បុណ្យវិសាខបូជា ជាបុណ្យអន្តរជាតិ គឺបានទទួលស្គាល់ ដោយអង្គការអន្តរជាតិ នៅឆ្នាំ ១៩៩៩ បើខ្ញុំចាំមិនច្រឡំទេ សូមជួយកែរតម្រូវផង បើសិនជាខុស សូមអរគុណទុកជាមុន !!
រូបភាពខាងលើ ជាគំនិតរបស់អ្នកជាតិនិយម !!
អ្នកជាតិនិយម នឹង អ្នកអាណានិគមនិយម អាចធ្វើឱ្យប្រទេសជាតិរីកចម្រើនថ្លៃថ្លា និង អន្តរាយថោក ទាបបាន ស្មើនឹងភាសិតរបស់ព្រះសម្មាសម្ពុទ្ធចែងថា កម្មំ សត្តេ វិភជ្ជតិ ហីណប្បណី តតាយ គឺកម្មតែង ចែកសត្វ ឱ្យថោកទាប និងថ្លៃថ្លា ។
អ្នកជាតិនិយម គេស្រឡាញ់ជាតិ ស្រឡាញ់សាសនា ស្រឡាញ់ប្រជាជនរបស់គេ ស្មើនឹងដួងជីវិតរបស់ គេ គឺគេធ្វើអ្វីៗ ដើម្បីជាតិ ដើម្បិសាសនា និង ដើម្បីប្រជាពលរដ្ឋរបស់គេ ។ និយាយឱ្យចំដូច ស្តេចខ្មែរ គ្រងរាជ្យ ជំនាន់ដើម នាកាលសម័យអង្គរជាដើម គឺព្រះអង្គធ្វើអ្វីៗ ដើម្បីជាតិ ដើម្បីសាសនា និង ដើម្បីប្រជារាស្រ្តរបស់ព្រះអង្គ ។ សូមក្រឡេកមើល ស្នាព្រះហស្ថ ដែលបានបន្សល់ទុក ជាប្រាង្គប្រាសាទ រាប់រយរហូតដល់ជាងពាន់ នៅលើទឹកដីខ្មែរយើងសព្វថ្ងៃនេះ គឺមិនមានជាតិសាសន៍ណាមួយ ធ្វើដូចឡើយ គឺមានជារចនាសម្ព័ន្ធនយោបាយច្បាស់លាស់ ។ ឥឡូវនេះ អ្នកល្មប អំណាចខ្មែរ កំពុងតែដណ្តើមគ្នា ចែកគ្នា ក្រេបជញ្ជក់យកផលប្រយោជន៍នេះ តែរៀងៗខ្លួន ។
តែអ្នកអាណានិគមនិយម វាផ្ទុយស្រឡះ ពីអ្នកជាតិនិយម គឺពួកគេតែងតែគិតពី ផលប្រយោជន៍ខ្លួនគេ គ្រួសារគេ បក្សពួកគេជាធំ ជាចម្បង ។ តែគេមិនបានគិតគូររឿងជាតិ រឿងសាសនា រឿងប្រជាជនជាធំទេ ពីព្រោះគេគិតធ្វើយ៉ាងណា ឱ្យតែបានលុយចូលហោប៉ៅរបស់គេ ។ គេមិនបានព្រួយបារម្ភពី រឿងជាតិ រឿងសាសនា ដែលបាត់បង់យ៉ាងណានោះទេ ពីព្រោះគេយល់ឃើញថា គេអាចរស់នៅជ្រកកោណ ជាមួយប្រទេសជាតិណា ក៏បានដែរ ឱ្យតែប្រទេសជាតិនោះ ចេះជួយឧបត្ថម្ភគេ ចេះឱ្យពួកគេអាចរស់នៅ បាន ប្រកបរបររកស៊ីជាធម្មតាបាន ។ ឧទាហរណ៍ៈ ពួកគេនាំគ្នា កាប់បំផ្លាញព្រៃឈើ ជីកកកាយកាប់គាស់ វត្ថុធនធានធម្មជាតិ របស់ខ្មែរ គ្មានកោតញញើតអ្វីឡើយ ។ គេមិនគិតគូពីតម្លាភាព ឬមិនតម្លាភាព ក្នុងការអភិវឌ្ឍប្រទេសជាតិឡើយ តែធ្វើយ៉ាងណា ឱ្យបានចំណេញ បានចម្រើនលុយចូលហោប៉ៅ របស់គេ របស់គ្រួសារគេ របស់បក្សពួករបស់គេ តែប៉ុណ្ណោះ ។
នេះជាសញ្ញាមួយ ដ៌គ្រោះថ្នាក់បំផុត សម្រាប់ប្រទេសជាតិខ្មែរ បើមិនមានផែនការទប់ទល់ ទប់ស្កាត់ ឬផ្លាស់ប្តូរឱ្យបានទាន់ពេលវេលានោះទេ ។ តើទប់ទល់ ទប់ស្កាត់ ឬ ផ្លាស់ប្តូររបៀបយ៉ាងម៉េច ? គឺធ្វើអ្វីៗ ត្រូវតែមានជា រចនាសម្ព័ន្ធនយោបាយ ដ៏ត្រឹមត្រូវមួយ ដើម្បីជារូបមន្ត ជាគំរូរ សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការ ស្ថាបនាកសាងប្រទេសជាតិ ឱ្យមានតម្លាភាព ក៏ដូចជាការធានានូវ ស្ថិរភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ សម្រាប់ប្រទេសជាតិខ្មែរជារៀងរហូតទៅ ។ បើមិនដូច្នោះទេ មិនអាចទៅណារួច ក្រៅពីការគ្រោះថ្នាក់ឡើយ ៕ល៕
ខ្ញុំនឹកមិត្តខ្ញុំកាន់តែខ្លាំងឡើងៗ នៅពេលដែលបានឃើញរូបគាត់ នៅក្នុងរូបថតនេះ គឺរូបនៅជួរមុខគេ ភាគខាងឆ្វេង កាន់បេ-៤០ ។ គឺមើលទៅដូចមិត្តខ្ញុំបេះបិត ទាំងកំពស់កំពរ រាង្គរៅ មុខមាត់ ក្រឱមមាត់ ចំណាស់ប្រហាក់ប្រហែល ពណ៌សម្បុរ កាន់កំភ្លើងបេ-៤០ហ្នឹង ខោអាវឯកសណ្ឋានប៉ារ៉ាហ្នឹង នៅពេល ដែលយើងបែកគ្នា នៅជំរុំ ០០៧ ព្រំដែនខ្មែរ-ថៃ ។ នៅពេលនោះ យើងជួបគ្នាចុងក្រោយ ដោយចៃដន្យ នៅក្នុងសមរភូមិ ភាគខាងលិចជំរុំ ០០៧ ខ្ញុំមានទឹកសេរ៉ូមផ្អែម ពីរកំផ្លោកនៅនឹងដៃ ខ្ញុំឱ្យមិត្តខ្ញុំមួយកំផ្លោក សម្រាប់ញាំ ហើយខ្ញុំញាំមួយកំផ្លោក ព្រោះយើងកំពុងតែហត់ហេវខ្លាំង អត់មានអីញាំទេ ហើយស្រេក ទឹកណាស់ផង តាំងពីព្រឹករហូតម៉ោង ២-៣ រសៀលហើយ យើងបានសំណេះសំណាល ជាមួយគ្នាបន្តិច ប្រហែល ១៥ នាទីប៉ុណ្ណោះ ហើយយើងក៏លាគ្នា ថានឹងជួបគ្នាទៀត តែបែកគ្នារហូត មកដល់ពេលនេះជាង ៣០ ឆ្នាំហើយ ខ្ញុំតែងតែនឹកមមៃមកមិត្តជានិច្ច តែសង្គ្រាមបានអូសបន្លាយ យ៉ាងយូរអង្វេង មិនសង្ឃឹម ថាមិត្តខ្ញុំ មានអាយុវែងដល់ពេលនេះឡើយ ។
សូមបញ្ជាក់ថា មិត្តខ្ញុំនេះកំសត់កម្រជាមួយគ្នាណាស់ តាំងតែពីបានជួបគ្នាមក គឺគាត់ធ្លាប់ជាមេបញ្ជាការ កងរបស់ខ្ញុំនៅពេលដែលខ្ញុំជាស្នងការ បន្ទាប់មកមិត្តខ្ញុំត្រូវបាន ដកយកទៅកាន់ បញ្ជាការកង ពិសេស តែយើងមិននៅឆ្ងាយគ្នាទេ យើងតែងតែជួបគ្នាជាញឹកញាប់ ក្នុងសមរភូមិ តែដំណាក់កាលចុងក្រោយ ខ្ញុំត្រូវបានទទួលបទបញ្ជា ចេញពីស្នងការវរៈ នឹង តាម៉ុក ឱ្យពួកខ្ញុំ ១២០ នាក់ ចុះមកធ្វើ ប្រតិបត្តិការ នៅសមរភូមិមុខ ហើយក្រោយមក ក៏បានមានទំនាក់ទំនង ជាមួយកងទ័ពប៉ារ៉ា ក៏បានឯកភាពគ្នាថា ធ្វើការជាមួយគ្នា ហើយបានចែករឡែកគ្រឿងអាវុធគ្នា មួយផ្នែកទៅជំរុំចាស់ នឹង មួយផ្នែកទៀតទៅជំរុំ បន្ទាយអំពិល តែខ្ញុំមិនបានចូលរួមទេនៅពេលនោះ តែនៅពេលក្រោយ ខ្ញុំបានចូលទៅជំរុំ ០០៧ វិញ ។ ហើយក្រោយមក ក៏បានចូលរួមធ្វើការងារ បណ្ទាញដើរអូសទ័ព ជាមួយ អតីតមេបញ្ជាការ ដែលពួកតាម៉ុកដក យកទៅដាក់គុកនៅកកោះ ។ ការអូសទ័ពនោះ បានជោគជ័យសម្បើមណាស់ គឺមិនមែនអូសតែទ័ពហេង សំរិនទេ តែអូសទាំងទ័ពខ្មែរក្រហមផងដែរ ។
ចំណុចចុងក្រោយនេះហើយ ដែលធ្វើឱ្យអតីតមេស្នងការររបស់ខ្ញុំ ដែលនៅជាមួយតាម៉ុក កើតក្តៅក្រហាយ ហើយប្រហែលជាល្បីថា ខ្ញុំនេះជាអ្នកដើរបំផុសបំផុល ដើរអូសទ័ពពួកគាត់ ទើបបានចាត់ តាំងកង ពិសេសមួយក្រុម ដែលមានមិត្តខ្ញុំជាបញ្ជាការ និងមិត្តម្នាក់ទៀត ជាស្នងការ ហើយមានមិត្តខ្ញុំម្នាក់ទៀត ជាមេក្រុម ក្នុងកងពិសេសនេះ ឱ្យមកតាមកាត់ក្បាលខ្ញុំ “បើជួបឬឃើញខ្ញុំនៅទីកន្លែងណា ត្រូវកាត់ក្បាល ខ្ញុំនៅទីកន្លែងនោះ យកក្បាលទៅឱ្យគាត់ ជាដាច់ខាត” ។ តែសំណាងណាស់ មិត្តខ្ញុំទាំងអស់គ្នា មិនបាន ធ្វើតាមមេស្នងការបញ្ជាទេ តែមិត្តខ្ញុំទាំងអស់គ្នា បែរជាមកប្រាប់រឿងនោះចំពោះខ្ញុំ ហើយក៏ស្នាក់ នៅជាមួយគ្នា ក្នុងជំរុំ ០០៧ យ៉ាងសុខដុមរមនា ។ សូមស្លេះត្រឹមណេះសិន នៅមានទៀត បន្ទាប់គេដឹងថា ពួកកង ពិសេសនោះមិនបានធ្វើអ្វីមកលើខ្ញុំ…!!
