លាយ
        ជារាក់គោកកកនៅខែប្រាំងអស់ អ្នកចំនូលស្រុកច្រើន អ្វីៗលក់
        ទិញគ្នាអស់ មិនសុំគ្នាស៊ីបានដូចមុនទេ ចាស់ៗម្ចាស់ស្រុកស្លាប់
        ចង់អស់ នៅតែក្មេងៗជំនាន់ក្រោយ…ជំនាន់ក្រោយដែលទទួល
        មរតកវប្បធម៌បន្សល់ទុកអោយដោយរបបប៉ុលពត បន្តវប្បធម៌
        ដណ្ដើមគ្នារស់តាំងពីសម័យយួនចូលរហូតមកដល់សព្វថ្ងៃ…។

        ចូលចិត្ត

  8. _តាមពិតខ្ញុំមិនបានអាន ទាំងស្រុងទេ កាលពីថ្ងៃមុន ខ្ញុំយល់ស្រប ខ្ញុំស្មានតែប្តូរឈ្មោះស្ទឹងមង្គលបូរី ទៅជាស្ទឹងបវេល ។ តែពាក្យ បួរ គាត់ភ្លេចដាក់ រ ហើយភូមិ តាគត់ ភ្លេចដាក់ គ ។
    _ចំណែកឈ្មោះអាចារ្យ ដែលបានរៀបរាប់ មិនច្បាស់ដែរទេ គ្រាន់តែធ្លាប់ឮ ។

    _ចំណែកខ្ញុំវិញ មិនបានរៀនដល់ថ្នាក់កូលែសទេ រៀនបានត្រឹមចប់ថ្នាក់ទី ១០ ចាស់ (ថ្នាក់ទី ៣ ថ្មី) ហើយរៀន ថ្នាក់ទី ៩ ចាស់ (ថ្នាកទី ៤ ថ្មី) បានតែ ៣ ខែក៏បួសទៅ ។ ចឹងការរៀនអក្សរខ្មែរបានតែ បីថ្នាក់ទេ ។ ហើយឈ្មោះគ្រូ ក៏ភ្លេចទៅទៀត ចាំតែគាត់ខ្មៅខ្ពស់ ប្រពន្ធជនជាតិបារាំង ផ្ទះនៅខាងត្បូងស្ពានបវេល ខាងលិចថ្នល់ ។

    _ជាងដែលខ្ញុំនិយាយនោះ ប្រហែលជាមិនដែលបួសទេ ក៏មិនដឹង ពីព្រោះគាត់កូនចៅចិន ហើយឈ្មោះ ក៏មិនប្រាកដទេ តែបានដឹងថា គាត់ល្បីឈ្មោះដែរ គេស្គាល់គាត់ច្រើន មានប្រពន្ធពីរ ទៅព្រៃទាំងអស់គ្នា ។

    _រឿងមេឃុំបវេល ខ្ញុំមិនបានស្គាល់ពួកគាត់ទេ តែនៅពេល ដែលលោកពូខ្ញុំទៅសុំច្បាប់បំបួសខ្ញុំ គេអោយខ្ញុំទៅបង្ហាញរាង្គ តើធំប៉ុនណា បើធំគេមិនអោយបួសទេ គេត្រូវអោយទៅធ្វើទាហាន ។

    _រឿងពេទ្យ ដែលខ្ញុំនិយាយថានៅ មុខសាលាវិទ្យាល័យបវេល នោះ ជាពេទ្យមើលចាក់ថ្នាំ លោកតាខ្ញុំ នួន-វ៉ាយ ដែលជាសហការី អានុគុណនោះអី ពីព្រោះលោកមានអាពាធ យ៉ាងខ្លាំង ។ លោកគង់នៅវត្ត ក្សត្រិយក្តុល នៅពេលដែលលោកអាពាធ បានមកគង់នៅ វត្តកំពុងឆ្នាំង បន្ទាប់មកបានមកគង់ នៅវត្ត ស្វាយជ្រុំ ហើយបន្ទាប់មក បានមកគងនៅវត្តបវេល រហូតដល់ លោកសុគត់ ។ល។

    _ខ្ញុំបានទៅនៅវត្តបវេល ពាក់កណ្តាលឆ្នាំ ១៩៧២ តែខ្ញុំបាន ចេញចូលជាញឹកញាប់ តាំងពីពាក់កណ្តាលឆ្នាំ ១៩៧១ ម្លេះ ពីព្រោះលោកតាខ្ញុំមានកិច្ចការប្រជុំជាមួយលោកតាយ៉ាំង ជាញឹកញាប់ ។ ហើយលោកតាយ៉ាំង ក៏បាននិមន្តទៅវត្តក្តុល ជាញឹកញាប់ ជាពិសេសទៅប្រោះព្រុំទាហាន ទាហានប៊ុនសង និង សក្តិ ៣ ឆោម កាលពួកគេ ទើបចេញមកពីរៀនហ្វឹកហ្វឺននៅស្រុក យួន ។ លោកតាយ៉ាំងហែកចីព័រថ្មីៗ ជាច្រើន ធ្វើយ័ន្តអោយ ទាហាន ហើយខ្ញុំក៏បានជួយ អូសយ័ន្ត លោកដែរ ។ កាលហ្នឹង ឃើញទាហានមកពេញវត្តក្តុល ហើយសុទ្ធតែស្លៀកពាក់ ឯកសណ្ឋានប៉ារ៉ា ហើយកាន់កាំភ្លើងអឹមសីថ្មីៗចែស មានទាំង ស្រោម ជាពិសេស ប៊ុនសង និង លោកឆោម ចូលមកថ្វាយបង្គុំ លោកតាយ៉ាំងនិងលោកតាវ៉ាយ ។ល។

    _ ពិតមែនហើយ នៅបវេល សង្កែវារ ក្តុល ជាពិសេសតាម ដងស្ទឹងហ្នឹងសប្បាយណាស់ ខ្ញុំដឹងថាសប្បាយមែន ជាពិសេស នៅពេលមានបុណ្យទានម្តងៗ អ្នកស្រុកសាមគ្គីគ្នាណាស់ គឺគេនាំគ្នាធ្វើបុណ្យស្រុះគ្នាណាស់ ទាំងកំឡោះក្រមុំ ចាស់ក្មេង ដូចជាមិនចេះប្រកាន់គ្នាទេ ហើយឃើញអន្ទិតៗ បណ្តើរក្រមុំៗ ជាច្រើន អន្ទិតខ្លះស្រីរោមច្រើនណាស់ ក្រមុំៗចូលចិត្តអន្ទិតៗ ណាស់ ។ ហើយចូលចិត្តលោកសង្ឃណាស់ដែរ លោកគ្រូអាចារ្យ ខ្លះទប់មិនបានមានដាច់សិសចឹងដែរ នៅវត្តខ្ញុំពីរបីនាក់ដែរ តែអ្នកដែលខុសសិលធម៌ចឹង អត់មានបុត្រទេ ឃើញនៅក្បែរវត្ត ទាំងពីរនាក់អត់មានបុត្រទាំងពីរនាក់ តែពួកគាត់ជាអ្នកមាន ។

