31 comments on “សូមចូលមើលត្រីអណ្តែងទន់ប៉ុនឡានក្រុង

  1. ត្រីយក្ស ! ហាហាហា ធំអីធំយ៉ាងនេះ !
    បើនៅស្រុកខ្មែរវិញ ប្រហែលជាត្រូវគេយកមកដាក់ជាត្រីដែលអស្ចារ្យ ហើយបន្ទាប់មក ព័ទ្ធបន្ទប់យកលុយថ្លៃចូលមើលហើយ។ ផ្អើលទូទាំងប្រទេសតែម្តង។ ហាហា
    ត្រីនេះប្រហែលជាចាស់ហើយ ហើយដល់អាយុដែលត្រូវងាប់ទៀតមិនដឹង។
    ពិតជាធំមែន

    ចូលចិត្ត

  2. សរសេរឈ្មោះខ្ញុំខុសហើយចាស នាងខ្មុំឈ្មោះ បូផា ណាចាស។
    យី ត្រីអីក៏ធំម្លេះលោកពូ ពូជវាអញ្ចឹងម្មង ?
    ចុះបើពេលណា យើងទៅជួបត្រីនឹងពេលហែលទឹកអី តើត្រូវធ្វើម៉េចទូវ ? រត់ម៉េចទាន់ទូវ !

    ចូលចិត្ត

    • តាមពិតពូចង់សរសេរជាភាសាអង្គ្លេស តែថ្ងៃនេះមិនដឹងយ៉ាងម៉េច សរសេរអង្គ្លេសអត់ចេញ ចេញតែខ្មែរ តែមិនអីទេ ក្រោយសរសេរ បូផា ។ រីឯត្រីនេះ មើលទៅដូចជាមិនខាំមនុស្សទេដឹង តែបើមាត់វាធំ ប្រហែលជាអាចលេបក៏មិនដឹង សង្ស័យថា យើងចូលក្នុងមាត់វា មិនដឹងថាចូលទេដឹង បើធំម្លឹង ៗ 🙂

      ចូលចិត្ត

        • ពិតមែនហើយបូផា បើនិយាយមាត់វាធំប៉ុនណា ត្រូវប្រៀបនឹងឡានក្រុង តើធំប៉ុនណា ជាពិសេសទ្វាឡាន យើងដើរចេញចូល ដើរឥតទើសក្បាលទេ រឿងត្រីនេះធំជាងទ្វារឡានក្រុងឆ្ងាយណាស់ គឺចូលក្នុងមាត់វា មិនដឹងថាចូលផង ស្រាប់តែដល់ពោះវាតែម្តង ទើបដឹងហើយយឺតពេលហើយ !

