ប្រតិទិនខ្មែរ ចន្ទគតិ-សុរិយគតិ ឆ្នាំ២០១៩ នៃមជ្ឈមណ្ឌលខ្មែរសិក្សានិងស្រាវជ្រាវៈ
ប្រតិទិនខ្មែរ ចន្ទគតិ-សុរិយគតិ ឆ្នាំ២០១៩ នៃមជ្ឈមណ្ឌលខ្មែរសិក្សានិងស្រាវជ្រាវៈ
តុលាការអន្តរជាតិចំរុះខ្មែរ ឬ តុលាការកំពូលខ្មែរក្រហម បានសម្រេចកាត់ក្តីដាក់ទោស មេខ្មែរក្រហមនួន ជា និង ខៀវ សំផនឱ្យជាប់គុកមួយជីវិត។ រឿងការកាត់ក្តីដាក់ទោសនេះ មិនមានរឿងអ្វីត្រូវភ្ញាក់ផ្អើលទេ រឿងដែល ត្រូវភ្ញាក់ផ្អើលនោះគឺ មិនបានហៅអ្នកជាប់ពាក់ព័ន្ធទាំងអស់ ក្នុងរឿងខ្មែរក្រហម មកជំនុំជំរះនៅសាលាក្តីនេះ ហើយរឿងការសម្លាប់រង្កៀល មានបីដំណាក់កាល គឺសង្រ្គាមសម័យឆ្នាំ ១៩៧០-៧៥ តើគេបានសម្លាប់ខ្មែរ ប៉ុន្មាននាក់? ហើយការសម្លាប់នៅសម័យ ប៉ុល ពតកាន់អំណាច នៅឆ្នាំ១៩៧៥-៧៩ មានមនុស្សស្លាប់ប៉ុន្មាន នាក់? ហើយចុងក្រោយ នៅសម័យសង្រ្គាមឆ្នាំ១៩៧៩-៨៩ មានមនុស្សខ្មែរប៉ុន្មាននាក់ ត្រូវបានគេសម្លាប់? ជាលទ្ធផលមនុស្ស ឬ ឆ្អឹងមនុស្សដែល បានស្លាប់ទាំងអស់នោះ ត្រូវបានគេ ប្រមូលយកមកគរទុកជាពំនូក ហើយសន្មត់ថាជាខ្មោច ដែលបានសម្លាប់ដោយ របបខ្មែរក្រហមប៉ុល ពតទាំងអស់។
ជាពិសេសជាងនេះទៅទៀតគឺ ប្រទេសដែលពាក់ព័ន្ធរឿងសង្រ្គាម នៅកម្ពុជាទាំងអស់ មានយួន ចិន អាមេរិកាំង បារាំង សូវៀត ជាអ្នកបានបង្ករ សង្រ្គាមកាប់សម្លាប់រង្កៀលនេះ ខ្មែរក្រហមមិនបានផ្តើមគំនិត រឿងសង្រ្គាម នេះទេ ខ្មែរក្រហម មិនចេះធ្វើគ្រឿងអាវុធ ទាំងអស់នោះទេ ត្រង់ចំនុចទាំងអស់នេះហើយ ដែលថាមិនយុត្តិធម៌ ឬ មិនត្រឹមត្រូវ គឺមានក្តីលំអៀង…!?
តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហម ចេញសាលដីកាសម្រេចដាក់គុកទណ្ឌិត នួន ជា និង ខៀវ សំផន អស់មួយជីវិត នៅថ្ងៃទី២៣ វិច្ឆិកា។ សាលដីកានេះ គឺជាការប្រកាសលទ្ធផលលើបណ្ដឹងសាទុក្ខរបស់ជនជាប់ចោទជាអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងពីរ ក្នុងសំណុំរឿង០០២ វគ្គទី១។
Source: http://www.rfa.org/khmer/news/krt/supreme-verdict-on-2-khmer-rough-leaders-11222016230427.html
រឿងការបោសសំអាតខ្មាំងនេះ មានតាំងពីសម័យតស៊ូម្លេះ តាមគោលការណ៍ នយោបាយរបស់គេ ដែលគេបានអបរំ កម្មាភិបាលនិងមនុស្សទួទៅ នៅក្នុងភូមិឃុំ ឬ សហករណ៍ ហើយប្រជាជន តែង និយាយរឿងនេះ ទៅវិញទៅមកតៗគ្នា គឺគេថា រែងយកអង្ករដើម…។ នេះបើតាមធ្លាប់រស់នៅជាមួយ របបនោះតាំងពីនៅក្មេង គឺពេលដែលនៅជាលោកនេន ឬជាលោកសង្ឃនៅក្នុងព្រៃ គឺជាគោល នយោបាយមុនដំបូងបំផុត ដែលគេបានអបរំប្រជាជន ឱ្យប្រព្រឹត្តអំពើល្អតាមអង្គការបក្សកម្មុយនិស្តកម្ពុជា គឺឱ្យមានការស្មោះត្រង់ចំពោះអង្គការ ហើយក៏ជាពេលដែលគេអបរំឱ្យហៅគ្នាជាមិត្តៗ ហើយមានអ្នកខ្លះ គេថា ហៅម៉ែឪក៏ជាមិត្តៗផងដែរ គឺកាលណោះនៅដើមឆ្នាំ ១៩៧៣ ក្នុងខែមេសា។ នៅពេលនោះហើយ ដែលគេរៀបចំបង្កើតជា សហករណ៍តាមភូមិនិមួយៗ នៅក្នុងព្រៃ។ ចំណែក លោកសង្ឃវិញ គេមិនបានឱ្យ នៅក្នុងសហករណ៍ជាមួយអ្នកស្រុកទេ គេបានអនុញ្ញាតឱ្យធ្វើ វត្តនៅ ដោយឡែកពីភូមិឬសហករណ៍ ហើយព្រះសង្ឃនៅមានសិទ្ធិគោរពសាសនាជាធម្មតា ពេលព្រឹកព្រះ សង្ឃអាចនិមន្តតបិណ្ឌបាតតាម ភូមិឬសហករណ៍ជាធម្មតា ហើយអ្នកស្រុកអាចធ្វើបុណ្យទានបានតាមទំនៀមទំលាប់ជាធម្មតា…(៧ ឆ្នាំនៅក្នុងព្រៃ ១៩៧២-៧៩) ៕
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការរបស់ខ្លួនឡើងវិញនៅព្រឹកថ្ងៃ អង្គារ ទី២៦ ខែកក្កដា បន្ទាប់ពីបានឈប់សម្រាករយៈពេល ៣សប្ដាហ៍។ សវនាការបន្តនេះ សាលា ដំបូងនឹងចាប់ផ្ដើមដោយអង្គហេតុបោសសម្អាតខ្មាំងផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា នៅក្នុងរបប កម្ពុជាប្រជាធិបតេយ្យ។
នេះជារូបភាពឆ្អឹង ឆ្អឹងលលាដ៏ក្បាលនិងរណ្តៅ ដែលគេវាយ សម្លាប់ជនរង្រ្គោះដាក់ នៅក្បែរ គុកទួលស្លែង (បឹងជើងឯក?) សម័យកម្ពុជាប្រជាធិបតេយ្យ ឬ សម័យខ្មែរក្រហម ប៉ុល ពត។ ប៉ុន្តែគេបានសរសេរបញ្ជាក់ថា ឆ្អឹងខ្មោច ១២៩ នាក់ត្រូវបានទាហានយួន យកខ្មោចដែលគេបាន សម្លាប់ពេលក្រោយ យកមកដាក់ជាមួយ ហើយប្រាប់គេថា ជាខ្មោចដែលពួកប៉ុលពតសម្លាប់។ រូបភាពនេះជារូបភាព គេថតនៅខែឧសភា ឆ្នាំ១៩៨២៕
ចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬ គុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានអង្គជំនុំជម្រះ សាលាដំបូងនៃសា លាក្ដីខ្មែរក្រហម កោះហៅឱ្យមកផ្ដល់សក្ខីកម្មម្ដងទៀតនៅក្នុងសំណុំរឿង ០០២ វគ្គ ២។
Source: http://www.rfa.org/khmer/news/krt/wrap-up-testimony-of-Duch-in-case-002-02-07022016010403.html