    _ខ្ញុំបានអោយតម្លៃ សម័យសង្គមរាស្ត្រនិយម យ៉ាងខ្លាំង ចឹងហើយបានជាចាស់ៗ ចូលចិត្តសម្តេចឪណាស់ កន្លែងណា ដូចកន្លែងណាដែរ គោរពសម្តេចឪណាស់ នេះបើតាមខ្ញុំដឹង ខ្ញុំចេះតាមដានសង្គ្រាមនយោបាយ តាំងពីនៅតូចឬដើមឆ្នាំ ៧០ ម្លេះ ហើយមានអានុស្សាវរីយ៍មួយ ដែលមិនអាចបភភ្លេចបាន ជាពិសេសមនុពេលធ្វើរដ្ឋប្រហារបន្តិច គឺសុបិន្តឃើញ “ផែនដីខ្មែរ ក្រឡាប់” យល់សប្តនោះពិតជាអស្ចារ្យមែន ។ ដោយសារ យល់សប្តហ្នឹងហើយ បានក្លាយជាកូនសិស្សជំនិត លោកតា សហការីអានុគណ លោកយកអោយមកនៅជាមួយលោក រហូតដល់លោកសុគត ចាំពេលក្រោយនិយាយ អំពីការយលសប្ត នោះចែកគ្នាស្តាប់ ហេតុអ្វីបានជាអស្ចារ្យម្លេះ? ។ល។

    ចូលចិត្ត

    • Lovepeehs05 ,

      -ប្រវត្តិឈ្មោះ ស្រុកឃុំភូមិបវេល ដែលខ្ញុំសរសេរដាក់នៅ
      វិឃីភីឌានោះ គឺសរសេរយោលទៅតាមពាក្យចាស់ទុំដូន
      តានៅបវេលនិយាយប្រាប់តៗកូនចៅផង និងផ្ទៀងផ្ទាត់
      ទៅតាមលំនាំចលនាទឹកហូរត្រូវតាមភូមិសាស្ត្រទីនោះផង។
      ពាក្យ បួ បឹងបួ គ្មាន រ ទេ ។ បួរ មាន​ រ នេះជាបួរគោ គឺត្រង់
      ស្បែកយាចុះក្រោមដូចផ្លិតនៅក្រោមកគោនោះទេ កាល
      សរសេរខ្ញុំបានមើលក្នុងវចនានុក្រមបន្ថែមដែរ ។
      -ដោយសារតែ Lovepeehs05 ចូលទៅនៅបវេលក្រោយពេល
      ដែលខ្ញុំចេញពីបវេលទៅហើយ ទើបយើងមិនបានជួបស្គាល់
      គ្នាពេលនោះ ហើយដឹងរឿងរ៉ាវព្រឹត្តិការណ៍នានាក៏មិនបានដូច
      គ្នាច្រើន ។ ខ្ញុំនៅចាំបានពីជំនាន់មេខ្មែរសេរី ប៊ុនសង នាំទ័ពសុំ
      ចុះចូលបានពាក់សក្ដិបី លោកអ៊ុកផុន ហៅឆោមនៅធ្វើជាចៅ
      តំបន់ល្វា លោកអ៊ុនត្រាមុចនៅជាចៅហ្វាយស្រុកមង្គលបូរីនៅ
      ឡើយម្ល៉េះ …បើពីមុនៗខ្ញុំអាចនឹកឃើញបានច្រើនជាង ។

      -ចំណែកពួកមេទ័ពនិងកម្មាភិបាលខាងខ្មែរក្រហមភាគពាយព្យ
      ខ្ញុំស្គាល់មិនច្រើនទេ ស្គាល់ខ្លះៗក៏មិនច្បាស់ដែរ តែប៉ុន្មាននាក់
      ដែលនៅត្រួតត្រាតំបន់ដែលខ្ញុំនៅកាលនោះប៉ុណ្ណោះ ។
      តែអនុស្សាវរីយ៍ដ៏គួរអោយអាម៉ាស់និងឈឺចាប់បំផុតនាសម័យ
      ខ្មែរក្រហមចំពោះខ្មែរទាំងអស់គ្នានោះ ខ្ញុំចង់បំភ្លេចវាចោល…

      លើកលែងតែការលើកយកមកវិភាគដើម្បីជាមេរៀនកុំអោយ
      កូនខ្មែរជំនាន់ក្រោយនាំគ្នាដើរខុសដដែលជាដដែល ម្ដងហើយ
      ម្ដងទៀត…មិនអើពើរឿងនយោបាយ មិនខ្វល់ខ្វាយពីបញ្ហារួម
      ក្នុងសង្គម ។

      -សម័យសង្គមរាស្ត្រនិយមសំបូរសប្បាយជាងមែនហើយ
      តែកាលនោះរាស្ត្រនៅតិច លុយរដ្ឋនៅច្រើន សង្គ្រាមរាល
      ដាលមិនទាន់ចូលដល់នៅឡើយ វិបត្តិសេដ្ឋកិច្ចក៏មិនទាន់
      មាន។ របបសាធារណរដ្ឋ បើកុំតែមានពួកខ្មែរក្រហមនិង
      ការរំខានពីយួនក៏គង់រីកចំរើនសំបូរសប្បាយបានដូចគ្នា
      អាល្លឺម៉ង់ ស្វ៊ិស បារាំង អាមេរិកាំង…សព្វថ្ងៃមិនមានស្ដេច
      ឯណា ម៉េចគេរីកចំរើនសិខសប្បាយបាន ???????????

