2 comments on “ថ្ងៃ១៧មេសាមហាជោគជ័យ…!

  1. ខ្ញុំសូមជូនប្រវត្តិសង្ខែបរបស់ខ្ញុំ ៧ឆ្នាំរស់នៅក្នុងព្រៃ ជាមួយខ្មែរក្រហម៖

    _អាយុ១៤ឆ្នាំ បានបួសជាលោកសង្ឃ បួសបាន១០ថ្ងៃ ប្រឡងធម្មវិន័យថ្នាក់ត្រីជាប់ បន្ទាប់ពី ប្រឡងជាប់ គណកម្មការវត្តនិងលោកគ្រូព្រះចៅអធិការ បានចាត់ឱ្យធ្វើគ្រូបង្ហាត់ក្មេង ថ្នាកទី១០ ចាស់ ដោយសន្យានិងផ្តល់ប្រាក់ខែ ដូចគ្រូស្របច្បាប់ តែខ្ញុំបានបដិសេធ ដោយក្មេងពេក ហើយបានផ្ទេរទៅឱ្យ លោកគ្រូជាងគំនូរមួយអង្គ ព្រះអង្គបានទទួលយក។ល។

    _បីខែក្រោយមក ខ្មែរក្រហមបាននិយមន្ត ឱ្យទៅនៅក្នុងព្រៃ។ បួនខែក្រោយមក ខ្មែរក្រហមបាន ចាត់តាំងឱ្យធ្វើគ្រូបង្រៀនក្មេងទៀត លើកនេះមិនហ៊ានបដិសេធទេ។ មួយខែក្រោយមក តំណាងអង្គការផ្នែកលោកសង្ឃ ប្រចាំតំបន់ទី៣ បាននិមន្តចុះមក ហើយប្រកាសរកលោក ធ្វើស្មៀន ដែលចេះសរសេរអក្សរខ្មែរស្ទាត់ និងអាចសរសេរបានដោយ មិនបាច់ប្រើតុ ខ្ញុំក៏បានដាក់ពាក្យចូលធ្វើការស្មៀន ហើយត្រូវាបានរើសធ្វើជាស្មៀន (អាយុទើបចូល១៥ឆ្នាំ)។ កិច្ចការស្មៀនពេលនោះ និមន្តដឿរជាមួយប្រធានសង្ឃ តំបន់ទីបី ហើយនិមន្តដើរធ្វើការ បីស្រុក គឺស្រុក៧០ ស្រុក៦៨ និងស្រុក៦០ និងសរសេរសំបុត្រទាក់ទង ទៅគណៈភូមិភាគពាយព្យ តារស់-ញឹម, គណៈតំបន់ទីបី តាតុំ ហើយនិងគណៈស្រុកទាំងបី។ លុះធ្វើស្មៀនបានជាងមួយ ឆ្នាំ អង្គការថ្នាក់លើបានចេញបទបញ្ជារ ឱ្យមានការរៀបចំជា អង្គភាពសង្ឃនៅតំបន់ទី៣ ខ្ញុំត្រូវបានធ្វើជាអគ្គលេខាធិការ លោកគ្រូខ្ញុំត្រូវបានធ្វើជាអនុប្រជាន និងព្រះសង្ឃដែលខ្ញុំធ្វើស្មៀនឱ្យ ជាប្រធាន នៅប្រចាំតបន់ទី៣នេះ។ល។