          ចូលចិត្ត

                    • នេះជារឿងមួយដែលធ្វើអោយខ្ញុំនឹកឃើញ កាលពីទៅដល់ស្រុកគេឆ្នាំដំបូង បងប្អូនញាតិមិត្តគេប្តូរ្ទៅរដ្ឋថ្មីអស់ នៅតែឯងប្តូរក្រោយគេ ធ្វើដំណើរនៅលើផ្លូវដែលមិនស្គាល់ផ្លូវសោះ ចម្ងាយប្រហែល ១៥០០ គីឡូម៉ែត្រ ឆ្លងរដ្ឋពីរ ឬ ប្រទេសពីរ បើករហូតប្រហែលជា ៥ ម៉ោង ទ្រនិចសាំងឡានឥតចុះសោះ នៅពេញដដែល ដូច្នេះមិនដឹងថានៅសល់ប៉ុន្មាន អស់ប៉ុន្មាន ស្មានមិនត្រូវ ព្រោះមិនដែលបើកឆ្ងាយអញ្ចឹង ហើយក៏មិនធ្លាប់ចាក់សាំងពេញដែរ ម៉ោង ១២ យប់ ងងឹតឈឹង មិនសូវឃើញមានឡានបើកទេ យូរៗឃើញមួយ ឬ ពីរ ឃើញហាងចាក់សាំងនៅក្បែរថ្នល់ ក៏ចេញ តែហាងហ្នឹងបិទ នៅពេលយប់ជ្រៅចឹង ក៏មិនដឹងទៅណា ក៏បើកេញវិញ បន្តរដំណើរទៅមុខទៀត ថាចាំទៅចាក់ខាងមុខ ព្រោះមើលទៅឃើញ ភ្លើងផ្លុងៗ ប្រហែលជាទីប្រជុំជន មានហាងសាំងហើយ តែចៃដន្យឡានឈប់ទៅមុខ ប្រហែលជាអស់សាំង តែមិនដឹងច្បាស់ទេ វាឈប់ចំឥតមនុស្សមួយសោះ ស្ងាត់ច្រៀប ហើយងងឹតឈឹង មើលទៅក្រោយវិញក៏ឆ្ងាយ មើលទៅមុខក៏ ឃើញភ្លើងផ្លុងៗដដែល ចេញក្រៅឡានត្រជាក់ដូចទឹកកក ដើមខែមករា ឆែកមើលប្រេងម៉ាស៊ីនឡាន នៅមិនអីទេ ប្រហែលអស់តែសាំង ម្នាក់ឯងធ្វើម៉េច អត់មានទូស័ព្ទទេ កាលពេលនោះ ហៅពីណាអោយជួយ ក៏មិនអាច អត់មានជិតផ្ទះ គេសោះ ត្រជាក់ខ្លាំងពេក ក៏ស្លៀកខោអាវ ពីរជាន់បន្ថែមទៀត ថែមទាំងអាវរងារយ៉ាងក្រាសពីលើទៀត មើលទៅដូចសត្វអី មិនដឹង នៅស្រុកខ្មែរដូចសត្វទីងមោង ដាច់ចិត្តលើកមេដៃ សុំឡានគេជិះ គ្មានឡានណាឈប់អោយជិះ មានតែគេបើកគេច គិតទៅមុខមិនដឹងឆ្ងាយប៉ុណ្ណា ចឹងមានតែបកក្រោយ ដោយដឹងកន្លែងធ្លាប់ចេញមក ចឹងសម្រេចចិត្តដើរ ទាំងកណ្តាលយប់ តែម្នាក់ឯង ដើរៗស្រាប់តែជ្រុះកាដុងទឹក នោង ! ភ្ញាក់ព្រើត ! មិនដឹងថាកាដុងជ្រុះពីដៃ ដោយត្រជាក់ខ្លាំងពេក ស្ពឹកដៃ ក៏រើសកាដុងបន្តរដំណើរទៅទៀត ដើរអស់ពេលពីរ(២)ម៉ោងជាង ទើបដល់កន្លែងចេញមក មកដល់ហើយមិនដេងជាទៅ ទិញសាំងឯណា មនុស្សម្នាគេដេកលក់គ្រប់គ្នាអស់ទៅហើយ មិនដឹងជាសួរពីណា ក្រឡេកចុះឃើញផ្ទះសំណាក់គេមួយ ក៏ដាច់ចិត្តទៅគោះទ្វារគេ គេអត់ហ៊ានបើកទ្វារទេ តែបង្ហើបបង្អួចបន្តិច សួរថា អ្នកឯងត្រូវការអី ? ខ្ញុំថា សុំអោយអ្នកឯងហៅ ប៉ូលិសអោយខ្ញុំ ចាំប្រហែលជិតកន្លះម៉ោង អត់ឃើញមានប៉ូលិសមក ក៏សម្រេចចិត្ត ទៅគោះទ្វារបន្ទាប់ផ្សេងទៀត លើកនេះគេ បើកទ្វារចេញហើយសួរ ខ្ញុំប្រាប់គេថា សុំអ្នកឯងហៅប៉ូលិសអោយខ្ញូំ គេក៏ហៅ មិនយូរទេប៉ូលិសមកដល់ ប៉ូលិសសួរថា អ្នកឯង មានការអី ? ខ្ញុំថាខ្ញុំបើកទៅរដ្ឋកាលី តែឡានខ្ញុំឈប់ទៅមុខ ខ្ញុំថាបែបវាអស់សាំង ប៉ូលិសក៏ដឹកខ្ញុំទៅទិញសាំង ហើយក៏ហៅឡានអូសទៅផងដេរ ខ្លាចឡានវាខូច តែសំណាងឡានអត់ខូខចទេ ចាក់សាំងទៅវាឆេះវិញ អរណាស់ ឡានមិនខូច ក៏ធ្វើដំណើរបន្ទរទៅមុខទៀត ។ល។ រឿងនេះចង់ប្រាប់ថា ធ្វើដំណើរប្រថុយប្រថាន អត់ដែលស្គាល់ផ្លូវសោះ តែម្នាក់ឯង គ្មានទូរស័ព្ទប្រើទេនាពេលនោះ ក៏គ្មានទូរសព្ទនៅក្បែរថ្នល់ដែរ ចឹងគ្រោះថ្នាក់ខ្លាំងណាស់ ធ្វើដំណើររបៀបនេះ បើមានគ្រោះថ្នាក់តាមផ្លូវ គ្មានពីណាដឹងថាបងប្អូននៅទីណាទេ នេះជាមេរៀនមួយ ដែលចងចាំរហូត ហើយពេលចូលរៀន គ្រូអោយសរសេរតែងជារឿង យករៀងនេះឯងមកសរសេរ គ្រូអោយពង់ល្អណាស់្! ចប់ ។

