11 comments on “តើអ្នកជាតិនិយមនឹងអាណានិគមនិយម ខុសគ្នាយ៉ាងណា ?

  1. និយាយអ្ចឹងខ្ញុំដុចជាភ័យបុកពោះដែរ
    ជួយប្រាប់គ្នីគ្នាអោយត្រង់ៗផងមើល៍
    ថាធ្វើរបៀបម៉េច របៀបណា អ្នកណាអ្នកចេញមុខធ្វើ
    ធ្វើពេលណា ត្រូវការមនុស្សប៉ុន្មាននាក់ ?

    សូមកុំនាំគ្នាបានតែព្រួយបារម្ភ បានតែសូមអំពាវនាវ
    នាំគ្នាបំផុសបានតែបញ្ហា បានតែសង្ឃឹម បានតែជឿជាក់
    មួយប្រាវៗ មួយឆាវៗ ដូចកាសែតចុះបានតែមួយថ្ងៃៗ
    រួចបាត់់ដំណឹងបន្តអោយឈឹង ។
    បើពិតជាចាំបាច់មែននោះ …….នាំគ្នាធ្វើទៅ !!!!!!!!!!!!!!!

    នេះបើតាមខ្ញុំគិត !!!

    ចូលចិត្ត

    • អរគុណលោកអច្ឆរិយៈ លោកមានប្រសាសន៍ត្រឹមត្រូវណាស់ ឥឡូវសូមជួយប្រមូលកម្លាំងផងមើល ជួយឈរធ្វើជាបង្គោលផងមើល តួនាទីមានប្រាំជាចម្បង គឺនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ តាមចំណង់ចំណូល ឬ ជំនាញការរៀងៗខ្លួន ។ តាមពិតទៅយើងនៅរងចាំមើល លទ្ធផលនៃការ បោះឆ្នោតនាថ្ងៃ ២៨ កក្កដា ២០១៣ ខាងមុខនេះ ។ ពីព្រោះថាបក្សនិមួយៗ កំពុងតែអួតខ្លួនថា មានគោល នយោបាយល្អរៀងៗខ្លួន ។ តម្រូវការសមាជិកស្ថាបនិកចំនួន ៥០០ – ៥០០០ នាក់ស្មាន ពីព្រោះពុំទាន់ចង់ និយាយនៅពេលនេះនៅឡើយទេ ។

      ចូលចិត្ត

      • ចង់បបួលខ្ញុំ ទាល់តែអង្កុយមើលរឿងសាមកុក
        ហើយវិភាគជាមួយគ្នាបានបួនដប់ចប់សិន !

        ប្រមូលកំលាំងអី ម្នាក់ៗគេឆ្អែតឆ្អន់អស់ហើយ
        រហូតដល់គេថាតៗគ្នាហើយថា
        កជើងដអាណា ដូចកជើងដអាណា !

        ក្នុងរឿងចិនកាប់ដាវសាមកុក មានម៉ាឃ្លាល្អថា
        អ្នកឆ្លាត​តែងតែស្គាល់កាលៈទេសៈ ។

        ណាប៉ូលេអុងថា
        សូមកុំរំខានខ្មាំងសត្រូវរបស់យើងអី
        បើឃើញពួកគេកំពុងដើរផ្លូវខុស !

        ចូលចិត្ត

        • អរគុណលោក អច្ឆរិយៈ រឿងសាមកុកអត់ដែលមើលផង តែធ្លាប់បានដឹងថា រឿងកុនចិនច្រើនតែ ទាក់ទងរឿងនយោបាយ ដែលគួរឱ្យចាប់អារម្មណ៍ នេះបើធ្លាប់បានមើលរឿងខ្លះៗកាលពីយូរហើយ ។ អញ្ចឹងឥឡូវនេះ ចង់ឱ្យលោកអច្ឆរិយៈ លើកយកចំណុចសំខាន់ៗ មកវិភាគដេញដោលគ្នាសាកបន្តិចមើល ខ្លាចបានជួយក្នុងការដោះស្រាយវបត្តិខ្មែរយើង ។

