ស្តេចសង្គ្រាម ជិងហ្គិស ខន ត្រួតចិន អិនណ្ឌា អារ៉ាប់ រូស្ស៊ី និង អឺរ៉ុប ឬ ពិភពលោក
គូ ប្លៃ ខន បង្កើតរបបយួន កាន់កាប់ចិន ១២៦០-១២៩៤
ដើម្បីយល់ដឹងថា យួនជានរណា? មកពីណា? តើយួនបានមកនៅ ក្នុងប្រទេសវៀតណាម សព្វថ្ងៃនេះ ពីជំនាន់ណាមក? ចូរសិក្សាប្រវត្តិសាស្រ្ត ទាំងអស់គ្នា ។ បើតាមការសិក្សាស្រាវជ្រាវ របស់ខ្ញុំ យួនដូចជា មិនមានប្រទេសជាតិ ដោយខ្លួនឯង ពិតប្រាកដទេ ។ ប៉ុន្តែជាជនជាតិមួយ ជារបបមួយ ដែលបានបង្កើត ឡើងដោយ ជនជាតិម៉ុងហ្គោល គូប្លៃ ខន ដែលជាចៅរបស់ តែមូជីន ឬ ជិងហ្គិស ខន ដែលគ្រប់គ្រងចិន ១៦២ ឆ្នាំ (១២០៦-១៣៦៨ គ្រឹស្ករាជ)។
គឺជនជាតិនេះ គេបង្កើតឡើង ជាចម្រុះជាតិសាសន៍ មកពីក្រៅ មិនមែនជា ជនជាតិចិនពិតប្រាកដទេ ។ កាលពេលនោះ ជនជាតិចិនពិតប្រាកដ គេដាក់ឱ្យនៅជាមនុស្ស សាមញ្ញធម្មតា ឬ កាន់តួនាទីថ្នាក់ក្រោម គេបំផុត ក្នុងរបបម៉ុងហ្គោល កាន់កាប់ ។ អញ្ចឹងបានជាយួនពីមុន យួនសព្វថ្ងៃនេះ មិនត្រូវគ្នាជាមួយចិនទេ ពីព្រោះមានគំនុំគុំគួនគ្នា តាំងពីដើមមក យើងអត់ដឹងទេ ។
ហើយខ្ញុំក៏ស្មានដែរ ស្មានថាយួន មកនៅប្រទេសយួន សព្វថ្ងៃនេះ ជាជនជាតិចិន ជាទាហានចិន ដែលបានបាក់ទ័ព ចាញ់ទាហាន ម៉ុងហ្គោល នាពេលនោះ ហើយរត់មកជ្រកកោណ នៅប្រទេសកម្ពុជា សុំឱ្យស្តេចខ្មែរជួយ ហើយចូលរួម កម្លាំងវាយទប់ទល់ រុញច្រានទាហានម៉ុងហ្គោលចេញ នាសម័យនោះ តែផ្ទុយទៅវិញទេ ។តាមពិតពួកយួន ជាទាហានម៉ុងហ្គោលហ្នឹងឯង នេះបើតាមការមើលតាម ប្រវត្តិសាស្រ្ត ម៉ុងហ្គោលនេះ ។ គឺគេបានកំណត់ ពេលវេលា និង ទីកន្លែងពិតប្រាកដណាស់ ។
ហើយសូមសួរថា តើទាហានម៉ុងហ្គោល បានចូលកាន់កាប់ ប្រទេសខ្មែរដែរឬអត់ តើពួកគេបានមកដល់ ទីណា ? ហើយបើយើងពិនិត្យ ពេលវេលា ជីវតាក្វាន់ មកស្រុកខ្មែរ គឺនៅសម័យ ម៉ុងហ្គោល កាន់កាប់ចិន ហ្នឹងឯង អត់ខុសអ្វីបន្តិច ហើយចង់មិនចង់ ជីវតាក្វាន់មកស្រុកខ្មែរ ដើម្បីទំនាក់ទំនង ការទូតជាមួយ ស្តេចខ្មែរ ក៏ដោយសារពួកយួន បានមកនៅជាយដែន ដីខ្មែរនេះឯង ហើយរបបយួននៅស្រុកចិន នឹងត្រូវដួលរលំផង គឺចិនកំពុងវាយដណ្តម ឯករាជ្យពីយួនវិញ ។