ដោយសារតែមានសន្ធិសញ្ញាទីក្រុងប៉ារិស ថ្ងៃទី២៣តុលាឆ្នាំ១៩៩១ ទើបញ៉ាំងឱ្យភាគីខ្មែរទាំង ៤ បានបញ្ចប់សង្គ្រាមបង្ហូរឈាមគ្នា មកជួបជុំគ្នាចាប់ដៃគ្នា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិខ្មែរឡើងវិញ ប៉ុន្តែក្រុមបាតុករដែលដឹកនាំដោយ គណបក្សប្រជាជន មិនបានអនុញ្ញាត ឱ្យក្រុមភាគីខ្មែរក្រហម បានចូលរួមស្រួលបួលឡើយ ដូច្នេះពួកគេបានបានធ្វើបាតុកម្មប្រឆាំង ហើយប្រហែលជាគុបដុំថ្ម ធ្វើឱ្យបែកក្បាលមេដឹកនាំ ឬតំណាងខាងភាគី ខ្មែរក្រហម គឺលោកខៀវ សំផន ។
លោកខៀវ សំផន ត្រូវដកខ្លួនគេចចេញមួយរំពេច ទៅរកទីសុវត្ថិភាព គឺត្រូវបានគេយកអូតូប្លង់ដេរ បីគ្រឿងដឹកនិងអែសស្គោក លោកខៀវសំផនចេញទៅ ព្រលានយន្តហោះ ពោធិចិនតុងមួយរំពេច ។
ព្រឹត្តការណ៍នោះ កើតនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែវិច្ឆការ ឆ្នាំ១៩៩១ ។
នេះជាហេតុផលមួយ ដែលធ្វើឱ្យ ភាគីខ្មែរក្រហមដកខ្លួនចេញ ហើយក្រោយមក ត្រូវបានគេចាត់ទុក ឱ្យក្រុមភាគីខ្មែរក្រហម នៅក្រៅច្បាប់ ។
ហើយក្រុមនេះបានធ្វើ ការតស៊ូនៅក្នុងព្រៃ ជាយដែនខ្មែរ-ថៃ អស់រយៈពេលជាច្រើនឆ្នាំ ឬរហូតដល់ចុងឆ្នាំ ១៩៩៨ គឺបន្ទាប់ពីលោកប៉ុល ពត ដែលជាមេដឹកនាំកំពូល របស់ខ្មែរក្រហម ត្រូវបានស្លាប់ នៅក្នុងព្រៃ ហើយអ្នកសេសសល់ ក៏បានដាក់អាវុធ ចុះចូលរដ្ឋាភិបាលខ្មែរ ហើយមេធំមួយចំនួន ក៏ត្រូវបានចាប់ខ្លួន ហើយកាត់ទោស នៅក្នុងតុលាការ អន្តរជាតិ-ខ្មែរ ក្នុងនោះមានលោកខៀវ សំផន និង លោកនួន ជា ហើយលោកអៀង សារី និង តាម៉ុក ត្រូវបានស្លាប់ក្នុងគុក ហើយអៀង ធារិទ្ធិជាប្រពន្ធលោកអៀវ សារី កើតរោគវិកលចារិក ។ល។
ពេលនេះជាពេល ដែលខ្មែរត្រូវតែធ្វើការជាមួយគ្នា សាមគ្គីគ្នា ដើម្បីកសាងប្រទេសជាតិ ដើម្បីផល ប្រយោជន៍ជាតិ និង ផលប្រយោជន៍ ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ហើយនិង ដើម្បីធានាឱ្យមានស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ សម្រាប់ក្នុងការចូលរួម និង ការប្រកួតប្រជែង ជាមួយនឹង ប្រទេសនាៗ ក្នុងសហគមអាស៊ាន នាឆ្នាំ ២០១៥ ខាងមុខនេះ ។
សួស្តីឆ្នាំថ្មីឆ្នាំម្សាញ់បញ្ចស័ក ! ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីចូលឆ្នាំថ្មីនេះ យើងខ្ញុំសូមដាក់ផ្សាយ បន្ថែមនូវ រចនាសម្ព័ន្ធនយោបាយខ្មែរទំនើប ដើម្បីចង់ឱ្យមានការសម្របសម្រួល ផ្នែកនយោបាយ ដល់អ្នក នយោបាយខ្មែរទួរទៅ ក៏ដូចជាចង់ឱ្យមានការបន្ធូរបន្ថយ នូវភាពតានតឹង រវាងគ្នានឹងគ្នា រវាងអ្នក នយោបាយ នឹង អ្នកនយោបាយ រវាងគណបក្ស នឹង គណបក្ស ក៏ដូចជារវាងប្រជាជន នឹង ប្រជាជន ខ្មែរទួរទៅ និងជនជាតិគ្រប់សាសន៍ ទាំងអស់ ដែលរស់នៅក្នុង ប្រទេសកម្ពុជា និង ប្រទេសនានា ក្នុងពិភពលោកយើងនេះ ។ សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សានូវ ប្រជាពលរដ្ឋខ្មែរយើង ទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស សូមឱ្យបានទទួលនូវ សេចក្តីសុខសប្បាយ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ !!
You must be logged in to post a comment.