ប្រធានាធិបតី ជច-ប៊ុស បានទទួលដំណឹងថា យន្តហោះបានបុកអាគារភ្លោះ ពាណិជ្ជកម្មពិភពលោកហើយ ក្នុងខណៈដែលលោក ប្រធានាធិបតី កំពុងតែសួរសុខទុក្ខកូនសិស្ស នៅសាលាបឋមសិក្សា ក្នុងបន្ទប់ថ្នាក់ទី ៣ នៅរដ្ឋហ្វ្លរីដា Florida។ បន្ទាប់ពីបានទទួលដំណឹងហើយ ប្រធានាធិបតី បានលាកូនសិស្សចេញ យ៉ាងស្ងៀមស្ងាត់ រួចចាត់ការទប់ទល់នឹង អំពើភាវរកម្ម ដ៏សាហាវនេះ។ ចំណាត់ការដ៏ពិសេសមួយ ត្រូវបានបញ្ជារចេញពី ប្រធានាធិបតីប៊ុសគឺៈ បញ្ជារឱ្យបញ្ឈប់ការហោះហើរ របស់យន្តហោះទាំងអស់ លើកលែងតែយន្តប្រដេញ ពិសេស របស់កងទ័ពអាកាស។ បើមានយន្តហោះស៊ីវិលណាហោះឡើង បញ្ជារឱ្យបាញ់ទម្លាក់ភ្លាម។ នេះជាបទបញ្ជារមួយ ដ៏មានប្រសិទ្ធិភាពបំផុត បើមិនដូច្នោះទេ សហរដ្ឋ ទាំងមូលត្រូវរលាយ ឬយ៉ាងណាទេ នៅពេលនោះ។ ប្រហែលមិនមានតែយន្តហោះ ៤ នោះទេ តែត្រូវធ្វើការវាយប្រហារនោះ… សូមមើល វីឌីអូដូចខាងក្រោម៖៚…
មន្ទីរមជ្ឈឹមការពារប្រទេស សហរដ្ឋអាមេរិក ដែលហៅថា “មន្ទីរបញ្ចកោណ” ត្រូវបានវាយប្រហារមុនគេ ដោយយន្ត ហោះអ្នកដំណើរមួយ តែរងគ្រោះតិចតួច ដោយសារតែអាគារនេះ ធ្វើទាបផ្ទាល់នឹងដី ពួកភាវរករ មានការពិបាក នឹងបន្ទាបយន្តហោះ ដើម្បីបំបុកអាគារនោះ។ សូមមើលវីឌីអូខាងក្រោម តើយន្តហោះ បានហោះទាបប៉ុណ្ណា គឺទាបមែនទែន ដែលបានបុក បង្គោលភ្លើងអស់មួយចំនួន ទម្រាំនឹងទៅបុក អគារនោះ។
ខាងក្រោមនេះ ជារូបភាពអាតីតប្រធានាធិបតី ប៊ុសនិងមហេសី ប៊ិលឃ្លិនតុន និងអានុប្រធានាធិបតី ចូបៃដិន អញ្ជើញមកធ្វើពិធីរំលឹកខួបឆ្នាំទី ១០ នៃអំពើភារវកម្ម នៅកន្លែងយន្តហោះធ្លាក់ ក្បែរសេដ្ឋវិមាន វ៉ាសិងតោន។
ខាងក្រោមជារូបភាព អាតីតប្រធានាធិបតី ជច-ប៊ុស ឡើងថ្លែងសន្ទរកថា និងធ្វើគារវកិច្ច គោរពវិញ្ញាណក្ខ័ន្ធ ដល់ជនរងគ្រោះ ទាំងអស់ ដែលបានស្លាប់ដោយ អំពើភារវកម្មរបស់ភារវករ។
បន្ទាប់មកយន្តហោះអ្នកដំណើរទីពីរ ដែលត្រូវហោះទៅទីក្រុង សាន់ហ្វ្រាន់សិសកូ បានបង្វែរក្បាល តម្រង់ សំដៅទៅសេដ្ឋវិមាន ប្រធានាធិបតីអាមេរិកាំងវិញ ដែលធ្វើឱ្យអ្នកដំណើរទាំងឡាយ ក្នុងយន្តហោះមាន ការសង្ស័យ និងតក់ស្លុតឥតឧបមា ក៏បាននាំគ្នាតតាំងនឹងពួកភាវរករ ដែលនាំឱ្យយន្តហោះនេះធ្លាក់ឆេះខ្ទិច មុននឹងដល់គោលដៅ ។
សូមមើលវីឌីអូខាងក្រោម៖
