រឿងសោកនាដកម្មជនភៀសខ្លួនខ្មែររាប់ពាន់រាប់មឺននាក់ ដែលរដ្ឋាភិបាលថៃ បានបញ្ជាឱ្យទាហានថៃ ដឹកជញ្ជូនយកទៅចាក់ចោលទាំងឡានៗ នៅលើព្រៃ ចំការគ្រាប់មីន នៅព្រុំដែនខ្មែរ-ថៃ តំបន់ប្រាសាទព្រះវិហារ កាលដើមឆ្នាំ១៩៧៩ បានធ្វើឱ្យខ្មែរស្លាប់ ដោយដើរជាន់គ្រាប់មីន និងរងពីការបាញ់សម្លាប់ពីទាហានថៃ យ៉ាងសាហាវឃោរឃៅ ជាទីបំផុតដោយគ្មានសីលធម៌អ្វីឡើយ បានធ្វើឱ្យស្លាប់ និងរបួស រាប់រយរាប់ពាន់នាក់ ទាំងចាស់ទាំងក្មេង យ៉ាងវេទនាជាទីបំផុត អ្នកដែលនៅរស់រានមានជីវិត បានរត់ចូលមកក្នុងស្រុកខ្មែរវិញ រួចហើយក៏បាន រត់គេចខ្លួន ទៅព្រុំដែនខ្មែរ-ថៃម្តងទៀត ដើម្បីគេចពីសង្គ្រាម ដ៏កាចសាហាវ ឃោរឃៅ ការធ្វើបាបពីសំណាក់ ទាហានថៃមានការលួចប្លន់ និងការចាប់រំលោភ ស្ត្រីខ្មែរ ជារៀងរាល់ថ្ងៃ ស្ទើរគ្រប់ទីកន្លែង ចាប់ពីឈូងសមុទ្រថៃជាប់ខែត្រកំពត រហូតដល់ភាគខាងជើង ប្រទេសកម្ពុជាជាប់ព្រុំប្រទល់ឡាវ។ រឿងទាហានថៃនេះ កាចសាហាវណាស់ សាហាវជាងមនុស្សព្រៃទៅទៀត ប្រៀបបាននឹងទាហាន ដែលគ្មានបានរៀនសូត្រអ្វីទាំងអស់ ប្រៀបបាននឹងប្រទេសដែលគ្មានសាសនាអី ទាំងអស់ ទាហានថៃនិងរដ្ឋាភិបាលថៃ ត្រូវតែទទួលខុសត្រូវនូវអំពើ ដ៏យងឃ្នង នេះ គឺមិនអាចប្រកែកបានឡើយ។
បណ្ណសារ
All posts for the month ខែកុម្ភៈ, 2010
សូមចុចត្រង់នេះស្តាប់វិទ្យុអន្តរជាតិបារាំង(RFI)
អំពីប្រវត្តិស្ត្រីក្រមុំខ្មែរតាមជីវ-តាក្វាន់
ស្រ្តីខ្មែរធ្លាប់ជាមេដឹកនាំប្រទេស តាំងពីរាប់មឺនឬសែនឆ្នាំមកហើយ នៅប្រទេស កម្ពុជាយើងនេះ បើតាមការអះអាង របស់លោកថាច់-ត្វាន់ ដែលជាជនជាតិខ្មែរ និងជាអតីត គ្រូពេទ្យម្នាក់នៅកម្ពុជា នេះដោយយោលទៅតាម វិទ្យុបារាំងអន្តរ ជាតិ(RFI) ដែលបានផ្សប់ផ្សាយ កាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១០។ ខ្ញុំពុំមាន ជំទាស់អីធំដុំទេ ចំពោះលោកថាច់-ត្វាន់ ដែលគាត់មានប្រសាសន៍នេះ។ ប៉ុន្តែខ្ញុំចង់ស្វែងយល់ អំពីស្រ្តីដែលបានបាត់បង់ នូវតួរនាទីដ៏សំខាន់នេះ។ តើហេតុអី បានជាសព្វថ្ងៃនេះ ស្ត្រីបានបាត់បង់នូវ តួរនាទីដឹកនាំដ៏សំខាន់នេះ? មុននឹងបកស្រាយនូវសំនួរនេះ យើងចង់ដឹងថា តើហេតុអីបានជាបុរស ទទួលស្គាល់និងគោរព ស្រ្តីឱ្យធ្វើជាមេដឹកនាំ កាលជំនាន់នោះ? តើស្ត្រីមានសិទ្ធិ ប៉ុនណា? តើស្រ្តីជាមាតាបើកសិទ្ធិ ឱ្យកូនស្រីដែលមានអាយុក្មេងៗ ឬពីអាយុ៧ទៅ១១ឆ្នាំ ដើររកប្រុសឈ្មោលតាមអំពើចិត្ត ដូចលោកថាច់-ត្វាន់ មានប្រសាសន៍ ដែរឬទេ? តើរឿងនោះពិតដែរឬទេ? បើដូច្នោះមែន បញ្ហាច្រើនណាស់ប្រាកដជា កើតមាន តើស្រ្តីជាម្តាយ ដោះស្រាយយ៉ាងណាដែរ? សូមអស់លោក-លោកស្រី ជួយបកស្រាយបំភ្លឺ តាមការយល់ដឹងរៀងៗខ្លួន។
ដើម្បីងាយស្រួលយល់ សូមចុចស្តាប់វិទ្យុបារាំងអន្តរជាតិ(RFI) រួចហើយចុចមើល ប្រវត្តិក្រមុំខ្មែរកាលសម័យអង្គរ តាមការអត្ថាធិប្បាយ របស់ទូតចិន ជីវ-តាក្វាន់ ខាងលើ។ សូមអរគុណទុកជាមុន!
