11 comments on “ច្បាប់រដ្ឋធម្មនុញ្ញសម័យខ្មែរក្រហម និងហេតុដែលនាំឱ្យខ្មែរស្លាប់…

  1. ប្ដូរ​ពណ៌​ផ្ទៃ​ក្រោយ និង​ពណ៌​អក្សរ​នេះ​ចេញ​ទៅ Lovepeehs05 វា​ពិបាក​អាន​និង​មើល​ណាស់! ខូច​ភ្នែក​ខ្ញុំ​អស់​ហើយ ចាស់​ស្រាប់​ផង 😉

    ចូលចិត្ត

  2. ខ្ញុំអ្នកសរសេរនេះផ្ទាល់ ក៏ដឹងថាខ្លួនខុសដែរ តែកាលពេលនោះ អត់ដឹងថាខ្លួនធ្វើខុសទេ គឺដឹងថាខ្លួនជាអ្នកខ្លាំងខាងធ្វើការ គឺមេខ្ញុំដាក់ផែនការ ជីករណ្តៅចំរូង អោយបានរណ្តៅមួយ ក្នុងមួយថ្ងៃ ក្នុងគ្នាបី (៣)នាក់ រណ្តៅចំរូងនោះ ត្រូវមានជម្រៅ ១ ម៉ែត្រកន្លះ ទទឹង ១ ម៉ែត្រកន្លះ ហើយបណ្តោយ ២ ម៉ែត្រ ពួកខ្ញុំជីកបានរណ្តៅមួយ ក្នុងរយៈពេល មួយព្រឹកដល់ថ្ងៃត្រង់ ចឹងថ្ងៃបន្ទាប់ ខ្ញុំដាក់កម្រិតជីកអោយបានរណ្តៅពីរ គឺជីកបានទៀត ត្រឹមម៉ោង ២ រសៀល លុះថ្ងៃទី ៣ ខ្ញុំបានដាក់កម្រិតគ្នាខ្ញុំ អោយជីករណ្តៅមួយម្នាក់ ហើយពួកខ្ញុំក៏ជីកហើយទៀត ហើយអត់មានអីហូបុគ្រប់គ្រាន់ទេ ជាពិសេសថ្ងៃត្រង់ មានតែពោតកំបោរញាំ តែពេលព្រឹកមានរបបអង្កមួយកំប៉ុង និងល្ងាចមានរបបអង្គមួយ កំប៉ុង ចឹងពួកខ្ញុំជាកងទ័ពការពារព្រំដែន មានរបបអង្ក ២ កំប៉ុងក្នុងមួយថ្ងៃ តែមិនដែលបានញាំ ឆ្អែតទេ បើញាំយឿតបានទេមួយចានទេ បើញាំលឿនបាន ២ ចាន ចឹងទម្លាប់ញាំលឿន ណាស់ បាយអង្ក ២ កំប៉ុង ភាកច្រើនញាំឥតសម្លរ មិនឆ្អែតទេ តែយ៉ាងណាក៏ដោយ ក៏គ្រាន់ជាងប្រជាជននៅតាមសហករណ៍ច្រើនណាស់ តែសម័យនោះ គេលើកតំកើង កម្លាំងកងទ័ព ។ និយបែរទៅរឿងជីករណ្តៅចំរូងនោះ ក្នុងកងរបស់ខ្ញុំមានមិត្តម្នាក់ ឈ្មោះមិត្តជឿន ខឹងខ្ញុំខ្លាំង ដោយសារខ្ញុំអោយធ្វើការខ្លាំងពេក គឺមួយថ្ងៃជីករណ្តៅម្នាក់មួយ តាមពិតមេខ្ញុំមិនបានប្រាប់ខ្ញុំ អោយជីកម្នាក់មួយចឹងទេ គឺជីករណ្តៅមួយគ្ន ៣ នាក់ តែមិនចឹងទេ ខ្ញុំកំណត់ខ្លួនឯង តែមិនបញ្ជាតែគេទេ គឺខ្ញុំជីកខ្លួនឯងតែម្តងបង្ហាញគេ ។ តែពួកខ្ញូំស្រឡាញ់គ្នាណាស់ មិនដែលប្រើអំពើហឹង្សាដាក់គ្នាទេ គឺសុភាពរាបសារជានិច្ច ហ្មត់ចត់រឿងការងារជានិច្ច ទាក់ទៀនគ្នាទៅវិញទៅមកជារៀងរាល់ថ្ងៃ មិនដែលចេះប្រកាន់ ខ្លួនឡើយ ហើយមិនដែលចេះច្រណែននិន្ទារគ្នាឡើយ គឺគ្មានពីណាម្នាក់ស្លាប់ដោយសារ គេយកទៅវាយចោលឡើយ ហើយក៏មិនដែលបានប៉ះពាល់ ឬ ត្បកក្បាលអ្នកណាឡើយ ។ កាលសម័យនោះ គេលើកទឹកចិត្តអោយមនុស្ស ចេះសកម្មការងារ មិននៅទ្រឹងមួយកន្លែង កឺគេអោយតម្លៃអ្នកធ្វើការងារណាស់ បើអ្នកណាមួយមិនធ្វើការងារ គេថាជានុស្សមិនល្អទេ ។ល។ ការនិយាយនេះ ចង់សំដែងអំពីកំហុសមួយ ដែលអង្គការថ្នាក់លើ មិនបានកំណត់ អោយធ្វើការពិបាកចឹងទេ តែខ្ញុំជាអ្នកសម្រេចចិត្តធ្វើ ព្រោះចង់បង្ហាញថាខ្លួនខ្លាំង ។

