អ្នក​វិភាគ​នយោបាយ​ថា​លោក សម រង្ស៊ី គួរ​វិល​ចូល​ស្រុក​វិញ​ទោះ​បី​ជា​គ្មាន​ការ​ដោះដូរ តើបានផលប្រយោជន៍អ្វីខ្លះ…!?

ចូរពិចារណាដូច្នេះ មនុស្សជាប់គុក តើមានសិទ្ធធ្វើអ្វីខ្លះ? ចូរពិនិត្យមើល សមាជិករបស់គណបក្ស សង្រ្គោះជាតិ ទាំងអស់ ដែលកំពុងនៅក្នុងគុក តើពួកគាត់អាចធ្វើអ្វីបានខ្លះ? លោកសម រង្ស៊ីនៅខាងក្រៅ តើមានសេរីភាព អាចធ្វើអ្វីបានខ្លះ? លោកសម រង្ស៊ីអាចជាតំណាងដ៏សំខាន់ សម្រាប់នយោបាយ ក្រៅប្រទេស របស់គណៈ បក្សប្រឆាំង ឬ គណបក្សសង្រ្គោះជាតិ។ បើមកនៅជាមួយលោកកឹម សុខា ឬ មកនៅជាមួយគណបក្ស សង្រ្គោះជាតិ នៅក្នុងប្រទេសកម្ពុជា តើលោកសម រង្ស៊ីអាចធ្វើអ្វីបានខ្លះ? ត្រូវដឹងថា លោកសម រង្ស៊ីជាអ្នក មានទោស ដោយរដ្ឋាភិបាលចោទប្រកាន់ ត្រូវចាប់ខ្លួន ដូចលោកកឹម សុខាដែរ គ្រាន់តែសំណុំរឿងខុសគ្នា ប៉ុណ្ណោះ។ គឺលោកសម រង្ស៊ីមកស្រុកខ្មែរ ពេលនេះគ្មានចំរើន អ្វីទាំងអស់ តែមានតែរង្រ្គោះជាប់គុក ឬ នៅក្នុង ទីស្នាក់ការ ដូចលោកកឹម សុខាដែរ គឺគ្មានអ្វីសំខាន់ ឬ ចាំបាច់មកនៅពេលនេះទេ…!?

ប្រធានបក្សប្រឆាំងថ្លែងអះអាងជាថ្មីថា នឹងវិលចូលស្រុកដើរចូលគុក ប្រសិនបើមានការដោះលែងមន្ត្រីបក្សប្រឆាំង និងអ្នកសិទ្ធិមនុស្សប្រមាណ ៣០នាក់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលថាការលើកឡើងរបស់លោក សម រង្ស៊ី គ្រាន់តែជានយោបាយប្រជាភិថុតិដើម្បីបោកបញ្ឆោតពលរដ្ឋប៉ុណ្ណោះ។

Source: http://www.rfa.org/khmer/news/politics/Sam-Rainsy-plan-to-return-home-10202016101007.html