ប្រតិទិនខ្មែរ ចន្ទគតិ-សុរិយគតិ ឆ្នាំ២០១៩ នៃមជ្ឈមណ្ឌលខ្មែរសិក្សានិងស្រាវជ្រាវៈ
ប្រតិទិនខ្មែរ ចន្ទគតិ-សុរិយគតិ ឆ្នាំ២០១៩ នៃមជ្ឈមណ្ឌលខ្មែរសិក្សានិងស្រាវជ្រាវៈ
ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ :
——————
ហេតុការណ៍ថ្មី គ្មានអ្វីខុសពីហេតុការណ៍ចាស់ យើងយល់និងដឹងច្បាស់
ទាំងអស់គ្នា ដូច្នេះយើងមិនត្រូវភ័យ ឬត្រូវអរឡើយ ហើយត្រូវរួបរួមគ្នា
បន្តដំណើរទៅមុខក្រោមការដឹកនាំរបស់លោកប្រធាន សម រង្សុី និង
លោកអនុប្រធាន កឹម សុខា ឆ្ពោះទៅសំរេចគោលដៅក្នុងការផ្លាស់ប្តូរ
ជាវិជ្ជមានក្នុងការបោះឆ្នោតឆ្នាំ ២០១៧-២០១៨ ។
ដឹងហើយឮហើយ ត្រូវមានផែនការណ៍ទប់ស្កាត់ជាបន្ទន់ កុំអោយខាត
ពេលវេលា ខាតលុយកាក់ ប្រាក់កាស និង ឱកាស ហើយនិងធន់ធាន
មនុស្ស។ ធ្វើនេះខុសបច្ចេកទេស ក្នុងការបង្រួបបង្រួមប្រទេសជាតិ
ហើយមិនអាចដំណើរការណ៍បានល្អទេ គឺខាតបង់ទាំងអស់គ្នា ហើយ
មានតែយួនទេ ដែលចំណេញ…។
ការជួបជុំចរចារគ្នាត្រូវមានជាក្រុម ដូចកាលចាប់ផ្តើមវប្បធម៌សន្ទនាដំបូង
គឺ ៥ នាក់មកពីគណបក្សប្រជាជន និង៥នាក់មកពីគណបក្សសង្រ្គោះ
ជាតិហើយយកល្អ ព្រះមហាក្សត្រត្រូវតែចូលរួមក្នុងកិច្ចការនេះ ហើយ
ព្រះមហាក្សត្រត្រូវមានអគ្គលេខាធិការម្នាក់សំរាប់ជាអ្នកធ្វើកំណត់ហេតុ
ឬ កត់ត្រានូវអ្វីៗ ដែលបានអនុម័តក្នុងអង្គប្រជុំ ពីព្រោះរឿងនេះ ជារឿង
ប្រទេសជាតិទាំងមូល តែមិនមែនជារឿងតែគណបក្សទាំងពីរទេ…។
ហើយលោកប្រធានសម រង្ស៊ី ក៏មិនអាចខានបានដែរ…!!
ការដោះលែង ដោយមិនមានការដោះដូរ មិនមានលក្ខ័ន្តណាមួយ តែដោយសារមានគំនិតដូចគ្នា គឺមិនពិត ថាល្អប្រសើរនោះទេ តើមានគំនិតអ្វីទៅដែលថាដូចគ្នានោះ? គំនិតស៊ុំគ្រលំគ្នាកាត់ដីអោយយួនឬយ៉ាងណា? គំនិតដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីបង្រួបបង្រួមជាតិ ដើម្បីផលប្រយោជន៍ប្រទេសជាតិ និង ដើម្បីផល ប្រយោជន៍ប្រជាជនខ្មែរ ជាការល្អប្រសើណាស់។ ហើយតើ ដើម្បីផលប្រយោជន៍រួមនោះជាអ្វីទៅ? និងរួមជា មួយនរណា? បើត្រឹមតែនិយាយ អោយពីរោះស្តាប់ អោយល្អមើល គឺគ្មានគោលនយោបាយច្បាស់លាស់ទេ គឺនៅតែនិយាយលួចលាក់ លាក់លៀម ស្ងាត់ៗតែពីរបីនាក់ គឺច្បាស់ជាឥតប្រយោជន៍ទេ គឺភូតភរប្រជា រាស្រ្តទៀតហើយ…!
បន្ទាប់ពីទទួលបានការលើកលែងទោស ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃទី៤ ធ្នូ បានថ្លែងជាសាធារណៈថា ការលើកលែងទោសនេះមិនមានពាក់ព័ន្ធនឹងការដោះដូរ ឬដាក់លក្ខខណ្ឌអ្វីនោះទេ។
បើតាមស្តាប់មើលទៅ គឺគេចង់បានផែនទី ខ្នាតធំដើម្បីងាយស្រួល ក្នុងការវាស់វែង បើអញ្ចឹងមែនខ្មែរមានផែនទីមួយខ្នាត ១/៥០០.០០០ ដែលវាស់វែងយកកំរិតគ.ម. មកវាស់វែង គឺធំងាយស្រួលមើលណាស់ ម្តេចគេមិនយកផែនទីនោះមកប្រើ ឬក៏គេមិនមាន…!?
នេះជាផែនទីខ្មែរដែលមានទំហំ ១/៥០០.០០០ ដែលធំស្រួលមើល ក្នុងការវាស់វែង គឺគេយកកំរិតគីឡូម៉ែត្រ (គ.ម.) មកវាស់វែង..
ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន លោក សម រង្ស៊ី បង្ហាញទំនុកចិត្តថា ការពឹងពាក់ប្រទេសបារាំង ឲ្យជួយបម្លែងផែនទីបោន (Bonne) ខ្នាត ១/១០០.០០០ ទៅជាផែនទី យូ.ធី.អិម (UTM) ខ្នាត ១/៥០.០០០ សម្រាប់ប្រើប្រាស់ក្នុងការកំណត់ព្រំដែនវាងកម្ពុជា និងវៀតណាម គឺប្រសើរជាងទុកឲ្យប្រទេសវៀតណាម ជាអ្នករៀបចំ។
តាំងពីអាណត្តិទី១ អណត្តិទី២ អាណត្តិទី៣ អាណត្តិទី៤ ហើយឥឡូវនេះ ជាអាណត្តិទី៥ គណបក្សប្រជាជន នៅតែប្រើ យុទ្ធសាស្ត្រឈ្នះៗដដែល គឺបំបែកបំបាក់ ទិញលក់ដូរ គំរាមកំហែងសម្លាប់ ធ្វើទុក្ខបុកម្នេញ និង បាត់ខ្លួនជាបន្តរបន្ទាប់ គឺធ្វើនយោបាយគ្រប់បែបយ៉ាងដើម្បីឈ្នះៗ ហើយរឿងបញ្ហាព្រំដែនជារឿងដ៏ក្តៅ គគុគ។ មិនដឹងថា លោកកឹម សុខាគាត់ សំអាងទៅលើអ្វីដែលគាត់ហ៊ានថា គាត់នឹងរៀបចំអភិវឌ្ឍព្រំដែន អោយបានល្អ ទៅតាមដែលគាត់ចង់បាន…!? គឺមិនសង្ឃឹមថា គណបក្សប្រជាជន អនុញ្ញាតឬអនុលោម ទៅតាមគណបក្ស សង្រ្គោះជាតិចង់បាននោះទេ…។
មិនជឿថាការចូលរួមប្រជុំក្នុង រដ្ឋសភាអាចដោះស្រាយបញ្ហាគ្នាបាន ហើយក៏មិនជឿថាការបោះឆ្នោតលើក ក្រោយៗនេះអាចយកឈ្នះគ្នាបាន គឺបញ្ហាដដែលៗនៅតែមាន គ្រាន់តែខុសរូបភាពគ្នាបន្តិចបន្តួច ប៉ុណ្ណោះ…។
ជឿថាបញ្ហាកម្ពុជាមិនដូចគ្នាបញ្ហានានា នៅលើពិភពលោកទេ ហើយក៏មិនអាចយករឿងប្រទេសដទៃមក ប្រៀប ធៀបកម្ពុជាបានត្រឹមត្រូវ និង ដោះស្រាយបញ្ហាបានដូចគេដែរ…។
ហើយក៏មិនជឿថា ប្រទេសមហាអំណាចនានា និង ប្រទេសអភិខ្ឍន៍នានា អាចជួយកម្ពុជាបានដែរ លើកលែង តែខ្មែរចេះស្គាល់ខែរ ខ្មែរចេះសាមគ្គីខ្មែរ ខ្មែរចេះធ្វើការជាមួយខ្មែរ ខ្មែរចេះស្រឡាញ់ខ្មែរ ខ្មែរចេះជួយខ្មែរ និង ខ្មែរចេះគ្រប់គ្រងខ្មែរឬខ្មែរចេះដឹកនាំខ្មែរ ទើបប្រទេសមហាអំណាច និង ប្រទេសអភិវឌ្ឍន៍នានា គេអាចជួយ ខ្មែរបាន…៕
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានបង្ហាញគោលនយោបាយអភិវឌ្ឍន៍ តំបន់ព្រំដែនឲ្យមានភាពជឿនលឿនដូចប្រទេសជិតខាង នៅពេលដែលគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី លោក ហុង សុខហួរ ដាក់ពន្ធនាគារ ចំនួន៧ឆ្នាំ ក្រោមបទចោទចំនួន៣បទល្មើស ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
Source: http://www.rfa.org/khmer/news/law/Sokhour-verdict-11072016030009.html
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រមានលាឈប់ពីគណបក្សសង្គ្រោះជាតិ ប្រសិនបើសំណូមពរសុំឲ្យមានការកែទម្រង់ផ្ទៃក្នុងបក្សមិនត្រូវបានដោះស្រាយ។ ការកែទម្រង់នេះ ព្រះអង្គចង់សំដៅលើទម្លាប់ធ្វើការបែបបក្សពួកនិយម ហើយគណបក្សត្រូវហ៊ានទទួលយកយោបល់ និងការបញ្ចេញមតិរបស់មន្ត្រីក្នុងបក្ស។
កាលពីពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានប្រកាសផ្អាកការនាំអង្ករចូលពីប្រទេសវៀតណាម ក្រោយពីអាជ្ញាធរទទួលបន្ទុកត្រួតពិនិត្យផ្នែកអាហារ និងថ្នាំពេទ្យរបស់អាមេរិក (FDA) បានរកឃើញថា អង្ករទាំងនោះមានជាតិគីមីចំនួន ៨ប្រភេទ ដែលប្រើច្រើនហួសកម្រិត និងខ្វះអនាម័យ។
Source: http://www.rfa.org/khmer/news/economy/rice-10072016075928.html
ក្នុងការបើកបវេសនកាលរដ្ឋសភាលើកទី៧ នៃអាណត្តិទី៥ ព្រះមហាក្សត្រខ្មែរបានផ្ញើព្រះរាជសារ ក្រើនរំលឹកអ្នកនយោបាយដែលជាតំណាងរាស្ត្រអោយបន្តរួមគ្នាដោះស្រាយបញ្ហាចំពោះមុខដើម្បី ធានាបាននូវសន្តិសុខ ស្ថិរភាពនយោបាយ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