    ចូលចិត្ត

  3. និយាយ​រឿង​ហូប​លឿន​នេះ ខ្ញុំ​មាន​ទម្លាប់​រហូត​ដល់​បច្ចុប្បន្ន​ដែល​ពិបាក​កែ។ ពេល​ជួប​គេ​អ្នក​ផ្សារ និង​ភ្ញៀវ គេ​ថា​ខ្ញុំ​គ្មាន​របប​ទេ ហូប​លឿន​ខ្លាច​គេ​ដណ្ដើម សូម្បី​គ្រួសារ​ខ្ញុំ​ក៏​ទិតៀន​ខ្ញុំ​ដែរ ។ ខ្ញុំ​បាន​តប​វិញ​ថា “ហូប​ដូច​អ្នក​ទាំងពួង​នេះ កាល​សម័យ​ខ្ញុំ​មុន ប្រាកដ​ជា​ហូប​មិន​ឆ្អែត ឬ​ពេល​ខ្លះ​ត្រូវ​ដាច់​បាយ ដោយសារ​យួន​វ៉ៃ​ពេល​កំពុង​ស៊ី​បាយ​ហ្នឹង” គេ​បញ្ចួស​ខ្ញុំ​វិញ​ថា​សម័យ​នេះ​មាន​សង្គ្រាម​ឯណា ចុះ​ម៉េច​មិន​កែ? ខ្ញុំ​ថា​វា​ពិបាក​ណាស់​ព្រោះ​ជិត ៣០​ឆ្នាំ ឲ្យ​ខ្ញុំ​មក​កែ​ភ្លាមៗ​មិន​បាន​ទេ។ ដូច្នេះ ខ្ញុំ​មាន​តែ​សម្រេច​ចិត្ត​ហូប​តែ​ឯង ឬ​មិន​ហូប​តែ​ម្ដង​ប្រសិនជា​គេច​មិន​បាន​ថា​ត្រូវ​ចូល​រួម មានតែ​អង្គុយ​ហូប​មួយម៉ាត់ៗ​កំដរ​គេ​ទៅ! អក្សរ​ឥឡូវ​អាន​ស្រួល​ហើយ អរគុណ។