ការធ្វើឱ្យមេខ្មែរក្រហម បកស្រាយរឿងពិត គឺរឿងដែលពាក់ព័ន្ធធ្វើឱ្យស្លាប់ ជីវិតខ្មែរអស់ជិតបីលាននាក់ ក្នុងសម័យ៣ឆ្នាំ៨ខែ២០ថ្ងៃ (១៧ មេសា ១៩៧៥-០៧មករា ១៩៧៩) របស់របបខ្មែរក្រហម ឬរបបកម្ពុជាប្រជាធិបតេយ្យ ដែលខ្មែរគ្រប់រូប និងពិភពលោក មានការស្រពិចស្រពិល ស្ទើរគ្រប់គ្នា ខ្មែរក្រហមបន្ទោសគ្នា ទៅវិញទៅមក ហើយសម្តេចនាយក រដ្ឋមន្ត្រីខ្មែរហ៊ុន-សែន ហាមដាច់ខាត កុំឱ្យចាប់មេអតីត ខ្មែរក្រហមមកកាត់ទោស បន្ថែមទៀត ឬសង្គ្រាមស៊ីវិល និងផ្ទុះឡើងម្តងទៀត នេះបានធ្វើឱ្យឆ្ងល់ រឹតតែច្រើនឡើង។ ការបកស្រាយរឿងពិតនេះ គឺចេញមកពីរអតីតមេខ្មែរក្រហម គឺបងធំទីពីរ (នួន-ជា) បន្ទាប់ពីប៉ុល-ពត ហើយសព្វថ្ងៃនេះគាត់កំពុង ជាប់នៅក្នុងមន្ទីរ ឃុំឃាំងពិសេស និងត្រូវបានកាត់ទោស នៅពេលខាងមុខ ឬប្រហែលជាឆ្នាំ២០១១។ គាត់ជាមនុស្សរឹងប៉ឹងណាស់ មិនងាយទម្លាយ នូវការពិតទាំងនោះ ឡើយ តែបន្ទាប់ពីការទាក់ទង ធ្វើជាមិត្តភ័គ្រនិងសួរដេញដោល ពីលោកថេត-សម្បត្តិ អស់រយៈពេលជិត១០ឆ្នាំកន្លងមក ទើបធ្លាយរឿងនេះឡើង បើតាមការ ស្តាប់តាមវិទ្យុ សម្លេងអាមេរិកាំង(VOA) ប្រហែលជាមិនសូវខុស ពីការយល់ដឹង របស់ខ្ញុំ ប៉ុន្មានឡើយ តែនៅរងចាំមើល គេបញ្ចាំងកុនឯកសារនោះ ឱ្យមើលនៅ ពេលឆាប់ៗខាងមុខនេះ។
សូមបញ្ជាក់ថា លោកថេត-សម្បត្តិ មិនត្រឹមតែបានទទួល រង្វាន់ពិសេសនិងលុយ២៥០០ដុល្លា ប៉ុណ្ណោះទេ តែលោកថេត-សម្បត្តិ និងបានទទួលកេរ្តិ៍ឈ្មោះ ល្បីពេញពិភពលោក ហើយនិង ពិសេសជាងនេះទៅទៀតគឺ កម្រៃបានពីការ បញ្ចាំងកុន ឯកសារនេះ ប្រហែលជារាប់សិបលាន ដុល្លាទៀតឯណោះ។ នៅមិនទាន់អស់ទេ គឺប្រហែលជាបានធ្វើ ឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប និងពិភពលោក បានយល់ដឹងនូវ រឿងពិតកាលសម័យនោះ ហើយនិងអាចធ្វើឱ្យ ជនរងគ្រោះអាចស្ងប់ចិត្តបាន។ល។
