4 comments on “ខ្មែរបាត់បង់កិត្តិយសកេរ្តិ៍ឈ្មោះក្នុងនាមជាខ្មែរ !!

  1. សួស្ដី ឡាវប៉េស ០៥ ! 😀

    គ្រាន់តែជាបវរកញ្ញានាំគ្នាផ្សាយគឹល អោយគេដឹងអស់បាត់ !
    ចុះទំរាំបើមាននរណាបានធ្វើជានាយទាហ៊ានថ្នាក់អុត្តមសេនី ពាក់ផ្កាយ…
    ចុះទំរាំបើមាននរណាក្លាយជាតំណាងរាស្ត្រ មេធាវី រដ្ឋមន្ត្រី ចៅហ្វាយស្រុក
    ចៅហ្វាយខេត្ត វេជ្ជបណ្ឌិត្យ សាស្ត្រសាចារ្យ ទូតនៅក្រៅប្រទេស ហើយមាន
    ដើមកំណើតជាខ្មែរ មានម៉ែពុកជាខ្មែរ ទោះកើតនៅស្រុកខ្មែរក្តីរឺស្រុកយួនក្តី
    ..ហ្នឹងគឹតយ៉ាងម៉េច ? បើយួនធើខ្មែរបាន រឿងអីខ្មែរធើយួនវិញមិនបាន ?
    អីក៏ដូចអន់ជាងគេម្ល៉េះ ? ( សំណួរដែលមិនចង់បានចំឡើយទេ ! )
    .
    កាលនៅស្រុកខ្មែរ ខ្ញុំធ្លាប់រកស៊ីក្នុងផ្សារមានបញ្ហាខ្លះជាមួយកងទ័ពយួន
    ស្រាប់តែមានមេទាហ៊ានយួនម្នាក់សំបុរខ្មៅស្រអែមមកជួយសួរនាំរក
    យុត្តិធ៌ម ញេវញ៉ាវដាក់វាទៅ វាក៏បន្ទន់អិរិបទឈប់រករឿងខ្ញុំ….។​ ដឹងទេ ?
    មេទាហ៊ាននោះណា គឺជាកូនខ្មែរដែលកើតនៅកម្ពុជាក្រោម ព្រោះក្រោយមក
    ខ្ញុំបានសួរកូនទាហ៊ានយួនម្នាក់ទៀតបានដឹង ។
    សង្ឃឹមថាម្ចាស់ប្លកនិងអ្នកអានដទៃទៀតយល់ពីអ្វីដែលខ្ញុំចង់និយាយហើយ
    និងក៏សង្ឃឹមផងដែរថា …កូនខ្មែរដែលកើតនៅលើទឹកដីកម្ពុជាក្រោមខិតខំរៀន
    …ខំរៀនរហូតបានក្លាយខ្លួនជាមេដឹកនាំប្រទេសយួនវិញជាមិនខាន …។ល។
    មាន់ណាចេះប៉ែក ជាមាន់ឆ្លាតហើយពូកែ ជល់នឹងគេក៏កំរចាញ់ដែរ !
    មិនថាអញ្ចឹង ឡាវប៉េស០៥ ? (យើងជជែកគ្នាលេងតែពីរនាក់បានហើយ !)

