កុំប្រឆាំងកង់ចក្រប្រវត្តិសាស្រ្ត ! ថ្ងៃនេះបានស្តាប់វិទ្យុបារាំងអន្តរជាតិ បាននិយាយថា កាសែតអង្គវត្ត បានព្រមានបក្សសម-រង្ស៊ី កុំឱ្យដើរបញ្ច្រាសកង់ ប្រវត្តិសាស្រ្ត ពាក្យសំដីនេះ វាមិនខុសគ្នា នឹងពាក្យសំដីកាលសម័យ ខ្មែរក្រហមទេ គឺបានធ្វើឱ្យប្រជាជនខ្មែរ រាប់លាននាក់បានស្លាប់ ដោយសារដើរបញ្ច្រាស ឬមិនទាន់កង់ប្រវត្តិសាស្ត្រ នាសម័យនោះ ឥឡូវឮសូរ ពាក្យនេះទៀតហើយ ឱ្យតែគេមិនធ្វើតាមខ្លូន ជំទាស់ជាមួយខ្លួន ទិទៀនខ្លួន សុទ្ធតែដើរជំទាស់ ឬប្រឆាំងកង់ប្រវត្តិសាស្ត្រ របស់ខ្លួនជានិច្ច ! សូមកាសែតអង្គវត្ត ពិនិត្យពាក្យសំដីរបស់ខ្លួន ម្តងទៀត ខ្ញុំចង់បានន័យថា បើយើងជាមាសទឹកដប់ មិនត្រូវខ្លាចភ្លើងទេ ឬចង់និយាយថា បើយើងអ្នកដឹកនាំបានល្អ មិនត្រូវខ្លាចគេទិទៀនឡើយ មិនត្រូវខ្លាចអ្នកចេះដឹង គ្រប់ជាន់ថ្នាក់ឡើយ ហើយគួរបើកឱ្យគេ ប្រកួតប្រជែងតាមចិត្ត ដោយមិនត្រូវធ្វើការ គំរាមកំហែងឡើយ ទោះបីតាមទ្រង់ទ្រាយ បែបណាក៏ដោយ ។៚…













តារាងម៉ូដពុម្ពអក្សរខ្មែរ Unicode
http://khmerdlstation.wordpress.com/2011/05/07/%E1%9E%8F%E1%9E%B6%E1%9E%9A%E1%9E%B6%E1%9E%84%E2%80%8B%E1%9E%96%E1%9E%BB%E1%9E%98%E1%9F%92%E1%9E%96%E1%9E%A2%E1%9E%80%E1%9F%92%E1%9E%9F%E1%9E%9A%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A-unicode/
ចូលចិត្តចូលចិត្ត
ស្រុកដែលមានសន្ដិភាព ឬគោរពលទ្ធិប្រជាធិបតេយ្យ
ចាំបាច់ណាស់ ត្រូវតែបើឲ្យមានសិទ្ធិក្នុងការនិយាយស្ដី
ក្នុងរិះគន់ ដោយផ្អែកលើភស្ដុតាង អំណះអំណាង …
បើនាំគ្នា បិទតែសិទ្ធិ លេងតែប្រមាន ជារហូតបែបនេះ អញ្ចឹង
តើឲ្យរាស្ដ្រខ្មែរ រស់នៅម្ដេចហ្នឹងកើត ? .. អ្នកធំ និយាយស្ដី
សុទ្ធតែត្រូវ បក្សពួកខ្លួន និយាយសុទ្ធតែ សមហេតុ សមផល
រីអ្នកដទៃ អ្នកក្រ បក្សប្រឆាំង ធ្វើអីក៏ខុស ធ្វើអី ក៏មិនសម
គឺ មិនកើតទេ … គួរមានចំណាត់ការ នៅត្រង់ចំណុចនេះ !
…
ចូលចិត្តចូលចិត្ត
អរគុណ និង ស្វាគមន៍ អ្នករៀនផឹកតែ ដែលបានចូលរួមផ្តល់ជាមតិយោបល់ដ៏ល្អៗ នៅប្លក់របស់យើងខ្ញុំនេះ! ពិតមែនហើយ សិទ្ធិសេរីភាព ការបញ្ចេញមតិយោបល់ ដើម្បីរិះគន់ ស្ថាបនា និងកែសំអរ ជាបញ្ហាឬគន្លិះចម្បង ក្នុងរបបឬប្រទេសប្រកាន់លទ្ធិ ប្រជាធិបតេយ្យ ក្នុងពិភពលោកយើងនេះ គឺមិនត្រូវមានការរិតត្បិត ឬរើសអើងឡើយ !
ចូលចិត្តចូលចិត្ត