ការឱ្យឈ្មោះរបបនេះ ជារបបតិរច្ឆាន គឺស្មើនិងរបបសត្វ ដែលមិនមែនជារបបមនុស្ស គឺរបបថោកទាប ធ្វើបាបមនុស្ស កាប់សម្លាប់មនុស្ស ដូចសត្វធាតុ គឺស្មើនិងស្ថាននរក គឺមិននឹកស្មានដល់សោះ ថាប្រទេសជាតិខ្មែរ បានធ្លាក់ដល់កម្រិតនេះ ប៉ន្តែបើយើងលើកយក រឿងសោកនាដកម្មទាំងអស់ ទាំងសម័យសង្រ្គាម ឆ្នាំ១៩៧០-៧៥, ឆ្នាំ១៩៧៥-៧៩, ឆ្នាំ១៩៧៩-៨៩, ឆ្នាំ១៩៨៩-៩៩, ឆ្នាំ១៩៩៩-២០០៩, និង ឆ្នាំ២០០៩-២០១៦នេះ ការសម្លាប់មនុស្ស ការធ្វើបាបមនុស្ស មានសភាពឃោរឃៅ និងព្រៃផ្សៃដូចគ្នា ខុសគ្នាត្រង់តិច និងច្រើនប៉ុណ្ណោះ…។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានហៅរបបបច្ចុប្បន្នដែលដឹកនាំដោយគណបក្សប្រជាជន របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជា «របបតិរច្ឆាន»។ ទោះបីជារងការរិះគន់និងព្រមានចាប់ខ្លួនពីមន្ត្រីរដ្ឋាភិបាល ប៉ុន្តែព្រះអង្គនៅតែរក្សាជំហររបស់ទ្រង់ដដែល។
Source: http://www.rfa.org/khmer/news/politics/interview-thomico-08122016082857.html
You must be logged in to post a comment.