Source: http://www.rfa.org/khmer/news/politics/king-call-on-2parties-to-work-together-10072016073956.html
ធ្វើនយោបាយចូលចិត្តចងជើងចងដៃបិទមាត់បិទផ្លូវខ្លួនឯង និង ចង់មានចង់បានតែម្នាក់ឯង ហើយចង់ឱ្យ គេមកជ្រកកោណ ក្រោមក្លៀករបស់ខ្លួននិងគោរពខ្លួន មានតែអញដែលគ្រាន់បើជាងគេ មានមួយអត់មួយ គឺពិតជាគ្រោះថ្នាក់ណាស់ នៅកម្ពុជាសព្វថ្ងៃ មិនព្រមរៀនសូត្រពីបរវត្តិសាស្រ្តរបស់ខ្លួន មិនព្រមរាងចាល មិនព្រមចែករំលែកគ្នា មិនចង់ធ្វើការជាមួយគ្នា…
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានចូលរួមកិច្ចប្រជុំសភា នៅថ្ងៃទី៧ ខែតុលា ទេ ដោយអះអាងថា មានការគំរាមកំហែងដល់សុវត្ថិភាពលើតំណាងរាស្ត្របក្សនេះ។ ការសម្រេចចិត្តនេះ ស្របពេលដែលពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី កំពុងធ្វើបាតុកម្មប្រឆាំងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅទីនោះ។
Source: http://www.rfa.org/khmer/news/politics/cnrp-not-return-to-assembly-10062016213049.html
នេះជាសេចក្តីប្រកាសរួមគ្នាជាជំហ៊ានដំបូងហើយ នៃប្រទេសចំនួន ៣៦ ដែលខ្វល់ខ្វាយរឿងសិទ្ធមនុស្ស និងការគៀបសង្កត់មកលើ គណបក្សប្រឆាំង ឬ បក្សសង្រ្គោះជាតិនៅកម្ពុជា។ បើស្ថានភាព នយោបាយនៅកម្ពុជា នៅតែតានតឹង និង គណបក្សធំទាំងពីរ មិនព្រមចរចារគ្នា មិនព្រមធ្វើការជាមួយគ្នា ហើយរដ្ឋាភិបាលហ៊ុន សែន ឬ គណៈបក្សកាន់អំណាច នៅតែធ្វើទុកបុកម្នេញ គណបក្សប្រឆាំង ឬ គណបក្សសង្រ្គោះជាតិ និង អង្គការសង្គមស៊ីវិល ឬ អង្គការសិទ្ធិមនុស្សនានា នោះអង្គការសហប្រជាជាតិ ដែលមានសហរដ្ឋអាមេរិក និង សហគមន៍អឺរ៉ុប នឹងចុះធ្វើអន្តរាគមន៍ មិនខាននៅកម្ពុជា។ ហើយការធ្វើអន្តរាគមន៍នេះ អាចមានស្ថានភាពដូចនៅ ប្រទេសអៀរ៉ាក់ អាហ្កានិស្ថាន អ៊ីជីប លីប៊ី ទុយណេស៊ី និង ស៊ីរីជាដើម។
ដូច្នេះអ្នកគ្រោះថ្នាក់ ខ្លាំងជាងគេ គឺគណបក្សកាន់អំណាច ជាពិសេស ក្រុមគ្រួសារសម្តេចហ៊ុន សែន បើទោះបីជាមានកងអង្គរក្ស ខ្លាំងពូកែច្រើន រាប់ពាន់រាប់ម៉ឺន និងមានខ្នងក្រាសគឺយួន ចិន និង រុស្ស៊ីក៏ដោយ។ ហើយរឿងចិននិងរុស្ស៊ី មិនដូចសម័យមុនទេ សម័យនេះពួកគេអាច មិនគាំទ្ររបប អាណានិគមន៍និយមយួន នៅកម្ពុជាឬឥណ្ឌូ-ចិនទៀតទេ បើទោះបីរដ្ឋាភិបាលហ៊ុន សែន មានទំនាក់ទំនង ល្អយ៉ាងណា ជាមួយចិនក៏ដោយ គឺវាអាចមានការកែប្រែ…។
ការធ្វើអន្តរាគមន៍នៅកម្ពុជា ទំនងជាមិនចាំបាច់ ធ្វើអន្តរាគមដូចប្រទេសនានា ដែលបានរៀបរាប់ខាងលើទេ ពីព្រោះកម្ពុជាមិនមាន អ្នកតស៊ូប្រដាប់អាវុធដូច ប្រទេសនានាខាងលើទេ ដូច្នេះគេនឹងប្រើកង កំម៉ង់ដូពិសេស ដែលអមដោយយន្តហោះ ចម្បាំងទំនើបដែលបំពាក់ ដោយអាវុធកាំច្រូចទំនើបៗ វាយប្រហារលើ ទីតាំងសំខាន់ៗ របស់អង្គរក្ស ក៏ដូចជាទីតាំងលាក់ខ្លួន របស់មេដឹកនាំ គឺគេធ្វើមិនអោយរង្រ្គោះ ដល់ប្រជាពលរដ្ឋច្រើនទេ បើទោះបីពួកគេឆ្លៀត យកប្រជាពលរដ្ឋ ជារនាំងក្តី ដូចករណី ឆ្មក់វាយប្រហារមេកន្ទ្រាញ អាល់-កាយអ៊ីដា បិន ឡាដិន នៅប្រទេសប៉ាហ្គិស្ថាន ។ ហើយមិនជឿថាយួនអាចហ៊ាន ឱ្យមេដឹកនាំទាំងនោះ ទៅពួនសម្ងំលាក់ខ្លួន នៅប្រទេសរបស់គេទេ… មិនថាអញ្ចឹង…!?
