បទវិភាគ៖ តើគណបក្សមួយណាដែលប្រើយុទ្ធសាស្ត្រហិង្សា?.
អ្នកដឹកនាំទាំងពីរនាក់នេះ តើអ្នកដឹកនាំមួយណា ដែលប្រើយុទ្ធសាស្រ្តហឹង្សា ?
បើតាមការមើលឃើញ និង តាមកាស្តាប់ក្នុងវីឌីអូ ឬ រូបភាពដែលបានបង្ហោះក្នុង ទំព័រហ្វេសបូកនានា ឃើញថារដ្ឋាភិបាលខ្មែរ លោកហ៊ុន សែនបានប្រើអំពើហឹង្សាយ៉ាងខ្លាំងទៅលើប្រជាបាតុករ ធ្វើឱ្យស្លាប់និង របួសជាច្រើននាក់ ។
បើតាមការឃើញ ការស្តាប់ក្នុងវីឌីអូ ក៏ដូចជាពត៌មានដែលគេបានបង្ហោះក្នុងទំព័រហ្វេសបូកនានា សបញ្ជាក់ ឱ្យឃើញថា លោកហ៊ុន សែន មានជំនាញខ្លាំងណាស់ ខាងការប្រើយុទ្ធសាស្រ្តទ័ពបង្ក្រាបប្រជាបាតុករ ដែលគ្មានគ្រឿងអាវុធ គឺគ្រាន់តែធ្វើបាតុកម្ម ទាមទារប្រាក់ខែគោល ១៦០ ដុល្លាប៉ុណ្ណោះ ។ ប៉ុន្តែជំនាញនេះ បានធ្វើឱ្យមានប្រឹត្តិកម្មយ៉ាងខ្លាំងពី សំណាក់អង្គារសិទ្ធិមនុស្សនានា ក្នុងលោកក៏ដូចជាក្នុងស្រុក ក៏ដូចជា ពីសំណាក់ ប្រជាពលរដ្ឋខ្មែរទួទៅ ទាំងក្នុងនិងក្រៅប្រទេសដែរ ។
មិនសមកើតឡើងដល់ថ្នាក់នេះសោះ បើយើងពិនិត្យមើលឱ្យបានដិតដល់ទៅឃើញថា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីក្តី និង កងទ័ពខ្មែរគ្រប់ប្រភេទក្តី កើតឡើងដោយប្រជាពលរដ្ឋខ្មែរ ដែលបាន បោះឆ្នោតឱ្យកើតមានឡើង ដើម្បីបម្រើនិងការពារប្រទេសជាតិខ្មែរទាំងមូល តែមិនមែនដើម្បីរក្សាការពារ សម្រាប់តែបុគ្គលម្នាក់ឡើយ ។ ដូច្នេះបានន័យថា ការប្រើកម្លាំងដ៏ហឹង្សាឃោរឃៅនេះ គឺខុសហើយ ! តើខុសយ៉ាងម៉េច ? រដ្ឋាភិបាលលោកហ៊ុន សែន គួរណាស់តែកោះហៅ តំណាងបុគ្គលិក អ្នកធ្វើបាតុកម្ម ទាមទារ ប្រាក់ខែគោលទាំងនោះ មកជជែកវែកញែក រកហេតុផលសិន នេះម្យ៉ាង ។
ហើយម្យ៉ាងទៀត មុននឹងធ្វើការប្រើកម្លាំងទ័ពពិសេស បង្ក្រាបទៅលើបាតុករ ត្រូវសរសេរជាលាយលាក់ អក្សរ និង ប្រកាសប្រាប់ដោយផ្ទាល់ និង ជាសាធារណៈ ដល់ក្រុមបាតុករទាំងនោះ ឱ្យបានដឹងជាមុន ជាលើកទី១, ជាលើកទី២, និង ជាលើកទី៣ សិន ទើបប្រើវិធានការក្តៅ ។ តែវិធានការក្តៅហ្នឹង ត្រូវមានធ្វើ តាមជាជំហានៗរបស់វា គឺជំហានទី១. ត្រូវប្រើជាពាក្យសំដី ណែនាំពន្យល់ ឱ្យពួកគាត់បានយល់សិន ។ ជំហានទី២. ត្រូវប្រើសកម្មភាពដេញឱ្យពួកគាត់ចេញ ។ ជំហានទី៣. បើពួកគាត់មិនចេញ ហើយតដៃ ត្រូវប្រើការបាញ់ជាតិទឹក ឬ ផ្សែងគីមីដាក់មុខឬភ្នែក ។ ជំហានទី៤. បើការប្រើទឹកឬផ្សែង មិនមែនប្រសិទ្ធិ ភាពទេ ត្រូវប្រើដំបង និង ការបាញ់គ្រាប់ជ័រដាក់ទៅលើពួកគាត់ ។ ហើយនៅទីបំផុត ជំហានទី៥. បើប្រើគ្រឿង ទាំងអស់ដែលបានរៀបរាប់មកហើយ នៅតែមិនបាន ហើយអាចបង្ករឱ្យមានការគ្រោះថ្នាក់ ដល់ជីវិតមនុស្ស ត្រង់ចំណុចនេះគឺត្រូវប្រើអាវុធគ្រាប់មែនទែន ដើម្បីការពារខ្លួន និង ការពារអាយុជីវិត ។ តែមិនមែន ប្រើអាវុធគ្រាប់ពិត ដោយពួកគាត់គ្រាន់តែវាយដំកញ្ចក់អាគារ ឬ រថយន្ត និងដុតកង់ឡាន នោះទេ ។
ជាធម្មតាបើតាមអាត្មាធ្លាប់ដឹងនិងធ្លាប់ជួបប្រទះ ត្រឹមជំហានទី២ មនុស្សភាគច្រើនគឺដើរចេញហើយមិន នៅទេ វាអស្រ័យទៅលើជំនាញការខាងការចរចារ និង ការនិយាយស្តី។ ហើយអាត្មាធ្លាប់ធ្វើការងារខាង រក្សាសន្តិសុខនេះ ចំនួន ដប់ប្រាំមួយ (១៦) ឆ្នាំដែរ ហើយបានរៀនចប់ថ្នាក់សន្តិសុខ នៅមហាវិទ្យាល័យពីរ និង បានប្រឡងជាប់ យកប័នបើកក្រុមហ៊ុនសំដាប់ថ្នាក់រដ្ឋ ផ្នែករក្សាសន្តិសុខ និង ម្ភៃឆ្នាំក្នុងការពិសោធន៍ ផ្ទាល់ដៃ នៅសហរដ្ឋអាមេរិក និង ទាហានខ្មែរក្រហមនៅស្រុកខ្មែរ ដូច្នេះមានតម្រិះគ្រប់គ្រាន់ ក្នុងការយល់ ដឹង និងនិយាយស្តី អំពីរឿងរក្សាសន្តិសុខនេះ ។ ក្នុងការចុះធ្វើការងារ មិនដែលបានប្រើអំពើហឹង្សាអ្វីទាំង អស់ ខ្នោះដៃក៏មាន ជាតិគីមីបាញ់ដាក់ភ្នែកក៏មាន ដំបងប៉ូលិស និង កាំភ្លើងខ្លីក៏មាន គឺមិនដែលចាំបាច់ ប្រើទេ គឺប្រើតែពាក្យសំដីប៉ុណ្ណោះ ។ ក្នុងប្រវត្តិសាស្រ្តអ្នករក្សាសន្តិសុខកម្រមានណាស់ ឬ ប្រហែលជាមិន មានទេក្នុងលោក ចំពោះអ្នកដែលមិនប្រើប្រាសរបស់ និង អំពើហឹង្សា ទាំងអស់នេះ ។ តែចំពោះអាត្មាវិញ មិនចាំបាច់ប្រើអំពើហឹង្សាទេ តែធានាថារក្សាសន្តិសុខបានល្អណាស់ ល្អជាងអ្នក ប្រើអំពើហឹង្សាឆ្ងាយ ណាស់ ។
រឿងការប្រើអំពើហឹង្សា វាកើតចេញមកពីអត្តចរិករបស់មនុស្ស ជាពិសេសមនុស្សដែលមានអំណាច ហើយ ដែលបានរៀនចេញមកពីគ្រូកំណាច បក្សពួកកំណាច ដែលគេបង្ហាត់បង្រៀនខាងតែ ការប្រើអំពើឃោរ ឃៅ ព្រៃផ្សៃ តែប៉ុណ្ណោះ ហើយពួកគេមិនបាន ចូលសាលាខាងសីលធម៏ និង ខាងគោរពសិទ្ធិមនុស្សឡើយ ដូច្នេះពួកគេដឹងតែ ខាងប្រើអំពើហឹង្សាតែប៉ុណ្ណោះ ចំណុចនេះហើយ ដែលជាចំណុចខ្វះខាត ចំពោះអ្នក ដឹកនាំខ្មែរ ក៏ដូចជាកងទ័ពប្រដាប់អាវុធខ្មែរ ៕
You must be logged in to post a comment.