      ចូលចិត្ត

  9. អរគុណ Achharia ដែលបានបកស្រាយ និងរៀបរាប់ ។ ចំពោះពាក្យ បួ បើតាមមតិយោបល់ របស់ខ្ញុំយើងគួរតែសរសេរដាក់ រ ទើបសំជាង ខ្ញុំនិយាយខាងលើ ស្មានៗទេ ដោយមិនបានមើល វច្ចនានុក្រមដែរទេ ។ ចំពោះលោកប៊ុនសង បើខ្ញុំដឹង គាត់បានឡើងដល់ សក្តិ ៤ កន្លះ ហើយឮថាបានត្រូវរបួសផង ។ ហើយសក្តិ ៣ ឆោម បានមកកាន់កាប់ទាហាននៅបវេល ក្រោយមក តែមិនច្បាស់ដែរទេ ពីព្រោះមិនដឹងខាងកិច្ចការខាងទាហាន ។ តែដូចជាចង់ដឹងចង់ឮណាស់ ហើយឆាប់ដឹងណាស់ ពីព្រោះលោកតា វ៉ាយក្តី លោកតាយ៉ាំងក្តី ល្អែងមានពុទ្ធដីកា ឬគេរាយការណ៍ ប្រាប់លោកជានិច្ច ទើបខ្ញុំដឹង តែលោកតាយ៉ាំង ចូលចិត្តគាំទ្រខាងទហាន តែខាងលោកតាវ៉ាយ ត្រូវច្រើនខាងខ្មែរក្រហម ។ បើនិយាយតាមខ្សែ លោកតាវ៉ាយ ត្រូវជាឪពុកមារ លោកតាយ៉ាំង ហើយតាយ៉ៃត្រូវជាក្មួយលោកតាយ៉ាំង តែលោកតានួន-វ៉ាយ លោកខ្មៅស្រអែម មិនសដូចលោកតាយ៉ាំងនិងតយ៉ៃទេ ។ល។
    ចំពោះតាម៉ើក និងអ្នកធំៗ ឬកម្មាភិបាលនៅបវេលមួយចំនួន មេខ្ញុំខ្លះ(អ្នកនារតី)បាននិយាយថា ពួកគាត់ជាអ្នកចាប់ដាក់ខ្នោះ តែមិនបានថាសម្លាប់ទេ ខ្ញុំសុំមិនបញ្ចេញឈ្មោះ ។ បើតាមគេប្រាប់ខ្ញុំ នៅពេលដែលបានមកដល់ភូមិ ស្រុកវិញ នៅខែ ៧ ឆ្នាំ១៩៧៩ គេបានប្រាប់ថា នៅម្តុំក្បែរស្ពាន ឬនៅម្តុំភូមិកំណើតលោក គេថាមានជីករណ្តៅយ៉ាងធំ សំរាប់សម្លាប់ឬដាក់មនុស្សដែរ តើរឿងនេះមានពិតមែន ឬយ៉ាងណា ? បើតាមគេប្រាប់ដែរ មេបញ្ជាការកងវរៈសេនាតូចរបស់ខ្ញុំ កងវរៈ ១០២ ត្រូវចាប់បញ្ជូនទៅដាក់គុក នៅភ្នំពេញ គាត់ជាអាតីតទាហាន នៅបន្ទាយបវេលនេះឯង គាត់រត់ចូលព្រៃដោយយកទៅ ទាំងកាំភ្លើងផង ហើយគាត់ស្គាល់គ្នាច្បាស់ណាស់ ជាមួយលោកបង ស្វែង កូនតាយ៉ៃ បួសជាមួយគ្នា ។ រឿងនេះយើងមិនចង់ជីកគាស់កកាយអីទេ តែគ្រាន់តែចង់ដឹង ដើម្បីសិក្សាតែប៉ុណ្ណោះ ។ ខ្ញុំក៏សសើរពួកគេដែរ ដោយមិនបានអោយខ្ញុំធ្វើធំ នាពេលនោះ បើខ្ញុំធ្វើបន្តរមុខតំណែង របស់ខ្ញុំកាល នៅជាលោកសង្ឃ គឺច្បាស់ជាមិនរស់ទេ គេយកទៅក្វៃដែរហើយ នេះជាសំណាងរបស់ខ្ញុំ ។ តែយ៉ាងណាក៏ដោយ ខ្ញុំក៏ត្រូវបានមេខ្ញុំ បានយកទៅសួរចម្លើយដែរ តែមិនមែនបានចងឬគំរាម កំហែងទេ ដោយសារតែខ្ញុំធ្លាប់ធ្វើការ ជាស្មៀននិងអគ្គលេខាធិការ កាលនៅជាលោកសង្ឃ ខ្ញុំបានឆ្លើយប្រាប់គេ រឿងពិតទាំងអស់ គឺពួកគេបានហៅខ្ញុំទៅសួរ នៅក្នុងសាលារៀន សាលាក្រៅ ដោយមានសុទ្ធតែមេបញ្ជាការ កងវរៈសេនាធំ កងវរៈសេនាតូច និងមេកងអានុសេនាធំ អង្គុយព័ទ្ធជុំវិញផងនាពេលនោះ តែខ្ញុំគ្មានតក់ស្លុតអ្វីទាំងអស់ គឺសប្បាយនឹងឆ្លើយគ្រប់សំនួរទាំងអស់ ។ បន្ទាប់ពីសួរហើយ ដឹងថាខ្ញុំធ្លាប់ធ្វើជាស្មៀន មេបញ្ជាការកងវរៈសេនាធំ តាបៃ ចង់យកខ្ញុំធ្វើជាស្មៀនគាត់ តែមេវរៈសេនាខ្ញុំមិនអោយ ហើយគាត់យកខ្ញុំទុកអោយធ្វើស្មៀនគាត់ ។ ចឹងខ្ញុំត្រូវមាន សំណាងបានគេតម្លើងបុណ្យសក្តិទៅវិញ ។ល។

    ចូលចិត្ត

    • មែនហើយ កាលនោះនៅជាប់ខាងជើងស្ពានពួកនីរតីបាន
      បញ្ជារអោយកងចល័តជីកស្រះមួយយ៉ាងធំហើយជ្រៅ…
      ពាក្យចចាមរាមចេះតែសន្និដ្ឋានថាមានគំរោងសំលាប់អ្នកស្រុក
      ទាំងសហករណ៍ហើយយករណ្ដៅស្រះនោះសំរាប់កប់ ។ តាមខ្ញុំ
      សង្កេត ពួកនីរតីចោទថាពួកពាយព្យចូលដៃខ្មាំង ពួកក្បត់ចូលដៃ
      ខ្មាំងដែលបានបង្អត់បាយអ្នកស្រុកអោយស្គមខ្សោយខ្សោះស្លាប់
      យ៉ាងវេទនា …មែន! ពេលពួកនីរតីចូលមករបបបអាហារដូចបាន
      គ្រាន់បើជាងមុន ដូចមិនឃើញមានបំណងសំលាប់ខ្មែរផ្ដាច់ពូជ
      ដូចពាក្យចចាមរាមនោះទេ ។ ខ្ញុំយល់ថា ស្រះនោះគេអោយជីក
      ដើម្បីទប់ស្កាត់មិនអោយរថក្រោះឆ្លងស្ពាននោះបានសំរាប់ក្នុងការ
      ប្រយុទ្ធគ្នាតែប៉ុណ្ណោះ ។​

      ចូលចិត្ត

      • អរគុណលោក achharia ដែលបានបំភ្លឺអំពីការជីករណ្តៅ ឬការជីកស្រះធំ នៅក្បែរស្ពានបវេល តាមពិតខ្ញុំអត់បានទៅមើល រណ្តៅនោះដែរទេ ។ ចឹងរណ្តៅហ្នឹង ជីកចំកណ្តាលថ្នល់តែម្តង ឬយ៉ាងណា ?

        ហើយរឿងកម្មាភិបាលខាងពាយ័ព្យ ជំនាន់ទីមួយ សង្ស័យថាប្រហែលជាមាន មិនអោយប្រជាជន ហូបគ្រប់គ្រាន់ ចឹងមែន ហើយកម្មាភិបាលខាងនីរតីចូលមក បានចាប់ពួកកម្មាភិបាលចាស់ ទៅកាត់ទោស ឬដកមុខតំណែងទាំងអស់ តាមទោស កំហុសរបស់ពួកគេ ចឹងហើយបានជាអ្នកទាំងនោះ មានការគំនុំគុំគួននឹងពួកនារតី ។ នេះជាកំហុសមួយយ៉ាងធំ ចំពោះកម្មាភិបាលជំនាន់ទីមួយ មិនបានធើ្វតាមឬដើរតាម គោលការណ៍នយោបាយ របស់ច្បាប់រដ្ឋធម្មនុញ្ញរបស់រដ្ឋកម្ពុជា ប្រជាធិបតេយ្យ ដែលខ្ញុំធ្លាប់បានអានមែន ។ នេះជាកំហុសមួយ ដែលចង់មិនចង់ ជាការរួមចំណែក សម្លាប់ប្រជាជនខ្លួនឯង នាពេលនោះ ។ ខ្ញុំក៏យល់ឃើញចឹងដែរ !