                      ខ្ញូំមានរឿងច្រើនទៀតដែលទាក់ទងដំណើរជីវិត ដែលគួរអោយចាប់អារម្មណ៍ មិនអាចបំភ្លេចបាន ប្រហែលជាអាចសរសេរបាន មួយក្បាលយ៉ាងក្រាសហើយមើលទៅ ! ។ល។៚…

                      ចូលចិត្ត

                    • អូយ លោកពូកំសត់។ នេះសំណាងល្អដែលលោកពូមិនបានជួបមនុស្សអាក្រក់។ ហើយចុះបើពេលនោះក្លាយជារូបខ្ញុំវិញ តើខ្ញុំត្រូវធ្វើយ៉ាងណា ? ខ្ញុំប្រាកដជាមិនហ៊ានចេញពីឡានទេ។ ខ្ញុំធ្លាប់វង្វេង តែទាស់ត្រង់ថា ខ្ញុំវង្វេងនៅស្រុកឯង។ ពេលនោះ បើមានអ្នកណាយកអាសារយើង យើងប្រាកដជាមិនភ្លេងគេទេ។ ខ្ញុំធ្លាប់វង្វេងនៅពេលយប់ តែម៉ោងប្រហែលជាម៉ោង១០យប់ ភ័យសឹងស្លាប់។
                      តែនៅពេលដែលយើង ធ្លាប់វង្វេងអញ្ចឹង លើកក្រោយយើងលែងភ័យទៀតហើយ។ បទពិសោធន៏ពេញខ្លួន ហាហា ខ្ញុំពូកែណាស់ខាងដើរ ស្គាល់គ្រប់ក្រលុកក្រលៀតអស់ហើយ។

                      ចូលចិត្ត

                    • កំសត់បន្តិចហើយបូផា នេះដោយសារយើង មិនបានសិក្សាអោយបានច្បាស់លាស់ នូវអ្វីដែលយើងត្រូវធ្វើ មិនបានគិតដល់រឿងអាក្រក់ ដែលនឹងកើតមាននៅពេលខាងមុខ នេះជាមេរៀនមួយរបស់ខ្ញុំ ។ សុំទោសតិចដែរ ការសរសេររៀបរាប់ខាងលើ វែងបន្តិចហើយ មិនបានដឹងថា កន្លែងសរសេរគេកំណត់តូចចឹងទេ ។ ខ្ញុំមានរឿងមួយទៀត ដែលយើងមិនដឹងមុន គឺយើងត្រូវតែធ្វើសេចក្តីសម្រេចចិត្តភ្លាមៗតែម្តង… តែលើកនេះចង់និយាយអោយខ្លីស្រួលស្តាប់ ។ ហើយបូផាមានរឿងកើតឡើងចឹងដែរ បើតាមស្តាប់ នេះជារឿងដែលយើងត្រូវរៀនសូត្រ ។

                      ចូលចិត្ត

  3. ព្រះ បើបានជាបង្កើតម្នឹសមកអោយចេះស៊ីសាច់ត្រីហើយ
    ម៉េចមិនបង្កើតតែត្រីអាធុនធំៗខ្នាតហ្នឹងមក ម្នាក់ៗរកបានមួយ
    ឆ្អើរស៊ីរាប់ខែរាប់ឆ្នាំបាន សោះនឹងមិនសូវប្រកាប់ប្រចាក់គ្នានឹង
    អារឿងរកស៊ីរកចុកនេះផង !

    ចូលចិត្ត

    • ប្រហែលជាព្រះទ្រង់ឆ្វេងយល់ថា ត្រូវតែមានចំរុះ មានតូចមានធំ មានក្រមុំមានកំឡោះ អាចរស់នៅគ្រប់ទីកន្លែង គ្រប់ច្រក គ្រប់ជ្រុង គ្រប់គ្រលុកក្រលៀន ដើម្បីផ្តល់ចំណីអាហារ ទៅគ្រប់មនុស្សសត្វគ្រប់ប្រភេទ ទាំងអស់បាន, មិនថាអញ្ចឹង ?