ប្រទេសចំនួន៣៦ ចេញសេចក្ដីប្រកាសកង្វល់រួមគ្នាមួយនៅថ្ងៃទី១៤ កញ្ញា នេះ លើបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា ដែលប្រទេសទាំងនោះខ្វល់ខ្វាយយ៉ាងខ្លាំង ចំពោះភាពតានតឹងនយោបាយ ដែលជាការ គំរាមកំហែងដល់សកម្មភាពស្របច្បាប់របស់គណបក្សប្រឆាំង និងអង្គការសិទ្ធិមនុស្ស។
ខ្មែរ
Source: http://www.rfa.org/khmer/news/human-rights/36countries-worry-Cambodia-human-rights-situation-09142016060516.html
យើងទាមទារចង់ដឹងចង់បាននិងចង់ឃើញរឿងពិត តែមិនមែនរឿងប្រឌិត ឬសន្និដ្ឋានទេ។ តើអ្វីទៅជារឿងពិត និង អ្វីទៅជារឿងសន្និដ្ឋាន? រឿងពិតគឺរឿងអ្វីៗ ដែលមាននៅក្នុងពេល មុននិងពេល កំពុងនិងពេល ហើយបន្ទាប់ពី ពេលកើតហេតុ គឺមានដូចជាសកម្មភាពទាំងឡាយ៖ យើងចង់ដឹងរឿងពិត រឿងពិតដែលបុរសនេះ បានធ្វើសកម្មភាព ឬបាញ់ប្រហារនៅទីកន្លែងកើតហេតុ និង សកម្មភាពរត់ចេញក្រៅ ហើយបន្តររត់រហូត រត់តាមក្បែរថ្នល់ ហើយមាន កាំភ្លើងនៅដៃ និង មានសម្លៀកបំពាក់ជាខោពណ៌… អាវពណ៌… សក់ពណ៌…កំពស់… សប្បុរ… ទម្ងន់… រត់ពីណាទៅណា… ល្បើនដែលរត់… មានសកម្មភាព អ្វីខ្លះពេលកំពុងរត់ បាននិយាយជាមួយអ្នកណាខ្លះ និង មានមនុស្សផ្សេងៗទៀត គេធ្វើសកម្មភាពអ្វីខ្លះ ហើយចរាចរណ៍ និង បរិស្ថានជុំវិញ ក៏ដូចជាកន្លែងកើតហេតុ…ជាដើម ។ល។និង។ល៕
ឃាតកម្មបាញ់សម្លាប់លោក កែម ឡី នៅថ្ងៃទី១០ កក្កដា រហូតដល់ថ្ងៃទី២៩ ខែកក្កដា បានអូស បន្លាយមានរយៈពេល ២០ថ្ងៃហើយ។ រីឯអាជ្ញាធរអះអាងថា នៅតែបន្តនីតិវិធីស៊ើបអង្កេតករណី នេះនៅឡើយ។
Source: http://www.rfa.org/khmer/news/social-economy/kemley-murder-case-07302016044544.html
បើតាមស្តាប់មើលទៅ វាមិនមែនជារឿងពិបាកក្នុងការសើបអង្កេតនោះទេ បើសិនជារឿងនេះ
វាមិនទាក់ទងរឿង នយោបាយ និង ភាពដែលលំបាកនោះគឺគេ…មិនព្រមឱ្យសើបអង្កេត និង មិនព្រមឱ្យបញ្ចេញឬបង្ហាញភស្តុតាងមានវីឌីអូខេមរ៉ា ក្នុងទីកន្លែងកើតហេតុ ជុំវិញទីកន្លែង
កើតហេតុ និងសាក្សីជាដើម ទាំងអស់នេះហើយជាបញ្ហា…៕
អាជ្ញាធរកម្ពុជា ចាប់ផ្តើមបង្ហាញសញ្ញានៃភាពលំបាកបន្តិចម្តងៗជុំវិញការស៊ើបអង្កេតករណីឃាតកម្ម លើលោកបណ្ឌិត កែម ឡី ដោយមកដល់ពេលនេះ អាជ្ញាធរគ្មានតម្រុយបន្ថែមទៀតទេនៅក្នុងសំណុំ រឿងនេះ។ រីឯបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ក៏ចាប់ផ្តើមអស់សង្ឃឹមពីការទទួលបានយុត្តិធម៌។