        ចូលចិត្ត

  10. សួស្ដីលោកពួ! ហើយ​ក៏​សូម​សុំ​ទោស​ផង! ខ្ញុំ​មិន​ទាន់​បាន​មើល​គ្រប់​អត្ថបទ​នោះ​ទេ ដូច្នេះ​បើ​មាន​អ្វី​ឆ្គាំ​ឆ្គង​សូម​ជួយ​ណែនាំ​ផង។ លោកពូ​និយាយ​ថា ដើម្បី​ឲ​អ្វីៗ​ប្រសើ​ឡើង យើង​ត្រូវ​បង្កើត​នូវ​ប្រព័ន្ធ​នយោបាយ​ដ៏​ត្រឹមត្រូវ​មួយ។ ខ្ញុំ​លឺ​បែប​នេះ​ហើយ ខ្ញុំ​ពិត​ជា​ចង់​ដឹង​ណាស់​ថា តើ​ប្រព័ន្ធ​នយោបាយ​បែប​ណា​ដែល​ហៅ​​ថា​​ជា​​​ប្រព័ន្ធ​នយោបាយ​ត្រឹមត្រូវ​? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​បង្កើត​ប្រព័ន្ធ​នេះ​បាន? តើ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ចូលរួម​យ៉ាង​ណា​ខ្លះ? តើ​ខ្ញុំ​ត្រូវ​ចូល​រួម​អ្វី​ខ្លះ? សម្រាប់​ខ្ញុំ អ្វី​ដែល​ខ្ញុំ​ធុញ​បំផុត​នោះ គឺ​លឺ​គេ​និយាយដដែលៗត្រឹមតែ​ពាក្យ​ថា ប្រសិនបើ…… នោះ​នឹង…….. ឬ​នៅ​ពេល​ដែល……..នោះ​នឹង……. ។ ឧទាហរណ៍ដូចជា ប្រសិនបើស្រុក​យើង​ខ្លាំង នោះ​ប្រទេស​ជិត​ខាង​មិន​ហ៊ាន​មើល​ងាយ​ទេ ជាដើម។ អ្វី​ដែល​ខ្ញុំ​ចង់​ដឹង​នោះ​មិន​ត្រឹម​ប៉ុណ្ណេះ​ទេ គឺ​ខ្ញុំ​ចង់​ដឹង​ថែម​ទៀត​ថា ធ្វើ​ដូច​ម្តេច​ទើ​ប​ឲ​អា ប្រសិន​បើ……​នោះ​ក្លាយ​ជា​ការ​ពិត ឬ​អា​នៅ​ពេល​ដែល​…….​….​នោះ​ក្លាយ​ជា​ការ​ពិត ដូចជា​បើ​មាន​ពាក្យ​ថា ប្រសិន​បើ​ស្រុក​យើង​ខ្លាំង ខ្ញុំ​ចង់ដឹង​ថែម​ទៀត​ថា តើ​ធ្វើ​ដូចម្ដេច​ឲ​ស្រុក​យើង​ខ្លាំង នឹង​អាលខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ជួយ​អ្វី​ខ្លះ​បាន។ ខ្ញុំ​តែង​លឺ​មិត្ត​មួយ​ចំនួន​ឧស្សាហ៍​និយាយ​អី​ចេះ​អី​ចុះ​អំពី​រឿង​ស្រុក​ទេស តែ​នៅ​ពេល​ខ្ញុំ​សួរ​ថា តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្តេច? ពួក​គេ​បែរ​ជា​ឆ្លើយ​ថា អា​ហ៊ើយ កូន​កន្លាត​កូន​ក្អាត់​ដូច​យើង ទៅ​ធ្វើ​អី​កើត។ ខ្ញុំ​ស្អប់​បំផុត​ពាក្យ​នេះ!
    ប្រសិនបើមានត្រង់ណាខុសឆ្គង សូមលោកពូមេត្តាអភ័យទោសផង។
    ដោយការគោរព!
    ពីខ្ញុំ ក្រេហ្ស៊ី

    ចូលចិត្ត

    • អរគុណ Crazynas ដែលមានចម្ងល់និងចង់ដឹងនូវ គោលនយោបាយនេះ! ខ្ញុំនិយាយពាក្យថា ប្រព័ន្ធនយោបាយល្អប្រសើរនេះ មានន័យថា វាគ្រប់គ្រាន់ល្អបរិបូណ៌ ពុំមានខ្វះចន្លោះត្រង់ណាទេ មានតុល្យភាពគ្រប់គ្រាន់ ដោយមិនចាំបាច់យក ពីនេះពីនោះមកដាក់បង្គ្រប់វាទេ ទាំងប្រព័ន្ធនិងរចនាសម្ព័ន្ធរបស់វា (I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ) ។ បង្កើតនយោបាយនេះបាន ដោយសារការរៀនសូត្រ ស្រាវជ្រាវ ហើយចងក្រង ជាប្រព័ន្ធតែម្តង ។ ប្រជាពលរដ្ឋខ្មែរអាចចូលរួមបានតាមរយៈការ ជួយឧបត្ថម្ភគាំទ្រ ជួយឱ្យមតិយោបល់ ឬជួយជា គំនិតប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត ជួយជាថវិការ ជួយជាសម្ភារៈ ឬទ្រព្យសម្បតិ្ត ដីធ្លី ផ្ទះសម្បែង ប្តីប្រពន្ធ កូនចៅ ជាដើម។ល។ ដែលអាចធ្វើទៅបាន ទៅតាមការយល់ដឹងរៀងៗខ្លួន ។ ចំពោះពាក្យប្រសិនបើ… នោះនឹង… ឬនៅពេលដែល… នោះនឹង… មនុស្សយើងមានគំនិតខុសៗគ្នា មានគោលការណ៍នយោបាយខុសៗគ្នា គឺជាពាក្យសន្យាថារបស់គេ បើសិនជាយើងធ្វើតាមគេ វាល្អអញ្ចេះមួយ អញ្ចេះពីរ តែអ្នកមួយចំនួនគ្រាន់តែលើក ជាឧទាហរណ៍ តែគ្មានគោលការណ៍នយោបាយ ពិតប្រាកដច្បាស់លាស់ គឺមិនអាចយកជាការបានឡើយ ។ តែខ្ញុំវាមានគោលនយោបាយ របស់ខ្ញុំពិតប្រាកដ ជាក់ស្តែងដែលមនុស្សសត្វយើងគ្រប់រូប កំពុងតែត្រូវការសព្វថ្ងៃ ។ តើធ្វើយ៉ាងម៉េចបានស្រុកយើងខ្លាំង? ដើម្បីធ្វើឱ្យស្រុកយើងខ្លាំង វាត្រូវការគោលនយោបាយ ៥ ខ នេះឯង ជាមូលដ្ឋាន ។ បើមានអា ៥ ហ្នឹងហើយ យើងមិនចេះរៀបចំ វាក៏មិនអាចដំណើរការបានដែរ! ចង់មិនចង់វាគ្រាន់តែដូច ដុំថ្ម ៥ ដុំតែប៉ុណ្ណោះ ។ យើងត្រូវការបញ្ញាឆ្លាតវាងវៃ ក្នុងការរៀបចំ តើបញ្ញាវាងវៃ ហ្នឹងកម្រិតណា? តើកម្រិតបឋម មធ្យម ឬឧត្តមសិក្សាបានទេ ? បើតាមយោបល់របស់ខ្ញុំ មនុស្សដែលអាចរៀបចំបានល្អ លុះត្រាតែមនុស្សហ្នឹង អាចមានគំនិតដឹកនាំ ពិភពលោកបាន ទើបអាចមកដឹកនាំ ប្រទេសជាតិនិមួយៗបានល្អ តែគ្រាន់តែចង់ដឹកនាំប្រទេសជាតិមួយទេ វាមិនអាចរៀបចំនិងដឹកនាំប្រទេសជាតិនោះ ដោយឯករាជ្យបានទេ ។ អ្នកដែលនិយាយកូន កន្លាតកូនក្អាត់ចឹង បើតាមយោបល់ របស់ខ្ញុំថាគាត់ និយាយឱ្យរួចតែពីមាត់ គាត់គិតឃើញតែមួយជ្រុង គាត់មិនបានយកគំនិត របស់គេនោះមកពិចារណា ឱ្យបានច្បាស់លាស់ក៏មិនដឹង ។ ខ្ញុំជឿថាយើងត្រូវការវិភាគដេញដោលគ្នា ឱ្យបានច្បាស់លាស់ល្អិតល្អន់សិន ចាំវាយតម្លៃ ទើបប្រសើរ ។
      អរគុណ Crazynas ដែលបានលើកយកសំនួរដ៏មានតម្លៃមកវិភាគនិងសួរ ខ្ញុំសូមស្វាគមន៍ជានិច្ច!

