16 comments on “ដំណើរថ្ងៃអង្គារគ្រោះថ្នាក់មែន !

  1. អរគុណច្រើន Lovepeehs05 !
    តារាងមួយដែលខ្ញុំចង់និយាយនោះគឺមានលកខណៈ
    ស្រដៀងគ្នានេះអែង គ្រាន់តែថាក្នុងតារាងដែលគេសាក់
    ជាប់នឹងកំភូនដៃនោះមិនមានអក្សរអញ្ចឹងទេ វាមានក្រលា
    រាបបួនជ្រុងស្មើ ខ្ញុំមិនចាំបានថាមួយជួរមានប៉ុន្មានទេ តែ
    ក៏ដូចជាមិន៥ហ្នឹងដែរ ។ ខ្ញុំនៅចាំបានថាសញ្ញាដែលនៅក្នុង
    ក្រឡានោះមាន៥យ៉ាងដែរគឺ ចំនុចមួយនៅចំកណ្ដាល
    ចំនុចពីរនៅតាមគន្លងខ្សែទ្រូងឡើងលើពីឆ្វេងទៅស្ដាំ
    គំនូសខ្សែទ្រូងកាត់កូនក្រលាពីជ្រុងឆ្វេងក្រោមទៅស្ដាំលើ
    គំនូសខ្សែទ្រូងទាំងពីរគឺខ្វែងគ្នា( ខ្ញុំចាំបានអាហ្នឹងជាងគេគឺ
    ហាមចេញដំណើរ ទៅទិសណាក៏ដោយត្រូវចាំអោយផុត
    ពេលមួយយាមនោះសិន ) និងគ្មានសញ្ញាអីសោះក្នុងហ្នឹង
    អាហ្នឹងខ្ញមចាំបានថាគឺសញ្ញាថាតាមភាសាសៀមថា ផ្លត
    សំរាប់រើសយកក្នុងការរត់លូន គឺផ្លតភ័យរហូតគ្នានជួប
    ឧបសគ្គអ្វីឡើយ ។

    ដល់ត្រង់នេះ ខ្ញុំគិតថាបើសញ្ញាទាំងនោះជាការបំព្រួ្ញញនៃ
    ពាក្យដូចមានក្នុងតារាងខាងលើនេះ គឺអាសញ្ញាខ្វែងនោះ
    មុខជាត្រូវហ្នឹងពាក្យ យាមកាលា ហើយ !!!
    ចុះតើពាក្យមួយៗនោះមានន័យថាម៉េចខ្លះ ? ហើយបើតាម
    ចំណងជើងថាជាយាមបញ្ចុះ តើគេសំរាប់ប្រើតែក្នុងពិធីបញ្ចុះ
    អ្វីមួយទេឬ ? ហើយទីនេះ ដូចមិនឃើញបញ្ញាក់ពីទិសត្រូវ
    ចេញដំណើរជាដំបូងដែរ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