    ចូលចិត្ត

    • ចឹងមែន រឿងហូបលឿនហ្នឹង មិនងាយកែមែន ជាពិសេសបើនៅស្រុកខ្មែរ បើនៅស្រុកគេកែលឿនគ្រាន់ ពីព្រោះមិនសូវរវល់ តែមានពេលខ្លះក៏លឿនដែរ ព្រោះកំណត់ពេលសម្រាកខ្លីពេក តែខ្ញុំទម្លាប់ហូបលឿន តាំងពីចូលកងទ័ពម្លេះ គែជម្រុញអោយហូបលឿនផង ខ្លាចពេលមានអាសន្ន យើងហូបមិនទាន់ ។ និយាយទៅនឹកឃើញ កាលដើមឆ្នាំ ១៩៧៩ កាលណោះហូបលឿនអត់កើតទេ អួល ព្រោះនៅក្នុងសមរភូមិ មាននារីៗ គេយកបាយកញ្ចប់មកអោយ មានសាច់គោអាលីងស្ងួត អត់មានទឹកសម្លរទេ ចឹងលេបលឿនមិនរួចទេ ថែមទាំងខ្វះទឹកផឹកផង កាលនោះសម្បូរសាច់គោណាស់ គោទាំងហ្វូងៗ ព្រោះមនុស្សរវល់តែរត់លូន គេចគ្រាប់កាំភ្លើង កាលណោះខ្ញុំដេកតែនឹងដី ចូលរុន្ធដូចកណ្តុរចឹង ចេញត្រូវយួនបាញស៊ីប នឹងអាដុសេតពីលើរថក្រោះ មេខ្ញុំបានប្រាប់ថា ខំប្រឹងតស៊ូតិចទៅ ទ័ពចិនជិតមកដល់ហើយ មកដល់អូរជ្រៅប៉ោយប៉ែតហើយ ខំតែអរ តាមពិតប្រហែលអត់ទេក៏មិនដឹង មានវិទ្យុមួយដេកស្តាប់ ឮតែចិនវាយយួន គេថាចិន វាយជិតដល់ហាណូយហើយ ! គេថាយួននឹងដកចេញពីកម្ពុជាឆាប់ៗ ដូចជាមិនឃើញរលោះសោះ មិនយូរមិនឆាប់ យួនមកព័ទ្ធពីក្រោយ ប៊ិសចេញមិនទាន់ នៅសល់តែ ៥ នាទីទៀតយួនព័ទ្ធជាប់ មើលទៅឃើញចម្ងាយ ប្រហែល ១០០ ម៉ែត្រពីគ្នា ក្បាលដូចផ្សិត រកតែរាយខ្សែត្រៀមទប់សឹងមិចង់ទាន់ ។ល។

      ចូលចិត្ត

  4. តាម​ពិត​គេ​វាយ​មែន តែ​នៅ​ហាណូយ មិនមែន​ផ្ទាល់​មក​ខ្មែរ​ទេ។ តែ​មេ​លោក​គាត់​ផ្ដល់​សង្ឃឹម​ឲ្យ​លោក​តែ​ប៉ុណ្ណោះ។ ខ្ញុំ​ក៏​មិន​ខុស​គ្នា​នឹង​លោក​ដែរ កាល​ឆ្នាំ​១៩៨០ នៅ​អូរសួស្ដី យួន​ព័ទ្ធ​ជាប់​ដេក​ក្នុង​រណ្ដៅ​រហូត តែ​គ្មាន​នរណា​​ប្រាប់​ថា​ចិន​មក​ជួយ​ទេ មាន​តែ​ទាហាន​ដាច់​ប៉ែក​១០​នាក់​ក្រុម​ខ្ញុំ​ថា “ខ្លួន​ទីពឹង​ខ្លួន​វើយ” ។ ខ្ញុំ​៣​យប់​៣​ថ្ងៃ រហូត​ដល់​អស់​ស្បៀង ទៀប​សម្រេច​ចិត្ត​វ៉ៃ​បើក​ផ្លូវ​ឈាម​រត់។ យួន​វា​លោត​ចាប់​ខ្ញុំ​របូត​អស់ សល់​តែ​ខោ​ខ្លី​មួយ និង​ប៉ែល​មួយ​សម្រាប់​រាវ​មីន ដើរ​ធ្លាក់​ដី​ថៃ ៧​ថ្ងៃ​ក្រោយ ជាប់​គុក​នៅ​ថ្ងៃ ៣​ថ្ងៃ​ទៀត ទម្រាំ​មាន​គណៈ​ទាក់ទង ៨៣៨ ចុះ​ទៅ​ដោះ។ កាល​នោះ ហូប​​តែ​ដំឡូង​និង​ស្លឹក​ឈើ​រហូត​ឡើង​ទន់​ដៃ​ទន់​ជើង​។