      ចូលចិត្ត

  11. សូម​អរគុណ​លោក​ពូ​ច្រើន សម្រាប់​ចម្លើយ​របស់​លោកពូ! តើ​លោកពូ​អាច​ចុះ​ផ្សាយ​សេចក្ដី​លម្អិត​អំពី​ធាតុ​ទាំង ៥ នៃ​ប្រព័ន្ធ​នយោបាយ​ល្អ​ប្រសើ​នេះ​បាន​ដែរ​ទេ? បើ​បាន នោះ​ខ្ញុំ​គិត​ថា ជា​ការ​ប្រសើ​ណាស់។
    សូម​អរគុណ​លោកពូ! សូម​ជូនពរ​លោកពូ​សុខភាព​ល្អ និង​ទទួល​បាន​ជោគជ័យ​គ្រប់​កិច្ចការ!
    សូម​ជម្រាបលា!

    ចូលចិត្ត

    • អរគុណ Crazynas ! ចំពោះការចុះផ្សាយលម្អិត ប្រហែលជាធ្វើមិនទាន់ នៅពេលនេះទេ ប្រហែលពេលក្រោយ ពីព្រោះរវល់ពេក ហើយស្រាវជ្រាវមិនទាន់ចបសព្វគ្រប់នៅឡើយដែរទេ ។ ហើយក៏សូមឱ្យ Crazynas រៀនបានជោក ជ័យគ្រប់ពេលវេលាកុំបីខានឡើយ ។

      ចូលចិត្ត

  12. ជំរាបសួរ លោកពូ សូមចូលលេងផ្ផះផង។ ខ្ញុំទើបតែចូលអានក្នុងប្លុកនេះ ។​​ខ្ញុំចូលចិត្តប្លុករបស់ពូ​ព្រោះរាល់អត្ថបទ និងអត្ថន័យគួរឲ្យទាក់ទា​ញ​ និង​ដិតអារម្មណ៏។

    ចូលចិត្ត

  13. ខ្ញុំរីករាយណាស់នូវអ្វីដែលអ្នកខំប្រឹងដើម្បីខ្មែរ​និងសត្វលោកទូទៅ។
     ការបញ្ចប់សង្គ្រាមគឺជាទិសដៅតែមួយគត់របស់ព្រះអរិយបុគ្គលគ្រប់អង្គ។
    សូមឲ្យខ្ញុំបានចូលរួមចំណែកជាមួយខ្មែរ និងសត្វលោកទាំងឡាយដែលស្រឡាញ់សន្តិភាព។
    ពីខ្ញុំ​​ ចាន់ថុល ០១២ ៤៣៤៧០៣ Nop chanthol។​ ខ្ញុំមិនខ្លាចគ្រោះថ្នាក់ទេ តែអ្វីដែលខ្ញុំខ្លាចគឺវដ្តសង្សារ។

    ចូលចិត្ត

  14. អរគុណ លោក Nop Chanthol ដែលបានចូលមកទស្សនា គេហបណ្តាញរបស់ខ្ញុំ ហើយសូមស្វាគមន៍ ដែលមានចំណាប់អារម្មណ៍ និង ចង់ចូលរួមដោះស្រាយរឿងជាតិខ្មែរ ! បើតាមទ្រឹស្តីរបស់ខ្ញុំគឺយើងចូល រួមដោះស្រាយតាមផ្នែកសន្តិវិធីជាជាងប្រើអំពើហឹស្សា ហើយយើងត្រូវតែហ៊ានធ្វើ នូវអ្វីដែលយើងយល់ ថាត្រឹមត្រូវ ហើយរឿងវដ្តសង្សារ ជារឿងមួយដែលយើងគួពិចារណាដែរ តាមទ្រឹស្តីរបស់ព្រះសម្មាសម្ពុទ្ធ តែខ្ញុំមិនបានគិតដល់រឿងនោះដូចលោកទេ ហើយចង់អោយលោកជួយពន្យល់រឿងវាលវដ្ដសង្សា ហ្នឹងបន្តិច ដែរ គ្រាន់បានដាសតឿនសតិបញ្ញារបស់ខ្ញុំដែរណា ។ សូមអរគុណម្តងទៀត និង សូមស្វាគមន៍ណា !!

    ចូលចិត្ត

  15. ព្រះមហាឥសី ជាអ្នកមានឥន្ទ្រីសង្រួមចេញពីកាម មានកិរិយាប្រោសត្វក្នុងលោក ដែលមនុស្សនឹងទេវទាំងឡាយសម្គាល់ថាជាព្រះសម្មាសម្ពុទ្ធ។ ព្រះអង្គមានត្រកូលគោតម បានពិចារណាក្នុងចក្រនេះថា សត្វលោកទាំងឡាយកើតក្នុងចក្រ រមែងធ្វើសង្គ្រាមដើម្បីជីវិតសឹងឥតមានសេសសល់សត្វណាឡើយ។ សត្វលោកទាងឡាយមិនអាចចេញពីចក្រនេះបានឡើយ ព្រោះចក្រនេះហ៊ុមព័ទ្ធទៅដោយគំរប៥យ៉ាង ដែលធ្វើឲ្យសត្វវិលត្រឡប់អត្ថភាពមិនចេះចប់មិនហើយ ហៅថាវដ្តសង្សារ។ គំរបទាំង៥យ៉ាងនេះគឺ ១.អវិជ្ជា ២.ខន្ធ ៣.កិលេស ៤.មច្ចុ និង៥.ចិត្តបៀតបៀន។ បុគ្គលអាចចេញពីចក្រគឺវដ្តសង្សារនេះបាន លុះត្រាតែបានសម្រេចនូវ
    អរិយសច្ចបញ្ញា ជាបញ្ញាដែលនាំសត្វលោកឲ្យប្រតិបត្តិយ៉ាងត្រឹមត្រូវតាមមាគាសន្តិភាព ដោយឥតមាន
    សេចក្តីភាន់ច្រលំឡើយ។ បន្ទាប់ពីកម្លាំងនៃអរិយសច្ចបញ្ញាផុតរលត់ទៅ ពួកបុថ្ជជនទាំងឡាយក៏កាន់ចិត្ត
    សម្គាល់ថាផ្លូវនៃការគិតរបស់ខ្លួនជាផ្លូវត្រឹមត្រូវ ជាផ្លូវកណ្តាលហើយក៏ប្រកាន់ចិត្តរៀងៗខ្លួន។ ផែនដីនេះក៏ត្រូវបានពុះជាពីរជំរៀកម្ខាងគឺស្តាំនិយម(លោកសេរី) និងម្ខាងទៀតគឺឆ្វេងនិយម(កុម្មនីស)។ ការប្រកួតប្រជែងគ្នានៃទស្សនទាំងពីនេះបានធ្វើឲ្យពិភពលោកទាំងមូលទទួលរង់ការរង្គោះរង្គើរក្លាយជាសង្គ្រាមសាសនា។
    លោកសេរីមិនមែនជាមាគាសន្តិភាព ឯលោកកុម្មុយនីសក៏មិនមែនមាគាសន្តិភាពដែរ ពីព្រោះមិនបានប្រសូត្រចេញពីអរិយសច្ចបញ្ញាឡើយ។ (…………..)។ ក្នុងឆ្នាំ១៩៧០ ដល់១៩៧៩ នគរខ្មែរត្រូវបានក្លាយជាទីលានសង្គ្រាមនៃទិដ្ឋិទស្សនវិជ្ជាទាំងពីរនេះ ធ្វើឲ្យមាគាអរិយមគ្គសម្មាសម្ពោធិញាណដែល
    ដូនតាអច្ឆរិយខ្មែរបន្សល់ទុកមក ត្រូវបានវិនាសខ្ចាត់ខ្ចាយ។ ឥឡូវក្នុងសតវត្សទី២១នេះ សង្គ្រាមសាសនា(លោកសេរី និងលោកកុម្មុយនីស)កំពុងឆាប់ឆេះក្នុងទឹកខ្មែរយ៉ាងសន្ធោរសន្ធៅ បក្សខ្លះប្រកាន់សេរី បក្សខ្លះប្រកាន់កុម្មុយនីស ធ្វើឲ្យកើតហេតុឃ្លោកលិច អំបែងអណ្តែត វង្សអច្ឆរិយប្រាង្គប្រាសាទពោធិញាណក្នុងសតវត្សទី១២ត្រូវបានពួកមារវាចាប់ញាត់បញ្ចូលធ្វើជាស្លាកយីហោស្រាបៀរអត់។ មួយអន្លើយទៀត ប្រទេស
    មហាកំពុងតែត្រៀមចុងកានុងមីសីលដាក់គ្នាហើយ។ បើផ្លូវរបស់គេជាផ្លូវសន្តិភាព ម្លោះពួកនាំគ្នានិយាយ
    អំពីទសពិតរាជធម៌ និងទសបារមីហើយ។ តើអ្នកណាជាមកបញ្ចប់សង្គ្រាមសាសនាក្នុងនគរខ្មែរ?​ តើប្រទេសណាដែលអាចបញ្ចប់សង្គ្រាមសាសនាក្នុងពិភពលោក។ ខ្ញុំបានសូមចូលរួមត្រឹមនេះសិនចុះ។
    ខ្មែរជួយខ្មែរ ខ្មែរជួយពិភពលោក។ សូមអរគុណ និងអរព្រះគុណ៚