រឿងនេះធ្វើឱ្យខ្ញុំ នឹកស្តាយក្រោយដែរ នេះជាគំនិតរបស់ខ្ញុំមួយ ដែលខ្ញុំនឹក ឃើញកាលពី ឆ្នាំ២០០០ដែលចង់ឱ្យ ខ្មែរក្រហមនិយាយបញ្ចេញ រឿងពិត ដោយខំសរសេរ តាមរយៈប្រព័ន្ធអិនធើណិត ឆ្លងឆ្លើយជាមួយខ្មែរ ជុំវិញពិភព លោក ដោយបូករួមនិងលោក កែម-សុស សព្វថ្ងៃប្រធានវិទ្យុអាស៊ីសេរី, លោកឆាង-យុគ គ្រប់គ្រងឯកសារខ្មែរក្រហម និងលោកសាស្រ្តាចារ្យ អ៊ារិក សាន់ ជនជាតិអាមរិកាំង ដែលគេបានកោះហៅគាត់ ជាសាក្សីជំនាញការបំភ្លឺ ក្នុងរឿងខ្មែរក្រហម និងព្រមទាំងសុំឱ្យ សាកបើកតុលាការ ជាសុប្បនិមិត្ត លើប្រព័ន្ធអិនធើណិត ដើម្បីជំនុំជុំរះរឿងខ្មែរក្រហមផងដែរ តែលោកឆាង-យុគ ឆ្លើយបដិសេធមុនគេ ហើយខ្ញុំមិនបានរកអ្នក ជំនាញការណ៍ឱ្យជួយ ដូចលោកថេត-សម្បត្តិទេ។ តែយ៉ាងណាក៏ដោយ ខ្ញុំសង្កត់ធ្ងន់តែរឿង ស្រាវជ្រាវនិងសរសេរនូវ រចនាសម្ព័ន្ធនយោបាយថ្មី ដែលខ្ញុំបានរកឃើញ គិតឃើញថា វាមានប្រយោជន៍ សំខាន់ជាងនោះច្រើនណាស់។
ជាង៤០ឆ្នាំហើយ ដែលអាប៉ូឡូលេខ១១ របស់អាមេរិកាំង បានចុះចតនៅលើឋាន ព្រះច័ន្ទ នៅថ្ងៃទី២០ខែកក្កដាឆ្នាំ១៩៦៩។ ខាងលើជារូបភាព មួយចំនួនរបស់ យាន្តអវកាស និងអវកាសចរ បានថតទុកជាអានុស្សាវរីយ៍ នៅលើឋានព្រះច័ន្ទ។ នេះជាហេតុអស្ចារ្យណាស់ ដែលមនុស្សលោកយើង បានទៅដល់ឋានព្រះច័ន្ទ ដ៏ឆ្ងាយមហាសែនឆ្ងាយ ដែលអ្នកគ្រប់គ្នា នឹកស្មានមិនដល់ តែឥឡូវនេះ លោកប្រធានាធិបតីអាមេរិកាំង លោកឧបមា បានដកប្រាក់ចេញពីគម្រោងការណ៍ ត្រឡប់ទៅឋានព្រះច័ន្ទជាថ្មីទៀត នៅឆ្នាំ២០២០នេះ ដែលជាគម្រោងការណ៍ របស់លោកប្រធានាធិបតី ជច-ប៊ុស្ស៍ ប្រហែលជាដោយសារវិបត្តិសេដ្ឋកិច្ច ធ្វើអោយអាមេរិកាំង មួយចំនួនមានការ ខកចិត្តជាខ្លាំង។ នៅក្នុងរូបភាពជាមួយ នេះដែរ នៅអូស្ត្រាលី មានគេធ្វើ ប៉ឺតប៉ោងមួយយ៉ាងធំ ធំប៉ិនទីលានបាល់ទាត់ ឬមួយរយម៉ែត្របួនជ្រុង ពីជាតិប្លាស្ទិក ហើយវាអាចនិងហោះ បានរហូតដល់រយៈ កំពស់៤០គីឡូម៉ែត្រ។ នៅក្នុងប៉ឺតប៉ោងនោះ គេនិងដាក់ប្រដាប់ស្តាប់និងអាត់ សម្លេង និងកែវយឹតពិសេស ដើម្បីប្រមូលយកទិន្នន័យ ពីកម្មរស្មីអិក្ស៍។ កែវយឹតនោះមានទម្ងន់ ជិតបីតោន(៣០០០គីឡូក្រាម) ហើយតម្លៃវាជិតដប់លាន ដុល្លា($១០,០០០,០០០)។