    ចូលចិត្ត

    • មានអី លោកអច្ឆរិយៈ រឿងនេះគឺមិនថ្វីទេ ឱ្យតែនាងនេះជាខ្មែរកម្ពុជាក្រោម ធ្វើការដើម្បីប្រយោជន៍ខ្មែរ តែខ្លាចជារឿងប្រឌិត ។ ភាគច្រើនដែលខ្ញុំបានជួប បានដឹង បានឮ ស្រ្តីខ្មែរ ឬ យួនកូនកាត់ ច្រើនអត់មានឪពុក គឺមានតែម្តាយ សួរទៅច្រើនតែឪពុកស្លាប់បាត់ទៅហើយ តែឪពុកខ្មែរ ម៉ែយួន ខ្លះប្រាប់ថាឪពុកយួនតែម្តង រឿងទាំងអស់នេះមិនមែនជារឿងចម្លែកទេ រឿងចម្លែកគឺរឿង និន្នាការនយោបាយ គឺបំរើឱ្យខាងណា ខាងខ្មែរឬខាងយួន នេះវាប៉ះពាល់រឿងផលប្រយោជន៍ ។ រឿងពូជសាសន៍ ខ្ញុំមិនជាប្រកាន់អ្វីទេ ខ្ញុំធ្លាប់ជាអ្នកច្បាំងប្រឆាំងនឹងយួនខ្លាំងណាស់ កាលសម័យសង្គ្រាម តែនៅពេលឈប់វាយគ្នា ខ្ញុំរាប់អានធម្មតា ជួបគ្នារលាក់ដៃសួរសុខទុក្ខជាធម្មតា ។ មានថ្ងៃមួយចាញ់ បោកយួនអស់នាឡិកដៃម៉ាក ហ្ស៊ីទីហ្សែន មួយយ៉ាងស្អាតដែរ តែមុខជ្រុងកញ្ចក់គ្រឹស្តាល់ ក្រាសខ្មឹក ហើយខ្ញុំមិនសូវស្រឡាញ់ ។ នៅពេលនោះខ្ញុំធ្វើដំណើរពីបាត់ដំបងទៅពោធិសាត់ មកដល់ភូមិកំពុងព្រះ នៅពេលយប់ប្រហែលជាម៉ោង ៧-៨ ជួបទាហ៊ានម្នាក់ដើរក្បែរចិញ្ចើញថ្នល់ ហើយវាសួរចង់នាឡិការ ត្រូវរឿងខ្ញុំចង់ដូរនាឡិការដែរ នាឡិការម៉ាក អូរីយ៉ង់មុខមូលយ៉ាងស្អាត ឃើញនាឡិការវាមុខស្អាត ក៏ដូរជាមួយវា ដូររួចក៏បន្តរដំណើរទៅមុខទៀត តែរកកន្លែងកេងនៅវត្តកំពុងព្រះ ។ លុះព្រឹកម៉ោង៤ បន្តរដំណើរទៅមុខទៀត ទៅពោធិសាត់ប្រហែលម៉ោង ៨ ព្រឹក ស្រាប់តែនាឡិការហ្នឹងអត់ដើរ ក៏កើតឆ្ងល់ ហេតុអី ពិនិត្យមើលរលាក់ចុះឡើងនៅតែមិនដើរ ក៏មូលវា ក៏វាដើរវិញ ទើបដឹងថានាឡិកការហ្នឹង មួលឡានសោះ គឺចាញ់បោកយួនហើយ និយាយអត់កើត មិនដឹងវានៅឯណាពិតប្រាកដ មិនដឹងទៅរកវានៅឯណា ស្គាល់មិនច្បាស់បើជួប ។

