ការស្លាប់ខ្មែរអស់ប្រហែលជាបីលាននាក់ ជាកំហុសបច្ចេកទេសនយោបាយ មិនមែនជាកំហុសដោយចេតនាទេ បើព៉ុល-ពតដឹងច្បាស់ថា ការសម្លាប់មនុស្ស នោះ វាខាតនិងវាចាញ់គេនោះ គឺគាត់ច្បាស់ជា មិនសម្លាប់ទេ នេះហើយជា កំហុស បច្ចេកទេសនយោបាយនោះ។ កាលសម័យសង្គ្រាម នៅស្រុកយួនក្តី នៅស្រុកខ្មែរក្តី ឬក៏នៅស្រុកលាវក្តី បើអាមេរិកាំងដឹងថា ការទម្លាក់គ្រាប់បែក សម្លាប់មនុស្សវា ចាញ់គេនោះ ច្បាស់ជាអាមេរិកាំង មិនទម្លាក់គ្រាប់បែកទេ នេះហើយជាកំហុសបច្ចេកទេស។ បែរទៅសម័យខ្មែរក្រហមវិញទៀត បើដឹងថា ការបំបាត់សាសនា និងបំបាត់វណ្ណៈអ្នកមូលធននិយម វាចាញ់សង្គ្រាមគេនោះ ខ្មែរក្រហមមិនបំបាត់សាសនា និងអ្នកមូលធននិយមទេ នេះហើយជាកំហុស បច្ចេកទេស។ បែទៅសម័យសង្គ្រាម ឆ្នាំ១៩៧០-៧៥ បើលន់-នល់ និងអាមេរិកាំងដឹងថា ការធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចនរោត្តម-សីហនុ ចេញពីមុខ តំណែងនោះ វាចាញ់សង្គ្រាមគេ ច្បាស់ជាលន់-នល់និង អាមេរិកាំងមិនធ្វើ រដ្ឋប្រហារទេ នេះហើយជាកំហុស បច្ចេកទេសនោះ។ កំហុសបច្ចេកទេសនេះ មានច្រើនតទៅទៀត មិនមែនមានតែប៉ុណ្ណោះទេ!
សង្គ្រាមនៅអ៊ារាក់និងអហ្គានិស្ថាន ប្រហែលជាមានរឿង ប្រហាក់ប្រហែល គ្នានោះដែរ ចង់មិនចង់កំហុសបច្ចេកទេស នៅមានដដែលជាដដែល។ ប៉ុន្តែបើប្រៀបធៀប ទៅនឹងការឆ្លើយតប ឬការធ្វើការអន្តរាគមន៍ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ របស់ប្រធានាធិបតី ជច-ប៊ុស នៅសហរដ្ឋអាមេរិក ប្រហែលជាធ្វើបានត្រឹមត្រូវច្រើន ដោយមិនចេះតែដើរ ចាប់ចងតាពីសតាពាស នោះទេ តែខុសឆ្គងធំគឺ មិនមានផែនការណ៍ ទប់ទល់ផ្នែកសេដ្ឋកិច្ច ដែលគេធ្វើ មកលើ ដោយយុត្តិវិធីធម៌ត្រជាក់ ខ្ញុំមិននឹកស្មានថា រដ្ឋាភិបាលអាមេរិក ឥតដឹងថា គេធ្វើតាមផ្លូវនោះទេ តែខ្ញុំបានមើលឃើញច្បាស់និងភ្នែក ហើយបានប្រាប់ រដ្ឋាភិបាល អាមេរិកាំងអោយត្រួត ពិនិត្យទប់ទល់ជាបន្ទាន់ តែគេមិនសូវចាប់ អារម្មណ៍សោះ មិនយូរមិនឆាប់ដួលគ្រាំង! នេះជាកំហុសបច្ចេកទេស នយោបាយមួយយ៉ាងធំ។