មានការចាប់ខ្លួនមេៗបញ្ជាការកងទ័ព យ៉ាងតិចក៏ ៩០ ភាគរយដែរ មួយចំនួនធំឱ្យទៅធ្វើកងចល័ត គឺធ្វើស្រែចំការនិង ដាក់គុកឥតជញ្ជាំង ប្រហែលជាពួកគាត់នោះហើយ ដែលធ្វើការមានគេយាម។ ចំណែកកងទ័ពនៅតាមព្រំដែនខ្មែរ-ថៃ គេដកតែមេៗ មេក្រុម មេកងតូច-ធំ និង មេកងវរៈសេនាតូច-ធំ នៅសល់តែ២-៣នាក់។ កំណត់ចំណាំៈ មុននឹងដកបន្តិច មានមេស្នងការ និង អនុបញ្ជាការកងវរៈសេនាតូច និង ស្នងការកងអនុសេនាធំ នាំគ្នាមកកន្លែងយើង។ មេស្នងការកងវរៈ គាត់បានឱ្យយើងជូនពួកគាត់ ទៅមើលជួរខ្សែរត្រៀម ខាងមុខជាប់អូរព្រំដែន តែមិនដើរតាមផ្លូវ ធ្លាប់ដើរទេ តែឱ្យដើរផ្លូវកាត់…។
ត្រង់ចំណុចនេះ បាននិយាយដាក់វីឌីអូនិងសរសេរដាក់ក្នុងហ្វេសបុក ផងដែរ ដោយសារពួកគាត់ភ័យ ខ្លាចក្នុងការចាប់ខ្លួននាពេលនោះ ហើយក្នុងអង្គភាពផ្សេងៗក៏ ភ័យខ្លួនបានរត់ភៀសខ្លួនចូលដីថៃ។ តែទំនងជាមិនដឹងទៅនៅដីថៃម្តេចកើត ក៏ត្រឡប់ចូលដីខ្មែរវិញ ហើយចូលមកខាងក្នុងវិញ ក៏មានការ គេព័ទ្ធស្ទាក់ចាប់ ក៏កើតមានការប្រយុទ្ធគ្នាយ៉ាងស្វិតស្វាញ ដោយ មេនោះគាត់ជាស្នងការឬបញ្ជាការ កងវរៈសេនាធំកងយោធពលភូមិភាគពាយ័ព្យផង គឺគាត់មានជំនាញ ខាងការប្រយុទ្ធគឺខ្លួនគាត់មួយ ទល់នឹងទាហានរាប់សិបឬរយនាក់ គឺបាញ់មិនឈ្នះគាត់ទេ បានត្រឹម របួសភ្លៅ ហើយទាហានមាន របួសនិងស្លាប់ជាច្រើន មិនអាចចាប់គាត់បានឡើយ…។
តែទីបំផុតគាត់ បានចូលទៅចាប់នារីពេទ្យជាចំណាប់ខ្មាំង ដោយអោយពេទ្យមើលរបួសអោយផង និង បានបាយហូបផង ហើយក្រោយមកក៏សម្រេចចិត្តប្រគល់ខ្លួនចុះចាញ់អោយគេចាប់ ហើយបន្ទាប់មក ក៏ត្រូវបានបញ្ជូនទៅអង្គារលើបាត់ទៅ…។ បើតាមដឹងមេបញ្ជាការនេោះ គឺពូកែណាស់កាលសម័យសង្រ្គាម គឺមានព្រះសង្ឃជាលោកគ្រូគាត់ គឺលោកតាវត្តតាគត់-តាគ្រៃ លោកតាពរះនាម តាមឹក តែបានហៅ លោកថា លោកធម្មឹក គឺព្រះអង្គល្បីពូកែណាស់ គឺអាចប្រើមន្តអាគមអូសដើមគគីរបាន ហើយកាលពីឆ្នាំ ១៩៧១-៧២ បានទៅវត្តនោះជាមួយលោកតាសហការីអនុគណ គឺឃើញមានទាហានពីរនាក់ នាំគ្នាទៅសុំ ទឹកមាត់លោកផឹក ។ គឺបន្តាប់ពីលោកធ្វើយ័ន្តកាថាអោយហើយ គឺលោកស្តោះទឹកមាត់ដែលឆាន់ម្លូឱ្យ ទាហានទាំងពីរនាក់នោះ ។ ស្មារទោសចោះ ដូចជាឆ្អើមណាស់ ពីព្រោះលោកក្អកខេះៗផងនៅពេលឱ្យទឹក មាត់នោះ តែនេះមកពីអំណាចចង់បានរបស់ការពារខ្លួន ដោយសារតែទាហាននៅជនបទ គឺបន្តាយ ឃ្លាំង មានពួកខ្មែរក្រហមមកវាយឆ្មក់ជាញឹកញាប់ផង ។