      ចូលចិត្ត

  2. ពិន្ទុះ ១០០ សំរាប់ចំលើយថានាងជា កូនកាត់(ខ្មែរយួន)
    ពិន្ទុះ ១០០ ដែលខំប្រឹងប្រែងនិយាយភាសាខ្មែរបានច្បាស់ដាច់អេកសិនយួន
    ពិន្ទុះ ១០០ ចំពោះការអោយតំលៃទៅលើសំរស់បេក្ខនារីសាសន៍ដទៃថា​ស្អាតៗដូចគ្នា
    សុទ្ធតែស្អាតៗ តែស្អាតម្យ៉ាងម្នាក់ …ជាភាសាទូតពោរពេញដោយសុជីវធ៌មក្នុងការនិយាយស្តី។
    ពិន្ទុះ ១០០ ០០០ ទៀតពីខ្ញុំ ដែលនាងចង់អោយពិភពលោកដឹងលឺពីស្ថានភាពស្ត្រីនៅ
    វៀចណាមនិងកម្ពុជា តាមរយៈនាងនៅពេលដែលនាងបានទទួលជោគជ័យហើយនិងមាន
    ទឹកមាត់ប្រៃផងដែរ ។ ….សូមនាងមានសំណាងល្អ !
    សង្ឃឹមថា ពួកអស់លោកខ្មែរសុទ្ធៗ បើកចិត្តអោយបានទូលាយចំពោះ ខ្មែរៗកូនកាត់ទាំងឡាយ
    មានខ្មែរកាត់ចិន ខ្មែរកាត់ចាម ខ្មែរកាត់សៀមលាវ ខ្មែរកាត់យួន ខ្មែរកាត់បារាំងម៉ារិចកាំង…។ល។
    ព្រោះបើតាមប្រវត្តិសាស្ត្រ លោកៗដែលអឿថាខ្លួនជាខ្មែរសុទ្ធពូជអង្គរនោះ ក៏មានដូនតាតៗមក
    ពីអិណ្ឌា មកពីស្រីលង្កា(ទមិឡ) ប្រុសៗស្លៀកសារ៉ុងអង្គុយត្បោមក្បាលជង្គង់ដំកង់អាំងភ្នក់ភ្លើង
    នារដូវរងារ ស៊ីបាយនឹងដៃ ស្រីៗលែងខ្លួនទទេលាត់ដោះអោយកូនបៅ…ឌាៗតែក្នូចទេ !
    មិនថាអញ្ចឹង ឡាវប៉េស០៥ ? 😀

    ចូលចិត្ត

    • អរគុណលោកអច្ឆរិយៈ ដែលបានបញ្ចេញទស្សនៈរបស់លោក! បើតាមខ្ញុំយល់ រឿងកូនកាត់ជារឿង
      ធម្មតា វាតែងមានគ្រប់ស្រុកទេស គឺដូចជាគ្មានពីណា គេប្រកាន់ទេក្នុងរឿងហ្នឹង ។ ភាពស្អាតបរិសុទ្ធ រឿងពូជសាស្រ្ត ជាតិសាស្រ្ត វាល្អម្យ៉ាងដែរ តែយើងសំដៅខ្លាំងទៅលើជាតិនិយម ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរ ។ រឿងបញ្ហានាងបវរកញ្ញាពិភពលោកវៀតណាម ក៏ជារឿងធម្មតា ហើយរឿងនាងនិយាយ នាងចង់លើកស្ទួយកិត្តិយសស្ត្រីវៀតណាម និង ស្រ្តីខ្មែរក៏ជាគំនិតដ៏ល្អរបស់នាង ។ ប៉ុន្តែបញ្ហាដែលប៉ះពាល់ធ្ងន់គឺ កិត្តិយស កេរ្តិ៍ឈ្មោះ ក្នុងនាមជាខ្មែរ ដែលគ្មានតំណាងបវរកញ្ញានឹងគេ ថែមទាំងប្រទេសជាតិខ្មែរ ដែលកំពុងរងការគៀបសង្កត់ ឬ គ្របសង្កត់ពីសំណាក់ប្រទេសវៀតណាម ជាពិសេស ដែលមានគណបក្សប្រជាជន ដែលជឿថាជាគណបក្សដែលបង្កើត ដោយសារវៀតណាម ហើយកំពុងតែកាន់កាប់ ឬ គ្រប់គ្រងកម្ពុជាសព្វថ្ងៃ ។ ដូច្នេះបានន័យថា ប្រទេសជាតិខ្មែរដែលគ្មាន តំណាងបវរកញ្ញាពិភពលោកនឹងគេ តែបែរទៅមានបវរកញ្ញាកញ្ញាវៀតណាម មកតំណាងជំនួសទៅវិញ នេះហើយដែលជាបញ្ហា !!

      ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s