លោកឈុត-វុទ្ធីមិនគួរដើរធ្វើការម្នាក់អែងទេ ពីព្រោះការងារនេះ មានទំហំធំដុំណាស់ ជាពិសេសនៅក្នុង ព្រៃភ្នំ គឺត្រូវមានគ្នាយ៉ាងតិច ៥ នាក់ ក្នុងពេលដើរធ្វើការងារម្តងៗ គាត់ត្រូវបានគេមានគ្រោង ការសម្លាប់ គិតទុកជាមុន ហើយរឿងអ្នកកាសែតពីរនាក់ជាស្ត្រី គ្រាន់តែជាអ្នកដើរកំដរ ជាមួយគាត់ប៉ុណ្ណោះ គ្រាន់បាន ជាគ្នា កុំអោយគាត់ញញើត ក្នុងការដើរប៉ុណ្ណោះ ។ គឺគេបានដឹងតាំងតែពីពេល ចេញដំណើរមកម្លេះ ថាតើ គាត់ត្រូវចូលមកតាមផ្លូវណា ទៅសំណាក់នៅទីណា ម៉ោងណាដល់ណា ហើយទីកន្លែងដែលត្រូវសម្លាប់ នៅទីណា មុននឹងបាញ់សម្លាប់ ត្រូវធ្វើយ៉ាងម៉េច ដើម្បីជាលេស បានបាញ់សម្លាប់ បាញ់ហើយត្រូវធ្វើ យ៉ាងម៉េច គឺបាញ់អ្នកបាញ់លោកឈុត-វុទ្ធីបន្តរ ដើម្បីសម្លាប់បំបិទមាត់ បំបិទភស្តុតាង មនុស្សទីពីរ ដោយនិយាយថា បាញ់សម្លាប់ការពារ លោកឈុត វុទ្ធីក៏ថាបាន ថាចាប់អ្នកបាញ់នោះទៅ រាលកៃ កាំភ្លើងត្រូវខ្លួនអែងក៏បាន ឬធ្វើយ៉ាងណាក៏បាន នៅពេលនោះគ្មានពីណា ឃើញច្បាស់នឹងភ្នែក ឬ បើឃើញសុទ្ធតែគ្នាគេ ឬ មិនហ៊ានមាត់កទៅទៀត ហើយអ្នកកាសែតពីរនាក់ ត្រូវរត់គេចខ្លួន មិនបាន ឃើញច្បាស់ថាយ៉ាងម៉េច ។ល។ អ្វីៗមានគំរោងការណ៍ជាស្រេចអស់ទៅហើយ !! មិនថាអញ្ចឹង ??
សួស្តីឆ្នាំថ្មីឆ្នាំម្សាញ់បញ្ចស័ក ! ដើម្បីចូលរួមអបអរសាទរ ក្នុងពិធីចូលឆ្នាំថ្មីនេះ យើងខ្ញុំសូមដាក់ផ្សាយ បន្ថែមនូវ រចនាសម្ព័ន្ធនយោបាយខ្មែរទំនើប ដើម្បីចង់ឱ្យមានការសម្របសម្រួល ផ្នែកនយោបាយ ដល់អ្នក នយោបាយខ្មែរទួរទៅ ក៏ដូចជាចង់ឱ្យមានការបន្ធូរបន្ថយ នូវភាពតានតឹង រវាងគ្នានឹងគ្នា រវាងអ្នក នយោបាយ នឹង អ្នកនយោបាយ រវាងគណបក្ស នឹង គណបក្ស ក៏ដូចជារវាងប្រជាជន នឹង ប្រជាជន ខ្មែរទួរទៅ និងជនជាតិគ្រប់សាសន៍ ទាំងអស់ ដែលរស់នៅក្នុង ប្រទេសកម្ពុជា និង ប្រទេសនានា ក្នុងពិភពលោកយើងនេះ ។ សូមទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សានូវ ប្រជាពលរដ្ឋខ្មែរយើង ទាំងអស់គ្នា ទាំងក្នុងនិងក្រៅប្រទេស សូមឱ្យបានទទួលនូវ សេចក្តីសុខសប្បាយ គ្រប់ៗគ្នាកុំបីឃ្លៀងឃ្លាតឡើយ !!
សូមអញ្ជើញទស្សនា អ្នកប្រដាល់ជើងឯកខ្មែរ កែវ រំចង់ ប្រកួតទល់នឹង អ្នកប្រដាល់ ជើងខ្លាំងមកពីបរទេស នៅថ្ងៃនេះ !!
2013-04-05 : BayonTV Live Khmer Boxing – Kbach Kun Boran Khmer – Khmer Live TV.
ចូរនាំគ្នាចូលមើល និង ស្តាប់ជុំវិញព្រឹត្តិការណ៍ ការបូជាសព របស់លោកអៀង សារី ដែលជាអតីតរដ្ឋមន្រ្តី ក្រសួងការបរទេស កម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហម នៅភូមិដូង ស្រុកភ្នំម៉ាលៃ ព្រំដែនខ្មែរ-ថៃ ក្នុងខែត្របន្ទាយមានជ័យ ។
ពិធីបូជាសពលោក អៀង សារី បានបញ្ចប់.
ការប្រដាល់ជើងឯកខ្មែរតាមក្បាច់បុរាណប្រចាំឆ្នាំ២០១៣ គួរជាទីចាប់អារម្មណ៍ ការប្រដាលសព្វថ្ងៃ មានការរីកចម្រើនគ្រាន់បើ មានទាំងពានរង្វាន់ ជាខ្សែរក្រវ៉ាត់លំដាប់ថ្នាក់ជាតិ ប្រហែលជាមានលំដាប់ថ្នាក់ អន្តរជាតិផងដែរ ។ ប៉ុន្តែមានតែប្រដាល់យក ពានរង្វាន់ស្រាបៀរ៍ និង គ្រឿងញៀន ក្រៅពីហ្នឹងដូចជា មិនឃើញមាន ។ យើងចង់ឱ្យមានការប្រកួត ប្រដាល់ជើងឯក ផ្នែកសិទ្ធិមនុស្ស ផ្នែកប្រជាធិបតេយ្យ ផ្នែកបំបាត់អំពើហឹង្សារ ផ្នែកលីលធម៌-យុត្តិធម៌ ផ្នែកដឹកនាំជើងឯក ឬក៏ ខាងនយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជាដើម។ល។
ខាងក្រោមនេះ ជាការប្រកួត ប្រដាល់ជើងឯក ប្រចាំឆ្នាំ ២០១៣ តាមរយៈ ទូរទស្សន៍បាយ័ន្ត នៅថ្ងៃអាទិត្យ ទី១៧ មីនានេះ សូមចុចមើល !!
2013-03-17 : BayonTV Live Khmer Boxing – Kbach Kun Boran Khmer – Khmer Live TV.
ធ្វើនយោបាយ ដើម្បីឱ្យបានរីកចម្រើន ដើម្បីផលប្រយោជន៍ ប្រទេសជាតិ និង ប្រជាជន ! តែឮតែប្តឹង ផ្តល់គ្នា ហាក់បីដូចជា មិនចង់ឱ្យពីណាធ្វើអ្វីបាន ដើម្បីជួយ សង្គ្រោះជាតិទាល់តែសោះ គិតយូរៗទៅ អ្នកទាំងអស់នោះ ដូចជាលែងដឹងខុស លែងដឹងត្រូវ លែងដឹងចម្រើន លែងដឹងខាតអស់ហើយ មួយថ្ងៃៗ អង្គុយ មួយថ្ងៃៗ ដេកចាំតែរករឿងគ្នា ចាក់ចុចគ្នា អត់ចេះខ្មាសជនជាតិដទៃ ដូចជាមិនសមជាកូន ខ្មែរអ្នក កសាងអង្គរសោះ អ្នកទាំងអស់នោះ មិនដឹងជាកើតមកពីណាដែរ ដូចអត់ ចេះគិតរឿងជាតិអ្វីទាំងអស់ ឱ្យតែធ្វើនយោបាយបែបនេះ ច្បាស់ជា ពិតជា ខ្ញុំកញ្ជះគេជាក់ ជាមិនខានឡើយ ឬក៏ពួកគាត់ ជាកូនចៅ តាជជក់ទេដឹង ! សូមលោកគ្រូហោ ទស់ទាយមើល ! ពួកគាត់ប្រហែលជា លែងដឹងធ្វើអ្វីៗ ជាវិជ្ជមានអស់ ហើយ មើលទៅ !!
នេះជាទិដ្ឋភាពដាក់មីន នៅសម័យសង្គ្រាមចុងទសវត្ស ១៩៨០ បើយើងពិនិត្យមើលទៅ មិនមែនជាមនុស្ស ធម្មតាទេ មានទាំងកាំភ្លើងខ្លី និង អាកាបត់ ភាគច្រើនគឺជាមេកង ឬ មេកងពិសេស គឺមិនមែនក្មេងៗទេ សុទ្ធតែជាអ្នក មានជំនាញការ ខាងដាក់មីន !!
ទិចលោថាខ្ញុំទៅ មិនមែនខ្ញុំទេណា !! គេនិយាយថា ដាក់មីនផ្តាច់ផ្លូវរទេះភ្លើង អាខ្មាំងយួនទេ កុំយល់ច្រឡំ ប៉ុន្តែ…
រឿងនេះមិនមែនជារឿងពិតទេ !! ដោយសារតែរឿងនេះហើយ ដែលបណ្តាលឱ្យសម្តេចឪ សម្តេចតា សម្តេចតាទួត ចូលព្រះទីវង្គត់ ដោយគាំងបេះដូង !! រឿងអ្វីបានជា សម្តេចព្រះបាទ នរោត្តម សីហនុ ទ្រង់សរសេរលិខិត ទៅអរគុណយួន ? តើយួនមានគុណបំណាច់ត្រង់ណា ? មានតែជេរថា យួនជាក្រពើ រមឹលគុណព្រះអង្គ រមឹលគុណខ្មែរ ! សំបុត្រនេះជាសំបុត្រខ្លែងខ្លាយទេ !! ចូរនាំគ្នាពិនិត្យមើលនូវ អត្ថន័យក្នុងសំបុត្រនេះទាំងអស់គ្នា !! ដូចមានតំណរភ្ជាប់មក ខាងក្រោមនេះ៕៚
បង្គោលព្រំដែនខ្មែរ-ថៃ “ក្រុងកម្ពុជា-ស្យាម” នៅចំណុចស្រុកកំរៀង ក៏ពួកថៃបានបង្ខិតចូលដីខ្មែរ យ៉ាងតិចកន្លះគីឡូម៉ែត្រ នេះបើតាមអតីតកងទ័ព កម្ពុជាប្រជាធិបតេយ្យប្រាប់ខ្ញុំ នៅមុនពេលដែលពួកគេ ត្រូវបានបញ្ជូន្យទៅ វាយទប់ទល់យួននៅខែត្រតាកែវ ព្រំដែនខ្មែរ-យួន កាលពីដើមឆ្នាំ ១៩៧៨ កាលនោះខ្ញុំត្រូវបានទទួលបន្ទុក មើលការពារព្រំដែនបន្តរពីពួកគាត់ ។ ពេលនោះពួកគាត់បានឈរ និងចង្អុលបង្ហាញខ្ញុំថា បង្គោលព្រំដែន ខ្មែរយើងមិនមែននៅទីនេះទេ និង ពួកគាត់បានបង្ហាញនូវ គ្រាប់មីនទាំងអស់ ដែលពួកគាត់បានដាក់ ការពារព្រំដែននាពេលនោះ ។
ខាងក្រោមនេះ ជាបង្គោលព្រំដែនខ្មែរ-ថៃ នៅលើកំពូលភ្នំដងរែក
បញ្ហាគ្រប់គ្រងព្រំដែនលើជួរភ្នំដងរែកនៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ.
អរគុណដែលបានចែករំលែក! មើលទៅ ស្តាប់ទៅ ដូចជាល្អណាស់ដែរ តែដូចជាមិនទាន់ទ្រឹមត្រូវ ពេញលក្ខណៈ ដែលយើងត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហា ប្រទេសជាតិខ្មែរយើង សព្វថ្ងៃនេះទេ ។ ប្រទេសជាតិខ្មែរយើងគឺ ត្រូវតែអព្យាក្រិត មិនត្រូវទទួលយកអ្នកនេះ ហើយអត់អ្នកនោះបានទេ ។ សូម្បីតែការអភិវឌ្ឋប្រទេសជាតិ ក៏មិនអាចបោះបង់ចោល នូវគំនិតអ្នកតូចតាច ឬ អ្នកធ្មតានោះបានដែរ ។
ចំពោះគោលការខាងក្រោមនេះ គ្រាន់តែជាគោលការណ៍ សម្រាប់ពឹងពាក់គេតែប៉ុណ្ណោះ តែវាមិនមែនជា គោលការណ៍ ឯករាជ្យម្ចាស់ការ សម្រាប់ក្នុងការដឹកនាំ ប្រទេសជាតិ ដោយខ្លួនឯងនោះទេ ។ ដូច្នេះប្រទសជាតិខ្មែរ នៅតែគ្រោះថ្នាក់ដដែល យូរឬឆាប់និងធ្លាក់ចូលគន្លងដើមដដែល គឺសេចក្តីវិនាស អន្តរាយ !! មិនថាអញ្ចឹង ??
តើអ្វីទៅ ដែលប្រទេសជាតិខ្មែរយើងត្រូវការ សំខាន់ជាងគេបំផុត សម្រាប់កសាង និង ដោះស្រាយបញ្ហា ប្រទេសជាតិយើង ? ខាងក្រោមជាទស្សនៈ នយោបាយការបរទេស ឬ នយោបាយអន្តរជាតិ ដែលដកចេញពីសៀវភៅ “កុលបុត្រមហានរគរខ្មែរ” ។ ដកស្រង់ដោយលោក ខ្មែរសុវណ្ណភូមិ ។ នេះគ្រាន់ទេមតិយោបល់ មួយជ្រុងរបស់ខ្ញុំ គួរពុំគួរសូមជួយពិចារណា និង ប្តូរយោបល់គ្នា សូមអរគុណ !!
