ការវិភាគនយោបាយបែបវាយប្រហារ របស់លោកបណ្ឌិតឈឹម ផល វិរុន និង លោកសត្យា រក្ស បានលេចចេញមុខមកក្នុង ទូរទស្សន៍បាយ័ន្តវិញហើយ បន្ទាប់ពីបាត់មុខអស់រយៈ ២-៣ អាទិត្យកន្លង មកនេះ តែការវាយប្រហារលើកនេះ ផ្តោតតែទៅលើបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា ។ បើតាមការស្តាប់មើលទៅ ការនិយាយបកស្រាយពន្យល់ ឬ ការវិភាគនយោបាយ បែបវាយប្រហារនេះ វាអាចប៉ះពាល់ខ្លាំង មិនចំពោះតែមនុស្សរបស់ គណៈបក្សរបស់លោកកឹម សុខាទេ តែវាអាចប៉ះពាល់ដល់ ជនខ្មែរភៀសខ្លួនទាំងអស់គ្នាដែរ ដែលបានភៀសខ្លួន ដោយសារសង្គ្រាម កាប់សម្លាប់គ្នា យ៉ាងរង្គាល កាលពីឆ្នាំ ១៩៧០-៧៥, ១៩៧៥-៧៩, និង ១៩៨០-៨៩ ទៅរស់នៅស្រុកគេ ។ ខ្ញុំជឿថាបងប្អូនខ្មែរ យើងទាំងអស់គ្នា ដែលបានទទួលលុយអំណោយ ឬ ផ្តល់ជៃទីកន្លែងជ្រកកោណ ដែលនិយាយរួមមានទាំង នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខនោះ វាមានតម្លៃណាស់ តម្លៃស្មើនឹងជីវិតខ្មែរទាំងមូល មិនមែនតែជនភៀសខ្លួនខ្មែរទេ តែមានតម្លៃដល់ ខ្មែរទួទៅនៅ ស្រុកខ្មែរនេះផងដែរ ។ តើអស់លោក មានដឹងទេ បងប្អូនខ្មែរទាំងអស់គ្នា ដែលបានភៀសខ្លួន ទៅរស់នៅស្រុកគេ មិនដែលភ្លេច ស្រុកទេសខ្មែរទេ មិនដែលបានភ្លេច បងប្អូនរួមជាតិខ្មែរ និងទឹកដីខ្មែរទេ គឺបងប្អូនជនភៀសខ្លួន ខ្មែរទាំងនោះ បានខិតខំប្រឹងប្រែង បេះលុយពីមាត់ពីក ផ្ញើរមកចិញ្ចឹមបីបាច់ថែរក្សា ឬ សង្គ្រោះជីវិត យាយតា ម៉ែឪ មាមីង បងប្អូន និងញាតិមិត្តជិតឆ្ងាយ ពេញទាំងផ្ទៃប្រទេស ជាតិខ្មែរទាំងមូល ។ តើអស់លោក មានដឹងទេថា បងប្អូនជន ភៀសខ្លួនខ្មែរ ដែលនៅបរទេសទាំងអស់ ជុំវិញពិភពលោក តើបានចំណាយលុយ ប៉ុន្មានដុល្លាដែរ ផ្ញើរមកស្រុកខ្មែរក្នុងម្នាក់ៗ ? បើតាមខ្ញុំគិតស្មាន ម្នាក់ៗបានចំណាយ លុយយ៉ាងតិចក៏ មួយពាន់ដុល្លា ($1000) អាមេរិកដែរក្នុងមួយឆ្នាំ ៗ បើសិនជា យើងគិតថាមានជនៀសខ្លួនខ្មែរ មួយលាននាក់ នៅបរទេស វាអាចផ្តល់ជា លុយចំនួន មួយពាន់លាន ($1,000,000,000) ដុល្លាអាមេរិក ក្នុងមួយឆ្នាំ ៗ ផ្ញើរមកស្រុកខ្មែរ ទៅហើយ នេះមិនទាន់បានគិតដល់ អ្នកដែលគេមាន លុយច្រើនផង ។ ខ្ញុំមិនជឿថា មុខដូចលោក បណ្ឌិតឈឹមផល វិរុន និង លោកសត្យា រក្ស គ្មានបងប្អូនភៀសខ្លួន ទៅរស់នៅស្រុកគេនោះទេ ! លោកគួរវិភាគ នយោបាយ ឱ្យស្របជា គតិបណ្ឌិតផងទៅ ។ ខ្ញុំជឿថាការវិភាគបែបនេះ វាធ្វើឱ្យអាម៉ាសដល់ ប្រជាពលរដ្ឋខ្មែរ ដែលជាជនភៀស ខ្លូនទាំងមូល ហើយក៏ជាការអាម៉ាសដល់ រដ្ឋាភិបាលខ្មែរ សព្វថ្ងៃនេះផងដែរ នេះបើទោះជាចង់មិនចង់ក៏ដោយ មិនថាអញ្ចឹង (!?) ។៚…..
ខាងក្រោមនេះ ចូរចុចស្តាប់ ការវិភាគនយោបាយ របស់លោកបណ្ឌិត ឈឹម ផល វិរុន និង លោកសត្យា រក្ស នៅប៉ុស្តទូរទស្សន៍បាយ័ន្ត៖
2012-04-23 : Chhim Phal Virun and Satya Rak Analysis on BayonTV.