      ចូលចិត្ត

    • អរគុណ vsthea ដែលបានចូលទស្សនា ត្រីអណ្តែងយក្ស ! ត្រូវហើយមិនខុសទេ ខ្ញុំក៏ញញើតញាំដែរ បើសិនបានចូលមើល ក្នុងវិឌីអូរិតតែញញើតមែនទែន ពីព្រោះស្បែកវាប្រហែលក្រាសជាងស្បែកដំរីទៅទៀត មិនដឹងថាគេទិញយកហ្នឹង ទៅធ្វើអីទេ ប្រហែលធ្វើត្រីខលក់អោយយើងញាំផងក៏មិនដឹង ! តែឥឡូវនេះ ម្ចាស់ដែលទិញត្រីនេះ កំពុងលក់សំបុត្រអោយគេចូលមើល ចឹងមុននឹងព្រលះយកសាច់វា គេចំណេញលុយរួចទៅហើយ ។

      ចូលចិត្ត

  4. ចាស ពិតជារីករាយនឹងស្តាប់ណាស់លោកពូ។ គ្មានអ្វីខាតបង់ផង។ ខ្ញុំចូលចិត្តស្តាប់រឿងរាវដែលកើតឡើង នៅក្នុងជិវិតមនុស្សផ្ទាល់តែម្តង។
    លោកពូ ខ្ញុំមានរឿងពិភាក្សាបន្តិច។
    បច្ចុប្បន្ននេះ នៅប្រទេសគេ នៅពេលដែលកូនឈានអាយុ១៨រឺក៏លើសនឹង គឺកូនគេមានសេរីភាព ដោយកូនៗគេ មានសេរីភាពក្នុងការសំរេចចិត្តនឹងការរស់នៅ។ ការទទួលខុសត្រូវខ្ពស់ មានការងារដោយខ្លួនឯង មិនពឹងលើអ្នកណា។ល។
    ហើយខ្ញុំក៏ចង់អនុវត្តន៏តាមវិធីនេះដែរ។ រាល់ថ្ងៃ ខ្ញុំពឹងផ្អែកលើគ្រួសារទាំងស្រុង។ ដូច្នេះ ការសំរេចចិត្តគឺនៅលើគ្រួសារទាំងស្រុង ខ្ញុំមិនចូលចិត្តសោះ។ តែទាស់ត្រង់ថា សង្គមយើងដូចជាមិនទទួលស្គាល់ទាល់តែសោះ។ កូនដែលគ្មានគ្រួសាររស់នៅជាមួយគឺយ៉ាប់ហើយ។ ខ្ញុំមិនចង់ភ្លើតភ្លើនអីទេ គ្រាន់តែចង់មានទំនួលខុសត្រូវខ្ពស់បន្តិច រាល់ថ្ងៃនេះ ខ្ញុំមិនមែនជាអ្នករកប្រាក់ចូលគ្រួសារ ខ្ញុំពិតជាមិនដឹងថាលំបាកយ៉ាងណាទេ។ ខ្ញុំតែងតែមានបញ្ហានៅពេលដែលខ្ញុំចង់បានអ្វីមួយ ដោយសារតែខ្ញុំគ្មានការគ្រប់គ្រងលើខ្លួន។ និយាយកាត់គឺចាយលុយដូចព្យុះ។
    ខ្ញុំចង់រៀនរស់របៀបមនុស្សមានគ្រួសារ មានការគ្រប់គ្រង និងទំនួលខុសត្រូវ។
    តែខ្ញុំពិតជាមិនហ៊ានសំរេចចិត្តទេ។ សង្គមពិត មិនហ៊ានសោះ។