បើតាមខ្ញុំយល់ ដូចជាគ្មានអ្វីដែលនាំគ្រោះថ្នាក់ដល់បញ្ហា សន្តិសុខចំពោះកងទ័ពខ្មែរ នៅតាមព្រំដែនខែត្រ ឬ ប្រាសាទព្រះវិហារ ក្នុងពេលនេះទេ ការកង្វះខាតទឹកនេះ មានស្ទើរគ្រប់ពេលវេលា នៅរដូវប្រាំង និងស្ទើរគ្រប់ទីកន្លែង នៅតាមព្រំដែន នេះបើតាមខ្ញុំធ្លាប់រស់នៅ ឬ ធ្លាប់ជាអ្នកការពារព្រំដែនម្នាក់ កាលសម័យមុន ។ សម័យនេះ គឺគ្មានអ្វីនាំឱ្យប៉ះពាល់ សន្តិសុខទេ អ្នកណាមកវាយ ទាហាថៃឬ? មិនជឿទេ !
ក្រសួងមហាផ្ទៃប្រតិកម្មចំពោះការផ្សាយព័ត៌មានទាហានតំបន់ព្រះវិហារខ្វះទឹក.
សៀវភៅនេះបានសរសេរឡើង ព្រមពេលជាមួយគ្នានឹងការចាប់ផ្តើមធ្វើរដ្ឋប្រហារ ឆ្នាំ១៩៧០ ដោយសេនា ប្រមុខ លន់-នល់ ។ កំណត់ហេតុនេះ បានសរសេរដោយ លោកស៊ូ-ចំរើន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ គឺមិនដល់ពីរខែផងបន្ទាប់ពីថ្ងៃ លន់-នល់ ធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះបាទ នរោត្តម សីហនុ ។ តើអស់លោកជឿទេ តើអ្នកសរសេរនេះ ដឹងរឿងពិតឬយ៉ាងណា? គឺភាគច្រើនត្រូវនឹង ដំណើរការនៃសង្គ្រាម នេះ តើព្រះឥន្ទទ្រង់ឈ្វេងយល់ដឹង អំពីរឿងសង្គ្រាមនៅស្រុកខ្មែរ ឬយ៉ាងណា? តើមានរឿងអ្វីអាថ៌កំបាំង ក្នុងរឿងនេះដែលយើងដឹងមិនដល់ទេ? ចូរពិនិត្យមើលឃ្លាប្រយោគ កំពាព្យនិមួយៗ ប្រើញាណក្នុងការ ត្រិះរិះពិចារណា ប្រៀបធៀបទៅលើសង្គ្រាម ដែលបានកើតឡើងនាពេលនោះ គឺសង្គ្រាមឆ្នាំ ១៩៧០-៧៥, ឆ្នាំ១៩៧៥-៧៩, ឆ្នាំ១៩៧៩-៨៩, ចុងបំផុតឆ្នាំ ១៩៩០-៩៩ ។ តែយើងគួរសិក្សា ស្រាវជ្រាវចាប់តាំងពី ទសវត្សរ៍ ១៩៥០-៥៩, ១៩៦០-៦៩, ១៩៧០-៧៩, ១៩៨០-៨៩, ១៩៩០-៩៩ តើមានអ្វីកើតឡើង ដែលគួរឱ្យចាប់អារម្មណ៍ ដែលទាក់ទងរឿងប្រទេសជាតិខ្មែរយើង និង ប្រទេសជិតខាងយើង ហើយនិង ប្រទេសមហាអំណាច ទាំងប្រាំ(៥) ជាពិសេស ចិន អាមរិកាំង និង បារាំង ។ ហើយប្រទេសក្នុងតំបន់គឺយួន ដែលេសព្វថ្ងៃគេហៅថា វៀតណាម ។
សូមមើលផែនទីកោះត្រល់ (រូបផ្តេក) តើនៅជិតដីខ្មែរសព្វថ្ងៃប៉ុណ្ណា ហើយសូមមើលខ្សែប្រេវីយេ ដែលគេគូសតម្រង់ ចំកោះត្រល់ត្រង់ណា ?

រូបផែនទីផ្ទៃទឹកនៅម្តុំកោះត្រល់ ដែលសម័យលន់-នល់ ទាមទារ

រូបផែនទីបន្ទាប់ពីកាលសម័យ ៧ មករា ឬ ៣១/៧/១៩៨២ ម្តេចមិនដាក់រូបភាព ជាពណ៌ធម្មជាតិឱ្យមើលផង ?

រូបផែនទីទំហំមែត្រក្រឡាទឹកដីកម្ពុជា ដែលសម្តេចហ៊ុន-សែនថាបានចំណេញ តើចំណេញប៉ុន្មាន ? ហើយខេត្តនៅស្រុកខ្មែរ ក៏ចំណេញដែរ ដូចខេត្តកែប ខេត្រព្រះសីហនុ ខេត្តប៉ៃលិន ជាដើម ។

រូបផែនទីនៅភូមិអន្លុងជ្រៃ ភូមិសម្តេចហេង សំរិន !?

រូបផែនទីនៅត្រង់ម្តុំភូមអន្លង់ជ្រៃ ភូមិសម្តេចហេង-សំរិន

សូមអស់លោកអ្នកបច្ចេកទេស អ្នកចេះដឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ជួយពន្យល់ផង ជាពិសេសកោះត្រល់ ដែលនៅជិតដីខ្មែរមែនទែន ហេតុអ្វីបានជាគេកាត់ទៅឱ្យទៅវៀតណាម ?
ធ្វើនយោបាយតាមជំនោរខ្យល់ ឬ យើងអាចហៅបានថា “នយោបាយទូកក្តោង” នយោបាយនេះធ្វើតាម ខ្យល់បក់បោក តែមិនមែនធ្វើតាម តម្រិះនៃការរៀនសូត្រចេះដឹងដោយខ្លួនឯងទេ ហើយពាក្យមួយទៀត គេហៅថា “នយោបាយហៃអើ” គឺហៃអើតាមតែគេឱ្យនិយាយឱ្យថា ហើយពាក្យមួយទៀត គេហៅថា នយោបាយសត្វសារកាកែវ គឺសត្វសារកាកែវ តែងតែនិយាយតាម ត្រាប់តាមមាត់មនុស្ស ឬ សត្វ ដែលបាន បញ្ចេញវាចានៅក្បែរខ្លួន ដែលខ្លួនបានស្តាប់ឮ តែមិនបានសិក្សាស្រាវជ្រាវ ឱ្យបានច្បាស់លាស់ទេ អ្នកធ្វើ នយោបាយបែបនេះ គឺគ្រោះថ្នាក់ណសស់ គឺពួកគាត់ធ្វើដោយប្រថុយប្រថាន មិនបានពិចារណា ឱ្យបាន វែងឆ្ងាយ ថាតើចំណេញយ៉ាងណា ខាតបង់យ៉ាងណា ។ ពួកគេគិតតែប្រយោជន៍ផ្ទាល់ខ្លួន ក្រុមគ្រួសារ របស់ខ្លួន និងបក្សពួកខ្លួន គឺមិនបានគិតដល់ប្រទេសជាតិ របស់ខ្លួនជាធំ មិនបានដឹងថា ការរស់នៅក្រោម របបអាណានិគមន៍ របស់គេពិបាកយ៉ាងនោះទេ គឺមិនខុសគ្នានឹង ទៅរស់នៅជាមួយ គ្រួសារអ្នកដទៃឡើយ ។ ខ្មែរកម្ពុជាក្រោម ពួកគាត់បានដឹងច្បាស់ណាស់ ថាតើរស់នៅក្រោមរបបយួន កាន់កាប់វាលំបាក យ៉ាងណា ពួកគាត់ដឹងហើយ គឺវេទនាណាស់ ចង់អ្វីក៏មិនបាន ចង់រៀនសូត្រ ភាសារខ្មែររបស់ខ្លួន ក៏មិនបាន ចង់គោរពទំនៀម ទំលាប់របស់ខ្លួន ក៏មិនបាន ចង់កាន់និងគោរព នៅសាសនាខ្លួន ក៏ពិបាក គេមិនអនុញ្ញាត ឱ្យគោរពប្រតិបត្តិ បានស្រួលឡើយ គេគៀបគេសង្កត់គ្រប់បែបយ៉ាង ។ល។ សូមអស់ លោកជាខ្មែរគ្រប់រូប គិតពិចារណា ឱ្យច្បាស់លាស់ មុននឹងសម្រេចចិត្ត គាំទ្រគណបក្សណាមួយ ដែលនាំ ឱ្យគ្រោះថ្នាក់ និង អន្តរាយ ដល់ប្រទេសជាតិខ្មែរ !!
សូមអញ្ជើញទស្សនាវីឌីអូក្បួនដង្ហែរ ព្រះបរមសព ព្រះបរមរតនៈកោដ្ឋ របស់សម្តេចឪ សម្តេចតា សម្តេចតាទួត នរោត្តម សីហនុ ឆ្ពោះទៅតម្កល់ នៅទីលានព្រះមេរុ ដើម្បីធ្វើពិធីបូជាព្រះភ្លើង នៅវេលាម៉ោង ៦ ល្ងាចថ្ងៃច័ន្ទ ទី ៤ កុម្ភៈ ឆ្នាំ ២០១៣ ។ ព្រះអង្គបានចាប់បដិសន្ធិនៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ ១៩២២ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ហើយបានយាងចូលព្រះទីវង្គតទៅនៅថ្ងៃ ១៥ ខែតុលា ឆ្នាំ ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិនប្រជាមានិត ។៚…
ដើម្បីចូលរួមពិធីកាន់ទុក្ខ ព្រះបាទសម្តេចឪ សម្តេចតា សម្តេចតាទួត ព្រះនរោត្តម សីហនុ ដែលជាអាតីត ព្រះមហាក្សត្រកម្ពុជា និងដែលជា ព្រះបិតាបង្រួបបង្រួមជាតិខ្មែរ ដែលព្រះអង្គបានយាង ចូលព្រះទីវង្គត់ នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ។ ទូលព្រះបង្គុំ ខ្ញុំព្រះករុណាខ្ញុំ បានរៀបចំធ្វើជាប្រតិទិន រូបភាព ដែលនិយាយអំពី ប្រវត្តិរូបសង្ចេប និង ស្នាព្រះហស្ថរបស់ព្រះអង្គ ដែលសម្រេចបានក្នុងកំឡុង ៩០ ព្រះវង្សា ដែលព្រះអង្គបានគង់នៅជាមួយកូនចៅ ទុកជាកេរ្តិ៍តំណែល និងជា អានុស្សាវរីយ៍ ដល់កូនចៅ ទាំងអស់គ្នា ។ នេះគ្រាន់តែជាក្របប្រតិទិនសាកល្បង ៕
ខ្ញុំគិតឃើញថា អ្នករាជានិយម គួរណាស់តែសាមគ្គីគ្នា ជាធ្លុងមួយ ដំណាងឱ្យព្រះរាជា ដែលធ្លាប់មាន រាប់ពាន់ឆ្នាំមកហើយ មិនគួរណាបោះបង់ចោលអញ្ចឹងទេ ខ្ញុំនិយាយនេះក្នុងនាមជា ប្រជាពលរដ្ឋខ្មែរម្នាក់ តែមិនមានជាប់ជាសាច់ញាតិ ឬ ពូជអំបូរព្រះញាតិវង្សទេ តែនឹកឃើញសោកស្តាយ របបដែលមានមក ជាយូរយារណាស់ មកហើយនៅប្រទេសកម្ពុជានេះ មិនចង់ឱ្យបាត់បង់ទេ តែហាក់ដូចជា ព្រះអង្កម្ចាស់ គ្រប់ព្រះអង្គ មិនចង់រវីរវល់នឹង របបរាជានិយមហើយ ឬ យ៉ាងណា គឺចង់ឃើញព្រះអង្គម្ចាស់គ្រប់ព្រះអង្គ មានភាពស្វាហាប់ ចេញព្រះភគ្រមកបញ្ចេញមតិយោបល់ បើមិនដូច្នោះទេ អាណត្តិបោះឆ្នោតលើកនេះ ប្រហែលជាពេលចុងក្រោយ ហើយមើលទៅ ។ ទូលព្រះបង្គុំយល់ឃើញថា ដើម្បីផលប្រយោជន៍ ប្រទេសជាតិខ្មែរទាំងមូល រដ្ឋាភិបាលខ្មែរគួរណាស់តែ ចែករំលែកគ្រប់គណបក្ស ឱ្យបានចូលរួមក្នុងការ ដឹកនាំប្រទេសជាតិរួមគ្នា អភិវឌ្ឍប្រទេសជាតិរួមគ្នា ទើបប្រសើរ គឺមិនចង់ឃើញមានបក្ស តែមួយដឹកនាំទេ យើងគួរណាស់តែរៀនសូត្រនូវ ប្រវត្តិសាស្រ្តខ្មែរឱ្យបានច្បាស់គ្រប់ៗគ្នា ប្រទេសជាតិខ្មែរធ្លាប់ជាប្រទេស ធំទូលាយ គឺដោយសារតែខ្មែរចេះសាមគ្គីគ្នា តែនៅពេលដែលខ្មែរបាក់ បែកគ្នា ខ្មែរត្រូវរួញនៅតូចដូច សព្វថ្ងៃនេះ បើមិនសាមគ្គីគ្នា នៅពេលនេះទេ ខ្មែរប្រាកដនឹងបាត់បង់ទាំងស្រុង នាពេលឆាប់ៗខាងមុខនេះ មិនខានឡើយ ។ ការជ្រើសរើសអ្នកដឹកនាំ ដែលគ្មាន ឬ ខ្វះការពិសោធផ្នែកខាងនយោបាយ នាំឱ្យគ្រោះថ្នាក់ដល់បក្ស ឬ ដល់ប្រទេសជាតិ ។ បើតាមប្រវត្តិសាស្ត្រអ្នកដឹកនាំខ្មែរ មានធ្លាប់រើសអ្នកដឹកនាំ មានអាយុ ១០ ឬ ១១ ឆ្នាំក៏មាន តើការចាត់តាំង របៀបនេះ បានន័យយ៉ោងម៉េចដែរ ?
