ដើម្បីកុំឱ្យមានការយល់ច្រឡំ ខ្ញុំសូមមើលក្នុងវចននានុក្រម និងយកមកបក ស្រាយដូចខាងក្រោម៖
ពាក្យ›› ចរិត (មិនមែនចារិកឬចារឹត) (ចៈ រ៉ិត) ជានាម (សំស្រ្កិត និង បាលី) ការប្រព្រឹត្តិ; ករិយា មារយាទ; ឫកពា, បែបបទ ។ល។ ចរិតល្អ, ចរិតមិនល្អ ។ មនុស្សខូចចរិត គឺមនុស្សបាត់បង់នូវឫកពាជាប្រក្រតី, ដែលរកកល់នឹងឆ្កួត ។ បើមាន ទុ ភ្ជាប់ពីខាងដើម ត្រូវសរសេរជា ទុច្ចរិត, បើមាន សុ នៅខាងដើម ត្រូវសរសេរជា សុច្ចរិត ។
ពាក្យ›› ចរិយា (ចៈ រ៉ិយ៉ា) ជានាម (បាលី; សំស្រ្កិតៈ ចយ៌ា) ការប្រព្រឹត្តិ; សំណាង, ព្រេង, ព្រេងសំណាងៈ អ្នកហ្នឹងមានចរិយាល្អណាស់ ។
ពាក្យ›› ចរិយាសាស្រ្ត (-សាស) ជានាម (បាលី សំស្រ្កិត) គម្ពីរ ឬក្បួនខ្នាត ដែលចែងអំពីចរិយាឬចរិតមនុស្ស ។
ពាក្យ›› មារយាទ (មារៈយាត ឬមាយាត) ជានាម (បាលីៈ មារិយាទា; សំស្រ្កិតៈ មយ៌ាទា) ន័យទី១ ប្រែថាៈ ខេត្ត, ដែន; ព្រុំដែន; ភ្លឺ (ភ្លឺស្រែជាដើម) …។ ន័យទី២ ប្រែថាៈ អាចារៈ, សណ្តាបធ្នាប់, របៀប, របប, ឫក, ឫកពាៈ ដូចជា មារយាទថោក, មារយាទថ្លៃ, មានមារយាទ, ឥតមារយាទ …។
ហេតុផលដែលធ្វើនាំឱ្យមនុស្សយើង មានចរិតមិនថិតថេរ មិនទៀងទាត់ ឬមិននឹងនរ ទ្រេតទ្រោត ម្តងជាចរិតមនុស្សស្រី ម្តងជាចរិតមនុស្សប្រុស ឬម្តងមិនជាប្រុសឬស្រី ទៅតាមខ្យល់ជំនោរបក់បោក ។ អាហ្នឹងមកពីការយល់ដឹង មិនទាន់បានច្បាស់លាស់ តែវាមិនមែនជាអាក្រក់ទេ ហើយក៏មិនមែន គេមិនឱ្យវាយោលយោគ បក់បោក ឬងាករេនោះដែរ គឺគេឱ្យងាករេ តែងាករេ យោលយោគ ឬបក់បោកទៅតាម កត្តាឬមាគ៌ាឬក៏ផ្លូវរបស់វា កត្តាឬមាគ៌ា នោះមាន ៥យ៉ាងគឺ៖
I. នយោបាយ II. សេដ្ឋកិច្ច III. វប្បធម៌ IV. សង្គមកិច្ច V. សន្តិសុខ ។
អញ្ចឹងយើងចង់បានន័យថាៈ ចរិត របស់មនុស្សយើង វាមាន ៥យ៉ាង ដែលរាប់បញ្ចូល ទាំងចរិតល្អ អាក្រក់ មានតម្លៃ ឥតតម្លៃ ឬចរិត មនុស្ស ទេវតា ព្រះឥន្ទ ជាដើមផងដែរ។ តែបើចេះតែងាករេ មិនត្រូវផ្លូវ ទាំងប្រាំហ្នឹង បើស្ត្រីវិញ គេឱ្យឆាប់រកដៃគូរជាបុរសជួយ ហើយបុរសវិញក៏អញ្ចឹងដែរ ត្រូវការស្ត្រីឱ្យជួយ! ពាក្យចាស់ថាៈ សំណាបយោងដី ស្រីយោងប្រុស! កុំឱ្យវាយ៉ាប់ទាន់, មិនថាអញ្ចឹង?
រីឯពាក្យ›› ចារិក ជានាម (សំ. បា.) ទីដែលជាទីត្រាច់ទៅឬជាទីត្រាច់មកៈ ទៅកាន់ចារិកនៃខែត្រ ។ ពុទ្ធចារិក (ពុត-ធៈ-) ទីដែលព្រះពុទ្ធទ្រង់ស្តេចទៅ ឬស្តេចមក ។ល។ ពាក្យ›› ចារឹក ជាកិរិយាស័ព្ទ ចារ, សរសេរ, កត់ៈ ខ្មែរក្នុងបុរាណសម័យ បានចារឹកប្រវត្តិនៃ សីលាប្រាសាទថ្មនានា ច្រើនតំបន់ ។ ពាក្យ ››ចារឹក ជានាមៈ អ្វីៗ ដែលជាផ្ទាំងថ្មជាដើម ដែលមានអក្សរជា សម្គាល់ ដូចជាគោលចារឹកព្រុំដែន , សីលាចារឹក; មានចារឹកជាគ្រឿងសម្គាល់ ។ល។