    ចូលចិត្ត

    • អរគុណលោក Nop Chanthol ដែលបានរៀបរាប់យ៉ាងបានយ៉ាងល្អ អំពីវដ្ដសង្សារ និង វែកញែកអំពីសង្គ្រាម រវាងទស្សនៈសេរី នឹង កុម្មុយនិស ហើយនិង សង្គ្រាមសាសនាផងដែរ ហើយជាពិសេសដែលគេ មិនគោរព ឬ ជាន់ឈ្លីនូវកិត្តិយស កេរ្តិ៍ដំណែលរបស់បុព្វបុរសខ្មែរ គឺប្រាង្គប្រាសាទខ្មែរ ។ល។ ខ្ញុំចូលចិត្តស្តាប់ណាស់ សូមបន្តរបន្ថែមទៀតឱ្យបានច្រើន មិនខុសទេ ខ្ញុំក៏មើលឃើញដូចលោកដែរ តែមិនមានពេលគ្រប់គ្រាន់ ដើម្បីស្រាវជ្រាវសោះ ហើយក៏មិនមានតម្រិះគ្រប់គ្រាន់ ស្រាវជ្រាវផងដែរ អញ្ចឹងប្រសើរណាស់ ដែលលោក បានលើករឿងទាំងអស់នេះមកបរិយាយ។ នេះជាការរួមចំណែកដ៏ធំ សម្រាប់ការស្រាវជ្រាវរបស់ខ្ញុំ សូមអរគុណ !!

      ចូលចិត្ត

  16.                       ស្វែងរកដំណោះស្រាយស្រុកខ្មែរ ​ តើអ្វីជាបញ្ហាក្នុងប្រទេសខ្មែរសព្វថ្ងៃ?​​
    មនុស្សទាំងឡាយដែលមិនមែនជាព្រះអរិយបុគ្គលតែងមានសេចក្តីខឹងក្រោធ មិនពេញចិត្តនឹងសភាវធម្មជាតិ គឺព្រឹតិ្តការណ៍ដែលកើតមិនស្របជាមួយផ្លូវចិត្តខ្លួនឯង។ ហេតុអ្វីគេមានសេចក្តីខឹងក្រោធ? ព្រោះគេមិនមានបញ្ញាសមាធិចាស់ក្លាដើម្បីមើលនូវហេតុដ៏វែងឆ្ងាយ។ ការខឹងក្រោធ ការស្ទីបន្ទោសដោយពាក្យប្រមាថជាចំណងចងបញ្ហាឲ្យកាន់តែស្មុគស្មាញ ដូច្នេះហើយបានជាអរិយបុគ្គលមិនធ្វើនូវសេចក្តីក្រោធនឹងពាក្យប្រមាថដើម្បីស្រាយកម្មរបស់សត្វលោក។  សំនួរដ៏សំខាន់គឺ តើក្នុងសតវត្សទី២១នេះ បណ្តាមេដឹកនាំក្នុងបក្សនិមួយៗនៃប្រទេសខ្មែរ ជាព្រះអរិយបុគ្គលដែរឫទេ? ព្រោះបក្សទាំងនោះកំពុងតែច្បាំងគ្នាដើម្បីជ័យជំនះរបស់ពួកគេ។ តើក្នុងបក្សមួយៗជានាំដឹកនគរ គេមានរក្សាសីល៥ និងឧបោសថដែរឫទេ?
    ធម្មជាតិទាំងឡាយកើតឡើយព្រោះមានហេតុ។
    ​​​​​​​​​​​​​​  ១.សម័យសង្គមរាស្រ្តនិយម ក្នុងផែ្នកអាណាចក្រមានក្សត្រ   ផែ្នកពុទ្ធចក្រមានព្រះសង្ឈ ជាអ្នកល្បីល្បាញ
      ២.សម័យសង្គ្រាម(១៩៧០ ដល់១៩៧៩) ពូជអ្នកប្រាជ្ញ(អរិយបុគ្គល)បានបាត់បង់អស់ជាច្រើន។
      ៣.បន្ទាប់ពីផុតសម័យសង្គ្រាម ប្រទេសខ្មែរសល់តែភាពខ្មៅងងឹត(អវិជ្ជាភាគច្រើន) មកដឹកនាំប្រទេស។
          ក្នុងផ្នែកអាណាចក្រមានក្សត្រដឹកនាំប្រទេសទេ?  ក្នុងផ្នែកពុទ្ធចក្រតើព្រះសង្ឃ រឺអាចារ្យជាអ្នកទេសនា        ធម៌ដ៏ល្បីល្បាញ?។ រីឯការវិភាពព្រឹត្តិការណ៍នគរ មានតែបង្ករឲ្យមានការខឹង ស្អប់គ្នាកាន់តែខ្លាំងឡើងៗ       ជំរុញឲ្យនយោបាយស្រុកខ្មែរឆ្ពោះទៅរកភាពទាល់ច្រក។ អ្នកកាន់អំណាចមិនអាចចុះពីដំណែង 
          បក្សថ្មីៗកាន់តែបង្កើតឡើង ធ្វើឲ្យរាស្រប្រជាស្លូតត្រង់ សាមញ្ញ ក្លាយជាត្លុកកំប្លែងនយោបាយ។ 
          តាមស្រុកភូមិ នាំគ្នាប្រកាន់បក្សពួក ប្រកាន់ទិដ្ឋិទស្សនវិជ្ជាមេបក្សនិមួយៗ។ នេះហើយក្រឡាភេទផ្ទៃ
          ក្រាម។ ក្រឡាភេទសាសនា ព្រោះមិនមានអ្នកប្រាជ្ញាដឹងនាំ។

