តើយួនជានរណា? មកពីណា? វគ្គទី១

ស្តេចសង្គ្រាម ជិងហ្គិស ខន ត្រួតចិន អិនណ្ឌា អារ៉ាប់ រូស្ស៊ី និង អឺរ៉ុប ឬ ពិភពលោក

គូ ប្លៃ ខន បង្កើតរបបយួន កាន់កាប់ចិន ១២៦០-១២៩៤

ដើម្បីយល់ដឹងថា យួនជានរណា? មកពីណា? តើយួនបានមកនៅ ក្នុងប្រទេសវៀតណាម សព្វថ្ងៃនេះ ពីជំនាន់ណាមក? ចូរសិក្សាប្រវត្តិសាស្រ្ត ទាំងអស់គ្នា ។ បើតាមការសិក្សាស្រាវជ្រាវ របស់ខ្ញុំ យួនដូចជា មិនមានប្រទេសជាតិ ដោយខ្លួនឯង ពិតប្រាកដទេ ។ ប៉ុន្តែជាជនជាតិមួយ ជារបបមួយ  ដែលបានបង្កើត ឡើងដោយ ជនជាតិម៉ុងហ្គោល គូប្លៃ ខន ដែលជាចៅរបស់ តែមូជីន ឬ ជិងហ្គិស ខន ដែលគ្រប់គ្រងចិន ១៦២ ឆ្នាំ (១២០៦-១៣៦៨ គ្រឹស្ករាជ)។

គឺជនជាតិនេះ គេបង្កើតឡើង ជាចម្រុះជាតិសាសន៍ មកពីក្រៅ មិនមែនជា ជនជាតិចិនពិតប្រាកដទេ ។ កាលពេលនោះ ជនជាតិចិនពិតប្រាកដ គេដាក់ឱ្យនៅជាមនុស្ស សាមញ្ញធម្មតា ឬ កាន់តួនាទីថ្នាក់ក្រោម គេបំផុត ក្នុងរបបម៉ុងហ្គោល កាន់កាប់ ។ អញ្ចឹងបានជាយួនពីមុន យួនសព្វថ្ងៃនេះ មិនត្រូវគ្នាជាមួយចិនទេ ពីព្រោះមានគំនុំគុំគួនគ្នា តាំងពីដើមមក យើងអត់ដឹងទេ ។

ហើយខ្ញុំក៏ស្មានដែរ ស្មានថាយួន មកនៅប្រទេសយួន សព្វថ្ងៃនេះ ជាជនជាតិចិន ជាទាហានចិន ដែលបានបាក់ទ័ព ចាញ់ទាហាន ម៉ុងហ្គោល នាពេលនោះ ហើយរត់មកជ្រកកោណ នៅប្រទេសកម្ពុជា សុំឱ្យស្តេចខ្មែរជួយ ហើយចូលរួម កម្លាំងវាយទប់ទល់ រុញច្រានទាហានម៉ុងហ្គោលចេញ នាសម័យនោះ  តែផ្ទុយទៅវិញទេ ។តាមពិតពួកយួន ជាទាហានម៉ុងហ្គោលហ្នឹងឯង នេះបើតាមការមើលតាម ប្រវត្តិសាស្រ្ត ម៉ុងហ្គោលនេះ ។ គឺគេបានកំណត់ ពេលវេលា និង ទីកន្លែងពិតប្រាកដណាស់ ។

ហើយសូមសួរថា តើទាហានម៉ុងហ្គោល បានចូលកាន់កាប់ ប្រទេសខ្មែរដែរឬអត់ តើពួកគេបានមកដល់ ទីណា ? ហើយបើយើងពិនិត្យ ពេលវេលា ជីវតាក្វាន់ មកស្រុកខ្មែរ គឺនៅសម័យ ម៉ុងហ្គោល កាន់កាប់ចិន ហ្នឹងឯង អត់ខុសអ្វីបន្តិច ហើយចង់មិនចង់ ជីវតាក្វាន់មកស្រុកខ្មែរ ដើម្បីទំនាក់ទំនង ការទូតជាមួយ ស្តេចខ្មែរ ក៏ដោយសារពួកយួន បានមកនៅជាយដែន ដីខ្មែរនេះឯង ហើយរបបយួននៅស្រុកចិន នឹងត្រូវដួលរលំផង គឺចិនកំពុងវាយដណ្តម ឯករាជ្យពីយួនវិញ ។

បើយើងពិនិត្យមើល ឱ្យបានស៊ីជម្រៅ ជនជាតិយួន និង ជនជាតិថៃនេះ បានមកតាំងទីលំនៅ ក្នុងប្រទេសសព្វថ្ងៃនេះ ព្រមពេលជាមួយគ្នា ថៃចូលមកភាគខាងលិច ហើយយួនចូលមកភាគ ខាងកើត ។ អញ្ចឹងបានជាយួន គ្មានវប្បធម៌-អរិយធម៌ ពិតប្រាកដទេ គឺយកវប្បធម៌ចិន មកប្រើប្រាស ។ ហើយថៃក៏អត់មាន វប្បធម៌ផ្សេងពីខ្មែរដែរ ដូចគ្នាបេះបិត ទាំងទំនៀមទំលាប់ ទាំងភាសា ។ ខ្ញុំនិយាយនេះ តែមួយជ្រុងប៉ុណ្ណោះ មិនដឹងយួន ឬ វៀតណាម សព្វថ្ងៃនេះ គេដាក់ ឬ សរសេរ ប្រវត្តិសាស្រ្តរបស់គេ យ៉ាងណានោះទេ ។ បើបងប្អូនមាន សូមចែករំលែក គ្នាមើលផង ! បើខុសឆ្គង ឆ្គាំឆ្គងកន្លែងណា សូមជួយកែតម្រូវ និង បញ្ជាក់ផង ។ ហើយការដាក់មកនេះ គ្រាន់តែសម្រាប់ជាការ សិក្សារៀនសូត្រ និង យលដឹងទេប៉ុណ្ណោះ ។  សូមអរគុណទុកជាមុន !!