          ប្រមូលកម្លាំងអី កឺប្រមូលកម្លាំងដើម្បីដោះស្រាយវិបត្តិខ្មែរហ្នឹងណា ហើយរឿងការឆ្អែតឆ្អន់នោះ ប្រហែលជាមានមែន ពីព្រោះថាអ្នកធ្វើទាំងអស់នោះ ធ្វើនយោបាយមិនមានប្រព័ន្ធនយោបាយ ឬ រចនាសម្ព័ន្ធនយោបាយ ដោយខ្លួនឯង តែយករបស់គេ ដែលពោពេញទៅដោយ ល្បិចកិច្ចកល អាក្រក់ៗ ដូចឃើញស្រាប់ហើយ ។ តែការធ្វើនយោបាយ របស់ពួកខ្ញុំនេះ ច្បាស់ជាមិនជាន់ដានចាស់ឡើយ ។

          រឿងកាលៈទេស ឬ ពេលវេលា គឺពិតជាដល់ពេលរបស់យើងហើយ មិនអាចរងចាំតទៅមុខទៀតបានទេ អញ្ចឹងបានជាសុខចិត្តពន្យាពេលអស់រយៈជាង ១០ ឆ្នាំហើយ វាល្មមអាចដឹងជម្ងឺសង្គមហើយ ។

          រឿងការមិនរំខាន ពិតជាល្អ ពិតជាមិនល្អ តាមកាលៈទេសៈដែរ បើព្រៀបកាលសម័យ ខ្មែរក្រហម គឺមកពីមិនរំខានហើយ បានជាគ្រោះថ្នាក់ដល់ថ្នាក់ខ្មែរស្លាប់អស់រាប់លាននាក់ ស្ទើរតែរលាយខ្មែរ អស់ពីលើផែនដី ! មិនថាអញ្ចឹង ?

          ចូលចិត្ត

          • ទីនេះ វើដប្រែស្ស ណាឡាវប៉េសារ៉ូប្រាំ
            រឿងផែនទឹកផែនស្ករ យកមកនិយាយគ្នាលេង
            ពាសវាលពាសកាលនៅទីនេះ ដូចមិនកើតទេដឹង ?
            ខ្ញុំកំសាកណាស់ បើរឿងអ្ចឹងៗ …
            គ្មានទាំងសមត្ថភាព គ្មានតាំងឆន្ទៈផងដែរ
            ណាខ្ញុំមើលមិនឃើញថាស្រុកយើងមានបញ្ហា
            អីដល់ថ្នាក់ហ្នឹងផង គឺមើលអត់ឃើញសោះហើយ
            ម្ង៉ៃៗលឺតែគេដាស់អោយក្រោក កោកកាកៗ
            ថាខ្មែរអើយក្រោកឡើង មិនដឹងថាក្រោកហើយ
            ទៅអ៊ីណាអ៊ីណីទេ ។ សំបូរតែអាអ្នកមានប្រឡៅ
            ឆ្មា តែអ្នកយកទៅដាក់កឆ្មា អត់មាន ហេហេ។។។

            ចូលចិត្ត

            • ខ្ញុំគិតឃើញថា មិនជាបញ្ហាអ្វីទេ ឱ្យតែការនិយាយនោះ វាទាក់ទងនឹងរឿងជួយសង្គម តែជៀសវាងការនិយាយដែលនាំឱ្យ មានការបំផ្លាញសង្គមទៅវិញទេ គឺគ្មានអ្វីត្រូវខ្លាច ត្រូវញញើតទេ ក្នុងការបញ្ចេញមតិយោបល់ ដើម្បីរកផ្លូវដំណោះស្រាយជួយសង្គម ឱ្យបានរីកចម្រើន មិនខុសទេ ។ ការពិតរឿងសមត្ថផាពជាក់ស្តែង មិនទាន់អាចដឹងបានទេ លុះត្រាតែសាកមើលទើបដឹង អ្នកខ្លះថា ធ្វើការមិនកើតទេ តែដល់ទៅធ្វើបានល្អណាស់ តែយ៉ាងណាក៏ដោយ បើការធ្វើហ្នឹងមានជារចនាសម្ព័ន្ធ ត្រឹមត្រូវច្បាស់លាស់ គឺមិនសូវមានបញ្ហាទេ បើមានក៏វាតិចតួច យើងអាចសម្រួលកែប្រែបាន ។