និយាយបែរទៅក្រោយវិញ គឺមេបញ្ជាការខ្មែរក្រហមដែលពូកែ ហើយចាកូនសិស្សរបស់ព្រះអង្គនោះផង គឺនៅឆ្នាំ ១៩៧៥ បន្ទាប់ពីរំដោះហើយ កូនសិស្សដែលជាមេបញ្ជាការនោះ បាននិមន្តព្រះអង្គឱ្យសិក ឬ លាចាកសិក្ខាបទ ហើយស្នើរឱ្យលោកតារៀបការទៀតផង ។ បើតាមស្តាប់មើលទៅ ដូចជាមើលងាយ ឬធ្វើបាបលោកតាទេ… ។ ចំណុុចនេះ មានគេទិទៀនគាត់នៅថា មិនសមនិមន្តលោកឱ្យសិកអញ្ចឹងទេ ។ ហើយគាត់មានឈ្មោះថា ណំ ឬ សមមិត្រណំ ហើយគេស្គាល់គាត់ច្រើននៅខាងភូមិភាគពាយព្យ ។ ហើយ នៅអាមេរិកមានពូម្នាក់ស្កាល់គាត់នេះច្បាស់ណាស់ ហើយបាននាំពួកទាហានគាត់ ព័ទ្ធចាប់និងសម្លាប់ គាត់នោះផង តែមិនបានសម្រេចទេ ដោយភូមិសាស្រ្តក្នុងវាលស្រែដែលមានស្រូវសន្ទូងខៀវខ្ចី និងទឹក ផងពិបាកមើលគ្នាណាស់ អញ្ចឹងហើយបានចូលជិតមិនបាន គឺចូលត្រូវៗ ពីព្រោះគាត់នោះពូកែបាញ់ស៊ីប ណាស់ ហើយកាំភ្លើងដែលមាននោះ គឺកាំភ្លើងអឹមសី គឺកាំភ្លើងអាមេរិកាំង ហើយឮថាគាត់វាយបានពី ទាហានថៃផង…។ តែយ៉ាងណាក៏ដោយ មេៗទាហានឬយោធាខាងពាយព្យ ត្រូវបានចាប់ខ្លួនទាំងអស់ អ្នកទោសជាមេធំៗបានបញ្ជូនមកគុកទួលស្លែងភ្នំពេញ មួយចំនួនអោយចូលធ្វើកងចល័តគឺធ្វើស្រែ ជាធម្មតា តែមេៗមួយចំនួនធំ យកទៅដាក់គុគឥតជញ្ជាំង នៅស្រុកមោងឫស្សី ឬកកោះ បាត់ដំបង។
ហើយមេមួយចំនួន ពេលយួនចូលដល់បានរួចខ្លួនទាំងអស់ តែពួកគាត់មិនបានចូលយួនទេ តែពួក គាត់បានទៅនៅជំរុំតស៊ូប្រឆាំងយួនឈ្លានពានទៅវិញ ហើយពួកគាត់ដូចជាមិនឮស្អប់ពួកខ្មែរក្រហម ឬពួកនីរតីឬពួកតាម៉ុកដែលដកនិងធ្វើបាបពួកគាត់នោះទេ ។ គឺពួកកាត់បាននាំគ្នាដើរធ្វើចលនា ចាបណ្តាញដើរអូសទ័ព គឺទ័ពខ្មែរក្រហមក៏អូស ទ័ពហេង សំរិនក៏អូស ។ តែក្រោយមក មេពីរនាក់ត្រូវ បានកងទ័ពខ្មែរក្រហមនៅជំរុំចំការគរ ក្បែរជំរុំថ្មីព្រំដែនខ្មែរ-ថៃ ល្បួងហៅទៅជុបលៀង ហើយយកពួក គាត់ទៅសម្លាប់ចោល (ម្នាក់) តែម្នាក់មានគេលួចបាញ់សម្លាប់គាត់ចោល ហើយមេម្នាក់ទៀតជាប់គុក យួននៅស្វាយស៊ីសាផុន ទំនងជានៅជាប់គុករហូតដល់ពួក អង្គការសហប្រជាជាតិចូលមករៀបចំស្រុក ខ្មែរទើបគេដោះលែងគាត់ ហើយកាលពីជាង ១០ ឆ្នាំមុនបានជួបគាត់ ហើយបានថតជាមួយកាត់ តែសព្វថ្ងៃនេះ មិនដឹងជាយ៉ាងណាទេ តែមើលទៅសុខភាពគាត់នៅរឹងមាំទេ ហើយក៏មិនចាស់ណាស់ ណាដែរ ទំនងជាទើបតែហុកជាង ឬ យ៉ាងច្រើនដំណាលឬស្របាលលោកហ៊ុន សែនដែរទេ…៕
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បន្តធ្វើសវនាការស្ដាប់សាក្សី សែម ហឿន ហៅ សែម គីម ពេញមួយថ្ងៃនៅថ្ងៃទី២២ មិថុនា។ សាក្សីរូបនេះ ត្រូវបានគេបញ្ជូនទៅលត់ដំនៅការដ្ឋាន ធ្វើវាលយន្តហោះខេត្ត កំពង់ឆ្នាំង ដោយសារតែជាប់ពាក់ព័ន្ធផែនការក្បត់នឹងអង្គការរបបកម្ពុជា ប្រជាធិបតេយ្យ។
You must be logged in to post a comment.