    ចូលចិត្ត

  5. គឺពិតជាគ្រោះថ្នាក់មែន ! ខ្ញុំសំណាងណាស់ដែរ ដែលបានចេញផុត ដោយចៃដន្យ បើខ្ញុំនៅវិញមិនដឹងជាយ៉ាងណាទេ ស្ទើរគ្រប់ពេលវេលាទាំងអស់ ខ្ញុំត្រូវនាំទ័ព ព្រោះខ្ញុំស្គាល់ ភូមិសាស្រ្តច្រើនជាងគេ ។ តែនៅតែឆ្ងល់ថា សូវៀតដួលទៅហើយ យួនដកទ័ពទៅហើយ អ្នកតស៊ូនៅខាងក្រៅ មានប្រទេសមហាអំណាច ចិន អាមេរិកាំង បារាំង អង្គ្លេស និង ប្រទេសជាច្រើនគាំទ្រ ហើយនិងអង្គការអន្តរជាតិផងដែរ គាំទ្រ ចឹងកម្លាំងមានដ៏លើសលប់ លើរបបយួនបន្តុប តែមិនវាយយកទេ តែនាំគ្នាដាក់អាវុធទៅវិញ ចូលមកអោយគេសម្លាប់ រង្គៀលនិងធ្វើបាបគ្រប់បែបយ៉ាង តើមកពីមូលហេតុអ្វី ? តើដោយសារនរណា ?

    ចូលចិត្ត

  6. មិន​ហ៊ាន​និយាយ​ទេ ព្រោះ​ដឹង​តិច​ពេក ហើយ​មិន​ប្រាកដ​ផង។ មាន​អ្នក​ខ្លះ​ថា ខ្មែរ​អ្នក​តស៊ូ​ជាយដែន​អស់​ផ្លូវ ខ្ញុំ​តប​វិញ​ថា “ភាគី​ណា​មិន​ដឹង​ទេ តែ​ខ្មែរ​ក្រហម ប្រសិនជា​គេ​មិន​ដាក់​អាវុធ​ចុះចូល វ៉ៃ​ដល់​ថ្ងៃ​នេះ​ក៏​ធ្វើ​អី​គេ​មិន​កើត​ដែរ!” រឿង​មួយ​ដែល​ខ្មែរ​ក្រហម​ខ្សោយ គឺ​​ក្រោយ​ឆ្នាំ​១៩៩៣ ថ្នាក់​ក្រោម​ទាំងអស់​ចាញ់​មនោគម​​ខាង​ភ្នំពេញ និង​ដោយសារ​គណៈបក្ស​ហ៊្វុន​ស៊ីនប៉ិច ឡេះឡោះ​ផង​ទើប​បាន​ជា​វិវត្ដិ​ទៅ​បែប​ហ្នឹង។ កម្លាំង​ប្រយុទ្ធ​អស់​ទឹកចិត្ត មាន​អី​នៅ​សល់​ទៀត? ខាង​ភ្នំពេញ​បាន​បញ្ជូន​នារី​ប្រាំ​ល្អ (ស្រី​ខូច) មក​ក្បែរៗ​សមរភូមិ​និង​ថែមទាំង​ចូល​មក​មូលដ្ឋាន​ខ្មែរ​ក្រហម​ទៀត។ ផ្ទៃ​ក្នុង​បាក់បែក លែង​មាន​នរណា​ចង់​ប្រយុទ្ធ គិតតែ​ចង់​នៅ​ខាង​ក្រោយ​លួច​សេព​មេថុន​ជាមួយ​ពួក​នោះ ខ្លះ​លួច​រត់​ចូល​មក​ខាង​ភ្នំពេញ​តាម​ថៃ ។ល។ នេះ​មាន​ច្រើន​ទៀត​តែ​និយាយ​វា​មិន​កើត។