ខាងក្រោមជាតំណរតភ្ជាប់តាមរយៈវិទ្យុអាស៊ីសេរី ដែលនិយាយអំពី ការជ្រើសរើសតំណែងប្រធានបក្ស ស៊្វុនស៊ិនប៉ិច ដូចមិនឃើញមានបេក្ខជន ដទៃទៀតចូលរួម ដើម្បីប្រកួតប្រជែងគ្នាសោះ !!
បក្សហ៊្វុនស៊ិនប៉ិចរៀបចំយាងព្រះអង្គម្ចាស់ក្សត្រី អរុណរស្មី ធ្វើប្រធាន.
ខ្មែរគ្រប់រូបត្រូវចងចាំនូវ ពង្សសាវតារបស់ខ្លួនៈ
១) ខ្មែរអើយចូរចាំជាក់ថា តាមសាវតារជាតិខេមរាធ្លាប់តែថ្កើង ទឹកដីខ្មែរធំទូលំទូលាយសុះសាយរុងរឿង គេឯងតែងលើកតំកើង តម្កល់ជាតិយើង ចាត់ទុកឡើងជាជាតិច្បង ។
២) អារ្យធម៌ខ្ពង់ខ្ពស់ឆើតឆាយ បានចេញផ្សព្វផ្សាយគ្រប់ទិសទាំងឡាយ ចុងបូព៌ា សាស្រ្តាសិល្បៈ ចម្លាក់វិចិត្រ គំនិតសិក្សា តន្ត្រីទស្សនវិជ្ជា ព្រះពុទ្ធសាសនា ជាគោលការណ៍ខ្មែរផ្សាយទៅ ។
៣) ខ្មែរអើយចូរចាំស្តាប់សាវតារ ដែលបានចរចារ បញ្ជាក់ប្រាប់ថា ពូជខ្មែរថ្កើង តាំងចិត្តឱ្យមាំ ខិតខំប្រឹងវិញ បញ្ចេញតំកើង តម្លៃនៃជាតិខ្មែរយើង ឱ្យបានរុងរឿង ជាថ្មីឡើងតាមសាវតារ ។
អ្នកដឹកនាំខ្មែរគ្រប់រូប និង កូនចៅខ្មែរគ្រប់រូប ត្រូវគិតពិចារណា ឱ្យបានវែងឆ្ងាយ និង ច្បាស់លាស់ថា ខ្មែរខ្លាំងទៅលើអ្វី ។ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ជាពាក្យគន្លឹះ សម្រាប់ពិចារណា ។
តើមានពាក្យអ្វីទៀតដែលនាំឱ្យខ្មែរចេះតែឈ្លោះទាស់ទែងខ្វែងគំនិតគ្នា ? ការបែងចែកផលប្រយោជាន៍ មិនស្មើគ្នា មានភាពលំអៀង មិនយល់ចិត្តគ្នា មិនចេះបែងចែកផលប្រយោជន៍ ការបែងចែកអំណាចមិនត្រូវ មិនមានភាពយុត្តិធម៌ ប្រកាន់បក្សពួក មិនចេះអធ្យាស្រ័យគ្នា មិនចេះអត់ឱនគ្នា មិនចេះអនុគ្រោះគ្នា មិនចេះលើកលែងទោសគ្នា គ្មានសីលធម៌ គ្មានមេត្តាករុណាមុទិតាឧបេក្ខា ខ្វះគំនិតជាតិនិយម មិនចេះស្រឡាញ់គ្នា មិនចេះសាមគ្គីគ្នា មិនចេះរួបរួមគ្នា ព្រហឺនកោងកាច មិនចេះគោរពគ្នា មានចិត្តលោភលន់ ល្មោភអំណាចបុណ្យសក្តិ មិនគិតប្រយោជន៍ជាតិ មិនគិតប្រយោជន៍រួម បុគ្គលនិយម គ្រួសារនិយម បក្សពួកនិយម ចេះតែអួត ពូកែខាងរណបគេ ពូកែអែបអប, ចូលចិត្តធ្វើខ្ញុំគេ ចូលចិត្តសុំទានគេ ចូលចិត្តខ្ចីបុលគេ ចូលចិត្តលួចបន្លំ ចូលចិត្តកេងប្រវ័ញ្ញ ចូលចិត្តបំភ័នភ្នែកគេ, ចូលចិត្តបោកប្រាសគេ ចូលចិត្តបំបែកបំបាក់គេ ចូលចិត្តពង្រាត់ ពង្រាសគេ ចូលចិត្តធ្វើឥឱ្យគេឈឺចាប់ ចូលចិត្តក្បត់ ចូលចិត្តធ្វើឱ្យគេកើតទុក្ខ ចូលចិត្តឈ្នានិះគេ ចូលចិត្តច្រណែននិន្ទារគេ គិតតែប្រយោជន៍ខ្លួន អួតតែខ្លួនឯង ។ល។ តើមានអ្វីទៀត ដែលនាំឱ្យខ្មែរចេះតែ ទាស់ទែងខ្វែងគំនិតគ្នា ? សូមជួយបន្ថែម ឬ បញ្ចេញមតិយោបល់ផង ។ សូមអរគុណទុកជាមុន !!
សុជីវធម៌ = គឺការរស់នៅដោយល្អ ទៅដោយចំណេះវិជ្ជា, សណ្តាប់ធ្នាប់, ការដឹងប្រមាណ គួរសមក្នុងកិច្ចការ ប្រាស្រ័យទាក់ទង ជាមួយនឹងអ្នកដទៃ ឬ មនុស្សទួទៅៈ មនុស្សមានសុជីវធម៌ មនុស្សខ្វះសុជីវធម៌ ជាដើម ។ល។ ចូរពិចារណាមើលទាំងអស់គ្នា នូវពាក្យដែលគួរសរសេរ ឬ មិនគួរ ពាក្យដែលគួរប្រើ ឬ មិនគួរ ដូចមានពណ៌នាខាងក្រោម៖
ពាក្យចំអក ! ពាក្យចំអកឡកឡឺយ ! ពាក្យទ្រគោះបោះបោក ! ពាក្យបញ្ឈឺ ! ពាក្យផ្តឺផ្តង ! ពាក្យវាយប្រហារ ! ពាក្យវាយបក ! ពាក្យបង្កររឿង ! ពាក្យញុះញង់ ! ពាក្យអុចអាល ! ពាក្យចាក់ចុច ! ពាក្យអេចអូច ! ពាក្យស៊កសៀត ! ពាក្យគ្រោគ្រាត ! ពាក្យជំទាស់ ! ពាក្យបណ្តោយ ! ពាក្យសម្របសម្រួល ! ពាក្យភូតភរ ! ពាក្យកុហក់ ! ពាក្យបោកប្រាស ! ពាក្យអសុរស ! ពាក្យលាមក ! ពាក្យថោកទាប ! ពាក្យមិនពីរោះស្តាប់ ! ពាក្យឆ្កួត ! ពាក្យឡប់ ! ពាក្យឡប់ឡែ ! ពាក្យលីលា ! ពាក្យឆ្កែ ! ពាក្យអាយ៉ង ! ពាក្យក្បត់ ! ពាក្យក្បត់ជាតិ ! ពាក្យអារម៉ឹង ! ពាក្យអារហែង ! ពាក្យមីង៉ែង ! ពាក្យឫស្យា ! ពាក្យក្រពើវង្វែងបឹង ! ពាក្យឈ្លើយ ! ពាក្យស្មោគគ្រោគ ! និង ពាក្យអាលជ្ជី ជាដើម ។ល។ នៅថ្ងៃនេះ នឹកឃើញតែប៉ុណ្ណឹង បើមានពាក្យ បន្ថែមទៀត សូមអស់លោកជួយបន្ថែមផង !
ពាក្យទាំងអស់ខាងលើនេះ ខ្ញុំជឿថាយើងអាចនិយាយបាន សរសេរបាន តាមកាលៈទេសៈ មានហេតុ មានផល គ្រប់គ្រាន់ ត្រឹមត្រូវ គឺនិយាយតាមតួនាទីរៀងៗខ្លួន ។ មនុស្សយើងមានសិទ្ធិគ្រប់គ្រាន់ ក្នុងការ និយាយស្តី មានសិទ្ធិគ្រប់គ្រាន់ ក្នុងការទទួលខុសត្រូវរៀងៗខ្លួន មានហេតុផលរៀងៗខ្លួន ជាពិសេស ប្រទេសខ្មែរជាប្រទេស រាជានិយម ប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជាប្រទេសមានវប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទំលាប់ ចាស់ទុំ ខ្ពង់ខ្ពស់ មានអក្សរ មានភាសា របស់ខ្លួន ជាប្រទេសមាន បូរណភាពទឹកដីពិតប្រាកដ ជាប្រទេសឯករាជ្យ មិនរណបបរទេស គឺប្រជាពលរដ្ឋ មានភាពជាម្ចាស់លើ វាសនាប្រទេសជាតិ របស់ខ្លួនដោយខ្លួនឯង ។ ខាងក្រោមនេះ ជាតំណរតភ្ជាប់ពីរិទ្យុអាស៊ីសេរី ដែលថា នាយករដ្ឋមន្រ្តីខ្មែរនិយាយ “ចំអក” ដាក់គណបក្សប្រឆាំង វិញ អំពីករណីលោក ចម ប្រសិទ្ធិ ។ បើតាម ស្តាប់មើលទៅ ដូចជាមិនមែននិយាយ ចំអកទេដឹង គ្រាន់តែនិយាយដោះស្រាយប៉ុណ្ណោះទេ សូមអស់ លោកជួយស្តាប់ផងមើល ! សូមអរគុណទុកជាមុន !!
នាយករដ្ឋមន្ត្រីចំអកបក្សប្រឆាំងដែលស្នើឲ្យដកតំណែងលោក ចម ប្រសិទ្ធ.
ថ្ងៃ៧មករាក្តី ថ្ងៃ១៧មេសាក្តី ឬ ថ្ងៃ១៨មីនាក្តី សុទ្ធតែជាថ្ងៃធ្វើឱ្យខ្មែរ រងទុក្ខវេទនា, ជាថ្ងៃធ្វើឱ្យខ្មែរ រងសោកនាដកម្ម, ជាថ្ងៃធ្វើឱ្យខ្មែរ រងការឈឺចាប់ខ្លោចផ្សារ ជាថ្ងៃធ្វើឱ្យខ្មែរ រងការព្រាត់ប្រាសនិរាស្ត ឪពុកម្តាយ ប្តីប្រពន្ធ មាមីង បងប្អូន កូនចៅ ញាតិមិត្តជិតឆ្ងាយ ជាថ្ងៃធ្វើឱ្យខ្មែរ ទាស់ទែងខ្វែងគំនិតគ្នា ជាថ្ងៃធ្វើឱ្យខ្មែរបាត់បង់ នូវកិត្តយស នូវវប្បធម៌-អរិយធម៌ នូវប្រពៃណីទំនៀមទំលាប់ ដ៏ល្អរបស់ខ្លួន ជាថ្ងៃធ្វើឱ្យខ្មែររងនូវ ការបាត់បង់ទឹកដីព្រៃព្រឹក្សា និង បាត់បង់នូវ គ្រប់វត្ថុធម្មជាតិទាំងឡាយ ដែលជា របស់ខ្មែរ, គឺជាថ្ងៃដែលនាំមកនូវ គ្រោះមហន្តរាយ ដល់ខ្មែរគ្រប់រូប តកូនតចៅ និងជាថ្ងៃដែលធ្វើឱ្យខ្មែរ រងបន្តរ នៅក្រោមសង្គមដ៏អាប់ឱន គឺបន្តរនៅខ្ញុំកញ្ជះគេ ពីជំនាន់មួយទៅជំនាន់មួយ គឺរបបអាណានិគម និយម ដែលមានបរទេសត្រួតត្រា !!
