មេរៀនទី ១ វេយ្យាករណ៍ខ្មែរ
១. វេយ្យាករណ៍ ជាក្បួនបង្រៀនវិធី អក្ខរៈ ដើម្បីនិយាយនិងសរសេរ ឱ្យបានត្រឹមត្រូវ ក្នុងភាសាខ្មែរ ។ ក្បួនវេយ្យាករណ៍នេះ បានប្រាព្ធរៀបរៀងជា អក្ខរៈ ជាអក្សរ ឬជាវណ្ណៈ ។
អក្ខរៈ មានពីរយ៉ាងគឺៈ ព្យញ្ជនៈ និងស្រៈ ឬសរៈ ។ ស្រៈមានពីរពួក ស្រៈពេញតួ និងស្រៈនិស្ស័យ ។ ព្យញ្ជនៈ មាន ៣៣ តួគឺៈ ក្ក ខ្ខ គ្គ ឃ្ឃ ង្ង ច្ច ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ ដ្ត ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ ត្ត ថ្ថ ទ្ទ ធ្ធ ន្ន ប្ប ផ្ផ ព្វ ភ្ភ ម្ម យ្យ រ្រ ល្ល វ្វ ស្ស ហ្ហ ឡ (អ្អ) ។ ស្រៈពេញតួមាន ១៥ គឺៈ អ អា ឥ ឦ ឧ ឧុ ឪ ឫ ឬ ឭ ឮ ឯ ព្ធ ឱ ឪ ។ ស្រៈ និស្ស័យមាន ២៣ តួគឺៈ i ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ុះ េះ ោះ ។
២. ព្យញ្ជនៈទាំង ៣៣ ចែកចេញជា ៥ វគ្គឬពួក និង សេសវគ្គ ១ ។ វគ្គនិមួយៗ មានអក្សរ ៥ តួ លើកលែងតែ សេសវគ្គមាន ៨ តួ ។ វគ្គទី ១ គឺៈ ក ខ គ ឃ ង, វគ្គទី ២ គឺៈ ច ឆ ជ ឈ ញ, វគ្គទី ៣ គឺៈ ដ ឋ ឌ ឍ ណ, វគ្គទី ៤ គឺៈ ត ថ ទ ធ ន, វគ្គទី ៥ គឺៈ ប ផ ព ភ ម យ, និងសេសវគ្គគឺៈ យ រ ល វ ស ហ ឡ អ ។
៣. ព្យញ្ជនៈទាំងឡាយមាន ស័ព្ទសំឡេងជាពីរពួក ពួកសំឡេងតូច ហៅថា អឃោសៈ ពួកសំឡេងធំហៅថា ឃោសៈ ។ អក្សរសម្លេងអឃោសៈគឺៈ ក ខ ច ឆ ដ ឋ ត ថ ប ផ ស ហ ឡ អ ។ អក្សរសម្លេង ឃោសៈគឺៈ គ ឃ ង ជ ឈ ញ ឌ ឍ ណ ទ ធ ន ព ភ ម យ រ ល វ ។ អក្សរនៅចុងវគ្គទាំង ៥ និងនៅចុងសេសវគ្គ ហៅថា និគ្គហិតគឺៈ ង ច ណ ន ម អ ។ តួព្យញ្ជនៈទាំងឡាយមានសម្លេង ប្លែកពីគ្នា តួខ្លះមានសម្លេងតែមួយ តួខ្លះមានសម្លេងផ្សំ ។ តួដែលមានសម្លេងតែមួយហៅថា សិថិល ហើយតួដែលមានសម្លេងផ្សំហៅថា ធនិត ។
៤. អក្សរ សិថិលៈ ក គ ច ជ ដ ឋ ត ទ ប ព យ រ ល វ ស ហ ។ អក្សរ និគ្គហិតៈ ង ញ ណ ន ម ំ ។ អក្សរ ធនិតៈ ខ ឃ ឆ ឈ ឋ ឍ ថ ធ ផ ភ ។
៥. អក្សរជា គូៈ ក្នុងវគ្គនិមួយៗ មានអក្សរជាគូគ្នាពីរគូនោះគឺៈ
វគ្គទី ១ អក្សរ ក ជាគូនឹងអក្សរ ខ អក្សរ គ ជាគូនឹងអក្សរ ឃ
វគ្គទី ២ អក្សរ ច ជាគូនឹងអក្សរ ឆ អក្សរ ជ ជាគូនឹងអក្សរ ឈ
វគ្គទី ៣ អក្សរ ដ ជាគូនឹងអក្សរ ឋ អក្សរ ឌ ជាគូនឹងអក្សរ ឍ
វគ្គទី ៤ អក្សរ ត ជាគូនឹងអក្សរ ថ អក្សរ ទ ជាគូនឹងអក្សរ ធ
វគ្គទី ៥ អក្សរ ប ជាគូនឹងអក្សរ ផ អក្សរ ព ជាគូនឹងអក្សរ ភ
រីឯអក្សរនៅសេសវគ្គគឺជាអក្សរ សថិល ទាំងអស់ ឥតមានគូឡើយ និងអក្សរនៅខាងចុងវគ្គទាំង ៥ ក៏ជា សថិល គឺឥតមានគូដូចគ្នា។
អក្សរឥតគូឬអក្សរទោលគឺៈ ង ញ ណ ន ម យ រ ល វ ស ហ ឡ អ ។
៦. តួព្យញ្ជនៈបន្ថែមៈ
ដើម្បីប្រើការឱ្យបានគ្រប់គ្រាន់ក្នុងភាសាខ្មែរ បុរាណាចារ្យ លោកបានបន្ថែមតួព្យញ្ជនៈ ដោយថែម វណ្ណយុត្តិមូសិកទន្ត និងត្រីស័ព្ទលើតួរព្យញ្ជនៈខ្លះ ។ តួព្យញ្ជនៈទាំងនោះគឺៈ ង៉ ញ៉ ម៉ រ៉ វ៉ ប៊ ស៊ ហ៊ អ៊ ។ តួព្យញ្ជនៈទាំងនេះ បើកាលណាមានស្រៈនិស្ស័យដូចជា ិ ី ឹ ឺ ភ្ជាប់លើតួរ គេផ្លាស់វណ្ណយុត្តិ ៉ ៊ ជា ុ ដូចពាក្យ ប៉ិន ម៉ឺន វ៉ី ប៉ី ស៊ី ហ៊ីង អ៊ី ។
៧. ស្រះពេញតួៈ
ដែលហៅថាស្រៈពេញតួនោះគឺៈ ស្រៈប្រើជាតួអក្ខរៈ ដូចព្យញ្ជនៈដែរ ដូចពាក្យថា អរគុណ អាច ឥឡូវ កៅអី ឧត្តម ឧស្សាហ៍ ឪឡឹក ឪឡោក ឫក្ស ឫស្សី ឫទ្ធី ឮឬទេ ? ឯក ឯនោះ ព្ធដ៏ ព្ធរា ឱ្យ ឱដ្ឋ ឱស្ឋ អក អត់ អាចម៍ ក្រឪ អាវ ឥត ។
៨. ស្រៈនិស្ស័យៈ
ដែលហៅថាស្រៈនិស្ស័យនោះ ព្រោះអាស្រ័យនឹងព្យញ្ជនៈ ទើបប្រើបាន ដូចពាក្យថាៈ តាម ដឹង ចុង កុដិ សូម លេង កាំបិត ប្រែង កន្តើយ ព្រងើយ សម្បើម ទង់ទាញ ជាដើម ។ល។