និយាយពីការប្រមាញ់ជ្រូកព្រៃនេះ កាលពីនៅធ្វើកងទ័ពការពារព្រំដែនខ្មែរ-ថៃ ធ្លាប់បានមេចាត់ឱ្យទៅយាម ការពារជ្រូកព្រៃ កុំឱ្យចូលមកស៊ីស្រូវអ្នកស្រុក ដែលចំពេលស្រូវកំពង់ ផើមនិងចេញ គឺចូលខែកក្តិកហើយ ទឹកកីរីងស្ងួតដោយដុំៗដែរ ហើយធាតុអាកាសក៏ត្រជាក់។ ជ្រូកព្រៃតែងនាំគ្នាវាទាំងហ្វូងៗ ចូលស៊ីស្រូវ គឺប្រហែលជាម៉ោង២ អាធ្រាតុយើងបាននាំគ្នាទៅដាក់យាមតាម បណ្តោយវាលស្រែក្បែរមាត់ព្រៃ។ គឺរាយ គ្នាប្រហែលជា ២០ ម៉ែត្រមួយ តែយើងមិនអាចមើលគ្នាឃើញទេ ដោយស្រូវខ្ពស់ៗស្មើដើមទ្រូង ហើយមិន ឈរទេ កឺអង្គុយចាំតាមច្រកដានជើង ជ្រូកព្រៃដែលវាចូលមកស៊ីស្រូវ។
លុះអង្គុយយូរទៅ ងក់គឺលក់មួយភ្លេតឬមួយស្របក់ អត់ដឹងជ្រូកចេញចូល តែសង្ស័យថា ប្រហែលជា វាចូលមុនយើង ទៅចាប់ផ្តើមយាមទៅទៀត លុះវាមកវិញទើបដឹង ដឹងនោះក៏មិនបានឃើញវាមុនដែរ កំពុងតែលក់ ដល់ឮមាត់ជ្រូកទើបភ្ញាក់។ នៅពេលភ្ញាក់នោះ ជ្រូកមួយយ៉ាងធំ ប្រហែលប៉ុនជ្រូក ខាងលើនេះដែរ ដើរហួសប្រហែលជា ៤-៥ ម៉ែត្រទៅហើយ ភ័យផងអីផង ក៏ទាញកាំភ្លើងរកគាស់កៃបាញ់ តែបាញ់មិនកើតសោះ ញ័រដៃញ័រជើង ដែលចាស់ៗថា “ចាញ់ច្រាបជ្រូកនោះ” គាស់កៃដូចអត់ទៅ រហូតដល់ជ្រូកដើរបាន ឆ្ងាយមើលែងឃើញ ក៏នៅតែញ័រញាក់។ ប្រហែលជាដោយសារហេតុហ្នឹងហើយ បានចាស់ៗថាជ្រូកព្រៃដែលមានខ្នាយតាន់ពូកែណាស់ ។
និយាយទៅសំណាងណាស់ដែរនាពេលនោះ បើសិនជាជ្រូកព្រៃនោះ វាជល់ឬវាខ្វេះ គឺវាអាចដោយសារតែ យើងកេងលក់ មិនដឹងជ្រូកវាមក ប៉ុន្តែទំនងវាធុំក្លឹនហើយវាឮមាត់ ទើបធ្វើឱ្យភ្ញាក់។ ថ្ងៃនោះយប់នោះ អត់បានអ្វីសោះ បាញ់ជ្រូកក៏មិនបាន ហើយស្រូវក៏ជ្រូកចូលស៊ីរួចទៅហើយ។ ប៉ុន្តែការបាញ់ជ្រូកនេះ មិនមែនស្រួលទេ បើយើងមិនចេះបាញ់ ឬបាញ់មិនត្រូវកន្លែងវា វាអាចតដៃឬបែរមកវាយយើងវិញបាន ដូចជាវាបោលបុក ជល់ និងខ្វេះជាដើម ដោយយើងអត់មានកន្លែងសន្តិសុខ គឺគេតែងធ្វើធ្នះឬកន្លែង ចាំបាញ់នៅលើដើមឈើ ទើបរួចខ្លួន។ អញ្ចឹងវាមានការ ប្រថុយប្រថានខ្លាំងណាស់ មិនមែនស្រួលទេ។
Hunter bags 500-pound wild boar you have to see to believe – Yahoo News.
មើលទៅដូចជាមិនជឿសោះ!
ព្រានព្រៃនៅរដ្ឋឃារ៉ូឡាញណាខាងជើង សហរដ្ឋអាមេរិក និយាយថាកាលពីខែមុន គាត់បាញ់បានជ្រូកព្រៃដ៏ធំមួយ ដែលមានទម្ងន់ ៥០០ ផោន ឬ ២៥០ គីឡូក្រាម ។
លោកប្រុសចិត្ត ហ្វិប (Chett Web) អាយុ ៣៤ ឆ្នាំមកពីទីក្រុង ខកូ រដ្ឋឃារ៉ូឡូឡាញណាខាងជើង
You must be logged in to post a comment.