កម្មំ សត្តេ វិភជ្ជតិ ហីណប្បណី តតាយ កម្មតែងចែកសត្វលោក ឱ្យថោកទាបនិងថ្លៃថ្លា។ កម្មគឺអំពើ អំពើគឺចលនា ចលនាគឺនយោបាយ នយោបាយគឺល្បិចកិច្ចកល ល្បិចកិច្ចកលគឺបច្ចេកទេស បច្ចេកទេសគឺការសិក្សាអបរំ ការសិក្សាអបរំគឺតម្រិះវិជ្ជា តម្រិះវិជ្ជាគឺចំណេះដឹង ចំណេះដឹងគឺជាជញ្ជីង សម្រាប់ថ្លឹងថ្លែងនូវ បុណ្យនិងបាប គុណនិងទោស វិជ្ជមាននិងអវិជ្ជមាន ចំពោះមនុស្សសត្វលោកទួទៅ…។ នៅទីបំផុត សូមឱ្យវិញ្ញាណក្ខ័ន្តលោក បណ្ឌិតកែម ឡីបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕៚…
សពបណ្ឌិត កែម ឡី អ្នកសិក្សាការអភិវឌ្ឍសង្គម ត្រូវបានបញ្ចុះហើយ នៅព្រឹកថ្ងៃទី២៥ កក្កដា វេលាម៉ោង១១ កន្លះ នាគេហដ្ឋានរបស់លោក ក្នុងខេត្តតាកែវ តាមគម្រោង ដោយមិនបន្តរតម្កល់ ទៀតឡើយ។
Source: http://www.rfa.org/khmer/news/social-economy/Kemley-body-is-buried-at-Takeo-07242016231708.html
គឺមានការយល់ខុសៗគ្នា អំពីរឿងលោកបណ្ឌិតកែម ឡី ដែលគាត់ហ៊ានបញ្ចេញមតិយោបល់ ដោយមិនខ្លាចមិនញញើត គឺជឿថាមានអ្នកធំនៅពីក្រោយដែលបើកដៃឱ្យគាត់និយាយ ទើប គាត់ហ៊ាននិយាយ គឺដូចជាគណបក្សដែលពូកែជេរគេ ក៏មានខ្នងធំនៅពីក្រោយផងដែរ ហើយ ក៏មិនខុសគ្នានឹងបក្សអំណាចពលរដ្ឋខ្មែរផងដែរ និយាយស្រែកជេរអត់ខ្លាចអីបន្តិច តែទីបញ្ចប់ មកនៅជាមួយសម្តេចដដែល។
ហើយមនុស្សភាគច្រើន ដែលគេដឹងថា គណបក្សថ្មីៗដែលបានបង្កើតសុទ្ធតែអ្នកធំនៅក្នុងជួរ រដ្ឋាភិបាលនៅពីក្រោយបើទោះបីជាគណបក្សទាំងនោះ មានការឃោសនាប្រឆាំងនឹងរដ្ឋាភិបាល ក៏ដោយ។ ហើយបានគិតឃើញថា លោកបណ្ឌិតកែម ឡីធ្វើបែបនេះ គឺគាត់ចង់យកប្រជាប្រិយ ភាពលើគណបក្សសង្រ្គោះជាតិ។
ក្នុងខណៈដែលមេគណបក្សសង្រ្គោះជាតិទាំងពីរកំពុងរង្រ្គោះពីការវាយប្រហាររបស់បក្សកាន់ អំណាច ហើយយើងមានការព្រួយបារម្ភចំពោះអនាគតគណបក្សសង្រ្គោះជាតិថា លោកកែម ឡីជាអ្នកគ្រប់គ្រង នេះជាល្បិចនយោបាយ ដូច្នេះលោកបណ្ឌិតកែម ឡីមិនដែលមានការព្រួយ បារម្ភរឿងគេធ្វើបាប ដូចដែលគាត់បាននិយាយនោះទេ… នេះជាការយល់ឃើញ។
ដូចជាយុទ្ធនាការ ១០០ រាត្រី យុទ្ធនាការនេះគ្រោះថ្នាក់ណាស់ គឺជឿថាគាត់មិនអាចហ៊ានធ្វើទេ បើសិនជាអ្នកធំ មិនបានបើកដៃឱ្យគាត់ធ្វើ គឺមិនខុសគ្នានឹងយុទ្ធនាការរបស់បណ្ឌិតសុខ ទូចដែល ទៅវាស់វែងរឿងព្រំដែននោះទេ។ គឺជឿថាក្រុមបណ្ឌិតកែម ឡី និង បណ្ឌិតសុខទួចជាក្រុមតែមួយ នេះជាការយល់ឃើញ គ្រាន់តែពួកគាត់បំបែកគ្នា ប៉ុណ្ណោះ…។
ចំពោះអ្នកវិញ តើយល់យ៉ាងណាដែរ…? តើអាចជឿបានទេ?តើមូលហេតុអ្វីដែលគេសម្លាប់គាត់? ចំពោះការដែលគេ បាញ់សម្លាប់គាត់ សម្តេចហ៊ុន សែន និង មន្រ្តីគណបក្សកាន់អំណាចមាន ការសោកស្តាយណាស់ដែរ ដោយគិតឃើញ ថាអ្នកខាតបង់គឺរដ្ឋាភិបាល។ តែបន្តិចក្រោយមក ចង់បង្វែររឿងនេះថា មនុស្សបក្សផ្សេងជាអ្នកធ្វើទៅវិញ…!?
