តើរដ្ឋាភិបាលខ្មែរសព្វថ្ងៃនេះ ជារដ្ឋាភិបាលតាជូជកមែនឬ ?
១. គិតតែពីស្មូមទានគេ និង ខ្ចីលុយគេ ជំពាក់លុយគេ រាប់ពាន់លានដុល្លា
២. យកមកអភិវឌ្ឍគ្មានតម្លាភាព
៣. ឃុបឃិតប្រព្រឹត្តអំពើពុករលួយ កេងប្រវ័ញ្ញលើលុយកាក់ជំនួយ
៤. កេងប្រវ័ញ្ញទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិប្រជាពលរដ្ឋ
៥. ស្មូមសន្លឹកឆ្នោត កេងប្រវ័ញ្ញបន្លំ បោកប្រាសសន្លឹកឆ្នោតរាស្រ្ត
ទាំងអស់នេះហើយ ជារដ្ឋាភិបាលតាជូជក ខាងក្រោមសូមស្តាប់ទំនួញតាជូជក !!
ដំណាលអំពិរឿងរ៉ាវនៃព្រាហ្មណ៍ចាស់ម្នាក់ ឈ្មោះជូជកជាស្មូម តែងដើរស្មូមទានអ្នកស្រុកចិញ្ចឹមជីវិត គាត់សុំសព្វសុំគ្រប់ សន្សំច្រកទុកក្នុងថង់យាមធំ ។ អំណើះតមក គាត់សន្សំទ្រព្យទុកបានច្រើន គិតជា មាស ១០០ តម្លឹង ហើយបាននាំយកទៅ ផ្ញើរទុកនឹងត្រកូលព្រហ្មណ៍មួយជាសំឡាញ់ រួចគាត់ខំស្វះស្វែង រកលាភ ដោយសារការសុំទានគេ តាមភូមិស្រុក និគមជនបទផ្សេងៗ តទៅទៀត ។ ត្រកូលព្រាហ្មណ៍ ប្តីប្រពន្ធ ក្រោយដែលបានទទួលបញ្ញើរតាជូជក ដែលជាទ្រព្យក្តៅក្រហាយ បណ្តាលឱ្យធ្លាក់ខ្លួន ទៅជាក្រលំបាកតោកយ៉ាក លុះឃើញថាតាជូជកបាត់យូរពេក ស្មានថាគាត់ស្លាប់ បាត់បង់ទៅហើយ ទើបយកទ្រព្យបញ្ញើរនោះចាយវាយអស់ទៅ ។
ឯតាជូជក ដើរសុំទានគេសព្វភូមិស្រុក នៅទីបំផុត គាត់វិលត្រឡប់ មករកត្រកូលព្រាហ្មណ៍ ដែលទទួល បញ្ញើរគាត់ៗ ទារយកទ្រព្យដែលគាត់បានផ្ញើរទុក កាលពីថ្ងៃមុននោះ ។ ត្រកូលព្រាហ្មណ៍ ប្តីប្រពន្ធរកអ្វី សងគាត់ពុំបាន ក៏លើកកូនក្រមុំតេមួយ ឈ្មោះអមិត្តតាបនាទយៈ ទៅតាជូជកៗ ក៏ស្រឡាញ់ពេញចិត្តនឹង ប្រពន្ធក្រមុំរបស់គាត់ណាស់ ទើបគាត់នាំបណ្តើរនាង ទៅកាន់ស្រុកកលិង្គរាស្រ្ត ដែលជាស្រុកកំណើត របស់គាត់ ។
នាងអមិត្តតាបនា បានរួមសុខទុក្ខនឹងតាជូជក មិនបានយូរប៉ុន្មាន ស្រាប់តែមួយថ្ងៃនោះ ពពួកប្រពន្ធរបស់ ពួកព្រហ្មណ៍កំឡោះៗនៅស្រុកនោះ រករឿងជេរវាយនាង អមិត្តបនានោះ ដោយប្រការផ្សេងៗ នៅពេល ដែលនាងកាន់ក្អម ទៅដងទឹកឯកំពុងទឹក ។
កាលនាងអមិត្តបនា ត្រឡប់មកពីកំពុងទឹកវិញ ក៏ប្រើតាជូជកជាស្វាមីជរា ឱ្យចេញទៅរកសុំទាសាទាសី យកមកបម្រើជំនួសដៃជើងនាង ទើបនាងសុខចិត្តនៅបំរើ គាត់តទៅទៀត ។ ដោយសេចក្តីស្នេហា ដ៏លើសលប់ ចំពោះភរិយាក្រមុំរបស់គាត់ៗ ខំកាត់ចិត្តចេញចោលលំនៅទាំងទើសទាល់ ខំធ្វើដំណើរ កាត់ព្រៃចេញវាលតាមផ្លូវឆ្ងាយ ដាច់ស្រយាល ឈមមុខសំដៅទៅរក អាស្រមសាលានៃ ព្រះបាទស្រី វេស្សន្តរឯភ្នំគរីវង្គត ។
តាព្រឹទ្ធាចារ្យ ខំដើរត្រេចជជ្រុលជជ្រក រៀងរាបដល់ទៅមាត់ព្រៃ ជីតលំនៅនៃចេតបុត្រព្រានព្រៃ ស្រាប់តែឆ្កែទាំងហ្វូងរបស់ចេតបុត្រ ព្រុសដេញចោមរោមតាជូជកៗ ភ័យខ្លាំងទាំងស្រែកបណ្តេញថា ឆ្កែ!! ខំរត់សស្លឺតសស្លក់ ប្រវារឡើងដើមឈើ ហើយគាត់ស្រែកទ្រហោយំ រកព្រះបាទស្រីវេស្សន្តរ ។ ជួនជាចេតបុត្រព្រានព្រៃ បានឮសូរមាត់ទ្រហោយំ ច្រឡំនឹងសម្លេងឆ្កែព្រុស ក៏ម្នីម្នាចេញទៅរកមើល ស្រាប់តែបានឃើញ ព្រហ្មណ៍ស្រមូវនៅលើចុងព្រឹក្សា ទើបព្រានប្រវាចាប់ធ្នូលើកឡើង ប្រុងនឹងបាញ់ សម្លាប់ ដោយយល់ថាជាស្មូមចង្រៃ ត្រេចចររកបៀតបៀនព្រះអង្គទៀត ។
តាជូជកក៏បានពោលពាក្យកុហក់ថា ខ្លួនគាត់មិនមែនជាស្មូមទេ គឺជារាជទូតដែលព្រះបាទស្រីសញ្ជ័យ ទ្រង់ត្រាស់ប្រើមកទូលសួរពត៌មាន ព្រះរាជបុត្ររបស់ព្រះអង្គ ។ ចេតបុត្រក៏ជឿស៊ុបឥតសង្ស័យ ទើបកាប់ ឈើធ្វើជាបង្អោង ឱ្យតាជូជកចុះមក ហើយនាំទៅលំនៅអាត្មា ធ្វើបដិសណ្ឋារកិច្ច ហើយចង្អុលបង្ហាញផ្លូវ ទៅកាន់អាស្រមសាលា របស់ព្រះបាទស្រីវេស្សន្តរ ឯភ្នំគីរីវង្គតនោះហោង ។៚
You must be logged in to post a comment.