បើយើងពិនិត្យមើល ឱ្យបានស៊ីជម្រៅ ជនជាតិយួន និង ជនជាតិថៃនេះ បានមកតាំងទីលំនៅ ក្នុងប្រទេសសព្វថ្ងៃនេះ ព្រមពេលជាមួយគ្នា ថៃចូលមកភាគខាងលិច ហើយយួនចូលមកភាគ ខាងកើត ។ អញ្ចឹងបានជាយួន គ្មានវប្បធម៌-អរិយធម៌ ពិតប្រាកដទេ គឺយកវប្បធម៌ចិន មកប្រើប្រាស ។ ហើយថៃក៏អត់មាន វប្បធម៌ផ្សេងពីខ្មែរដែរ ដូចគ្នាបេះបិត ទាំងទំនៀមទំលាប់ ទាំងភាសា ។ ខ្ញុំនិយាយនេះ តែមួយជ្រុងប៉ុណ្ណោះ មិនដឹងយួន ឬ វៀតណាម សព្វថ្ងៃនេះ គេដាក់ ឬ សរសេរ ប្រវត្តិសាស្រ្តរបស់គេ យ៉ាងណានោះទេ ។ បើបងប្អូនមាន សូមចែករំលែក គ្នាមើលផង ! បើខុសឆ្គង ឆ្គាំឆ្គងកន្លែងណា សូមជួយកែតម្រូវ និង បញ្ជាក់ផង ។ ហើយការដាក់មកនេះ គ្រាន់តែសម្រាប់ជាការ សិក្សារៀនសូត្រ និង យលដឹងទេប៉ុណ្ណោះ ។ សូមអរគុណទុកជាមុន !!














Reblogged this on SIMKOSAL សម្រាប់គណិតវិទ្យាសិស្សពូកែ and commented:
Music
ចូលចិត្តចូលចិត្ត
យួនប្រើភាសាវា (ភាសានូម) Nom ដែលជំនួសភាសារបស់ចិនដែលវាបានប្រើជាយូរមកហើយ តែវានៅតែប្រើអក្សរចិនដដែលទេ ដូចទៅនឹងអ្វីដែលជប៉ុនកំពុងតែប្រើអក្សរចិននេះដែរ កាលសម័យនោះ។ ដល់តែសម័យអាណានិគមបារាំងចូលស្រុក វាក៏យករបៀបសរសេរទៅជាអក្សរឡាតាំងវិញ។ ហើយកាលសម័យអាណានិគមបារាំងនោះទៀតសោត វិហារយួន (ប្រពៃណីចិន) វិហារអ្នកតា សុទ្ធតែប្រើអក្សរចិនទាំងអស់។
ខ្ញុំចាប់អារម្មណ៍នឹងលោកសរសេរថា «ជនជាតិយួន និង ជនជាតិថៃនេះ បានមកតាំងទីលំនៅ ក្នុងប្រទេសសព្វថ្ងៃនេះ ព្រមពេលជាមួយគ្នា ថៃចូលមកភាគខាងលិច ហើយយួនចូលមកភាគ ខាងកើត ។ អញ្ចឹងបានជាយួន គ្មានវប្បធម៌-អរិយធម៌ ពិតប្រាកដទេ គឺយកវប្បធម៌ចិន មកប្រើប្រាស ។ ហើយថៃក៏អត់មាន វប្បធម៌ផ្សេងពីខ្មែរដែរ ដូចគ្នាបេះបិត ទាំងទំនៀមទំលាប់ ទាំងភាសា ។»