    _លុះនៅដើមឆ្នាំ១៩៧៥ អង្គការបានដាក់ផែនការណ៍ លើកទំនប់ជីកប្រឡាយ លោកតាប្រធាន លោកគ្រូអនុប្រធាន ខ្ញុំ និងលោកសង្ឃជាង១០អង្គផ្សេងទៀត ត្រូវបាននិមន្តឱ្យទៅលើកទំនប់ ជីកប្រឡាយនៅអូរដូនតា ជាមួយនិងប្រជាជនមូលដ្ឋាន រាប់សិបនាក់ មានស្រីមានប្រុស មានចាស់មានក្មេង ទំនប់នេះមានទទឹង៣៥ម៉ែត្រ បណ្តោយប្រហែល១០០ម៉ែត្រ កំពស់ប្រហែល២០ម៉ែត្រ។ លោកឈរលើកដីជីកដី ជាមួយស្រីៗលាយឡំគ្នា ដូចជាប្រជាជនធម្មតាដែរ លើករហូតដល់ខែ៧ឆ្នាំ៧៥ ទើបមានពួកកងចល័ត ដែលគេទើបរៀបបាន ឱ្យមកលើកជំនួស ទើបគេឱ្យពួកខ្ញុំជាលោកសង្ឃទៅសឹក។ សូមបញ្ជាក់ថា អូរដូនតានេះចាញ់ខ្លាំងណាស់ លោកត្រូវលេបថ្នាំ អាចម៍ទន្សាយជារៀងរាល់ព្រឹក មានមិត្តនារីពេទ្យក្មេងៗពីរនាក់ នៅប្រចាំការ កន្លែងលើកទំនប់នោះ បើមិនអញ្ចឹងទេ ច្បាស់ជាចាញ់ស្លាប់អស់ជាមិនខានឡើយ។ល។

    ចូលចិត្ត

  2. ថ្ងៃ១៧មេសាមហាជោកជ័យ ពួកខ្ញុំជាលោកសង្ឃ អត់មានបានធ្វើពិធីអី ដើម្បីអបអរសាទរ ក្រៅតែពីលើកទំនប់នោះទេ តាំងពីម៉ោង៦ព្រឹករហូតម៉ោង៦ល្ងាច ហើយមិនបានឮដំណឹងអ្វី ក្រៅតែពីពួកទាហាន លន់-នល់ ត្រូវបានគេសម្លាប់គរដូចភ្នំ នៅម្តុំមេច្បា-បត់កង និងទាហាន មួយចំនួនមានបុណ្យសក្តិតូចតាច ប្រាប់គេថាធ្វើធំ ហើយនិងអ្នកធាក់រម៉កសោះ ប្រាប់គេថា ធ្វើទាហានបានពាក់សក្តិធំ ដើម្បីបានទទួលសម្តេចឪ អ្នកទាំងនោះត្រូវបានគេ សម្លាប់ចោល ទាំងអស់គ្នា។ ពួកខ្ញុំជាអ្នកលើកទំនប់ជីកប្រឡាយ បានទទួលតែអាសានីជីកដីពីរគ្រឿង និង ថ្នាំពេទ្យល្អៗមួយចំនួន សម្រាប់ចាក់និងលេប ដើម្បីការពារគ្រុនចាញ់ ដែលធ្វើនៅប្រទេស បារាំង តែប៉ុណ្ណោះ។

    លុះដល់ពីរបីខែក្រោយមក ទើបមានពួកកងចល័ត មានស្រីមានប្រុស ជាច្រើនបានមកជំនួស ពួកខ្ញុំជាលោកសង្ឃ និងអ្នកមូលដ្ឋានមួយចំនួន ដែលបានលើកទំនប់ជាមួយគ្នា ឱ្យចូលក្រុង ម្តង។ ពេលនោះមានរទេះគោ និងអាត្រាក់ទ័រ ជាយាន្តជំនិះ តែយើងជិះមិនបានអាស់គ្នាទេ ពួកខ្ញុំជាលោកសង្ឃមានចំនួន៧អង្គ (ក្រៅពីនោះបាននិមន្តទៅតាម បងប្អូនលោកអស់ទៅ) បាននិមន្តដើរជើងទទេ តាមក្រោយរទេះគោនិងអាត្រាក់ទ័រ ដែលមានគណៈស្រុក នារីពេទ្យ និងប្រជាជនមូលដ្ឋានបានជិះ លុះបាននិមន្តដើរប្រហែលបាន ១-២ម៉ោង ស្រាប់តែបានជួប ប្រទះពស់វាកំពុងតែស្គារគ្នា(ពស់ស្រឡាញ់ឬស្នហាគ្នា) រុំព័ទ្ធគ្នាយ៉ាងរមូរ បាក់ដុបបាក់ព្រៃ ពួកខ្ញុំនាំ្គគ្នារត់គេច។

