http://www.khmerlive.tv/archive/20161117_TVK_PM_Hun_Sen_Speech_-_Get-Together_with_representatives_of_Achar_and_Acharini_at_Chaktomuk_Conference_Hall.php
តើពាក្យថា “អាចារ្យ” មានន័យយ៉ាងណា ហើយអាចារ្យមានប៉ុន្មានយ៉ាង? ដើម្បីងាយស្រួលយល់ យើងត្រូវបែងចែកអាចារ្យជាពីរពួក គឺអាចារ្យពួកទី១ គឺអាចារ្យសម្រាប់បម្រើការក្នុងពុទ្ធសាសនា ហើយអាចារ្យពួកទី២ គឺអាចារ្យមានជំនាញការ ក្នុងព្រហ្មញ្ញសាសនា ឬ អាចារ្យទទួលធ្វើពិធីការ ក្នុងទំនៀមទំលាប់ខ្មែរទួរទៅ ដូចបានរៀបរាប់លំអិតនៅខាងក្រោម។
ពាក្យអាចារ្យ មានន័យយ៉ាងណា ? មានផលប្រយោជន៍អ្វីខ្លះ ? តើតួរនាទីរបស់អាចារ្យធ្វើអ្វីខ្លះ ? តើមនុស្សប្រភេទណា ដែលគេហៅថាអាចារ្យ ? ដើម្បីយល់ដឹងនូវពាក្យអាចារ្យ អោយបានស៊ីជម្រៅ ខ្ញុំសូមលើកយកពាក្យ អាចារ្យចេញពីវច្ចនានុក្រម សម្តេចជួនណាត មកបកស្រាយ និង ប្តូរយោបល់គ្នា ដូចតទៅ៖
អាចារ្យ› សរសេរជាភាសាបាលី អាចារិយ និងសរសេរជាភាសាសំស្ក្រិត អាចាយ៍ ។ ខ្មែរយើងសរសេរជា អាចារ្យ ដើម្បីអោយងាយស្រួលមើល ។ ពាក្យអាចារ្យនេះប្រែថាៈ អ្នកប្រដៅ ឬ ហាត់មារយាទ› អ្នកប្រព្រឹត្តអំពើល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, ជាគ្រូ, និងជាគ្រូបង្រៀនៈ សិស្សមានវិជ្ជា ដោយសារអាចារ្យខំប្រឹងបង្រៀន ។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យមាន ៥ ប្រភេទគឺ៖
១-បព្វជ្ជាចារ្យ ជាអាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រ អោយបានជាសាមណេរ;
២-ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចា អោយសាមណេរបានឧបសម្បទា ជាភិក្ខុភាព (ហៅថា លោកគ្រូសូត្រ);
៣-ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី;
៤-និស្សយាចារ្យ អាចារ្យអ្នកអោយនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈ អោយសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក);
៥-ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ ឬបង្រៀនចំណេះវិជ្ជា សិល្បសាស្ត្រផ្សេងៗ (ហៅថា វិជ្ជាចារ្យ ឬ វិទ្យាចារ្យ, សិប្បាចារ្យ ឬ សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះ ដែលបង្រៀនក៏បាន ។
ពាក្យអាចារ្យនេះ ខ្មែរយើងមានហៅច្រើនយ៉ាងណាស់ តាមដំណើរដែលគួរប្រកបហៅ ដូចជា អាចារ្យ កម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (គូ្រនេះរាប់បញ្ចូលក្នុងធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើល ហើយកំណត់ឫក្សពារពាលាល្អ អោយគូរសា្វមីភរិយា ក្នុងពិធីមង្គលការ អាពាហ៌ពិពាហ៍ ។ អាចារ្យកោរជុក ឬ កោរសក់ អ្នកដែលពិនិត្យមើលឫក្សពារ ហើយកំណត់វេលា