    ចូលចិត្ត

  7. គោលជំហរសំខាន់គឺសម្តេចឪ សម្តេចតា និងសន្ធិសញ្ញា ២៣ តុលា ១៩៩១ ដែលភាគីទាំងអស់ យល់ព្រមចង់បានបញ្ចប់សង្គ្រាម កាប់សម្លាប់គ្នា ហើយរៀបចំកសាងប្រទេសជាតិឡើងវិញ ហើយមានមហាអំណាចទាំង ៥ ឬ ប្រទេសចំនួន ១៩ ទទួលស្គាល់យល់ព្រមថា មានតែដំណោះស្រាយបង្រួបបង្រួមគ្នាទេ ដែលអាចឈានទៅរកការបញ្ចប់សង្គ្រាមបាន ។

    តែយ៉ាងណាក៏ដោយ ភាគីអ្នកតស៊ូខាងក្រៅ ខ្មែរក្រហមក្តី ហ្វុនសិនប៉ិចក្តី និង ខាងលោកតា សឺនសានក្តី មានភាពទន់ខ្សោយខាងនយោបាយ ឬ ទន់ជ្រាយខាងនយោបាយ មិនសូវច្បាស់លាស់ក្នុងខ្លួន ដែលនាំអោយមានហេតុនេះ កើតឡើង ខាងភាគីខ្មែរក្រហមខ្លាំង មែន តែទទួលឥទ្ធិពលយ៉ាងអាក្រក់ ក្នុងកំឡុងកាន់អំណាច ១៩៧៥-៧៩ ដោយមានការកាប់ សម្លាប់ច្រើនពេក ដែលគេខ្លាចគ្រប់គ្នា ជាពិសេសសម្តេចឪ សម្តេចតា ខ្លាចក្រែងមានរឿង ដដែលកើតមានឡើងម្តងទៀត នេះជាគន្លឹះមួយ ដែលបានដាក់ភាគីខ្មែរក្រហមអោយនៅ ក្រៅច្បាប់ ។

    ជាធម្មតាយើងធ្លាប់មានគ្នាច្រើន ឬ បីភាគីឯណោះ តែនៅសល់តែមួយអញ្ចឹង គឺពិតជាលំបាក ទប់ទល់ពីការបែកបាក់ណាស់ ដូចលោកមានស្រសាសន៍ថា មានស្រីបែកខ្ទិះស្អាតៗ ចូលទៅក្នុងសមរភូមិ ឬលេនដ្ឋានប្រយុទនោះ យើងមិនអាចទប់ទល់គោលជំហរបាន ហើយក៏ប្រយុទ្ធនឹងនារីៗនោះ គឺពិតជាគ្រោះថ្នាក់ណាស់ វាអនុវត្តខុសពីគោលនយោបាយ ឬ សីលធម៌របស់ខ្មែរក្រហម នេះជាកំហុសមួយធ្ងន់ អញ្ចឹងហើយបានជាឮសូរថា អតីតមេបញ្ជាការកងវរៈសេនាខ្ញុំម្នាក់ ឈ្មោះតា សុន រងគ្រោះកើតអេដស៍ ដោយសាររឿងចឹង ហើយមើលទៅ ។

    មិនប៉ុណ្ណឹងទេ គឺរដ្ឋាភិបាលខាងក្នុង បានបញ្ជូនកម្លាំងស្នូលជាច្រើននាក់ ទៅធ្វើនយោបាយ អូសទាញ ឬ ធ្វើវិធង្សនាបំបែកបំបាក់ផ្ទៃក្នុង ក្នុងជួរខ្មែរក្រហម ដូចខ្ញុំតែងនិយាយយូរមកហើយ គឺភាគីខាងខ្មែរក្រហម មានភាពទន់ជ្រាយខាងនយោបាយ រឿងច្បាំងខ្មែរក្រហមមិនអន់ទេ តែអន់ ឬ ចាញ់គេខាងនយោបាយ ។