    លុះនិមន្តបានប្រហែលជា៤ម៉ោងក្រោយមក នៅម៉ោងប្រហែលជា១០-១១ព្រឹក បានមកដល់ ភូមិយាយតាខ្ញុំ ហើយបានសួរអ្នកស្រុករក យាយតាខ្ញុំ តែពួកគាត់អត់បាននៅទីនោះទេ នៅតែ មីងមួយគ្រួសារ ក៏បានប្រាប់មីងថា អាត្មាមានលោក៧អង្គ សុំបិណ្ឌបាតចង្ហាន់ មីងគាត់បាន ប្រាប់ថា អត់ទានបានទេតេជកុណ! ចាំកូណាទៅស្នើប្រធានសហករណ៍គេសិន ពីព្រោះរបស់ គេបានដាក់រួមអស់ហើយ ពួគគេនៅមានចិត្តធ្វើបុណ្យនៅឡើយ ក៏គេបានអនុញាត ឱ្យយក ចង្ហាន់មកប្រគេនលោកឆាន់តាមធម្មតា រួចហើយក៏បានប្រាប់និងលាញាតិញោម ទាំងអស់គ្នា ទៅលាចាកសិក្ខាបទហើយ។

    លុះនិមន្តបាន៦-៧ម៉ោងទៀត គឺម៉ោង៦-៧យប់ ទើបបានដល់គោលដៅ គឺនៅវត្តខ្នាចរមាស ចឹងសារុបចម្ងាយដែលបាននិមន្តធ្វើដំណើរនៅថ្ងៃនោះ អស់រយៈពេល១២ម៉ោង។ នៅពេលព្រឹក ស្អែកឡើង ឆាន់បបររួចហើយ បាននាំគ្នាទៅលាចាកសិក្ខាបទ នៅឯវត្តលោកខ្នាចរមាស តែពុំមានលោកគង់នៅទីនោះទេ ស្ងាត់ច្រៀប មើលទៅក្នុងព្រះវិហារ គេគាស់ខ្ទិចខ្ទីរអស់ហើយ ជាពិសេសត្រង់កន្លែងបញ្ចុះសីមា ចឹងពួកខ្ញុំអត់បានសិក នៅក្បែរព្រះទេ តែនៅភាគខាងកើតនៃ ព្រះវិហារ ដោយលោកគ្រូខ្ញុំ បានសូត្រផ្សឹកពួកខ្ញុំ៦អង្គរួចស្រេច ទើបលោកគ្រូខ្ញុំលោកសូត្រធម៌ ផ្សឹកខ្លួនឯង។ នៅពេលនោះគេយក ខោអាវខ្មៅដែលគេកាត់រយ យកមកឱ្យស្លៀកជំនួសស្បង់ ចីវរ ចឹងវាមិនត្រូវខ្នាតយើងទេ ជាពិសេសខ្ញុំតែម្តងវាតូចជាងគេ ដៃម្ខាងកាន់ចង្កេះខោ ដៃម្ខាង កាន់ស្បង់ចីពរយកមកកន្លែងវិញ ដើរឆ្លងថ្នល់ ខ្មាស់នារីៗឥតទាស់ ឃើញពួកនារីៗជិះនៅលើ ឡាន២-៣ឡានពេញៗ ឈប់នៅថ្នល់ក្បែរនោះឯង នាំគ្នាមើលមកពួកខ្ញុំ ដែលកំពុងដើរឆ្លង កាត់ថ្នល់ ធ្វើម៉េចទៅតាមកម្មវាសនាទៅ…។ល។

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s