ហើយក៏មិនមែនជាថ្ងៃ ដែលខ្មែរគ្រប់រូប ត្រូវតែគោរពបូជា ឬ ត្រូវតែចងចាំថា ជាថ្ងៃដ៏ល្អសម្រាប់ខ្មែរ គ្រប់រូបដែរ ។ ហើយក៏មិនមែនជាថ្ងៃ ដែលអ្នកនយោបាយខ្មែរ ត្រូវរំលឹកលើក យកមកចងជាកំហឹង ជាមួយខ្មែរគ្នាឯងដែរ ឬក៏ជា ថ្ងៃបុណ្យជាតិ បុណ្យកំណើត ដែលត្រូវតែរំឮកប្រចាំឆ្នាំ ដើម្បីជាគុណសម្បត្តិ របស់អ្នកនេះអ្នកនោះ បក្សនេះបក្សនោះដែរ ។ គឺគ្មានថ្ងៃណាមួយដែលល្អ សម្រាប់ខ្មែរ ឬ ប្រទេសជាតិ ខ្មែរទេ ហើយក៏មិនមែនជាថ្ងៃ សម្រាប់បម្រើរបស់បក្ស នយោបាយណាមួយឡើយ ។ ហើយវាក៏មិនមែន ជាថ្ងៃ សម្រាប់យកមកផ្ចាញ់ផ្ចាលបញ្ឈឺ អ្នកនេះអ្នកនោះ បក្សនេះបក្សនោះដែរ ឬ ផ្ចាញ់ផ្ចាលដាក់ខ្មែរ គ្នាឯងនោះក៏ទេ ។ បើដូច្នោះមែន អ្នកនោះបក្សនោះ ពិតជាល្ងង់ខ្លៅថោកទាបពេកហើយ ហើយក៏មិនសម ខ្លួនជាខ្មែរស្នេហាជាតិដែរ !!
ខាងក្រោមជាកម្មវិធីសិល្បៈស្រុកស្រែ របស់វិទ្យុបាយ័ន្ត ដែលសម្តែងបង្ហាញរំឮក និង គោរពថ្ងៃ ៧ មករា ជាថ្ងៃដ៏ល្អបវររបស់ខ្លួន ជាថ្ងៃសង្គ្រោះជាតិរំដោះជាតិ គឺជាថ្ងៃព្រះបិតាមាតារបស់គេ ហើយរំឮកផ្ចាញ់ផ្ចាល ផ្ដឺផ្តងទៅ របបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបប្រលៃពូជសាសន៍ ។ តែខាងខ្មែរកម្ពុជាប្រជាធិបតេយ្យ ឬ ខ្មែរក្រហមវិញ គេថារបបគេ ល្អផូរផង់ គ្មានអ្នកមានគ្មានអ្នកក្រ ស្មើភាពគ្នា គោររពលទ្ធិប្រជាធិបតេយ្យ ជារបបស្នេហាជាតិខ្មែរពិតប្រាកដ ជារបបការពារបូរណភាពទឹកដី យ៉ាងម៉ឺងម៉ាត់ ពីសំណាក់ប្រទេស ឈ្លានពាន ជាដើម ។ល។ តែយ៉ាងណាក៏ដោយ វាអាចល្អម្យ៉ាងម្នាក់ មានហេតុផលសមរម្យរៀងៗខ្លួន ។ ហើយចំណែករបបសាធារណរដ្ឋវិញ ក៏គេថារបបគេល្អប្រពៃណាស់ដែរ គឺធ្វើដើម្បីរក្សាការពារជាតិ ប្រឆាំងទល់នឹងយួនឈ្លានពានដូចៗគ្នាដែរ សុទ្ធតែមានហេតុផលរៀងៗខ្លួនដែរ ។ល។ ចុះរបបសង្គម រាស្រ្តនិយមវិញ យ៉ាងណាដែរ ? ហេតុអ្វីបានជាលោក សេនាប្រមុខលន់-នល់ នាំគ្នាធ្វើរដ្ឋប្រហារ ទម្លាក់ ឬ ផ្តួលរំលំរបបនេះចេញ តើរបបសង្គមរាស្ត្រនិយមនេះខុសអ្វីដែរ ?
តើប្រជាជនចំណេញប៉ុណ្ណា ដោយសារការមិនយកពន្ធ ? តើការមិនយកពន្ធ ជាការអាណិតអាសូរ ចំពោះប្រជាជនមែនឬ ? ខ្ញុំលើកជាឧទាហរណ៍ថាៈ ប្រជាកសិកររកចំណូលបាន មួយពាន់ដុល្លា ($1000) ក្នុងមួយឆ្នាំ បើសិនជាប្រជាកសិករបង់ពន្ធ ដប់ភាគរយ (10%) ទៅជូនរដ្ឋ គាត់ត្រូវខាតលុយ មួយរយដុល្លា ($100) ក្នុងមួយឆ្នាំ ។ សំណួរសួរថាៈ តើរដ្ឋយកលុយ មួយរយដុល្លានេះ ទៅធ្វើអ្វីខ្លះ ? តែបើប្រជាជន មិនបង់ពន្ធជូនរដ្ឋទេ តើប្រជាជនគាត់យកលុយ មួយរដុល្លាហ្នឹងទៅធ្វើអ្វីខ្លះ ? ដូច្នេះយើងត្រូវព្រៀបធៀប ក្នុងការប្រើប្រាសលុយកាក់ របស់អ្នកជំនាញការរដ្ឋ ទល់នឹង អ្នកជំនាញការរបស់ប្រជាកសិករ ។ អ្នកជំនាញការដ្ឋថា ពួកគាត់យកលុយនេះទៅ កសាងឬសាងសង់ ទំនប់ប្រឡាយទឹក ផ្លូវថ្នល់ និងសម្រាប់បើកប្រាក់ខែ ឱ្យបុគ្គលិកអ្នកធ្វើកិច្ចការរដ្ឋ ឬ គ្រូបង្រៀនជាដើម តើរដ្ឋចំណេញប៉ុណ្ណា ? ចុះបើប្រជាកសិករថាៈ ពួកគាត់យកលុយនេះ ទៅធ្វើ ឬ លើកភ្លឺស្រែ ទប់ទំនប់ ជីកប្រឡាយតូចៗ និងជួលគេ ឬ ចំណាយក្នុងកិច្ចការរបស់គាត់ តើពួគគាត់ចំណេញប៉ុណ្ណា ? បើគិតមើលទៅ ប្រជាកសិករ គាត់ចំណេញខ្លះដែរ ប៉ុន្តែបើប្រសិនជាពួកគាត់ថ្លោះធ្លោយ យកលុយមួយរយដុល្លានេះ ទៅចាយវាយ ផ្តេសផ្តាស មានទិញស្រាយកមកផឹក លេងស្រីញីរ លេងល្បែងស៊ីសង ឬ យកលុយមួយរយដុល្លាហ្នឹង ទៅសូកប៉ាន់ ឬ ថ្លៃសាគុណមន្ត្រីពុករលួយទៅវិញ តើពួកគាត់ខាត ឬ ចំណេញប៉ុណ្ណា ?
តើពាក្យសំដីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន-សែន ដែលគាត់ថាមិនយកពន្ធដារហូត ពីប្រជា-ជនហ្នឹងពិតជាចំណេញ ចំពោះប្រជាជនក្រីក្រមែនទេ ? តើរឿងនេះជារឿងពិតឬទេ ដែលគាត់ថា មិនយក ពន្ធពីប្រជាជននោះ ? បើយើងមើលពីក្រៅទៅ ដូចជាមិនយកពន្ធមែន តែបើយើងក្រឡេកមើលទៅ មួយ ចំហៀងទៀត យើងឃើញប្រជាជនបានយកលុយ ទៅសូកប៉ាន់ ឬ ជូនសាគុណ ឬ សាហ៊ុយដល់មន្ទ្រី រដ្ឋតូចធំ តាមជាន់ថ្នាក់ តើពួកគាត់បានចំណាយ អស់ប៉ុន្មានក្នុងមួយឆ្នាំ ៗ ? ហើយតើប្រើពេលប៉ុន្មាន ទៅចរចារពួកមន្ត្រីទាំងនោះ ? ឱ្យតិចទៅពួកគេមិនព្រម គេរកលេសនេះនោះ ពន្យាកិច្ចការរបស់គាត់ គឺពួកគាត់ត្រូវធ្វើដំណើរ ទៅមកជាញឹកញាប់ ទម្រាំនិយាយគ្នាត្រូវ ខាតពេល និង លុយមិនចេះតិច ហើយពិបាកចិត្តព្រួយបារម្ភទៀត បើពួកគាត់ជា មនុស្សគណបក្សផ្សេងវិញ វេចអង្ករដេកចាំហើយ ទម្រាំនឹង បានរបស់ដែលគាត់ត្រូវការ គឺគ្មានបានចំណេញអ្វីទាំងអស់ បង្ករភាពអាណាធិបតេយ្យ រញេយរញាយ កើតឈ្លោះទាស់ទែងគ្នា ចង់មិនចង់កាប់ចាក់គ្នា រឿងតូចទៅជារឿងធំ ត្រូវចំណាយលុយមួយរយ បែរជា អស់ដល់ មួយពាន់ ឬរហូតអស់ដីធ្លីស្រែចំការផ្ទះសម្បែងក៏មាន គឺបង្ករអស្ថិរភាពក្នុងសង្គម គ្មានពេលល្ហែ ។ល។
ការដែលមិនយកពន្ធដាត្រឹមត្រូវ នាំឱ្យខាតផលប្រយោ់ជន៍ប្រទេសជាតិធំដុំណាស់ គឺបង្ករអស្ថិភាពក្នុង សង្គមគ្រប់បែបយ៉ាង គឺគ្រោះថ្នាក់ណាស់ ចំពោះរដ្ឋដែលដឹកនាំតាមរបៀបនេះ ការសូកប៉ាន់ ឬ ឱ្យលុយ ជាសារគុណ ឬ ជាសាហ៊ុយថ្លៃសេវា ធ្វើការងារលួចលាក់ក្រោមតុ លើតុក៏មិនត្រូវធ្វើដែរ ។ ឃើញចម្រើនដែរ ចំរើនទៅលើបុគ្គលិកមួយចំនួនតូច ឃើញគេមានផ្ទះវិឡា ឡានថ្មីៗជិះ តែប្រជាពលរដ្ឋធម្មតា រកអង្ករច្រក ឆ្នាំងមិនចង់បាន គឺគេសប្បាយហ៊ឺហា លើទឹកភ្នែករបស់រាស្ត្រក្រីក្រ ហើយភាពល្ងង់ខ្លៅរិតតែមានច្រើន ឡើង ៗ ដោយសារតែក្រោមការ គៀបសង្កត់ពីសំណាក់ អ្នកមានលុយ អ្នកមានអំណាច អ្នកចេះ ឬ អ្នកពូកែខាងការបោកប្រាស ។ និយាយទៅមានតែប្រទេស ដែលនៅក្រោមរបបអាណានិគមនិយមគេទេ ដែលចូលចិត្តប្រើ ប្រព័ន្ធដឹកនាំរបៀបនេះ ប្រទេសដែលគេមានឯករាជ្យត្រឹមត្រូវ គេមិនធ្វើរបៀបនេះទេ !!
សូមចុចមើលអ្នកវិភាគថ្នាក់បណ្ឌិតនានានៅខាងក្រោម តាមរយៈវិទ្យុអាស៊ីសេរី ៚…
អ្នកវិភាគអះអាងថាការមិនយកពន្ធដីជាការខាតប្រយោជន៍ជាតិធ្ងន់ធ្ងរ.