តើពេលនោះ ខ្ញុំនៅទីណា និងកំពុងធ្វើអ្វី ? ខ្ញុំកំពុងតែកេងលក់ មិនបានដឹងដែរទេ (ដោយខ្ញុំធ្វើការ ១៨ ម៉ោងក្នុងមួយថ្ងៃ គឺធ្វើការរហូតដល់ម៉ោង ៥ ព្រឹកទើបចូលកេង) រហូតដល់មនុស្សជំនិត បានទូរស័ព្ទប្រាប់ខ្ញុំ នៅម៉ោងប្រហែល ៨ ព្រឹក ពីបន្ទាយទាហានមួយ ដែលមានចម្ងាយប្រហែលជា ១០០០ គ.ម. ឱ្យខ្ញុំបើក ទូរទស្សន៍មើល ខ្ញុំក៏បើកមើលភ្លាមដែរ គឺខ្ញុំមានការតក់ស្លុត ជាពន់ពេក មិននឹកស្មានថា មានហេតុការណ៍ ដូច្នេះសោះ ខ្ញុំក៏ឱ្យបម្បូន្មានទៅទាហាន ដែលជាមនុស្សជំនិតរបស់ខ្ញុំ ឱ្យមានការប្រុងប្រយ័ត្ន ឱ្យមែនទែន ហើយស្តាប់បទបញ្ជារ ពីមេបញ្ជាការ ជាដាច់ខាត ។ បន្ទាប់មកខ្ញុំបន្តរធ្វើការងារជាធម្មតា ធ្វើបណ្តើរសញ្ជឹង គិតបណ្តើរ ថាតើគិតជួយធ្វើយ៉ាងម៉េចចេះ ? បីថ្ងៃក្រោយមក ក៏ចាប់ផ្តើមសរសេរសំបុត្រ ទៅប្រធានាធិបតី ជច-ប៊ុស និង ព្រឹទ្ធសភាអាមេរិកាំង ដោយផ្តល់ជាយោបល់នូវទ្រឹស្តី ដែលខ្ញុំបានរកឃើញនេះ ទៅពួកគាត់ ឱ្យបង្កើត ប្រព័ន្ធការពារប្រទេស ជារបៀបថ្មី ហើយមិនយូរដែរទេ ប្រហែលជា ៣-៥ អាទិត្យ ក្រសួងការពារ ប្រទេសថ្មី ត្រូវបានបង្កើត ហើយមើលទៅដូចដែលខ្ញុំ ចង់បាន ៩០ ភាគរយ ខាងផ្នែកសន្តិសុខ ។ បើតាមការសួរ លោកគ្រូប្រវត្តិសាស្ត្រពិភពលោក ថារៀបចំរបៀបនេះ មិនដែលមានទេ ពីមុនមក ។ ខ្ញុំមានសេចក្តីរំភើបរីការាយ យ៉ាងខ្លាំង ដោយទ្រឹស្តីនេះ ត្រូវបានគេទទួលស្គាល់ ។
ហើយក៏មិនយូរដែរ ខ្ញុំត្រូវបានគេទាក់ទងនិងរាប់អាន តែខ្ញុំមិនសប្បាយចិត្ត ដោយសារតែរដ្ឋបាលខាងក្រោម ជាពិសេសក្នុងស្រុកខ្ញុំតែម្តង រាងរករឿងដុកដាន់ រំខានខ្ញុំមែនទែន ខ្ញុំឆ្ងល់ថាហេតុអ្វី? បានជាពួកគាត់ធ្វើ របៀបនេះមកលើខ្ញុំ? ខ្ញុំមិនមែនជាអ្នកប្រឆាំងគេទេ តែខ្ញុំជួយគេជួយអស់ពីចិត្ត ហើយខ្ញុំកើតឆ្ងល់ថា តើពួកគេ នោះជានរណា? គេមិនចង់ឱ្យអាមេរិកកាំង បានសុខបានរីកចម្រើនទេឬអ្វី? បន្ទាប់ពីបានសញ្ជឹង គិតមួយរយៈ ក៏សម្រេចចិត្តសម្រាកធ្វើការងារ ហើយប្រាប់គេ ៦ ខែមុនថាសម្រាកការងារនេះ។ គោលបំណងចង់ មកនៅ ស្រុកខ្មែរ បន្តរការសរសេរទ្រឹស្តីនេះទៀត ពីព្រោះតែចង់ឱ្យតម្លៃខ្មែរ…។
តែមកដល់ស្រុកខ្មែរ ក៏គេរំខានទៀត មិនឱ្យខ្ញុំសរសេរដោយស្រួលៗទេ ហើយក្នុងការនិយាយស្តីជាមួយគេ គេថាខុសគេ និយាយអួត ហើយគុម្ភឫស្សីមួយ ជាកន្លែងម្លប់សម្រាប់សរសេរ ទ្រឹស្តីនេះ ត្រូវបានគេលួចដុត ចោលទៅទៀត គេថាមានពស់នៅទីនោះ មិនឱ្យខ្ញុំសរសេរទេ! រួចបានប្តូរកន្លែងមកនៅ ក្រុងបាត់ដំបងម្តង សម្ងំសរសេរ តែដូចជាមិនសូវស្រួលដែរ ថ្ងៃមួយមានពួកអង្គរក្ស សម្តេចតេជោ ហ៊ុន-សែន មួយកងមកស៊ីចុក ក្បែរៗ ព្រោះកន្លែងហ្នឹងគេលក់បាយផង ហើយអ្នកលក់បាយប្រាប់ថា ផ្ទះខាងក្រោយនោះ ជាផ្ទះខ្សែរ រយៈជិតដិត ខាងសម្តេចតេជោផង ហើយតិចអ្នកនេះលបមើល អ្នកនោះលបមើល អ្នកលក់បបរជនជាតិ វៀតណាម តាមមក ដល់កន្លែងទៀត មើលទៅឱ្យមើលតាមចិត្ត មិនដែលចង់លាក់ពីណាទេ គឺខ្ញុំមិននិយាយ មើលងាយ មើលថោក នរណាទេ គឺនិយាយតែល្អៗជានិច្ច…៕