    ចូលចិត្ត

    • អរគុណ Achharia ! ក្បួននេះ ខ្ញុំមានយូរណាស់ហើយ បានមកពីវត្តលោក ហើយចងក្រងដោយ លោកតាអាចារ្យ សាញ់ ដែលខ្ញុំបានប្រាប់គាត់ លើកមុន ថាជាមេឃុំបវេលនោះអី ចឹងបានមកពីអ្នកស្រុក Achharia (បវេល ) ហ្នឹងឯង ។ ខ្ញុំធ្លាប់បានឃើញ គេចារឬសាក់ នៅកំភួនដៃដែរ ប្រហែលដូចគ្នាហ្នឹងឯង លោកអ៊ុំហ្នឹង គាត់បង្ហាញខ្ញុំមើល ហើយមើលប្រាប់ របៀបដើរហើរ ពេលវេលា ហើយគាត់ថាក្បួនចោរ តែគាត់ស្លាប់បាត់២-៣ឆ្នាំហើយ គាត់មកពីស្រុក តាគត់ តាគ្រៃ ខាងលើក្តុល-តាហែន លោកអ៊ុំនោះស័ក ស្ទើរពេញខ្លួន ជើងអ្នកលេង មិនណយទេ មុខដូចសម្តេច ហេង-សំរិន បេះបិទ តាំងពីកំពស់ ទំហំខលួន និងសក់ កាលខ្ញុំទៅស្រុកខ្មែរ ខ្ញុំបញ្ចំាងវីឌីអូ ពួកគណៈបក្សប្រជាជន ថាសម្តេចហេង-សំរិន ខំភ្ញាក់ផ្អើល ហើយគាត់ចូលចិត្តខ្ញុំណាស់ គាត់ហៅខ្ញុំកូនៗ គាត់ធ្លាប់ហៅខ្ញុំ អោយជួយចម្លងយ័ន្តគាត់ កាលនៅពីលីពីនជុំគ្នា ។ ចំណែកតា អាចារ្យ សាញ់ បានជួបគាត់ តែពីដងគត់ កាលបួសលើកទីពីរ ។ ចំណែករបៀបនៃការប្រើ ខ្ញុំនឹងវាយចម្លងអក្សរថ្មី ដោយសារអក្សរដែលមាន វាចង់រលប់បាត់ ដោយសារមាន គេសរសេរឬ គូសក្រវេម ក្រវ៉ាមពីលើ ។ ហើយនៅផ្នែកខាងក្រោម មានក្បួនមួយទៀត និយាយអំពី ដង្ហើមរស់និង ដង្ហើមស្លាប់ នៅថ្ងៃទាំង ៧ តាមទិសទាំង ៨ ផង ។

      ចូលចិត្ត

        • ខ្ញុំបានចម្លងហើយបានដាក់ជាឯកសារ pdf សូម Achharia ចុចមើល ហើយត្រួតពិនិត្យមើលនូវ វក្គ ឃ្លា ឬប្រយោគផង ខ្លាចក្រែងមានច្រឡំ ខុសឆ្គងត្រង់ណា សូមជួយកែផង ។ សូមអរគុណ ! តែមិនធានារ៉ាប់រង រឿងយកទៅប្រើប្រាស បានផលយ៉ាងណាៗនោះទេ ។៚

          ចូលចិត្ត

          • អរគុណច្រើនណាស់ Lovepeehs05 !
            ដែលបានចែករំលែកនូវក្បួនតំរាខ្មែរយើងដ៏កំរ
            ពីចាស់បូរាណតៗមកនេះ ។
            ខ្ញុំគិតថា នេះក៏ជាក្បួនមួយដ៏វិសេសមានលក្ខណៈប្រហាក់
            ប្រហែលនឹងក្បួនតារាង ភូមាហែកគុក ដែលខ្ញុំធ្លាប់បាន
            ឃើញចាស់ៗសាក់ជាប់នៅតាមកំភូនដៃហ្នឹងដែរ ។
            រឿងពូកែសក្តិសិទ្ធ ស៊ីសងទៅលើអ្នកមានជំនឿផងនិង
            ធ្លាប់មានពិសោធន៍ឃើញលទ្ធផលជាមួួយផង ដូចម្នាក់ៗ
            ដែលកំពុងមានរៀងៗខ្លួនសព្វថ្ងៃនេះដែរ ដូចជាការអុចធូបអុចទៀន
            បន់សែនព្រែនថ្វាយផង សុំនេះសុំនោះមកវិញផងជាដើម ។
            អរគុណ !