    ចូលចិត្ត

  5. បើតាមខ្ញុំយល់ ការមានសេរីភាព ជាការប្រសើរហើយ តែប្រសើរចំពោះតែអ្នក ដែលអាចគ្រប់គ្រង ខ្លួនឯងបានទេ និយាយអោយចំ គឺអ្នកដែលបានរៀន ជ្រៅជ្រះ ទើបប្រសើរ បើមិនបានរៀនជ្រៅជ្រះ ឬ គ្រាន់តែចប់ថ្នាក់មធ្យមសិកស្សា គឺពិបាកនឹងជួយខ្លួនឯងណាស់ នេះចំពោះកូនចៅ ក្រុមគ្រួសារខ្មែរ ដែលរស់នៅស្រុកគេនោះ ជាពិសេសមនុស្សដែល មិនប្រសព្វគ្រប់គ្រងខ្លួនឯងតែម្តង ដូច្នេះមនុស្សប្រភេទនេះ ឬ កូនប្រភេទហ្នឹង ត្រូវនៅក្រោមការ គ្រប់គ្រងរបស់ឪពុកម្តាយឬបងប្អូនទើបល្អ ហើយក្មេងៗមិនចេះកុងត្រូល ឬ គ្រប់គ្រងការចាយវាយទេ ចាយដូចរន្ទះចឹង មិនចេះប៉ាន់ប្រមាណ មិនចេះសន្សំសំចៃទេ មានប៉ុន្មានចាយប៉ុណ្នឹង ភាគច្រើនមិនចាយប៉ុណ្ណឹងទេ ហួសហ្នឹងទៅទៀត ដូច្នេះភាពក្រីក្រវា តាមយាយីគ្រួសារខ្មែរហ្នឹងជានិច្ច ជាពិសេសក្រុមគ្រួសារ ដែលមិនមានការសិក្សាអបរំ ខ្ពស់តាំងពីដើមនោះ ឬ អ្នកស្រែចំការ កម្មករកសិករ ជួបប្រទះច្រើនជាងគេ ទៅនៅទីណា មិនសូវរីកចម្រើនដូចគេទេ និយាយអោយចំ តម្រិះចេះដឹង ឬ ការសិក្សាអបរំ ជាកត្តាសំខាន់ សម្រាប់កំណត់ ព្រេងវាសនារបស់មនុស្សម្នាក់ ៗ មិនថាខ្មែរ ឬ អាគាំងទេ ។

    ហើយរឿងស្រុកខ្មែរយើង បើតាមខ្ញុំយល់ ឪពុកម្តាយ តែងគ្រប់គ្រងកូនចៅ ចឹងហើយ ដោយសារគាត់បារម្ភខ្លាចកូនចៅអត់ ហើយនេះជាទំនៀមទំលាប់ ខ្មែរតាំងពីបុរាណមក វាល្អម្យ៉ាងម្នាក់ តែបើសិនជាយើងបានរៀនជ្រៅជ្រះ ដឹងខុសដឹងត្រូវច្បាស់លាស់ អាចគ្រប់គ្រង រក្សាខ្លួនឯងបាន ខ្ញុំជឿថាឪពុកម្តាយមួយចំនួន មានការត្រេកអរណាស់ តែឪពុកម្តាយមួយចំនួន គាត់នៅចង់គ្រប់គ្រងកូន ដោយសារគាត់ចង់បានកម្រៃពីកូនដែរ ដោយគាត់យល់ថា កូនដែលគាត់ខំចិញ្ចឹមបីបាច់ថែរក្សារតាំងពីតូច មិនត្រូវបណ្តោយអោយហើរចោលគាត់ទេ ត្រូវរកស៊ីចិញ្ចឹមគាត់ថែរក្សាគាត់ ទម្រាំកូនមានគ្រួសារទើបគាត់អោយចេញ ។

    ដូចខ្ញុំនិយាយខាងដើមចឹង កូនចៅដែលគ្មានតម្រិះវិជ្ជា ច្បាស់លាស់ ចេញពីឪពុកម្តាយទៅ មិនមានអនាគតទេ ទោះបីអាយុ ១៨ ឬ ២៨ ហើយក៏ដោយ ខ្ញុំនៅសរសើរប្រព័ន្ធខ្មែរយើង ច្រើនណាស់ រឿងគ្រប់គ្រងកូនចៅ តែពុំមែនអញ្ចឹងទេ មាតាបិតានៅស្រុកគេ ច្រើនតែធ្វេសប្រហែសរឿងការគ្រប់គ្រងកូនចៅណស់ ពឹងផ្អែកទៅលើសាលា ស្មានតែសាលា ដូចនៅស្រុកខ្មែរ គេអបរំកូនសិស្ស អោយធ្វើអំពើល្អ តែនៅស្រុកគេនោះ មិនមែនចឹងទេ ការអបរំកូននៅលើម៉ែឪ កូនអាក្រក់ល្អនៅលើម៉ែឪ កុំបន្ទោសសាលារៀន ។ល។

