ព្រះសង្ឃបរិស្ថានក្រុម​បណ្តាញ​ព្រៃឈើ​នឹង​ចាប់​ផ្ដើម​យុទ្ធនាការ​​ល្បាត​ព្រៃព្រះរកា​ខេត្ត​ព្រះវិហារ…!?

ព្រះសង្ឃក្នុងពុទ្ធសាសនា មិនសូវមានគេអោយតម្លៃទេ បើសិនជាគ្មានការ ចុះធ្វើពលកម្មជាក់ស្តែង បានន័យថា បើត្រឹមតែទេសនា សូត្រធម៌ ឬ បង្ហាត់បង្រៀន ដែលមានតែទ្រឹស្តីនោះ។ គេចង់អោយ ព្រះសង្ឃចុះ ធ្វើពលកម្ម ដូចគ្រហស្ថដែរ កាលនៅសម័យតស៊ូ ឬសម័យសង្រ្គាម ឆ្នាំ១៩៧០-៧៥ គេអោយព្រះសង្ឃ លើកទំនប់ជីក ប្រឡាយ ដូចប្រជាជនធម្មតាដែរ ហើយកាលពីសម័យ ខ្មែរក្រហមប៉ុល ពតកាន់អំណាច ព្រះសង្ឃទាំងអស់ ត្រូវបានគេផ្សឹក ឬ គេគៀបសង្កត់អោយសិក ឬ លាចាកសិក្ខាបទ ពីភេទព្រះសង្ឃទៅជាគ្រហស្ថ ឬ ជាអ្នកស្រុក ជាធម្មតា ដើម្បីប្រកបរបរធ្វើការងារទួទៅ។

គេថាព្រះសង្ឃជាឈ្លើង ជញ្ជក់ឈាមគេ ជាអ្នកជិះជាន់គេ តើករណីនេះជាការពិតដែរឬទេ? តើព្រះសង្ឃ ទាំងអស់ហ្នឹង កើតចេញពីណា មកពីណា ជានរណា ហើយបួសដើម្បីអ្វី? ហើយព្រះសង្ឃ នៅសម័យនេះ ក៏មិនសូវ ខុសគ្នាប៉ុន្មានដែរ គឺមិនអាចធ្វើអ្វីបានទេ បានត្រឹមសូត្រធម៌ ក្នុងពិធីបុណ្យទំនៀមទំលាប់ ហើយគ្មានតួនាទីអ្វី ច្បាស់លាស់ នៅក្នុងជួររដ្ឋាភិបាលទេ បើនិយាយអំពីនយោបាយវិញ គេមិនសូវរាប់ អានទេ ឬ មិនរាប់អានតែម្តង។ ឥឡូវនេះ មានពាក្យគេវាយប្រហារថា ជាអាចោរថង់យាមទៅទៀត គេជេរស្តី គេមើលងាយមើលថោក ដូចសត្វតិរច្ឆាន។

មិនត្រឹមតែព្រះសង្ឃ ក្នុងពុទ្ធសាសនាទេ ដែលគេមើលងាយ សូម្បីតែព្រះមហាក្សត្រ ជាពិសេស ព្រះបាទ សម្តេចនរោត្តម សីហនុ និង សម្តេចព្រះមាតា អ្នកម្នាងម្និច ក៏គេជេរមើលងាយមើលថោក ដូចឆ្កែដូចឆ្មា ហើយ រដ្ឋាភិបាលខ្មែរ ហ៊ុន សែន មិនដែលឮមាត់ប្រិត្តិកម្ម ឬ ធ្វើអន្តរាគមអ្វីបន្តិចសោះ។ តើរឿងនេះ វាជារឿងមានចេត នាឃុបឃិតគ្នា ដើម្បីបំផ្លិចបំផ្លាញ ស្ថាប័ន្តព្រះពុទ្ធសាសនា និង ស្ថាប័ន្តព្រះមហាក្សត្រ ឬយ៉ាងណា? បើរដ្ឋា ភិបាលមិនធ្វើអន្តរាគមន៍ទេ យើងជាអ្នកកាន់លទ្ធិ ព្រះពុទ្ធសានា និង ជាអ្នករាជានិយម និង ត្រូវនាំគ្នាទាមទារ តវ៉ារកយុត្តិធម៌ ឬ ប្តឹងអ្នកដែលជេរស្តី ដែលមើលងាយមើលថោក ដែលវាយដំ ច្រមធាក់ និង អ្នកដែលប្រើពាក្យ អសុរស ចំពោះស្ថាប័ន្តជា ទីគោរពទាំងពីរនោះ ទៅតុលាការ ឬ យ៉ាងណា…!?

បណ្ដាញព្រះសង្ឃនៃអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាព និងសហគមន៍ក្នុងមូលដ្ឋាន នឹងចាប់ផ្ដើមយុទ្ធនាការល្បាតព្រៃព្រះរកា ដែលមានទីតាំងក្នុងឃុំប្រមេរ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី២៩ តុលា។ យុទ្ធនាការនេះដឹកនាំដោយព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ។

Source: http://www.rfa.org/khmer/news/environment/campaign-forest-conservation-10282016083350.html