មេដឹកនាំបក្សប្រឆាំង ប្រកាសយកអនុសាសន៍លោកបណ្ឌិត កែម ឡី ទៅអនុវត្ត បើសិនខ្លួនដឹកនាំ ប្រទេស។ ផ្ទុយទៅវិញ មេដឹកនាំបក្សកាន់អំណាច ហាក់មិនចាប់អារម្មណ៍នឹងពិធីដង្ហែសពនោះ ឡើយ ប៉ុន្តែបង្ហាញពីរូបភាព ក្រុមគ្រួសាររបស់ខ្លួនទៅវិញ។
ក្រុមសហជីព កម្មករ និងកសិករឲ្យដឹងថា ពួកគេនឹងចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី ដែលចាប់ផ្ដើមពីវត្តចាស់ រហូតដល់ស្រុកកំណើតលោក កែម ឡី នាខេត្តតាកែវ នៅថ្ងៃទី២៤ ខែកក្កដា។ ពលរដ្ឋដែលត្រៀមចូលរួមដង្ហែសពលោកបណ្ឌិត កែម ឡី គឺដើម្បីបង្ហាញការ សោកស្ដាយអំពីវីរភាពរបស់លោក។
Source: http://www.rfa.org/khmer/news/social-economy/kem_ley-07232016083554.html
វប្បធម៌សន្ទនារវាងគណបក្សទាំងពីរត្រូវបានគាំង ឮសូរថាដោយសារមិនទុកចិត្តគ្នា ចូលចិត្តជាន់ជើងគ្នា ប៉ែងជើងគ្នា ចង្អុលមុខគ្នា និងបន្ទោសគ្នា ទៅវិញទៅមក តែប្រជាពលរដ្ឋមិនបានដឹង មិនបានឃើញទេ តែឮតែពួកគាត់បន្ទោសគ្នា។ នេះទំនងជាមកពី មិនស្មោះត្រង់ជាមួយគ្នា ចង់ឈ្នះចាញ់គ្នា ចង់យកប្រៀបគ្នា ទៅវិញទៅមក ឬយ៉ាងណាដែរ។ ចូរស្វែងយល់ និងជួយបញ្ចេញ មតិយោបល់ទាំងអស់គ្នាមើល…!?
ថ្ងៃទី២២ ខែកក្កដា ជាខួបពីរឆ្នាំនៃកិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយរបស់គណបក្សទាំងពីរដែលមាន អាសនៈក្នុងសភា។ ប៉ុន្តែរហូតមកដល់ពេលនេះ បក្សប្រឆាំងនៅតែធ្វើការក្រៅសភាដដែល ព្រោះតែវិបត្តិ នយោបាយនៅតែបន្តកើតឡើងជាថ្មីទៀត។
Source: http://www.rfa.org/khmer/news/politics/2nd-of-politics-agreement-cpp-cnrp-07222016073452.html
បើតាមស្តាប់មើលទៅ មិនអាចធ្វើអ្វីដូចដែលចង់បានទៅរួចទេ
បញ្ហានឹងនៅដដែល និង ប្រហែលជាយ៉ាប់ជាងមុន ដោយសារ
អ្នកចាញ់មិនសុខចិត្តចាញ់ អ្នកឈ្នះគ្មានអំណាចគ្រាប់គ្រាន់នឹង
ធ្វើអ្វីដែលខ្លួនចង់បាន នយោបាយនឹងនៅគាំងដដែល ខ្មែរនិង
បាត់បង់ឱកាស ហើយមិនអាចធ្វើអ្វីបានទាំងអស់ ហើយអ្នក
នយោបាយជំនាន់នេះក៏ចាស់ៗអស់់ អញ្ចឹងពួកយួនគេមានឱកាស
គេមានកម្លាំង គេមានល្បិច ប្រជាជនគេមានរិតតែច្រើនចូលមក
ស្រុកខ្មែរ ដោយសារតែខ្មែរគិតតែពីទាស់ទែងខ្វែងគំនិតគ្នា គឹមិន
អាចធ្វើកិច្ចការដដែលជាដដែលបន្តរទៀតទេ ។
គឺខ្មែរត្រូវតែផ្លាស់ប្តូរនូវប្រព័ន្ធនយោបាយដឹកនាំ ទើបអាចដោះស្រាយ
បាននូវអ្វីៗដែលខ្មែរត្រូវការចង់បាន បើមិនដូច្នោះទេ មិនអាចទៅរួចទេ
ឬអាចទៅបានដែរ ដូចទៅមួយជំហាន ថោយក្រោយបីជំហាន មាន
បានស្អីមានតែខាត។ គឹការផ្លាស់ប្តូរនូវប្រព័ន្ធនយោបាយដឹកនាំមិនចាំ បាច់រងចាំដល់ពេលបោះឆ្នោត ២០១៧-១៨ទេ ហើយក៏មិនប៉ះពាល់
ដល់រឿងការចុះឈ្មោះឬការបៀឆ្នោតខាងមុខនេះដែរ មានការកែរ
ទម្រង់បោះឆ្នោតដែរតែបន្តិចបន្តួច តែខ្មែរបានផលប្រយោជន៍ច្រើន
ណាស់លើគ្រប់វិស្ស័យ គឹមានស្ថិរភាពនយោបាយ សេដ្ឋកិច្ច វប្បធម៌
សង្គមកិច្ច និង សន្តិសុខ ហើយកាត់បន្ថយបញ្ហាប្រឈមមុខដាក់គ្នា
៩៩ ភាគរយ…។
សូមស្វាគមន៍នូវសំណួរទាំងឡាយ ដែលពាក់ព័ន្ធរឿងប្រព័ន្ធនយោ
បាយ ក៏ដូចជារចនាសម្ព័ន្ធនយោបាយ ឬ អ្វីៗដែលត្រូវការរៀបចំ
នាពេលដ៏ខ្លីខាងមុខនេះ ការសួរឆ្លើយឆ្លងដេញដោលគ្នានិងពិភាក្សា
គ្នា ស្វែងយល់គឺប្រសើរបំផុត ។ មិនតែរឿងក្នុងប្រទេស រឿងជាតិ
និង អន្តរជាតិ ជាពិសេស រឿងព្រំដែនដែលពាក់ព័ន្ធប្រទេសជិតខាង
ក៏រៀបចំខ្លួនជាស្រេចសម្រាប់ដោះស្រាយដែរ…៕
គិតចាប់ពីថ្ងៃទី១០ កក្កដា មកដល់ថ្ងៃទី១៤ កក្កដា គឺស្ថាប័នសំខាន់ៗមួយចំនួន ទាំងជាតិ និងអន្តរជាតិ រួមទាំងស្ថានទូតផង បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះឃាតកម្មលើលោកបណ្ឌិត កែម ឡី និងស្ថាប័នខ្លះ ទាមទារឲ្យរដ្ឋាភិបាលស្វែងរកមុខឃាតកពិត និងអ្នកបញ្ជានៅពីក្រោយខ្នងយកមក ផ្ដន្ទាទោសតាមច្បាប់។
នេះជាសេចក្តីវិភាគរបស់យើង ចូរអានមើល និង សូមបញ្ចេញមតិយោបល់ផង ។ សូមអរគុណទុកជាមុន!