នេះគ្រាន់តែជារឿងដោះសារទេ តាមពិតសម្តេចហ៊ុន-សែន មិនចង់ជួបអ្នករាយការ របស់អង្គការសិទ្ធិ មនុស្សអន្តរជាតិទេ ដោយសារតែរដ្ឋាភិបាល ខ្មែរមានកំហុសច្រើនពេក ។ លោកសុរិយា សុបាឌី មិនមែន ធ្វើការ សម្រាប់បុគ្គលផ្ទាល់ខ្លួនរបស់គាត់នោះទេ តែគាត់ធ្វើការឱ្យអង្គការអន្តរជាតិ ។ ហើយប្រទេសកម្ពុជា ក៏ជាសមាជិករបស់អង្គការអន្តរជាតិ តាំងពីឆ្នាំ ១៩៥៥ ម្លេះបើតាមចាំមិនច្រឡំទេ ។ តើមានអ្វីខុសច្បាប់ រដ្ឋធម្មនុញ្ញខ្មែរ ខ្លាចច្បាប់រដ្ឋធម្មនុញ្ញខ្មែរនិយាយទាក់ទង អំពីការគោរពសិទ្ធិមនុស្សដែរតើ !? តាមពិតទៅ ទំនងចង់ដាក់ប្រទេសខ្មែរ ឱ្យនៅដាច់ពីអង្គការអន្តរជាតិផង មើលទៅ ដោយសារព្យាយាមមិនគោរពថ្ងៃ ២៣ តុលា ១៩៩១ ដោយបានចោទអង្គការ សហប្រជាជាតិថា មិនបានការ តែមិនអាចគេចបាន ក៏បន្តរ ប្រកាសទទួលស្គាល់ថ្ងៃនេះ ម្តងទៀត ។ ម្យ៉ាងទៀត ទំនងជាខ្លាច មានអស្ថិរភាពនយោបាយ ឬ សង្គ្រាម កើតមាន នៅកម្ពុជាទៀត បន្ទាប់ពីព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ទ្រង់បានចូលទីវង្គត់ ដែលព្រះអង្គ ជាអ្នកធានាស្ថិរភាព នយោបាយ នៅកម្ពុជា អញ្ចឹងហើយបានជាលបលួច ទិញរថក្រោះរាប់រយគ្រឿង ភ្លាមៗដែរ ។ បើតាមសង្កេតមើលទៅ រដ្ឋាភិបាលខ្មែរកម្រហ៊ាន ចេញមុខមកចូលរួមពិធីដេញដោល នៅតុមូល ណាស់ នេះប្រហែលជាដោយសារតែ មានអំពើពុករលួយ ឬ កំហុសច្រើនពេក មើលទៅ ។ ខាងក្រោមជាទស្សនៈរបស់អ្នកវិភាគ ឬ ការបញ្ចេញមតិយោបល់ ជុំវិញរឿងតំណាងអ្នករាយការណ៍ សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ តាមរយៈវិទ្យុអាស៊ីសេរី ៖
ការមើលស្រាលចំពោះការសិក្សាអបរំ បណ្តាលឱ្យមានបញ្ហាការអភិវឌ្ឍប្រទេសជាតិ ជាពិសេសទៅលើ ចំណេះដឹង និង ធនធានមនុស្ស ។ នៅក្នុងលោកនេះ អ្នកណាក៏ដោយ គ្រួសារណាក៏ដោយ បក្សណា ក៏ដោយ ប្រទេសជាតិណាក៏ដោយ, បើសិនណាជាមិនមានការសិក្សាអបរំខ្ពស់ ឬ ធនធានមនុស្សគ្រប់ គ្រាន់, ប្រទេសនោះតែងជួបប្រទះភាពក្រីក្ររហេមរហាម ហើយជាប្រទេសគិតតែពី សុំទានគេគ្មានថ្ងៃល្ហែ ជាពិសេសប្រទេសនោះ តែងតែនៅក្រោមបញ្គាប់បញ្ជារបស់គេជានិច្ច ឬ ដែលហៅថាប្រទេសនៅក្រោម អាណានិគមនិយមរបស់គេជាដ៏រាប ហើយអ្នកដឹកនាំទៀតសោតក៏ ចូលចិត្តប្រើអំណាចផ្តាច់ការ មានការ ប្រើអំពើហង្សាគ្រប់ទីកន្លែង មានការប្រកាន់បក្សពួក រើសអើង ច្រណែននិន្ទាឈ្នានិសជានិច្ច ជេរប្រទេច ផ្តាសារគ្នា ស្ទើរគ្រប់ពេលវេលា មិនគោរពលទ្ធិប្រជាធិបតេយ្យ មិនគោរពសិទ្ធិមនុស្ស មិនមានភាព យុត្តិធម៌ក្នុងសង្គម បើមានក៏មានតិចតួចណាស់ យកសជាខ្មៅ យកខ្មៅជាស យកខុសជាត្រូវ យកត្រូវ ជាខុស ហើយចូលចិត្តប្រកែកយកតែត្រូវ ចចេសរឹងរូស មិនសូវហ៊ានចូលជំនុំគេទេ មិនហ៊ានជជែកវែកនៅ នឹងមុខនិងគេទេ ហើយក៏មិនព្រមទទួលកំហុស មិនទទួលខសត្រូវនូវ ទង្វើរដែលខ្លួនបានធ្វើដែរ តែងតែ ឆ្លើយដាក់អ្នកដទៃជានិច្ច ។
ការអភិវឌ្ឍខុសគោលដៅ ការអភិវឌ្ឍខុសក្បួន នាំឱ្យគ្រោះថា្នក់ដល់ប្រទេសជាតិធ្ងន់ធ្ងរណាស់ អ្នកដឹកនាំ គួរតែត្រូវពិចារណា ឱ្យបានស៊ីជម្រៅឱ្យមេនទែន កុំវិភាគសើរៗ កុំយល់ឃើញថា ចេះតែអញ ចេះតែគ្រួសារ អញ គ្នាអញ បក្សពួកអញបានហើយ ងាយស្រួលដឹកនាំ នេះមិនល្អទេ ធ្វើបានតែមិនអាចជាឯករាជ្យ បានទេ បើស្លាប់មួយគឺស្លាប់ទាំងអស់ គ្មានពីណាអាចជួយបានទេ ប្រៀបបាននឹង ឫស្សីគ្មានស្នងឬគ្មាន ទំពាំងសម្រាប់ស្នងអញ្ចឹងឯង គឺមិនអ្នកចេះដឹងត្រឹមត្រូវ ដើម្បីជួយដោះស្រាយបញ្ហា ប្រទេសជាតិគ្រប់ បែបយ៉ាង បើមិនចេះហើយ បើមិនដឹងហើយ គឺមានតែចាំតែ ហៃអើ ! ហៃអើ !! ហើយ ពីព្រោះមិនដឹងថា គេធ្វើហ្នឹងខុសឬត្រូវ អញ្ចឹងមានតែហៃអើ ! ហៃអើ ! ទៅ មិនខុសគ្នាពីអាជ័យធ្លាក់ទឹក ហៃអើ ! ហៃអើ ! ទេ ។ ធនធានគ្រូបង្រៀន ចាំបាច់ណាស់ ត្រូវតែពង្រឹងពង្រីក ហើយត្រូវតែលើកទឹកចិត្ត គឺត្រូវតែតម្លើងប្រាក់ខែ គ្រូ ឱ្យបានកម្រិតខ្ពស់ជាទីបំផុត ប្រាំរយដុល្លា ($500.00) មួយខែយ៉ាងតិច ទើបត្រឹមត្រូវ ទើបអាចអភិវឌ្ឍ ប្រទេសជាតិបានលឿន បានដើរទាន់ សភាពការណ៍ពិភពលោកសព្វថ្ងៃនេះបាន បើមិនដូច្នោះទេគ្មានផ្លូវទេ នៅតែក្ររហេមរហាម ខ្ញុំកញ្ជះគេអញ្ចឹង ធ្វើការងារអ្វីៗពឹងតែគេបរទេសហ្នឹង ពឹងគេសុំទានគេ ជំពាក់ បំណុលគេរុំកោះ តកូនតចៅ គ្មានថ្ងៃល្ហែទេ កូនចៅបើកភ្នែកឡើង ធំឡើង គិតតែសងបំណុលគេទៅ ហើយគុណភាពក្នុងការសាងសង់ នោះទៀតសោត គ្មានតម្លាភាព គ្មានគុណភាព សងបំណុលគេ មិនទាន់ហើយផង បាកបែកខូច ខាតអស់ ។ ចូរក្រលេកមើលប្រាង្គប្រាសាទអង្គរ នៅជាប់រាប់ពាន់ឆ្នាំ តែការសាងសង់សព្វថ្ងៃនេះ នៅមិនបាន ៣០ ឆ្នាំទេច្បាស់ជាខូចខាតអស់ហើយ ខ្លះធ្វើបានតែពីរបីខែ ឬខ្លះធ្វើអត់ទាន់ហើយផង បាកបែកអស់ទៅហើយ ពិបាកនឹងថាណាស់ នេះបណ្តាលមកពីរកម្រឹត នៃការសិកស្សាអបរំ មានកម្រឹតទាប ដែលងាយស្រួលធ្លាក់ចូលទៅក្នុងបទ ប្រព្រឹត្តអំពើពុករលួយ មើល មិនឃើញល្អនូវ អនាគត់របស់ប្រទេសជាតិខ្លួន ។ល។
វិស័យសិក្សាអបរំ ជាស្ថាប័នកំពូលលើគេបំផុតនៅក្នុងប្រទេសនិមួយ ៗ ហើយត្រូវតែបានលើកតម្កើង អភិវឌ្ឍ មុនគេបង្អស់ក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចប្រទេសកម្ពុជាយើងនេះ យើងមិនអាច អភិវឌ្ឍជាសន្សឹម ៗនោះទេ គឺថាអ្វីៗវាអាស្រ័យទៅលើវិស័យសិក្សាអបរំ និយាយឱ្យចំគឺវិស័យ នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ ទាំងអស់នេះត្រូវការសិក្សាអបំ កម្រឹតខ្ពស់ ដើម្បីញាំងឱ្យអ្វី ៗ មានដំណើរការ បានល្អ គឺធ្វើប្រទេសឱ្យបានចម្រើនរុងរឿង បានឆាប់រហ័ស រឹងមាំ កាត់បន្ថយអំពើពុករលួយ អំពើហឹង្សារ អយុត្តិធម៌ រំលោភសិទ្ធិមនុស្ស ប្រកាន់បក្សពួក រើសអើង និង ពូជសាសន៍ ហើយនឹងអាចនាំឱ្យប្រទេសជាតិ ឈានទៅរកប្រទេស ដែលមាននីតិរដ្ឋ ពេញលក្ខណៈ ជាដើម ។ល។ នេះគ្រាន់តែជាទស្សនៈមួយជ្រុង របស់ខ្ញុំ ពាក្យគួរពុំគួរសូមអធ្យាស្រ័យ នឹងសូមជួយកែសម្រួល និងមានការដេញដោលគ្នា ឱ្យបានស៊ីជម្រៅ មុននឹងវាយតម្លៃនូវអ្វីដែលយើង មិនច្បាស់លាស់ ។ សូមអរគុណទុកជាមុន !!
ការបោះបង្គោលព្រំដែនខ្មែរ-វៀតណាម ច្បាស់ជាគ្មានន័យអ្វីសម្រាប់ខ្មែរទេ !! បើសិនណាជាបណ្តោយ ឱ្យជនជាតិ វៀតណាមចូលមករស់នៅលើដីខ្មែរ ដោយខុសច្បាប់ ឬ ត្រូវច្បាប់ រាប់សែនរាប់លាន យ៉ាងដូចដែលគេតែងបានវិភាគ និង និយាយតៗគ្នា ជារៀងមកនេះ ជាពិសេសសម្បទានដីខ្មែររាប់ម៉ឺន រាប់សែនហិចតា ទៅឱ្យជនជាតិវៀតណាម រហូតដល់ ៩៩ ឆ្នាំ ហើយបានអនុញ្ញាតឱ្យវៀតណាម បង្កើតជាសមាគម ឬ សហគមរបស់គេ គ្រប់ខែត្រ-ក្រុង នេះជាសញ្ញាគ្រោះថ្នាក់ ដល់អនាគត់ខ្មែរជាក់ ជាមិនខាន ដូចជាមិនឃើញមានដាក់វិធានការណ៍ អ្វីមួយដើម្បីទប់ទល់រឿងនេះសោះ មានតែគៀបសង្កត់ ធ្វើបាបខ្មែរគ្នាឯង ខ្មែរខ្លួនឯងទៅវិញ តើអ្នកដឹកនាំខ្មែរសព្វថ្ងៃនេះ ដឹកនាំខ្មែរដើម្បីផលប្រយោជន៍អ្វី ? ដើម្បីផលប្រយោជន៍ ប្រទេសជាតិខ្មែរ ឬ ដើម្បីផលប្រយោជន៍របស់បរទេស !? សូមអស់លោកជា ខ្មែរគ្រប់រូប ជួយពិចារណាមើល !! តើអ្វីទៅដែលជាសំខាន់របស់ខ្មែរ ? ខ្ញុំគិតឃើញថាសំខាន់ជាងគេ របស់ខ្មែរគឺ វប្បធម៌-អរិធម៌ជាតិខ្មែរ គឺចង់សំដៅទៅលើការសិក្សាអបរំ របស់យុជន-យុវនារី ឬខ្មែរទាំងមូល មិនមានគុណភាព តែមានតែបរិមាណ ឬ ចំនួន ដូច្នេះមិនអាចយកទៅប្រៀបធៀបនឹងជនបរទេសបានទេ នៅអានាគត់នេះមិនយូរទេ គឺច្បាស់ជាពួកអាណានិគម វៀតណាមគ្រប់គ្រងខ្មែរមិនខានឡើយ នេះបើធ្វើ តាមគោលការណ៍ នយោបាយរបស់ រដ្ឋាភិបាលខ្មែរ ហ៊ុន-សែន ខ្មែរហេង-សំរិន ខ្មែរជា-ស៊ីម សព្វថ្ងៃនេះ ជៀសមិនរួចជៀសមិនផុតពីការខ្ញុំកញ្ជះគេទេ មិនខានឡើយ !! ប្រឹងបោះបង្គោលទៅ ប្រហែលជា បង្គោលនេះ វាអាចជួយការពារទឹកដីខ្មែរបានឬ !? ដូចជាបោះឱ្យគ្រាន់តែល្អមើលទេដឹង !!