អោយគេក្នុងមង្គលកោរជុក ។ អាចារ្យ បញ្ចុះធាតុ អ្នកដែលចេះក្បួន ឬ ពិធីបញ្ចុះធាតុ ។ អាចារ្យយោគី អាចារ្យជាប្រមុខ នៃអ្នកភ្លុកទាំង ៤ នាក់ ក្នុងការធ្វើឈានបនកិច្ច ឬអាចារ្យនាំមុខសព ។ អាចារ្យវត្ត ឬអាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខ ក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណ ហៅថា អារាមិក ឬ អារាមិកជន; សម័យ បច្ចុប្បន្ននេះ លុះតែមន្ត្រីរាជការ អ្នកធ្វើការក្នុងរដ្ឋាភិបាល មានការយល់ព្រមផង ទើបអនុញ្ញាតអោយ ធ្វើអាចារ្យបាន ) ។ល។
បើតាមខ្ញុំដឹងអាចារ្យទាំងអស់សុទ្ធតែអ្នកចេះដឹង គឺចេះយ៉ាងច្បាស់លាស់ខាងធម៌វិន័យក្នុងពុទ្ធសាសនា និង ទំនៀមទំលាប់ខ្មែរ។ អាចារ្យជាធនធានមនុស្ស យ៉ាងសំខាន់ ក្នុងពុទ្ធសាសនា ក៏ដូចជាក្នុងសង្គមខ្មែរ ។ ប្រជាពុទ្ធបរិស័ទគ្រប់រូប តែងតែគោរពរាប់អាចារ្យ ដូចគោរពឪពុកម្តាយ ឬក៏ជាងឪពកម្តាយទៅទៀត ដោយសារតែតម្រិះវិជ្ជារបស់គាត់ នៅពេលដែលជួបពួកគាត់ម្តងៗ គឺយកដៃសំពះពួកគាត់ ដូចសំពះព្រះ សង្ឃដែរ ហើយតែងតែស្តាប់នូវដម្បូន្មានរបស់គាត់ជានិច្ច ។ អាចារ្យទាំងឡាយនោះ ភាគច្រើនជាអាតីត លោកគ្រូសូត្រឆ្វេងស្តាំ ជាលោកគ្រូចៅអធិការវត្ត ជាគ្រូបង្រៀនធម៌វិន័យ និងជាគ្រូបង្រៀន សាលាបាលី ជាដើម ។ល។ តួរនាទីរបស់ពួកគាត់សំខាន់ណាស់ គឺពួកគាត់អាចជាអ្នក បង្រៀនប្រៀនប្រដៅ និងផ្តល់ជា យោបល់ ដល់មនុស្សក្មេងចាស់ គ្រប់ស្រទាប់វណ្ណៈ និងព្រះសង្ឃផងដែរ ។ល។ ដូច្នេះយើងសង្ឃឹមថា ពួកគាត់ពិតជាគំរូដ៏ល្អ របស់យើងទាំងអស់គ្នា ហើយយើងមិនចង់ឃើញពួកគាត់ ប្រព្រឹត្តនូវអំពើអបាយមុខ ឬអំពើអាក្រក់ មិនគប្បីណាមួយនោះទេ ។ អាចារ្យសព្វថ្ងៃកំពុងតែ រីកចម្រើនលូតលាស់យ៉ាងសម្បើម ណាស់ដែរ ហើយក៏ឮគេនិយាយថា មានរហូតដល់អាចារ្យ ការ៉ាអូខេ ផងដែរ !
តាមរយៈវិទ្យុអាស៊ីសេរីថា ក្រសួងធម្មការ អត់មានលុយឬថវិការ ទិញឥន្ធើរណិត មើលប៉ុស្តសម្តេចហ៊ុនសែន ក្រសួងធម្មការ និង សាសនាប្រចាំ ..ប្រទេសកម្ពុជាទាំងមូល អត់មានបច្ច័យ អត់មានលុយ បង់ឥន្ធើរណិត តើជឿទេ…!? ចូរចុចមើលតាមបណ្តាញវិទ្យុអាស៊ីសេរី ដូចមាននៅខាងក្រោមនេះ៚…
ក្រុមការងារហ្វេសប៊ុក (Facebook) របស់ក្រសួងធម្មការ និងសាសនា ប្រកាសឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ថា ពួកគេមិនមានលុយបង់ថ្លៃអ៊ីនធឺណិត (Internet) ដើម្បីតាមដានទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមការបញ្ជារបស់នាយករដ្ឋមន្ត្រីកន្លងទៅនោះទេ។
Source: http://www.rfa.org/khmer/news/politics/official-facebook-page-of-ministry-of-cult-to-close-due-to-no-budget-11182016073942.html
You must be logged in to post a comment.