                                                          (…………………………………….) 
    ខ្ញុំបាទសូមលើមតិប៉ុណ្ណោះដើម្បីត្រិះរិះពិចារណាក្នុងការចូលរួយចំណែកក្នុងនាមជាជាតិសាសន៍ខ្មែរ
    មួយរូប។ សេចក្តីគួរ ពុំគួរយ៉ាងណាសូមមេត្តាកែតម្រូវ។ សូមអរគុណ និងអរព្រះគុណ។

    ​​​​​​

    ចូលចិត្ត

    • ការស្វែងរកដំណោះស្រាយរបស់ខ្មែរ ខ្ញុំបានបំព្រួញបញ្ហាទាំងអស់ ចូលទៅក្នុងបញ្ហា នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ នេះបូករួមទាំងបញ្ហាគ្រប់បែបយ៉ាង ដែលលោកបានលើកឡើង ក្នុងមតិយោបល់របស់លោកខាងលើ ។ ការធ្លាក់ចុះសីលធម៌ ការមិនចុះសម្រុងគ្នា ការបង្ករសង្គ្រាម ការវាយប្រហារ ការកាប់បស្លាប់គ្នា ការប្រកាន់បក្សពួក ការប្រកាន់ពូជសាសន៍ ការរើសអើងគ្នា គឺមកពីកត្តាការសិក្សាអបរំ មានកម្រិត ដែលមិនអាចទទួលយកបាន បើនិយាយឱ្យចំតួរអង្គបញ្ហាទៅ គឺមកពីប្រទេសខ្មែរយើង គ្មានរចនាសម្ព័ន្ធនយោបាយ ឬ ប្រព័ន្ធនយោបាយ ដឹកនាំឱ្យបានត្រឹមត្រូវ បើពិនិត្យមើលទៅខ្មែរយើងសព្វថ្ងៃនេះ ប្រើប្រព័ន្ធនយោបាយបី គឺកុម្មុយនិសនិយម សេរីនិយម និង រាជានិយម អញ្ចឹងទៅវាប្រទង់ប្រទែងគ្នា ទៅលិចទៅកើត តាមជំនោខ្យល់របស់លទ្ធិទាំងអស់នោះទាញ ឬ បក់បោក ដោយសារតែអ្នកដឹកនាំខ្មែរយើង មិនច្បាស់លាស់ ស្រពិចស្រពិល ក្នុងការជ្រើសរើសលទ្ធិទាំងអស់នោះមកប្រើប្រាស ។

      បញ្ហាដោះស្រាយ គឺយើងត្រូវតែបង្កើត រចនាសម្ព័ននយោបាយ ឬ ប្រព័ន្ធនយោបាយថ្មីស្រឡាងមួយ ដើម្បីយកមកប្រើ ក្នុងចំណោមប្រព័ន្ធនយោបាយទាំងអស់នោះ ដើម្បីឱ្យវាស៊ីសង្វាក់គ្នា ដើម្បីកុំឱ្យវាប្រទង់ប្រទែងគ្នាខ្លាំងពេក តែមិនមែនសម្រាប់ តែទប់ទល់ទេ តែវាជាប្រព័ន្ធដ៏សំខាន់ សម្រាប់ជានាដឹកនាំប្រទេសជាតិទៅថ្ងៃមុខ ហើយក៏មិនមែនសម្រាប់តែ ប្រទេសជាតិ ខ្មែរដែរ តែសម្រាប់ប្រទេសទួទៅក្នុងសាកលលោកផងដែរ ។ល។៚…

      សូមអរគុណលោក Nop Chanthol ដែលបានចូលរួមចំណែក ជាសំនួរជាចម្ងល់ និង ជាមតិយោបល់គ្រប់បែបយ៉ាង ដើម្បីប្រទេសជាតិខ្មែរយើង ទាំងអស់គ្នា នេះជាគំនិតល្អណាស់ ខ្ញុំសូមស្វាគមន៍គ្រប់ពេលវេលា ។

      ចូលចិត្ត

  17. អ្វីដែលលោកបង មានប្រសាសន៍ខាងលើ ខ្ញុំបាទមានការឯកភាព។ ខ្មែរយើងកំពុងតែប្រទាញប្រទងគ្នាពីរបៀបដឹកនាំប្រទេស ធ្វើឲ្យមានបញ្ហាសង្គមដ៏ធ្ងន់ធ្ងរ។ ហើយអ្វីដែលខ្ញុំកាន់តែឯកភាពទៀតនោះគឺ ខ្មែរយើងត្រូវសម្រេចចិត្តឲ្យច្បាស់លាស់ថាតើ ខ្មែរត្រូវដើមតាមមាគានយោបាយណាមួយ? ចំពោះលោកបងវិញ តើបងគិតថាមាគាណាដែលខ្មែរគួរដើរ? ខ្ញុំសូមសម្តែងការត្រេកអរណាស់ដែលមានអ្នកចេះដឹងដូចបងជួយគិតគូរពីជោគវាសនារបស់នគរខ្មែរដ៏អភព្វមួយនេះ។

    ចូលចិត្ត

  18. តែបងនៅមិនទាន់ផ្តល់ទស្សនយល់ឃើញ ថាតើខ្មែរយើងគួរជ្រើសរើសយកច្រកនយោបាយមួយណា
    ដើម្បីកុំឲ្យខ្មែរឈ្លោះប្រកែក កាប់សម្លាប់គ្នាតទៅទៀត?

    ចូលចិត្ត

    • អរគុណ ខ្ញុំបានលើកយកលទ្ធិធំបីមកនិយាយគឺៈ លទ្ធិកុម្មុយនិសនិយម លទ្ធិសេរីនិយម និង លទ្ធិរាជានិយម ដូច្នេះមិនមែន បានន័យថា យើងបដិសេធនូវលទ្ធិទាំងបីនោះទេ តែយើងចង់បានប្រព័ន្ធនយោបាយមួយថ្មីទំនើប មកប្រើប្រាស ដែលអាច ប្រើជាមួយនឹងប្រព័ន្ធ ឬ រចនាសម្ព័ន្ធ របស់លទ្ធិទាំងបីនេះបាន ដោយមិនពិបាកប្រកាន់យកលទ្ធិនិមួយៗមកប្រើដាច់ដោយ ឡែកពីគ្នា ដែលនាំឱ្យមានបញ្ហា ដូចសព្វថ្ងៃនេះទេ នេះជាគោលបំណងរបស់ខ្ញុំ ។

      ចូលចិត្ត

  19. បង    អ្វីដែលបងរៀបរាប់ខាងលើនេះពិតជាប្រសើរណាស់ យើងមិនរលាយគេ នោះយើងនឹងមិនក្លាយជាសត្រូវគេឡើយ ហើយគំនុំក៏គ្មាន។ សូមបងបញ្ជាក់ឲ្យច្បាស់បានទេ តើប្រព័ន្ធនយោបាយថ្មីទំនើបនោះ យ៉ាងដូចម្តេចខ្លះ?