    ចូលចិត្ត

  6. មែន វាជាការពិតណាស់។ តែអ្វីដែលខ្ញុំសរសេរគឺខ្ញុំចង់និយាយអំពីខ្លួនខ្ញុំផ្ទាល់។ បើតាមលោកពូមើលមកខ្ញុំ តើខ្ញុំអាចធ្វើទៅរួចរឺទេ។ ព្រោះតែខ្ញុំគ្មានការគ្រប់គ្រងខ្លួនឯងនេះហើយ ដែលជំរុញអោយខ្ញុំចង់បាននូវអ្វីដែលថ្មី។ កត្តាដែលជំរុញអោយខ្ញុំនឹកឃើញដល់ជំហាននេះ ដោយសារតែខ្ញុំជានិសិត្សភាសាបរទេស ហើយខ្ញុំបានរៀនពីការរស់នៅរបស់និសិត្សនៅស្រុកគេគឺខុសពីយើងឆ្ងាយណាស់។ ជិវិតលំបាក និងការតស៊ូ បានធ្វើអោយពួកគេរស់នៅជាមោទភាពលើខ្លួនឯង។ តែចំពោះខ្ញុំវិញ អ្វីៗគឺមិនហ៊ានធ្វើទាំងអស់។ និយាយអ្វីមិនចេញសោះ ព្រោះតែខ្ញុំនៅរៀនហើយគ្មានចំនូលចូលផ្ទះផង។ ខ្ញុំចង់រកការងារធ្វើ តែមិនដឹងថាធ្វើអីទេ ព្រោះថា ការងារមានតែការងារពេញម៉ោង។ ខ្ញុំខ្លាចប៉ះពាល់ដល់ការរៀនសូត្ររបស់ខ្ញុំណាស់។ តែបើខ្ញុំគិតតែពីរៀនហើយមិនព្រមធ្វើអីសោះក៏មិនកើតដែរ។ រៀនចប់គ្មានបទពិសោធន៏។

    ចូលចិត្ត

  7. បើតាមស្តាប់ការពណ៌នា ខ្ញុំជឿថាបូផាអាចធ្វើអ្វីដែលខ្លួនចង់បាន គឺចេះកំណត់នូវទិសដៅរបស់ ខ្លួន ចេះពុះពារតស៊ូនូវអ្វីដែលខ្លួនចងបាន ចេះទទួលខុសត្រូវនូវអ្វិដែលខ្លួនត្រូវធ្វើ ឬ្ សិក្សា ។ ខ្ញុំជឿថាបូផានឹងបានសម្រេច នូវអ្វីដែលបូផាចង់បាន បើតាមស្តាប់មើលទៅ និស្សិតជើងចាស់ គ្រាន់បើហើយ មិនថាអញ្ចឹង ?

    ចឹងបូផានៅកំពុងរៀននៅឡើយទេ ? ដូចជាមិនទាន់បានប្រាប់ខ្ញុំថា រៀនមុខវិជ្ជាអ្វីនៅឡើយទេ មែនទេ ? ពិតណាសហើយ បើយើងកំពុងរៀនមុខវិជ្ជាណា យើងត្រូវការពិសោធក្នុងការងារនោះ បើរៀនភាសាបរទេស ឬ ភាសាបារាំង ត្រូវរកការងារ ដែលទាក់ទងក្នុងភាសានោះ ហើយរឿង ចង់បានការងារមិនពេញម៉ោង ប្រហែលជាមិនអត់ទេ បើនៅស្រុកខ្ញុំ គេជួយរកការងារអោយ និស្សិតធ្វើ បើនៅស្រុកបារាំង ប្រហែលជាមានដូចគ្នា មិនអត់ទេ បើយើងទាក់ទងគេ ជាធម្មតា គេមានការងារសម្រាប់សិស្សធ្វើតែម្តង បើមិនចឹងទេ ត្រូវរកការងារធ្វើខ្លួនឯងហើយ ។ ការងារ បកប្រែភាសា តាមអង្គការក្រៅរដ្ឋាភិបាលនានា ឬ តាមក្រសួងរដ្ឋនានា ប្រហែលជាមាន ដល់តែល្អែងសួរគេ ខ្ញុំជឿថាគេច្បាស់ជាយល់ដល់និស្សិត ដែលត្រូវការងារធ្វើផង រៀនផង ។

    ខ្ញុំស្តាប់មិនទាន់បាន តើបូផានៅបរទេស ឬ ស្រុកខ្មែរ បើតាមស្តាប់លើកមុន គឺនៅស្រុកខ្មែរ បើតាមស្តាប់លើកនេះ ដូចជានៅបរទេស ឬ បារាំង ! មែនទេ ? ឬនៅអាមេរិក​ ?