    ហើយសៀវភៅ ឈ្នះ ! ឈ្នះ ! របស់សម្តេចតេជោ ហ៊ុន សែន ក៏និយាយច្បាស់រឿងនេះដែរ តែមិនមែនជារឿង ចំឡែកសម្រាប់ខ្ញុំទេ តែខ្លាចតែពូកែខាងបំបែកបំបាក់តែខ្មែរគ្នាឯង បំផ្លិចបំផ្លាញតែជាតិឯង បំបែកបំបាក់តែព្រៃឈើខ្មែរឯង រឹបអូសយកតែដីធ្លីផ្ទះសម្បែងខ្មែរឯង តែខាងបរទេសយួនខ្លាចគេយ៉ាងរួញ សុខចិត្តសញ្ញេរកាត់ដីកាត់ទឹកអោយគេ ផ្តល់សម្បទានដីធ្លី រាប់ម៉ឺនរាប់សែនហិចតាអោយគេទៅវិញ ! បើកអោយជនអន្តោប្រវេសន៍យួន ចូលមកនៅលើ ទឹកដីខ្មែររាប់សែន ឬ លាននាក់ ទាំងបិទភ្នែកម្ខាង ធ្វើមិនឃើញ មិនដឹង មិនឮ ធ្វើគរថ្លង់ តែមើលឃើញតែស្រី ស្អាតៗទៅវិញ ពិបាកណាស់ពូកែររបៀបនេះ គឺច្បាស់ជាប្រទេសខ្មែរ នឹងក្លាយទៅជា ប្រទេសចម្បាទីពីរឬទីបីហើយ មិនយូរមិនឆាប់ទេ !

    ចូលចិត្ត

  8. ខ្ញុំ​ស្រប​ថា​នយោបាយ​គេ​នៅ​ទន់​តែ​មិន​ខ្សោយ​ប៉ុន្មាន​ទេ។ ចំណុច​អន់​របស់​ខ្មែរ​ក្រហម​គឺ​មិន​ស្ដាប់​អ្នក​ដទៃ​និយាយ មិន​រក​ចំណុច​ខ្សោយ​ខ្លួន​ឯង តែ​គិត​តែ​ពី​រក​ចំណុខច​ខ្សោយ​សត្រូវ។ ក្រោយ​ឆ្នាំ​១៩៩៧ មាន​មេទ័ព​និង​កម្មាភិបាល​ថ្នាក់​​កងពល​ច្រើន​ណាស់​ស្លាប់​ត្រឡប់​ពី​ភ្នំពេញ​វិញ បន្ទាប់​ពី​មក​ជួប​ប្រជុំ​ជា​ញឹកញយ ពេល​ឧទ្ធម្ភាគចក្រ​ដឹក​ដល់​មូលដ្ឋាន គេ​ប្រាប់​គ្រួសារ​សព​ថា ម្នាក់​នេះ​រោគ​ថ្លើម ឬ​រក​ផ្សេងៗ​ទៀត។ មេ​កងពល​នៅ​តំបន់​២៥០​ម្នាក់​ក្លាយ​ខ្លួន​ជា​មនុស្ស​គ្មាន​ប្រយោជន៍​ដោយសារ​តែ​ស្រី និង​គាត់​មិន​ស្ដាប់​បង្គាប់​នយោបាយ​ថ្មី ហើយ​រត់​ទៅ​ធ្វើ​ជា​កសិករ​ធម្មតា​នៅ​ភូមិ​តាក្រី ជិត​បរវេល។ អ៊ី ឈាន ក៏​មិន​ប៉ុន្មាន​ដែរ កុំ​តែ​មាន​អ្នក​ធំៗ​នៅ​ក្បែរ កុំ​អី​ទៅ​បាត់​យូរ​ណាស់។ សព្វ​ថ្ងៃ​ គាត់​ភ្ញាក់​ខ្លួន​បន្តិច​ហើយ បន្ទាប់​ពី​បែកបាក់​ប្រពន្ធ​កូន និង​អស់​ទ្រព្យ​ធន ព្រមទាំង​ត្រូវ​ស្រី​ក្រោយ​បញ្ជា​គ្រប់​យ៉ាង​នោះ ។ តា នី កន ជា​ប្អូន​តា សុន សេន ត្រូវ​គេ​បន្តុប​ជា​ទីប្រឹក្សា​ផ្នែក​ចិត្តសាស្ត្រ​និង​មនោគមន៍​នយោបាយ​របស់​មេដឹក​នាំ​បច្ចុប្បន្ន តែ​ខ្ញុំ​មិន​ដឹង​ថា​គាត់​យ៉ាង​ម៉េច​ហើយ​ទេ។ កាល​ខ្ញុំ​ជួប​គាត់​លើក​ចុង​ក្រោយ​នៅ តំបន់ភ្នំ​ ៣២ ជិត​គីឡូ​លេខ៩ ក្បែរ​ភ្នំព្រឹក បារាំង​ធ្លាក់​ហ្នឹង​នៅ​ឆ្នាំ​២០០០។