            ចូលចិត្ត

            • ខ្ញុំមានសៀវភៅមន្តអាគមមួយក្បាល ដែលយកពីភ្នំពេញ កាលដើមទសវត្សឆ្នាំ ៩០ ល្អណាស់ដែរ តែមិនបានដឹងថា មាន យ័ន្តភូមិមាហែកគុកទេ តែឃើញមានអាថាន់ច្រើន ប្រហែលជាមានឬយ៉ាងណា តែសៀវភៅហ្នឹង មានគេខ្ចីយកទៅ កាលពី ៦ខែមុននេះ តែមិនឃើញយកមកអោយវិញទេ ចាំមើលសួរគេមើល បើគេយកវិញខ្ញុំនិងពិនិត្យមើលម្តងទៀត ។ ភាគច្រើនគេ មិនត្រឡប់វិញទេ យ៉ាប់តាម៉ងអ្នកខ្ចី ខ្ញុំថានឹងដាក់ចែកគ្នាមើលតាម ឥនធើណិត ដែរ ។

              ចូលចិត្ត

        • ខេមរបក្សី achharia, កាលប៉ុន្មានថ្ងៃមុននេះ ខ្ញុំបានសួរលោកអ៊ំម្នាក់ គាត់បាននិយាយថា ក្បួនហ្នឹងហើយ ជាក្បួនភូមាហែកគុកនោះ វាគ្រាន់តែគេគូររូបខុសគ្នាប៉ុណ្ណោះ ។ មានថ្ងៃមួយ គេបានបបួលខ្ញុំទៅលេង កាស៊ីណូ នៅពេលដែលខ្ញុំមិនបានប្រុងប្រៀបទៅនឹងគេ ហើយមិនមែននៅផ្ទះទេ ហើយខ្ញុំមានជាប់លុយ ក្នុងហោប៉ៅតែ ៣៥ ដុល្លា ពួគគាត់ចង់ឱ្យខ្ញុំទៅ គឺពួកគាត់ឱ្យខ្ញុំអ្នកបើកឡាន ពួកគាត់ថា នឹងឱ្យលុយខ្ញុំទៅចាក់ម៉ាស៊ីន ពួកគាត់អង្វរពេកក៏ជូនពួកទៅ ។ យើងបើកឡានឆ្ងាយណាស់ ប្រហែលជិត ៥០០ គីឡូម៉ែត្រឯណោះ ឡើងភ្នំចុះភ្នំផង ។ លុះដល់ខ្ញុំទៅដល់ ចាស់ៗគាត់ ចាប់ផ្តើមចាក់កាក់ម៉ាស៊ីន ហើយខ្ញុំក៏យក ២០ ដុល្លា មកដូរជាកាក់ចាក់ដែរ ស្រាប់តែធ្លាក់ ២០០ ដុល្លា រួច ៤០០ ដុល្លា ម៉ាស៊ីនហ្នឹងកំពុងតែធ្លាក់កាក់ យកកាក់ខ្លះទៅចាក់ម៉ាស៊ីនក្បែរគ្នា ម៉ាស៊ីននោះក៏ធ្លាក់ ៤០០ ដុល្លាដែរ ហើយធ្លាក់ជាញឹក ញាប់ទៀត សារុបទៅបានជាង ២០០០ ដុល្លា ហេងដល់ហើយ ថ្ងៃនោះ ចាក់ទៅវិញអស់ខ្លះ ទុកតែ ២០០០ ដុល្លា ឈប់លេង ។ លុះដល់មកផ្ទះវិញ ខ្ញុំទាញក្បួនហ្នឹងបើកមើល ថាតើខ្ញុំទៅហ្នឹងចំលើពេលអ្វី មើលទៅចំពេលល្អ ថាមានគេ ឱ្យលាភ ដល់អញ្ចឹងជឿក្បួនហ្នឹងថា ពិតមែន!

          ចូលចិត្ត

  2. អរគុណលោកពូខ្លាំងណាស់ដែលបានចែករំលែកកូនចៅជំនាន់ក្រោយឲ្យបានដឹង និង ស្គាល់ ។ ខ្ញុំនឹងរង់ចាំតាមដានវ៉ុលថ្មី ៗ របស់លោកពូទៀត សូមអរគុណទុកជាមុន ។

    ចូលចិត្ត