ENGLISH FUNDAMENTALS LESSON #11
SUBORDINATION: PHRASES
បើតាមការស្តាប់ទៅលើមតិយោបល់របស់ ឯកឧត្តមកឹម សុខា ទៅលើការស្នើរឱ្យមានការបោះឆ្នោតឡើង វិញ ដូចជាមិនច្បាស់លាស់ឬស្រពិចស្រពិល មិនដឹងថាចង់បោះនៅពេលណាពិតប្រាកដ។ ការបោះឆ្នោត សារឡើងវិញ មិនមែនជាការងាយស្រួលទេ ត្រូវចំណាយលុយច្រើនណាស់ គឺរាប់សិបរាប់លានដុល្លា។ តើបានលុយមកពីណា ឬ មានប្រទេសណាខ្លះដែលជួយលុយឱ្យបោះឆ្នោត ? តើពេលណាដែលត្រូវកំណត់ បោះឆ្នោត? បើបោះនៅឆ្នាំ២០១៧ វាកៀកទៅនឹងពេលបោះឆ្នោតអាណត្តីទី៦ ដែលត្រូវបោះនៅឆ្នាំ២១៨ ។ បើបោះឆ្នោតនៅឆ្នាំ២០១៥-១៦ គឺគ្រាន់បើនូវគំលាតនៃពេលវេលា ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨។ បើដូរពេលវេលាបោះឆ្នោតពីខែកក្កដា មកខែមករា២០១៨វិញ ជាការល្អណាស់ ពីព្រោះថា ប្រជាពលរដ្ឋ មានពេលវេលាគ្រប់គ្រាន់ និង ជារដូវមិនមានទឹកជំនន់ឬភ្លៀងជោគជាំ ហើយភាគច្រើនរួចរវល់ពីការ ច្រូតកាត់ផងដែរ។
ការចរចារគ្នាជារបៀបសម្ងាត់ គឺមិនល្អទេ បើមានគូរភាគីណាមួយ មានគោលបំណងអាក្រក់ ចូលចិត្តធ្វើ នយោបាយបោកប្រាស អាចងាយនឹងមានល្បិច កិច្ចកលបោកប្រាសយ៉ាងស្រួល ។ ការចរចារគ្នាជាចំហរ គឺល្អណាស់ បើម្នាក់ៗច្បាស់លាស់ រឿងនយោបាយសុក្រិត សុច្ចរិតយុត្តិធម៌ទៀងត្រង់ ឬ ស្មោះត្រង់នឹង ប្រជាពលរដ្ឋរបស់ខ្លួន ។ បើអ្នកនយោបាយមិនហ៊ាន និយាយចរចារគ្នាជាចំហរទេ បានន័យថា ពួកគាត់ នៅមានស្រពិចស្រពិល នូវអ្វីដែលគាត់ ត្រូវធ្វើដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋហើយ ។ ហើយក៏មិនអាច គេចផុតពីការចាញ់បោក ចាញ់ល្បិចកិច្ចកលរបស់គេឡើយ ហើយអានាគត របស់ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរ នៅតែរងគ្រោះថ្នាក់និងវេទនាដដែល។
ខាងក្រោមនេះជាបទសម្ភាសរបស់វិទ្យុអាស៊ីសេរីទៅ លោកឯកឧត្តមកឹម សុខា ដែលទាក់ទងទៅនឹង ស្ថានការណ៍នយោបាយចុងក្រោយនេះ ៕៚…
១៧មេសា៧៥ឆ្នាំថ្មី និងជាថ្ងៃចាប់ផ្តើមមហាលោតផ្លោះមហាអស្ចារ្យ សម្រាប់ខ្មែរក្រហម ឬកម្ពុជាប្រជាធិប តេយ្យ។ ប៉ុន្តែបែរជាថ្ងៃមហាសោកនាដកម្ម របស់ខ្មែរទួទៅវិញ។ សូមញាតិញោម បងប្អូនមានមតិយោបល់ ទៅតាមអ្វីដែលយើង បានឃើញ បានដឹង បានឮ និងបានយល់ តែសូមជៀសវាង នូវការតាក់តែង នឹងប្រឌិតក្នុងរឿងនេះ ដើម្បីកេងប្រវ័ញ្ញផ្នែកនយោបាយ ឬដាក់កំហុស ទៅលើតែនរណាម្នាក់ ដែលខ្លួនស្អប់ ដែលខ្លួនមិនពេញចិត្ត។ គឺយើងចង់ សិក្សាស្វែងយល់ឱ្យបានច្បាស់លាស់ នូវហេតុផលដែលមានកន្លងផុត ៣៩ ឆ្នាំរួចមកហើយ និងដែលជាប្រវត្តិសាស្រ្ត នៅប្រទេសកម្ពុជាយើងនេះ។ ខាងក្រោមនេះ ជាឧទាហរណ៍ ស្រាប់មួយ ដែលលោកប៉ង់សូបាន និយាយពណ៌នា អំពីអ្វីដែលបានគាត់បានឃើញ បានដឹង បានឮ បានយល់ និងជួបប្រទះកាលពីថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ ៕៚…
នេះជាការថ្លឹងអំណាចរបស់សម្តេចអគ្គមហាតេជោ នៅប្រទេសកម្ពុជា !
នេះជាការថ្លឹងអំណាចរបស់ប្រទេសប្រជាធិបតេយ្យក្នុងពិភពលោក !
ខាងក្រោមជាបទវិភាគរបស់វិោទ្យុអាស៊ីសេរី ដែលទាក់ទាងនឹងការថ្លឹងអំណាចរបស់សម្តេចអគ្គមហាតេជោ !
បទវិភាគ៖ តើមានផលប៉ះពាល់អ្វីខ្លះពេលរដ្ឋាភិបាលមានទីប្រឹក្សាច្រើនហួសហេតុ?.
You must be logged in to post a comment.