    ចូលចិត្ត

    • ខ្ញុំមើលឃើញថា ជាឱកាសល្អណាស់ នៅពេលដែលមានប្រទេស មហាអំណាចចិន បារាំង អាមេរិកាំង អង់គ្លេស និងប្រទេសតូចៗជាច្រើនទៀត នៅពីក្រោយ ហើយមានកងកម្លាំងទ័ពបីភាគី នៅតស៊ូជាមួយ គឺកងទ័ពកម្ពុជា ប្រជាធិបតេយ្យ ឬខ្មែរក្រហមខ្លួនឯង កងទ័ពហ្វុនសិនប៉ិច របស់សម្តេចឪ សម្តេចតា និង កងទ័ពរណសិរ្យរំដោះជាតិ លោកតា សឺន សាន ដែលរួមទៅមានកម្លាំងយ៉ាងខ្លាំងក្លា ហើយមិនតែប៉ុណ្ណឹងទេ មហាអំណាច សហភាពសូវៀត រកកល់ដួលបាស់ជើងទៅហើយ និងយួនរកផ្លូវរត់ចេញពីកម្ពុជាទៅហើយដែរ តើហេតុអី មិនវាយសង្គ្រប់យកទៅ ?

      ហើយនៅពេលនោះហើយ ជាឱកាសខាងកម្ពុជាប្រជាធិបតេយ្យ ត្រូវផ្លាស់ប្តូរកម្មវិធី នយោបាយថ្មី ដើម្បីដើរអោយស្រប ទៅតាមកាលទេសៈនយោបាយសម័យថ្មី តែនៅតែគិតថាខ្លួនគ្រាន់បើដដែល ធ្វើអោយភាគី ទាំងពីរសងខាង មានការព្រួយបារម្ភ ខ្លាចក្រែងរបបនេះ ត្រឡប់មកកាន់អំណាចឡើងវិញ នេះហើយជាចំណុច ខ្សោយដ៏ធំ ។

      កាលខែ ៧ ឆ្នាំ ១៩៩០ ខ្ញុំបានមកដល់ក្រុងភ្នំពេញ និងបាត់ដំបង ជាលើកដំបូង បានឃើញស្ថានភាពនយោបាយ នៅខាងក្នុងកំពុងតែ ជ្រួលច្របល់ ជាពិសេសនាយទាហាន និងអ្នកដឹកនាំ របបយួនបន្តុប មុខពួកគាត់ មិនសប្បាយអី ទាល់តែសោះ ដើរហើរដូចជាគ្មានកម្លាំងកំហែងអ្វីទាំអស់ គឺដំណើរគ្មានសង្ឃឹម ដោយសារតែអ្នក ទីពឹងរបស់ខ្លួន រត់ចោល និងដួលបាស់ជើងទៅហើយ តែអ្នកតស៊ូនៅខាងក្រៅ ដូចជាមិនដឹង ឬ មើលមិនឃើញ សោះ នេះហើយជាចំណុចខ្សោយធំមួយទៀត ។

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s