ឯកអគ្គរដ្ឋទូត​អាមេរិក​មិន​យល់ស្រប​នឹង​លោក ហ៊ុន សែន ប្រៀបធៀប​ការ​បង្ក្រាប​បាតុកម្ម…!?

គឺមិនអាចប្រៀបធៀបនឹងប៉ូលិសអាមេរិកបានទេ គឺគេមិនទទួល សំណូកសូកប៉ាន់ទេ ហើយគេរៀនច្បាប់ និងហ្វឹកហ្វឺបានល្អណាស់ គឺមិនមែនវាយធ្វើបាប បាតុការអហឹង្សាទេ បើគេប្រើគឺធ្វើតាមច្បាប់ ហើយមនាក់ៗ សុទ្ធចេះច្បាប់ចេះវិន័យច្បាស់លាស់ណាស់… គេមិនយកដំបងវាយ សំពងក្បាលប្រជាជន ដូចសត្វធាតុ អញ្ចឹងទេ គឹមើលទៅខុសគ្នាឆ្ងាយណាស់ ស្ទើរដូចមេឃនឹងដី…។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ដ៍ (William Heidt) សម្ដែងការមិនយល់ស្របជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រៀបធៀបពីការបង្ក្រាបបាតុកម្មនៅសហរដ្ឋអាមេរិក ទៅនឹងការបង្ក្រាបនៅកម្ពុជា។

Source: http://www.rfa.org/khmer/news/politics/US-ambassador-disagrees-with-Hun-Sen-over-post-election-protests-in-the-US-and-Cambodia-12052016074037.html