អរព្រះគុណដែលបានចែករំលែក គឺមានការសោកស្តាយណាស់ នូវអ្វីដែលលោកបណ្ឌិតកែម ឡីគាត់
កំពុងបានធ្វើ ទាំងការវិភាគការបញ្ចេញមតិយោបល់ និង ការផ្តល់យោបល់ ហើយជាពិសេស រឿងការ ស្រាវជ្រាវនូវឯកសារទាក់ទងរឿងព្រំដែននិងដីកោះនានា ។ គឺមិនបាននឹកស្មានដល់ថ្ងៃ កើតហេតុហ្នឹងទេ ពីព្រោះគាត់បានធ្វើជាសន្សឹមៗមិនជាជ្រុលពេកទេ ហើយក៏មិនសាហាវដែរ តែរឿងដែលសំខាន់ជាងគេ ដែលគួរឱ្យចាប់អារម្មណ៍ជាងគេ គឺទាក់ទងរឿងព្រំដែននិង ដីកោះនានាដែលបាន បាត់បង់និងកំពុងបាត់
បង់ គឺយុទ្ធនាការណ៍ ១០០ រាត្រីរបស់គាត់រសើបជាងគេ តែខ្មែរយើងមិនសូវចាប់អារម្មណ៍ទេ ។
គឺខ្លាំងជាងយករឿងឯកសាររបស់ខ្លូបលវិតណែស ដែលទាក់ទងរឿងក្រុមគ្រួសារ របស់សម្តេចនាយករដ្ឋ
មន្រ្តីមកនិយាយទៅទៀត។ ប៉ុន្តែគេមិនបានលើកយករឿងយុទ្ធនាការ ១០០ រាត្រីមកធ្វើជារឿងសំខាន់
ទេ គឺគេមិន ចង់ឱ្យគេដឹងគេភ្ញាក់ផ្អើលរឿងនោះទេ ពីព្រោះវាជារឿងរសើបខ្លាំងរវាងខ្មែរនិងយួន តែវាមិន មែនជារឿងខ្មែរនិងខ្មែរទេ ។ គឺគេចង់បានរឿងណា ដែលទាក់ទងនឹងរឿងជម្លោះ រវាងខ្មែរនិងខ្មែរទើបវា ចំណេញសម្រាប់គេ ។ គឺបាត់បង់ធនធានមនុស្សខ្មែរផង និង ធ្វើឱ្យខ្មែរបែកបាក់សាមគ្គីខ្មែរនិងខ្មែរផង ។ គឺនៅពេលដែលជម្លោះរវាង ខ្មែរនិងខ្មែរកាន់តែខ្លាំង គណបក្សប្រជាជន ឬ សម្តេចហ៊ុនសែន រិតតែ
គៀក ឬ អោបជើងយួនឱ្យជួយ ។
នៅពេលហ្នឹងយួនគេមានលទ្ធភាព បញ្ជូនទ័ព ឬ ភ្នាក់ងារសម្ងាត់ឱ្យ ចូលមកស្រុកខ្មែររិតតែច្រើន
ដើម្បីជួយគណបក្សប្រជាជន ក៏ដូចជាជួយសម្តេចហ៊ុនសែន ឱ្យមានអំណាចរិតតែខ្លាំង និងបាន
យូរអង្វែង។ បើខ្មែរមិនឆ្លាតទេ មិនឆាប់ផ្លាស់ប្តូរនូវយុទ្ធវិធី ឬ យុទ្ធសាស្រ្តនយោបាយទេ គឺខ្មែរអាច នឹងរលាយបាត់បង់នូវអំណាច គ្រប់គ្រងទៅលើប្រទេសជាតិ ក៏ដូចជាទៅលើប្រជាពលរដ្ឋរបស់ខ្លួននា ពេលដ៏ខ្លីខាងមុខនេះ តែអ្វីដែលគេធ្វើ គេមិនធ្វើជាគំហកឬខ្លាំងៗទេ តែគេធ្វើសន្សឹមៗ គេធ្វើមិនឱ្យ ខ្មែរដឹងនិងភ្ញាក់ផ្អើលខ្លាំងនោះទេ គឺគេធ្វើ “នយោបាយទឹករលកបោកច្រាំង” ។ ទឹករលកបោក
ច្រាំងម្ខាង វានាំដីល្បប់ទៅបំប៉នច្រាំងម្ខាងទៀត ឱ្យដុះបានយ៉ាងល្អប្រសើរ ៕៚…
តើធ្វើកុសលវិច្ច័យ និង ការត្រួតពិនិត្យមើល របៀបយ៉ាងម៉េច ជារបៀបមើល តាមភ្នែករបស់ខ្លួន ឬក៏តាមរយៈកុំព្យូទ័រ? បើទោះបីធ្វើតាម រយៈណាក៏ដោយ វាមិនអាចរក សុក្រិតភាព បានល្អប្រសើរនោះទេ ពីព្រោះថា អ្នកសរសេរក្តី អ្នកផ្តិតមេដៃក្តី សុទ្ធតែជាអ្នក ធ្វើក្រៅផ្លូវការ ដោយមិនមាន ជំនាញពិតប្រាកដ ឬត្រឹមត្រូវទេ គឺមានត្រូវមានខុស មានខ្វាស់មានលើស មិនបានគ្រប់ជ្រុង ជ្រោយទាំងអស់ទេ គឺគ្រាន់តែជាចំនួនប៉ណ្ណោះ…នេះជាមតិយោបល់ ហើយជាអ្នក ធ្លាប់បានរៀន ធ្លាប់បានផ្តិតម្រាមដៃ សម្រាប់បុគ្គលិក អ្នកធ្វើការងារសន្តិសុខ ក្នុងក្រុមហ៊ុនមួយ នៅសហរដ្ឋអាមេរិក ហើយស្នាមម្រាមដៃ ទាំងនោះបានបញ្ជូន ទៅក្រសួងសន្តិសុខ និង ក្រសួងសើបអង្កេត (អែហ្វ.