    ចូលចិត្ត

  8. អូ អញ្ចឹងខ្ញុំនឹងណែនាំខ្លួនឯងបន្តិចសិន !
    តាមពិតទៅខ្ញុំរស់នៅស្រុកខ្មែរទេ !
    ខ្ញុំជានិសិត្សភាសាបារាំង នៅឆ្នាំទី២ ។ សព្វថ្ងៃនេះ ខ្ញុំនៅរៀនជាភាសាទូទៅនៅឡើយទេ ។ លុះដល់ឆ្នាំទី៤ ទើបខ្ញុំរើសយកមុខជំនាញ ហើយក្នុងនោះមាន៣មុខជំនាញ គឺ ផ្នែកគ្រូបង្រៀន បកប្រែ និង មគ្គុទេសទេសចរណ៏។ អ្វីដែលខ្ញុំស្រលាញ់គឺ ទេសចរណ៏ តែចង្រៃអីគេកែប្រែគោលការណ៏ថ្មី ថានិសិត្សដែលចង់រៀនផ្នែកទេសចរណ៏ត្រូវរៀនចាប់ផ្តើមពីឆ្នាំទី១មក។ សយមែន !!!
    និយាយរឿងការងារវិញ នៅស្រុកខ្មែរពិបាករកការងារក្រៅម៉ោងណាស់លោកពូ។ ហើយបើយើងមិនប្រឹងប្រែងទេ គេនឹងដេញយើងចេញមិនខាន។ តែបើខ្ញុំប្រឹងតែធ្វើការងារពេក ក្តីស្រមៃដែលថាចង់បន្តការសិក្សានៅបរទេសនៅបារាំងរបស់ខ្ញុំនឹងរលាយជាមិនខាន។ ហើយបើខ្ញុំចង់រកការងារដែលទាក់ទងទៅនឹងមុខជំនាញរបស់ខ្ញុំវិញ គឺ ចប់តែម្តង។ គ្មានទេ !

    លោកពូម៉េចក៏គិតថាខ្ញុំរស់នៅស្រុកគេចឹង ?

    តាមពិតខ្ញុំរស់នៅស្រុកខ្មែរតាហ៏ ! តែខ្ញុំចង់អោយសង្គមខ្មែរយើងកែប្រែខ្លះ។ ការរស់នៅរបស់កូនៗ ភាកច្រើនពឹងផ្អែកលើម៉ាក់ប៉ាទាំងស្រុង។ សូម្បីតែខ្ញុំ !
    ខ្ញុំរៀនអំពីវប្បធម៏បរទេសច្រើន ហើយភាកច្រើនជាគឺខាងអឺរ៉ុបតែម្តង។ ហើយកាន់តែច្បាស់គឺប្រទេសបារាំង។ ពិតមែនថា ការមានសេរីពេក គឺនាំអោយមានភាពវក់វរនៅក្នុងសង្គម។ តែយើងគួរតែទម្លាប់បន្តិចម្តងៗទៅបានហើយ។
    មិនមែនថាខ្ញុំស្រលាញ់វប្បធម៏គេជាងខ្លួនទេ តែខ្ញុំស្រង់យកចំនុចណាដែលគួរពិចារណាថាហេតុអ្វីបានប្រទេសគេអាចគ្រប់គ្រងបានដូច្នេះ!

    ចូលចិត្ត

    • ល្អមែន បូផា ! ដោយសារតែនិយាយច្រើន រឿងវប្បធម៌បរទេសហ្នឹងង ដែលបណ្តាលអោយ ពូ ថានៅបរទេសហ្នឹងង ។

      មិនអីទេ បូផា តស៊ូ នឹងបានសម្រេចដូចបំណង ឆ្លាតដូចបូផា មិនថ្វីទេ ត្រឹមត្រូវហើយ តាមមុខវិជ្ជាដែលខ្លួនត្រូវការចង់បាន ។

      ចូលចិត្ត

  9. ឆ្លាតណាស់ខ្ញុំ ! កំពុងតែភ័យរឿងមុខជំនាញរបស់ខ្ញុំផង។ រៀនរាល់ថ្ងៃនេះដូចជាម៉េចមិនដឹងទេខ្ញុំ ! ដូចជាកំពុងតែនៅក្នុងខ្យល់អញ្ចឹង។ គ្មានទិសដៅសោះ ! រៀនផ្នែកភាសា តែដូចជាមិននៅក្នុងខ្លួនទេ។ ខ្លាចបំផុត គឺនៅពេលដែលរៀនចប់ហើយអត់ការងារធ្វើ។