ការស្លាប់ខ្មែរអស់ប្រហែលជាបីលាននាក់ ជាកំហុសបច្ចេកទេសនយោបាយ មិនមែនជាកំហុសដោយចេតនាទេ បើព៉ុល-ពតដឹងច្បាស់ថា ការសម្លាប់មនុស្ស នោះ វាខាតនិងវាចាញ់គេនោះ គឺគាត់ច្បាស់ជា មិនសម្លាប់ទេ នេះហើយជា កំហុស បច្ចេកទេសនយោបាយនោះ។ កាលសម័យសង្គ្រាម នៅស្រុកយួនក្តី នៅស្រុកខ្មែរក្តី ឬក៏នៅស្រុកលាវក្តី បើអាមេរិកាំងដឹងថា ការទម្លាក់គ្រាប់បែក សម្លាប់មនុស្សវា ចាញ់គេនោះ ច្បាស់ជាអាមេរិកាំង មិនទម្លាក់គ្រាប់បែកទេ នេះហើយជាកំហុសបច្ចេកទេស។ បែរទៅសម័យខ្មែរក្រហមវិញទៀត បើដឹងថា ការបំបាត់សាសនា និងបំបាត់វណ្ណៈអ្នកមូលធននិយម វាចាញ់សង្គ្រាមគេនោះ ខ្មែរក្រហមមិនបំបាត់សាសនា និងអ្នកមូលធននិយមទេ នេះហើយជាកំហុស បច្ចេកទេស។ បែទៅសម័យសង្គ្រាម ឆ្នាំ១៩៧០-៧៥ បើលន់-នល់ និងអាមេរិកាំងដឹងថា ការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចនរោត្តម-សីហនុ ចេញពីមុខ តំណែងនោះ វាចាញ់សង្គ្រាមគេ ច្បាស់ជាលន់-នល់និង អាមេរិកាំងមិនធ្វើ រដ្ឋប្រហារទេ នេះហើយជាកំហុស បច្ចេកទេសនោះ។ កំហុសបច្ចេកទេសនេះ មានច្រើនតទៅទៀត មិនមែនមានតែប៉ុណ្ណោះទេ!
សង្គ្រាមនៅអ៊ារាក់និងអហ្គានិស្ថាន ប្រហែលជាមានរឿង ប្រហាក់ប្រហែល គ្នានោះដែរ ចង់មិនចង់កំហុសបច្ចេកទេស នៅមានដដែលជាដដែល។ ប៉ុន្តែបើប្រៀបធៀប ទៅនឹងការឆ្លើយតប ឬការធ្វើការអន្តរាគមន៍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ របស់ប្រធានាធិបតី ជច-ប៊ុស នៅសហរដ្ឋអាមេរិក ប្រហែលជាធ្វើបានត្រឹមត្រូវច្រើន ដោយមិនចេះតែដើរ ចាប់ចងតាពីសតាពាស នោះទេ តែខុសឆ្គងធំគឺ មិនមានផែនការណ៍ ទប់ទល់ផ្នែកសេដ្ឋកិច្ច ដែលគេធ្វើ មកលើ ដោយយុត្តិវិធីធម៌ត្រជាក់ ខ្ញុំមិននឹកស្មានថា រដ្ឋាភិបាលអាមេរិក ឥតដឹងថា គេធ្វើតាមផ្លូវនោះទេ តែខ្ញុំបានមើលឃើញច្បាស់និងភ្នែក ហើយបានប្រាប់ រដ្ឋាភិបាល អាមេរិកាំងអោយត្រួត ពិនិត្យទប់ទល់ជាបន្ទាន់ តែគេមិនសូវចាប់ អារម្មណ៍សោះ មិនយូរមិនឆាប់ដួលគ្រាំង! នេះជាកំហុសបច្ចេកទេស នយោបាយមួយយ៉ាងធំ។