    ចូលចិត្ត

    • អរគុណលោក ណុប ច័ន្ទថុល សម្រាប់សំណួរ ! ពិតណាស់ហើយយើងមិនបដិសេធនូវ គោលការណ៍នយោបាយ តាមទ្រឹស្តីរបស់លទ្ធិនិមួយៗទេ តែយើងត្រូវពិចារណា ពិនិត្យមើលថាតើ គោលនយោបាយណា ដែលមិនចាំបាច់ ដែលមិនត្រូវការ ឬក៏ មិនមានខ្វះចន្លោះ យើងដាក់បង្គ្រប់បំពេញ សម្រាប់ប្រើប្រាស តែនេះគ្រាន់តែជាឧទាហរណ៍ ទ្រួសៗប៉ុណ្ណោះ រីឯជំនាញនៃការរៀបចំ នៅលើយើងជាអ្នករៀប អ្នករៀបនេះសំខាន់ណាស់ យើងមិនអាចចេះតែរៀប តាមការនឹកឃើញទេ វាមានក្បួនរបស់វា វាមានរូបមន្តរបស់វា រីឯក្បួនឬរូបមន្តរបស់ ប្រព័ន្ធនយោបាយនេះ វាឈរលើ គោលនយោបាយ ៥ យ៉ាងគឺ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ណា ។ល។៚…

      ចូលចិត្ត

  20. ពិតជាគួរឲ្យឯកភាពណាស់ចំពោះចំនុចទាំង៥នេះ។ តើបងមានគំនិតអ្វីទៀតទេ ខ្ញុំនឹងចាំស្វែងយល់ពីបង
    ខ្លះទៀតដើម្បីចម្រើនការយល់ដឹងរបស់ខ្ញុំបន្ថែម។៚

    ចូលចិត្ត

    • អរគុណ លោកណុប ច័ន្ទថុល ដែលព្យាយាមតាម ស្វែងយល់ពីទ្រឹស្តីរបស់ខ្ញុំ ! តាមពិតទៅមិនទាន់មានអ្វីក្រៅពីបានថ្ងែង ហ្នឹងនៅឡើយទេ ពីព្រោះថាដូចជាវាគ្រប់គ្រាន់ទៅហើយ តែនៅតែចងក្រងរៀបចំជាសៀវភៅតែប៉ុណ្ណោះ ហើយរឿងនេះធ្វើ ទៅតាមពេលវេលា និង សមត្ថភាពដែលមានតែប៉ុណ្ណោះ មិនបន្ទាន់ពេកទេណា តែយ៉ាងណាក៏ដោយ ខ្ញុំនឹងផ្តល់ដំណឹង ជាខាងក្រោយណា តែយកល្អល្អែងមកឆែកមើល ល្អណាស់ដែរ ហើយល្អែងសួរនាំ ដើម្បីឱ្យខ្ញុំបែកបញ្ហាផងដែរ បានសួរច្រើនដូចជាល្អច្រើនណា ។ល។៚…

      ចូលចិត្ត

  21. ពិតណាស់បង ព្រោះខ្ញុំក៏បំពេញការព្យាយាមដើម្បីស្វែងរកប្រយោជន៍ ដល់សង្គមជាតិខ្លះដែរ។
    ដូច្នេះហើយបានជាខ្ញុំព្យាយាមស្វែងយល់ពីគំនិតអ្នកប្រាជ្ញខ្មែរ សំរាប់ដំណោះស្រាយរួមមួយ។
    ខ្ញុំយល់ថា​ មានតែសាមគ្គីធម៌ទេដែលអាចដោះស្រាយបញ្ហានៃសង្គមជាតិដ៏ធំមួយ។
    ដូច្នេះហើយ បានជាខ្ញុំតែងតែដើរទៅសឹងគ្រប់ទីកន្លែង ដើម្បីចូលរួមរកដំណោះស្រាយ។

    ចូលចិត្ត

    • អរគុណលោក ណុប ចន្តថុល ដែលបានបញ្ចេញមតិយោបល់ ល្អណាស់លោកដែលបានឈឺឆ្អាលរឿងខ្មែរយើង ខ្ញុំក៏យល់ស្របដែរ រឿងសាមគ្គីធម៌ ដើម្បីប្រព្រឹត្តិទៅបានល្អ នៅស្រុកខ្មែរយើង លុះត្រាតែមានកម្រិតការសិក្សា ឱ្យបានខ្ពង់ខ្ពស់គ្រប់ៗគ្នាឡើង តែនៅស្រុកខ្មែរយើងកម្រិតការសិក្សានៅទាបជាង ប្រទេសគេឆ្ងាយណាស់ គឺមានតែចំនួន តែមិនសូវមានគុណភាពទេណា នេះដោយសាររដ្ឋាភិបាលខ្មែរ មិនសូវគិតគូររឿងនោះទេ ប្រហែលជាដោយយល់ថា បើមានអ្នកចេះច្រើន គេមិនអាចគ្រប់គ្រងបានឡើយ ឬក៏គេទុកឱ្យកូនចៅគេរៀនបានល្អជាងគេទៅល្អហើយ តែយ៉ាងណាក៏ដោយ គំនិតទាំងពីរនេះ ជាគំនិតមិនឈ្លាស់វៃទេ គឺចាញ់បោកគេដដែល ជាដដែល ដូចកាលសម័យប៉ុល ពត ឬខ្មែរក្រហមអញ្ចឹង គឺបំបាត់សាសនា ឬ ព្រះសង្ឃអស់ ថាព្រះសង្ឃគ្មានប្រយោជន៍ តែតាមពិតព្រះសង្ឃជាធនធានមនុស្ស សំខាន់ណាស់ សម្រាប់ប្រទេសជាតិខ្មែរ គឺអ្នកចេះដឹងភាគច្រើន ចេញមកពីពុទ្ធសាសនា សុទ្ធតែអ្នកបួសអ្នករៀន អ្នកមាន សីលធម៌គ្រប់គ្រាន់ ចេញធ្វើជាគ្រូបង្រៀន និង ធ្វើកិច្ចការរដ្ឋាភិបាលនានា និង ជាអ្នកកាន់ខ្ជាប់នូវទំនៀមទំលាប់ ខ្មែរផង ដល់តែគេបំបាត់ទៅ ខ្មែររិតតែចុះខ្សោយៗទៅ ឥឡូវនេះមានពុទ្ធសាសនា មានព្រះសង្ឃហើយ តែមិនមែនដូចពីមុនដែរ ព្រះសង្ឃមានតែឈ្មោះ តែគ្មានអំណាចគ្មានសិទ្ធិអ្វីទាំងអស់ គឺធ្វើអ្វីៗតាមគេ កម្រិតឱ្យធ្វើ ដូច្នេះគ្មានការរីកចម្រើនទេ មានដែរមានគ្រានតែល្អមើល ។ល។

      ចូលចិត្ត

  22. ពាក្យថា ធម៌អារ្យ មិនសូវដែលឃើញ ឃើញមានតែពាក្យ ថា​ “ធម៌អាថ៌ ដែលមានន័យថាអត្ថបទរបស់ធម៌” បើពាក្យ អរិយធម៌ ឬអារ្យធម៌ មាននៅក្នុងវចនានុក្រមសម្តេចសង្ឃរាជជោតញ្ញាណោ ជួន ណាត

    ចូលចិត្ត

    • អរព្រះគុណ ព្រះអង្គ ដែលបាននិមន្តចូលទស្សនា ម្ចាស់ប្លុក និងបានជួយបកស្រាយពាក្យ ធម៌អារ្យ និង ធម៌អាថ៌ ខ្ញុំព្រះករុណាមិនច្បាស់ដែរទេ សរសេរតាមនឹក ឃើញ ខ្ញុំគុរណានឹកឃើញតាម ពាក្យថាអាចារ្យ អារ្យ ហ្នឹងឯង បើមិនមានក្នុងវចនានុក្រមទេ ប្រហែលជា ករុណណាដាក់ខ្លួនឯង ដោយធ្លាប់និយាយថា ធម៌អារ្យ ចឹងឯង តែយ៉ាងណា សូមអរព្រះគុណ ដែលបាន ជួយ វែកញែក និង បង្ហាញ ភាគច្រើនដែលសរសេរក្នុងប្លុក នេះច្រើនតែចាំខ្លួនឯង មិនសូវបានត្រួតពិនិត្យមើលដែរ ទេ ។

      ចូលចិត្ត