សូមឱ្យមានវប្បធម៌សន្ទនាឡើងវិញ…!!

រឿងចិនប្រគួតគ្នាជាមួយអាមេរិកមានយូរហើយ ហើយក៏ចប់ហើយតាំងពី
អាមេរិកដកកងទ័ពចេញពីប្រទេសវៀតណាមខាងត្បូង និង ពីកម្ពុជានៅ
ឆ្នាំ ១៩៧៣ ម្លេះ ។ ហើយសព្វថ្ងៃនេះ អាមេរិកនិងចិនធ្វើការជាមួយគ្នាជា
ធម្មតាក្នុងនាមជាប្រទេសមហាអំណាច ហើយអាមេរិកគេមិនមានដាក់
សំពៀតអ្វីក្រៅពីសុំអោយកម្ពុជាគោរពលទ្ធិប្រជាធិបតិសេរីពហុបក្ស និង
សិទ្ធមនុស្សនោះទេ ។
តែរឿងធ្វើអោយមានភាពតឹងតែងសព្វថ្ងៃនេះ គឺបណ្តាលមកពីសម្តេច
ហ៊ុន សែន ជាអ្នកនាំអោយមានភាពតានតឹង គឺយកអាមេរិកនិងសហគម
អឺរ៉ុបជាសត្រូវ ដោយចោទគេឯងសុទ្ធតែក្បត់ជាតិ រំលាយបក្សសង្រ្គោះជាតិ
និង បង្កកសមាជិកគណបក្សសង្រ្គោះជាតិជាង ១០០ នាក់មិនអោយធ្វើ
នយោបាយ ៥ ឆ្នាំជាដើម គឺមិនសមរម្យទាល់តែសោះ គឺសូមប្តូរអាកប្បកិរិយា
ដើម្បីបន្ធូនូវភាពតានតឹងនេះ គឺសូមដាក់ស្ថានភាពនយោបាយនៅកម្ពុជា
អោយមានភាពដូចដើមវិញ និង អោយគណបក្សសង្រ្គោះជាតិ មានដំណើរការ
ដូចដើមវិញ ឬ បន្តរនូវវប្បធម៌សន្ទនា ឬ រៀបចំអោយមានជំនួបគ្នារវាង
គណបក្សទាំងពិរ ក្នុងពេលឆាប់ៗនេះ…!!

វប្បធម៌សន្ទនាគួរចាប់ផ្តើមជាថ្មីក្នុងពេលឆាប់ៗនេះ! នៅពេលជំនួបក្នុងការចរចារ
គ្នាជាមួយគណបក្សធំទាំងពីរ គឺរវាងគណបក្សសង្រ្គោះជាតិ និង គណបក្សប្រជាជន
កម្ពុជា សូមអោយមានវត្តមានព្រះសង្ឃដែលបានរៀបជាស្រេចនៅក្នុងជំនួបនោះ
ដែរ ដើម្បីជួយសម្របសម្រួលអោយដំណើរការជំនួបនោះ មានភាពរលូននិងតម្លា
ភាព ។ នេះជាសេចក្តីស្នើរអោយមានជំនួប គ្នាមុននឹងទៅជួបក្រុមអង្គការ
សហប្រជាជាតិដើម្បីដោះស្រាយបញ្ហាកម្ពុជានាពេលខាងមុខ…!!