              ប៉ុន្តែសូមលោកអច្ឆរិយៈ ពិនិត្យមើលគោលនយោបាយ តាមបែបខ្ញុំបានចងក្រង អាហ្នឹងដើរបានគ្រប់បែប យ៉ាងស្រេចតែយើងរៀបចំប្រើវាទេ ចង់ទៅខាងណាក៏បានដែរ ហើយវាអាចរក្សាលំនឹងឬជំហរ រឹងប៉ឹងដដែល មិនងាករេទៅតាមបុគ្គលដែលប្រព្រឹត្តនោះទេ តែវាអាចជួយកែរសម្រួលឱ្យបុគ្គលនោះ ដើរតាមគន្លងនង្ក័លផងដែរ គឺភាសាអង្គ្លេសគេថា “Flexible” តែមិនដួលរលំទៅតាមខ្យល់ដែលបក់ទេ ។

              ចូលចិត្ត

              • ខ្ញុំគ្រាន់តែគិតថា មិនដូចការលួងកូនក្មេងទេ
                អាមួយណាស្រែក ហុចស្ករគ្រាប់អោយវ១គ្រាប់
                វាស្ងាត់មាត់បាននោះ ។ តែនេះរឿងស្រុកទេស
                ទាំងមូល បើដឹងថាខ្លួនអែងគ្មានសមត្ថភាពហើយ
                កុំចូលទៅរំខានគេនោះ ចាត់ទុកថាបានជួយជាតិ
                មួយភាគហើយដែរ …មិនថាអ្ចឹង​?

                ……….គឺថា……………សូមអស់យោបល់ ! 😀

                ចូលចិត្ត

                • មកដល់ពេលនេះហើយ នៅតែឆ្ងល់ថា តើនរណាទៅ ដែលមានសមត្ថភាពគ្រប់គ្រានដើម្បីធ្វើនយោបាយនោះ គឺដូចជាគ្មានទេ តែបើធ្វើដោយមានការឯកភាពនោះ ទើបមាន សូមឧទាហរណ៍ៈ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ទាំងប្រាំនេះ ត្រូវមាន មនុស្សយ៉ាងតិច ៥ នាក់ ត្រូវធ្វើដើម្បីឱ្យមានតុល្យ ភាព ។

                  បើតាមការស្រាវជ្រាវរបស់លោក អច្ឆរិយៈ តើលោក ឃើញមានអ្នកនយោបាយប៉ុន្មាននាក់ក្នុងលោកនេះ ដែលបានធ្វើ ឬ សរសេរ ប្រព័ន្ធនយោបាយដោយ ខ្លួនឯង យកមកធ្វើនយោបាយ ?

                  ប្រព័ន្ធនយោបាយមានបី ដែលយើងឃើញគេយក មកប្រើប្រាសគឺ៖ រាជានិយម សេរីនិយម និង កុម្មុយនិសនិយម ។

                  ចូលចិត្ត

  2. សូមបញ្ជាក់ប្រាប់លោក អច្ឆរិយៈ និង អស់លោកអ្នកទាំងអស់គ្នា ដែលកំពុងតែខ្វល់ខ្វាយរឿងជាតិខ្មែរ សព្វថ្ងៃនេះថា ការប្រកាសរកអ្នកគាំទ្ររបស់ខ្ញុំ គឺមិនមែនបានន័យថា រកសមាជិកស្ថាបនិក ដើម្បីបង្កើត ជាគណបក្សនយោបាយនោះទេ តែធ្វើដើម្បីដោះស្រាយរឿងជាតិ រឿងប្រជាជន រឿងសាសនា ក៏ដូចជា រឿងស្ថាប័នព្រះមហាក្សត្រដែរ ហើយក៏មិនមែនតែរឿងខ្មែរដែរ តែវាជារឿងទួទៅ ក្នុងតំបន់ ក៏ដូចជា អន្តរជាតិផងដែរ !!

    ចូលចិត្ត

  3. តើលោកបានលេងFacebook ទេ? ខ្ញុំសង្កេតឃើញថា មានការចូលរួមកាន់តែច្រើន អំពីប្រជាពលរដ្ឋខ្មែរ ដែលបានចាប់ផ្តើមព្រួយបារម្ភ ប្រទេសជាតិរបស់ពួកគេ ។

    ចូលចិត្ត

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s