តាមពិតក្រោយពីមហាសុងរលាយទៅ ហើយជំនួសដោយមហាយាន (រាជវង្សម៉ុងហ្គោល ) ប្រទេសដាយវៀត រឺហៅថា ណាម វៀតនោះ បានរួចឯករាជ្យពីចិន ហើយបានចុះចូលនឹងមហាយាន។
ប្រទេសយួននេះ គឺជារដ្ឋចំណុះរបស់ចិនមុនម៉ុងហ្គោលវាយទន្ទ្រានទឹកដី ដែលកាលនោះ យួននៅប្រើអក្សរចិននៅឡើយ តែសំនៀងនិយាយមិនដូចគ្នាទាំងស្រុងនឹងសំនៀងចិនទេ វាប្រៀបដូចជាអក្សរឡាតាំង ដែលនិយាយសំនៀងភាសាខុសគ្នា តែយួនមិនមែនជាជនជាតិចិនទេ។
ចូលចិត្តចូលចិត្ត
អរគុណលោក Nataro ដែលបានជួយបញ្ចេញមតិយោបល់ ! ខ្ញុំយល់ពុំទាន់បានយល់ ឱ្យបានស៊ីជម្រៅនូវ ពាក្យ “យួន” ថាចេញពីប្រភពណាមក គ្រាន់តែដឹងថា ពួកម៉ុងហ្គោលបានយកឈ្មោះនេះមកប្រើ ដាក់ជា អធិរាជ្យគ្រប់គ្រងប្រទេសចិន អ្នកសរសេរគ្រាន់តែដាក់ថា ជាជនបរទេសចម្រុះ ជាតិសាសន៍ ក្នុងនោះ មានពួកឥស្លាមជាច្រើន ហើយជនជាតិចិន ឬ ពួកមូលដ្ឋានក្នុងស្រុក គេមិនទុកចិត្តទេ ។ បើយួនមាន ពូជសាសន៍ ឬ វប្បធម៍-អរិធម៌ ពិតប្រាកដមែន គេយកទំនៀមទម្លាប់ ភាសារអក្សរសាស្រ្ត មកប្រើប្រាស ហើយ តែអត់មានទេ មើលទៅ ។ បើតាមធ្លាប់បានមើល ប្រវត្តិសាស្ត្រយួនត្រួសៗ កាលប៉ុន្មានឆ្នាំមុន ជាភាសអង្គ្លេស ដូចដាក់ថា ជនជាតិយួន នៅក្នុងអាស៊ីអគ្នេយ៍នេះឯង ស្តាប់មើលៗទៅ ដូចជាពិបាក ជឿណាស់ ។ បើថៃ និង លាវ ដូចជាគ្មានអ្វីប្លែកទេ គឺខ្មែរទាំងស្រុង ទាំងទំនៀមទំលាប់ ភាសា និង អក្សរសាស្ត្រ ដូចខ្មែរបេះបិត ហើយសៀមគេបានប្រាប់ច្បាស់ថា ពួកគេបានចូលមកស្រុកខ្មែរ បន្ទាប់ពី ពួកម៉ុងហ្គោលកាន់កាប់ប្រទេសចិន គឺសតវត្សទី ១៤ ឬ ១៥ នោះឯង ។ បើពិនិត្យមើលទៅយួន ដែលយួនអស់អំណាចនៅស្រុកចិន មែនទែនរហូតដល់ សតវត្សទី ១៦-១៧ ឯណោះ ដូច្នេះវាត្រូវ ពេលដែលពួកយួន ចូលមកនៅស្រុកខ្មែរជាច្រើន បានវាយយកប្រទេសចម្បា និង សុំស្នាក់នៅលើ ទឹកដីកម្ពុជាក្រោម ប្រហាក់ប្រហែលពេលជាមួយគ្នាឯង ។ល។ តើអស់លោកយល់យ៉ាងណាដែរ សូមជួយបញ្ចេញមតិយោបល់ផងមើល !
ចូលចិត្តចូលចិត្ត