ខ្ញុំមិនយល់នូវគំនិត របស់សម្តេចអគ្គមហាតេជោ ហ៊ុន-សែនទេ ខ្ញុំមិនយល់នូវគំនិតរបស់ មនុស្សគណបក្ស ប្រជាជនទេ បែបប្រហែលជាយល់ថា អញខ្លាំងណាស់ មានតែអញទេ នៅឥណ្ឌូចិន ឬ យ៉ាងណា !? បែបប្រហែលចង់បង្កើតរដ្ឋសហព័ន្ធនៅឥណ្ឌូចិននេះ ឬ យ៉ាងណា !? បើដូច្នេះមែន ចូរពិនិត្យមើល គុណភាព នយោបាយ សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច និង សន្តិសុខ របស់ខ្មែរយើងហ្នឹង បានដល់កម្រិត ណាទៅហើយ ចូរយើងប្រៀបធៀបជាមួយនឹងប្រទេសជិតខាងមើល កុំយកគំនិតអ្នកចេះ ឬ អ្នករៀនពូកែ ២-៣ នាក់ទៅប្រៀបជាមួយគេ គឺយើងយកជាលទ្ធផលរួម ទៅប្រៀបជា មួយគេ ទើបត្រឹមត្រូវជាង គឺគ្មានអ្វីប្រសើរទេ បើនៅតែប្រកាន់គំនិត ហៃអើ ! ហៃអើ ! ហ្នឹង សព្វថ្ងៃនេះប្រហែលជាខ្លាំង រឿងហៃអើ ! ហៃអើ ! ហ្នឹងឯងហើយ បើតាមស្តាប់មើលទៅ គឺឱ្យតែមានគេ និយាយ ទិទៀនរឿងការដឹកនាំក្តី រឿងសិទ្ធិមនុស្សក្តី រឿងប្រព្រឹត្តអំពើពុករលួយក្តី ឬ រឿងតុលាការក្តី គឺនាំគ្នាពាំងនាំគ្នាការពារ នាំគ្នាប្រកែក ហើយគំរាមកំហែង អ្នកដែលហ៊ាន បញ្ចេញមតិយោបល់ ជំទាស់ ប្រឆាំងខ្លួនទៅវិញ !! បើតាមការយល់ ឃើញរបស់ខ្ញុំ បើអ្នកដឹកនាំរដ្ឋាភិបាលខ្មែរសព្វថ្ងៃ ពិតជាល្អគ្រាន់បើដូចដែលបាន អះអាងមែន តើហេតុអ្វី មិនព្រម បើកឱ្យមានការសួរដេញដោល ឬក៏មកចូលរួម ការពិភាក្សាគ្នា ដេញដោលគ្នានៅតុមូលសោះ អញ្ចឹង ធម្មតាអ្នកខ្លាំងអ្នកចេះពិតប្រាកដមែន គេមិនដែលបដិសេធរឿងការជជែកដេញដោលគ្នាហ្នឹងទេ ហើយគេក៏មិនទាំងចាំលក្ខណ ការណ៍ ឬលាក់លៀមអ្វីទេ គឺនិយាយជាចំហរតេម្តង តែមិនមែនអញ្ចឹងទេ គឺឃុបឃិតគ្នា លាក់បាំងរឿងពិតទៅវិញ ។
កុំឱ្យខ្ញុំចេះតែថា ចូរពិនិត្យមើល ការរៀបចំជារចនាសម័្ពននយោបាយ របស់បក្សប្រជាជន របស់រដ្ឋាភិបាល ខ្មែរសព្វថ្ងៃ មិនទាន់ជារដ្ឋាភិបាលឯករាជ្យ គោរពសិទ្ធិមនុស្ស ប្រកាន់លទ្ធិប្រជាធិបតេយ្យ ដែលចង់បំបាត់ អំពើពុករលួយ ពិតប្រាកដនោះទេ បើពិតជាត្រឹមត្រូវមែន តើហេតុអ្វីបានជា ចាប់លោកម៉ម សូណង់ដូរ ដាក់គុគ ហើយដាក់ទោសលោកសម-រង្ស៊ី និងដាក់ទោស ឬ រករឿង គំរាមកំហែង ប្រជាពលរដ្ឋ និងបុគ្គលិក អ្នកធ្វើការងារ របស់អង្គការក្រៅរដ្ឋាភិបាលធ្វើអី !? រដ្ឋាភិបាលនេះ បើគ្មានយួននៅពីក្រោយទេ ច្បាស់ជាមិនអាចដំណើការបានមកដល់ថ្ងៃនេះទេ !! នេះគ្រាន់តែជាការយល់ឃើញរបស់ខ្ញុំមួយភាគតូច ប៉ុណ្ណោះ បើគួរពុំគួរសូមធ្វើការដេញដោលគ្នាសាកលមើល ទើបដឹងរឿងពិត ហើយក៏សូមជួយកែសម្រួល ឬ តម្រូវផង ពីព្រោះមិនបានបកក្រោយ ពិនិត្យមើលការបញ្ចេញមតិយោបល់នេះទេ សូមអរគុណទុកជាមុន !!
តើហេតុដូចម្តេច បណ្ឌិតឡៅ ម៉ុង ហៃ បានជាថា ហួសពេលទាមទារហើយ ? តើបណ្ឌិតឡៅ ម៉ុង ហៃ កំពុងធ្វើការឱ្យនរណាដែរ ? តើបណ្ឌិតឡៅ ម៉ុង ហៃ ជានរណា ? តើហេតុដូចម្តេចបានជា បណ្ឌិតឡៅ ម៉ុង ហៃ ហ៉ានថាដូច្នេះ ? តែយ៉ាងណាក៏ដោយ ខ្មែរមិនត្រូវអស់សង្ឃឹមទេ ចូរក្រឡេកមើល ប្រទេសយួន ប្រទេសពីលីពីន ប្រទេសព្រុយណេយ៍ ប្រទេសជប៉ុន និង ប្រទេសចិន គេកំពុងតែ ឈ្លោះទាមទារដីកោះរបស់គេ តើហេតុដូចម្តេចបានជារដ្ឋាភិបាលខ្មែរ ហ៊ុន-សែន និង គណបក្សប្រជាជន មិនព្រមទាមទារដីកោះត្រល់របស់ខ្មែរនឹងគេ តែបែរជាគាំទ្រថា កោះត្រល់ជារបស់ យួនទៅវិញ ! បើយើងមើលតាមខ្សែរ ប្រេវីយេរ៍ គឺបាញកាត់ចំដីកោះត្រល់ តែមួយចំណិតតូចប៉ុណ្ណោះ តែ ៩៥ ភាគរយនៃដីកោះនៅខាងខ្មែរយើង សូមបងប្អូនខ្មែរយើង ពិចារណាមើល !! ហើយសូម ចុចស្តាប់និងមើល អ្នកជំនាញការខាងក្រោម បញ្ចេញមតិយោបល់របស់គេ ហើយសូមខ្មែរយើងទាំងអស់គ្នា ជួយបញ្ចេញមតិយោបល់ កុំបីខាន សូមអរគុណទុកជាមុន !
ធ្លាប់បានឮសេចក្តីប្រកាសថា ប្រទេសខ្មែរជាប្រទេសឯករាជ្យ ប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយចង់បានប្រទេសខ្មែរ ជាប្រទេសមាននីតិរដ្ឋ ។ យ៉ាងម៉េចទៅដែលហៅថា ប្រទេសឯករាជ្យ ? ពាក្យនេះបានបកស្រាយរួចហើយ កាលផ្សាយពីលើកមុននេះ ។ ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ន័យនេះក៏បានបកស្រាយហើយដែរ កាលផ្សាយពីលើកមុន មានទាំងសៀវភៅ លទ្ធិប្រជាធិបតេយ្យផង ។ ហើយចំពោះថា ចង់បានប្រទេសខ្មែរ ជាប្រទេសមាននីតិរដ្ឋ គឺជាប្រទេសដែល គោរពច្បាប់ត្រឹមត្រូវ មិនប្រព្រឹត្តអំពើពុករលួយ ប្រកាន់សុច្ចរិតយុត្តិធម៌ ។
បើតាមការស្តាប់និងសង្កេតមើលទៅ បញ្ហាមានច្រើនណាស់ តែសូមលើកយកបញ្ហាដែល ងាយស្តាប់ងាយយល់មកនិយាយ ដូចជាការកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺប្រជាពលរដ្ឋទួទៅ មានសិទ្ធិសេរីភាពស្មើៗគ្នា មិនថាជាបុគ្គល ជាបក្ស ជាពួក ជាគ្រួសារ ជាក្រុម ជាកង ជាភូមិ ជាឃុំ-សង្កាត់ ស្រុក-ខ័ណ្ឌ ខេត្រ-ក្រុង ជាអង្គការ តូចឬធំ ឬធ្វើការងារក្នុងស្ថាប័ន្តរដ្ឋនានា តែដល់ប្រជុំ សម្រេចសេចក្តី មិនព្រមឱ្យគ្នាបញ្ចេញមតិយោបល់ ដើម្បីសួរនាំអំពីហេតុការណ៍ទាំងឡាយ ដែលពាក់ព័ន្ធរឿងជាតិ រឿងប្រជាជន តែបែរជាស្តីបន្ទោសគ្នាទៅវិញ ។ ដូចបញ្ហា បក្សប្រឆាំង ឬ បក្សជំទាស់ របស់លោកសម-រង្ស៊ី និង លោកកឹម-សុខា អត់មានសិទ្ធនិយាយស្តី ដឹងឮ ឬ ចូលរួមក្នុងរឿងបញ្ហាព្រំដែន ដល់តែប្រជាពលរដ្ឋតវ៉ា រឿងបោះបង្គោលលើដីគាត់ លោកសម-រង្ស៊ីទៅដក បង្គោលចេញ ស្រាប់តែថាលោកសម-រង្ស៊ីធ្វើខុសច្បាប់ កាត់ទោសសម-រង្ស៊ី ឱ្យជាប់ពន្ធធានាគា ១២ ឆ្នាំ ។ បើពិនិត្យមើលក្នុងករណីនេះ អត់មានរឿងអ្វីធំដុំទេ គឺមកតែពីមិន ព្រមធ្វើការជាមួយគ្នា មិនព្រមឱ្យគណបក្សសម-រង្ស៊ីបានចូលរួម ក្នុងការដោះស្រាយ ឬ ជជែកវែកញែករឿងព្រំដែន តែធ្វើតែបក្សមួយ គឺមនុស្សបក្សប្រជាជន តែមួយគត់ជាមួយភាគីវៀតណាម អញ្ចឹងហើយបានជាមាន រឿងហ្នឹងកើតឡើង ។ ហើយរឿងទាំងអស់ បញ្ហាទាំងអស់ ក៏កើតមានមកដោយសារ រឿងប្រហាក់ប្រហែលគ្នានេះដែរ អត់មានអ្វីធំដុំទេ តែធ្វើឱ្យរឿងតូចតាចទៅជារឿងធំ ។
រឿងមួយទៀតគឺរឿងនីតិរដ្ឋ ចង់បានប្រទេសជាតិខ្មែរទាំងមូល ឱ្យមាននីតិរដ្ឋត្រឹមត្រូវ កុំឱ្យមានអំពើពុករលួយ ការកេងប្រវ័ញ ជាដើម។ល។ តែមិនព្រមឱ្យប្រជាជន មានការសិក្សាអបរំខ្ពស់ ឬ មិនព្រមលើកដំកើង ការសិក្សាអបរំ ឱ្យបានប្រសើរ ដូចជាបណ្តុះបណ្តាលធនធានគ្រូកំរិតខ្ពស់ និងផ្តល់ប្រាក់ខែគ្រូ ឱ្យបានកម្រិតខ្ពស់ ជាដើម។ល។ ប្រព័ន្ធសិក្សាអបរំ ឬវប្បធម៌ សំខាន់ណាស់ សំខាន់ជាងគេបំផុត តែសព្វថ្ងៃនេះ មានតែចំនួនតែខ្វះគុណភាព យើងមិនអាចស្ថាបនាបណ្តើរៗ ឬ សន្សឹម ៗ ទេ ឬ ក៏ខ្លាចថាគេចេះជាងខ្លួន ធ្វើរបៀបនេះទៅមិនរួចទេ គឺដើរមិនទាន់ចលនាពិភព លោកទេ ។ ចង់បានប្រទេសមាននីតិរដ្ឋ ដល់តែការសិក្សាអបរំរបស់ប្រជាពលរដ្ឋ មានកម្រិតខ្ពស់ទើបអាច មាននីតិរដ្ឋទៅបាន បើមិនមានការសិក្សាអបរំខ្ពស់ទេ មិនអាចមាននីតិរដ្ឋទៅបានទេ ។ និយាយរួមគឺវិស័យនយោបាយក្តី សេដ្ឋកិច្ចក្តី វប្បធម៌ហ្នឹងក្តី សង្គមកិច្ចក្តី និង សន្តិសុខក្តី ត្រូវតែមានវិស័យសិក្សាអបរំខ្ពស់ បានវាទៅរួច បើមិនដូច្នោះទេ អភិវឌ្ឍ ១០០ ឆ្នាំទៀត ក៏មិនដឹងភ្លឺឯណាដែរ នៅតែសុំទានគេរហូត នេះមិនមែនពូជខ្មែរអង្គរទេ ធ្វើអីកើត គួរណាស់តែយកគំរូ ខ្មែរអង្គរមកជាលំនាំ តែបែរជាយកគំរូគេពីក្រៅមកវិញ ធ្វើឱ្យខ្មែរហ្នឹងអាប់ឱនកិត្តិយស ខ្លាំងណាស់ !!