ប៊ី.អាយ) ក្នុងរដ្ឋដែលយើង រស់នៅ… ប៉ុន្តែយ៉ាងណាក៏ដោយ យើងធ្វើនេះសុទ្ធតែមាន ឡៃសិន ឬ ប័ណ្ណធ្វើការងារត្រឹមត្រូវ បើសិនជាមានការខុសឆ្គង មានការខ្វះខាត ត្រង់កន្លែងណាមួយ គេនិងបញ្ជូនសំណុំរឿង មកម្ចាស់ដើមវិញ ឱ្យធ្វើម្តងទៀត ឬ ការស្នើសុំពាក្យធ្វើការងារ មិនបានសម្រេច ឬ ជាអាសារឥតការ ប៉ុន្តែគេមិនប្រកាន់ ទោសពៃ ឬប្តឹងប្តល់អ្វីនោះទេ…។៚
ក្រុមជំនាញពិនិត្យ និងធ្វើកោសល្យវិច័យស្នាមមេដៃរបស់ក្រសួងមហាផ្ទៃ រកឃើញបញ្ហាមួយចំនួន នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលបានថ្វាយទៅព្រះមហាក្សត្រ។
មន្ត្រីគណបក្សកាន់អំណាចលើកឡើងថា ស្ថានភាពនយោបាយនៅកម្ពុជា មិនមានបញ្ហាអ្វីគួរឲ្យបារម្ភនោះទេ។ ការលើកឡើងដូចនេះ គឺជាការឆ្លើយតបទៅនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) ដែលបានសម្ដែងការបារម្ភពីស្ថានភាពនយោបាយកំពុងតានតឹងរវាងបក្សកាន់អំណាច និងបក្សប្រឆាំងនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន។
តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិដែលត្រូវក្រុមអង្គរក្ស លោក ហ៊ុន សែន វាយឲ្យរងបួសកាលពីចុងឆ្នាំ២០១៥ នឹងប្ដឹងទៅសាលាឧទ្ធរណ៍ ប្រឆាំងទាស់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចផ្ដន្ទាទោសជនជាប់ចោទ៣នាក់ ឲ្យជាប់ពន្ធនាគារ៤ឆ្នាំ តែអនុវត្តទោស ១ឆ្នាំ។
Source: http://www.rfa.org/khmer/news/law/MP-lawyer-reject-court-verdict-05262016234207.html
គណបក្សសង្គ្រោះជាតិសម្រេចនៅថ្ងៃទី២៧ ឧសភា ថា ខ្លួននឹងប្រើប្រាស់សិទ្ធិធ្វើមហាបាតុកម្មអហិង្សា ក្នុងករណីមានការចាប់ខ្លួនប្រធានស្ដីទី លោក កឹម សុខា។
Source: http://www.rfa.org/khmer/news/politics/CNRP-urgent-meeting-on-KemSokha-case-05262016214244.html
សមត្ថកិច្ចប្រដាប់ដោយអាវុធគ្រប់ដៃប្រមាណ២០នាក់ សម្រុកចូលទីស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ចាក់អង្រែលើ នៅថ្ងៃទី២៦ ឧសភា នាម៉ោងប្រមាណ១២កន្លះ ដោយមិនបញ្ជាក់ពីមូលហេតុអ្វីឡើយ។
Source: http://www.rfa.org/khmer/news/politics/arrest-Kem-sokha-car-05262016010429.html
You must be logged in to post a comment.