FREEDOM! Let’s call this pig Wilber, after the pig in “Charlotte’s Web” that was also desperate to avoid the slaughterhouse. Well, Wilber seemed to have taken advantage of an over-crowded livestock truck, reportedly heading to market, to plan his escape. We are not sure of the outcome of this incident, but we hope this little piggy learned to tuck and roll or he may have ended up a tenderized ham on the freeway.
ដើម្បីសិទ្ធិសេរីភាព! ចូរយកសត្វជ្រូកនេះជាឧទាហរណ៍ៈ សត្វជ្រូកនេះសំរេចចិត្តលោតចេញពី ទ្រុងដែកឬសំណាញ់ដែក ដែលគេកំពុងដឹកពួកខ្ឡួនយកទៅសម្លាប់ ដើម្បីយកសាច់ទៅលក់នៅ ទីផ្សារ។ សត្វជ្រូកនេះទំនងជាដឹងខ្លួន ថាខ្លួនត្រូវគេដឹកយកទៅសម្លាប់ ដូច្នេះត្រូវតែសំរេចចិត្ត លោតគេចចេញពីទ្រុងដែកនេះ ។ តែយើងមិនបានដឹងថា មានសុវត្ថិភាពរបស់ជ្រូកនេះយ៉ាងណា
ដែរទេ តែយើងដឹងថា សត្វជ្រូកនេះរងទុក្ខវេទនាទ្រាំលែងបានហើយ ទើបវាសម្រេចចិត្តលោត គេចចេញយ៉ាងដូច្នេះ គឺយើងគួរយករឿងនេះមកពិចារណា ឱ្យបានស៊ីជម្រៅ ។
ការតស៊ូទាមទារសិទ្ធិសេរីភាពគ្រប់បែបយ៉ាង វាត្រូវមានក្បួនរបស់វា គឺត្រូវមានគោលនយោបាយ ច្បាស់លាស់ តែមិនមែនចេះតែធ្វើៗទៅតាមការនឹកឃើញ ឬទៅតាមគេតាមឯងតាមគ្នាធ្វើ ដោយ គ្មានគោលនយោបាយច្បាស់លាស់នោះទេ ឬវាអាចគ្រោះថ្នាក់រិតតែខ្លាំង បង្កើតបញ្ហារិតតែច្រើន ដាក់ក្នុងបន្ទុករបស់យើង គ្រួសារយើង និង ប្រទេសជាតិយើងរិតតែខ្លាំង ។ ដើម្បីស្ថិរភាព សុវត្ថិភាព និងសន្តិ សុខ យើងត្រូវសិក្សាពិចារណាស្វែងយល់នូវចំណុចសំខាន់ៗ ឬពិសេស ៥ យ៉ាងគឺ៖
នយោបាយ១ សេដ្ឋកិច្ច១ វប្បធម៌១ សង្គមកិច្ច១ និង សន្តិសុខ១ ។ ចំណុច ៥ យ៉ាងនេះសំខាន់ណាស់ យើងមិនអាចអត់មួយណាបានទេ ។ គឺត្រូវដើរឬមាននៅជាមួយគ្នាជាប់ជានិច្ច សូមឧទាហរណ៍ ចំពោះអ្នកដឹកនាំគ្រប់បែបយ៉ាង បានន័យថាដឹកនាំខ្លួនឯង ដឹកនាំក្រុមគ្រួសារបក្សពួក ឬដឹកនាំមនុស្ស ទួទៅ ក្នុងសហគមន៍ ភូមិឃុំស្រុកខែត្រ ឬ ប្រទេសជាតិទាំងមូល វាត្រូវការនូវគោលនយោបាយ ៥ ចំណុចនេះមិនអាចខានឬអត់មួយណាបានទេ ។
You must be logged in to post a comment.