    ចូលចិត្ត

    • កុំព្រួយបូផា ខំរៀនអោយចប់ទៅ មិនខ្វះការងារធ្វើទេ មើលឃើញទេអាគារស្កឹមស្កៃ កំពុងផុសឡើងដូចផ្សិត ក្រុងភ្នំពេញកំពុង រៀបចំអោយមានរបៀបរៀបរយ ចឹងអ្នករៀនបានត្រឹមត្រូវ នឹងបានការងារនោះ មិនខានឡើយ ។ ការងារបកប្រែភាសា ការងារ ទេសចរណ៍ អាកាសចរណ៍ នឹងរិតតែកើនឡើងច្រើន ខ្ញុំមើលមិនឃើញថា អត់ការងារនោះទេ ! មិនថាអញ្ចឹង ?

      ចូលចិត្ត

  10. ចឹងក៏ម្យ៉ាងដែរ តែសំខាន់បំផុតគឺនៅលើសមត្ថភាពរបស់ខ្ញុំឯនេះវិញទេ។ រាល់ថ្ងៃដូចជាមិនដឹងគោលដៅអ្វីសោះ។ ទោះគេកុពុងតែត្រូវការកំលាំងពលកម្មយ៉ាងណាក៏ដោយ បើយើងមិនមានសមត្ថភាពគ្រប់គ្រាន់នោះ យើងពិតជាពិបាកមិនខាន។

    ចូលចិត្ត

    • បូផា ត្រូវគិតអញ្ចេះ ! គិតថាការងារទាំងអស់នោះ ច្បាស់ជានៅចាំអញហើយ សំខាន់គឺប្រឹងតែរៀនទៅបានហើយ តែកុំបោកខ្លាំងៗពេក ខ្លាចខ្ទរដល់ខួរក្បាល វាអាចប៉ះពាល់សសៃប្រាសាទ ខ្លាចបាត់ការចងចាំ ហើយមើលសៀវភៅ មហាបុរស ឬ វីរៈបុរស អោយបានច្រើន ឬ សៀវភៅដៃលទាក់ទងរឿង ការសិក្សាហ្នឹងអោយបានច្រើន ពីឥឡូវនេះ មាន បណ្ណាល័យ មានសៀវភៅច្រើនហើយ មើលច្រើនកើនបញ្ញា តែកុំមើលរឿងសៀវភៅស្នេហាច្រើនពេក នាំអោយរំខានអារម្មណ៍ យើងទេ គ្មានបានប្រយោជន៍អីទេ ! មិនថាអញ្ចឹង ?

      ចូលចិត្ត

  11. ចាស អានច្រើនណាស់នៀករាល់ថ្ងៃ។ ខ្ញុំមានកាលវិភាគបណ្ណាល័យទៀតផង ។ មានអីបើរៀនច្រើនហើយ នៅគ្មានការងារទៀត ហាហា មិនដឹងថាម៉េចទេ !
    ប៉ុន្តែ មាននិសិត្សច្រើនណាស់ដែលគ្មានការងារធ្វើ។ ចំពោះរឿងស្នេហាក៏ខ្ញុំមើលដែរ គ្រប់សៀវភៅសុទ្ធតែមានប្រយោជន៏ ប៉ុន្តែ លុះត្រាតែអ្នកអានចេះបត់បែនតាមកាលទេស។ អ្វីៗគឺអាស្រ័យលើម្ចាស់ខ្លួនផ្ទាល់។

    ចូលចិត្ត

    • ពិតមែនចឹងហើយ បូផា គ្រប់សៀវភៅសុទ្ធតែមានប្រយោជន៍ តាមអត្ថន័យដែលយល់រៀងៗខ្លួន ការយល់តិចច្រើន ទៅតាមការប្រឹងប្រែងរបស់អ្នកអាន តែបើចូលចិត្តអានសៀវភៅណាច្រើនជាង អារម្មណ៍ ពិតជាទៅខាងហ្នឹងហើយ បើទាញក៏ពិបាកដែរ ! មែនទេ ?

      ចូលចិត្ត

      • ចាស !
        សំរាប់ខ្ញុំ សៀវភៅអ្វីក៏មើលដែរ។ ទាំងល្អ ទាំងអាក្រក់យើងត្រូវតែដឹង។ រឿងល្អសំរាប់យើងយកមកប្រើ តែរឿងមិនល្អគឺយើងរៀនដើម្បីដឹង បើសិនជាមានអ្នកណាមានបំនងមិនល្អលើយើង។

        ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s