នេះគ្រាន់តែជាទស្សនៈ មួយដែលនឹកឃើញថ្ងៃនេះ បន្ទាប់ពីបានអានសៀវភៅ អត្ថបទគោល រប់សម្តេចអគ្គមហាតេជា ហ៊ុន-សែន រឿងបៀបង្គោលព្រំដែន កម្ពុជា-វៀតណាម ចង់ដាក់ចែកគ្នាមើល ដែរ តែមិនអាចដាក់បានដូចមុន ប្រហែលជាបណ្តាញវឺដ ប្រែស គេកែប្រែ មិនអោយដាក់ហើយមើលទៅ ។
ឯករាជ្យៈ គឺជារដ្ឋ ឬ ប្រទេស ដែលមានឯករាជ្យ ដែលមានសិទ្ធិ និង សេរីភាព ពេញបរិបូរ ក្នុងការគ្រប់គ្រង ដោយខ្លួនឯង ដែលមិនមែនជាចំណុះ នៃប្រទេសដទៃ ។ គ្រប់គ្រងដោយឯករាជ្យ ការពារដោយ ឯករាជ្យ គ្មានប្រទេសជាតិណាត្រួតត្រាលើ ។
មតិយោបល់នានាជុំវិញ ឯករាជ្យភាពជាតិខ្មែរ ដោយស្នាព្រះហស្ព របស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៅថ្ងៃ ៩ ខែវិច្ឆិការ ឆ្នាំ ១៩៥៣, រដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ ១៩៧០ របស់សេនាប្រមុខរដ្ឋ លន់-នល់, ថ្ងៃមហាជោគជ័យ ១៧ មេសា ឆ្នាំ ១៩៧៥ របស់ខ្មែរក្រហម, ថ្ងៃយួនឈ្លានពានកម្ពុជា ឬ ថ្ងៃរំដោះ ៧ មករា ១៩៧៩ របស់សម្តេចហ៊ុន-សែន, និង ថ្ងៃបង្រួបបង្រួមជាតិខ្មែរ ២៣ តុលា ឆ្នាំ ១៩៩១ របស់សម្តេច ព្រះបាទ នរោត្តម-សីហនុ ហ្វុនសិនប៉ិច របស់សម្តេចហ៊ុន-សែន បក្សប្រជាជន របស់ភាគីខ្មែរក្រហម កម្ពុជាប្រជាធិបតេយ្យ និង របស់ភាគីលោកតា សឺន-សាន្ត រណនិរ្យបង្រួប បង្រួមជាតិខ្មែរ !!
ការសម្បថរបស់ សម្តេចអគ្គមហាតេជោ ហ៊ុន-សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ថានឹងប្តេជ្ញារក្សាការពារព្រះរាជប្លាំង ការពារបូរណភាព ទឹកដីកម្ពុជា ធ្វើតាមព្រះរាជបណ្តាំ និងដើរតាម ព្រះរាជតម្រិះរបស់ព្រះបិតាជាតិ គឺព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ជារៀងរហូត អស់មួយជីវិត សូមទុកចិត្ត លើខ្ញុំម្ចាស់ (សម្តេចហ៊ុន-សែន) ចុះ !!
ការយាងព្រះសព ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ មកពីប្រទេសចិន ប្រជាមានិត មកប្រទេស កម្ពុជា បន្ទាប់ពីការសោយទីវង្គត់ របស់ព្រះអង្គនៅប៉េកាំង កាលពីវេលាម៉ោង ២ និង ២០ នាទី ត្រូវនឹងម៉ោង ១ និង ២០ នាទីព្រឹក ថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដែលត្រូវជាថ្ងៃ ១៥ រោច ខែភទ្របទ ពុទ្ធសករាជ ២៥៥៦ ដោយយន្តហោះ ប្រជាមានិតចិន ហើយត្រូវបានមកដល់ ព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង ក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោង ២ និង ៤០ នាទីរសៀល ត្រូវជាថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ ២០១២ ដែលត្រូវជាថ្ងៃ ២ កើត ខែភទ្របទ ពុទ្ធសករាជ ២០៥៥៦ រួចហើយបានរៀបចំ ដង្ហែរព្រះរាជសពយឺតៗ ឆ្ពោះទៅព្រះរាជវាំង ដែលមានប្រជាជន មហាជន ប្រម៉ាណជាង មួយសែន (១០០,០០០+) នាក់ ហើយព្រះរាជសពបានយាងមកដល់ ព្រះរាជវាំងនៅវេលា ម៉ោង ៥ និង ៣០ នាទីល្ងាច រួចហើយបាន យាងទៅដំកល់ទុក ក្នុងព្រះរាជវាំង សម្រាប់រយៈពេល ៣ ខែ ទើបធ្វើពិធីបូជា តាមទំនៀមទំលាប់របស់ពុទ្ធសាសនាខ្មែរ ។ ក្នុងនោះ ព្រះរាជសពត្រូវបានអនុញ្ញាត ឱ្យប្រជាពលរដ្ឋ ខ្មែរគ្រប់រូប និងឥស្សរៈជនគ្រប់និន្នាការនយោបាយ និង សាសនាទាំងអស់ អាចចូលគោរពបូជាផ្កា ចំនួនមួយអាទិត្យ ឬ ៧ ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ១៨ នេះតទៅរហូតដល់ ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១២ ។
ខាងក្រោមជារូភាពវីឌីអូ ដែលថតដោយ ទូរទស្សន៍កម្ពុជាប៉ុស្តលេខ ៣ គឺថតចាប់តាំងបន្ទាប់ពី ពេលព្រះអង្គសោយ ព្រះទីវង្គត់ ថ្ងៃច័ន្ទ ទី១៥ រហូតដល់ ថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ ២០១២ ។ សូមអញ្ជើញទស្សនា ដោយភគ្តីភាព !!
សូមធ្វើសេចក្តីផ្សាយដំណឹងបន្តរ ដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទាំងនៅក្នុង និង ក្រៅប្រទេស ថា៖ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ដែលជាព្រះបិតា ជាតិខ្មែរ បានសោយព្រះទីវង្គត់ហើយ នៅឯប្រទេសចិនប្រជាមានិត កាលពីម៉ោង ១ និង ២០ នាទីព្រឹក ដែលត្រូវនឹង ថ្ងៃច័ន្ទ ទី ១៥ ខែតុលា ឆ្នាំ ២០១២ ។ ការសោយទីង្គត់នេះ ដូចជាស្ងាត់ស្ងៀមណាស់ មិនមានការផ្តល់ជា ពត៌មានអ្វីឱ្យបានដឹងមុន នូវអាការៈរោគ របស់ព្រះអង្គ មុននឹងសោយព្រះទីវង្គត់សោះ ធ្វើឱ្យ យើងខ្ញុំមានការងឿងឆ្ងល់ជាខ្លាំង តើរឿងនេះមកពីមូលហេតុអ្វីដែរ ? គួរឱ្យសោកស្តាយណាស់ បើតាមធ្លាប់បានឃើញ បានដឹង តាមរយៈពត៌មាន ជាកាសែត ឬ ទូរទស្សន៍ក្តី ដូចជាព្រះអង្គមិនមាន បញ្ហាសុខភាព ដុនដាបធ្ងន់ធ្ងរ ខ្លាំងទេ ហើយការសោយព្រះទីវង្គត់នេះទៀតសោត ក៏ចំពេលដែលស្រុក ទេសខ្មែរ កំពុងតែមានវិបត្តិព្រុំដែន ដែនដីគោគ ដែនដីកោះ និងសមុទ្រ យ៉ាងធ្ងន់ធ្ងរ ជាមួយប្រទេស ជាមិត្តភាពម៉ឺនឆ្នាំ វៀតណាម-កម្ពុជា ដែលមាន គណបក្សប្រជាជនកម្ពុជាដំណាង ហើយនៅក្រោមការ ដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន-សែន ។ ហើយតើការចូលព្រះទីវង្គត់ របស់ព្រះអង្គនេះ វានឹងអាច មានវិបត្តិអ្វីខ្លះ កើតឡើងទេ បន្ទាប់ពីពេលនេះតទៅ ? សូអអស់លោកជាខ្មែរគ្រប់រូប ចូរប្រុងប្រយ័ត្ន និង ជួយពិនិត្យតាមដាន សភាពការណ៍នេះ ឱ្យបានដិត ដល់ជាទីបំផុតទាំងអស់គ្នា !!
ក្នុងនាមយើងខ្ញុំ ជាប្រជារាស្រ្តខ្មែរគ្រប់រូប ដែលជាកូន ជាចៅ ជាចៅទួត សូមចូលរួមមរណៈទុក្ខ ដ៏មហាសែនក្រៀមក្រំ និង មិននឹកស្មានដល់ ចំពោះព្រះ ញាតិវង្សានុវង្ស ជាពិសេស ព្រះមាតាជាតិ និង ព្រះមហាក្សត្រ នរោត្តម សីហមុនី ! សូមឱ្យព្រះព្រលឹងវិញ្ញាណ របស់ព្រះបាទសម្តេចឪ សម្តេចតា សម្តេច តាទួត បានយាងទៅសោយសុខ នៅឯសុខគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយសូមព្រះអង្គមេត្តា បែរយាងមកទតមើល និង ថែរក្សារកូនចៅទាំងអស់គ្នា នៅឯប្រទេសកម្ពុជា ឱ្យបាននូវ សេចក្តីសុខកាយ សប្បាយចិត្ត ឈ្នះអស់មារសត្រូវ និង សូមព្រះព្រលឹងវិញ្ញាណ របស់ព្រះអង្គមេត្តាយាង ចុះមកសណ្ឋិតនិង បន្ទន់ចិត្តដល់ អ្នកដឹកនាំខ្មែរគ្រប់រូប ឱ្យចេះស្រឡាញ់ជាតិ ស្នេហាជាតិ ស្នេហាប្រជាពលរដ្ឋខ្មែរដូចគ្នា ចេះរាប់អានគ្នា ចេះអត់ឱនអនុគ្រោះគ្នា ចេះសាមគ្គីគ្នា ចេះស្គាល់ខុស ស្គាល់ត្រូវ ចេះការពារនូវអ្វីៗ ដែលជាទ្រព្យសម្បត្តិរបស់ជាតិ របស់ប្រជាជនខ្មែរ និងចេះរក្សាការពារនូវ បូរណភាព ទឹកដីកម្ពុជា ឱ្យបានគង់វង់ ជារៀងរហូតទៅហោង ។៚… ពាក្យគួរពុំគួរសូមអភ័យទោស !!!

ទើបមកដល់ក្រុងព្រះសីហនុ និង ដើរលេងតាមឆ្នេរសមុទ្រ សប្បាយអត់ទាស់ !!
តើហេតុអ្វីបានជាសម្តេចហ៊ុន-សែន និងគណបក្សប្រជាជន ខំស្វែងរកការចរចារ យ៉ាងតក់ក្រហល់ ជាមួយភាគីធំបី (ហ្វុនសិនប៉ិច ខ្មែរក្រហម និង រណសិរ្យរួប រួមជាតិ) ដើម្បីបញ្ឈប់សង្គ្រាម ដែលមានសម្តេចតា នរោត្តម-សីហនុជាប្រធាន ខៀវ-សំផនជាអានុប្រធាន និង សម្តេចសឺន-សាន ជាអាគ្គលេខាធិការ កាលពីចុងទសវត្ស ឆ្នាំ១៩៨០ ? ទី ១ គឺបណ្តាល មកពីកងទ័ពទាំងបី មានកម្លាំងយ៉ាងខ្លាំងក្លា បានវាយសម្រុកចូលពីគ្រប់ទិសទី យ៉ាងកៀកទីក្រុង ភ្នំពេញទៅហើយ ទី ២ មកពីប្រទេសដែលផ្តល់ ជំនួយធំជាងគេ គឺសហភាពសូវៀត ត្រូវបរាជ័យសង្គ្រាមត្រជាក់ ជាមួយអាមេរិកាំង និងទី ៣ យួនត្រូវដកកង ទ័ពចេញពីកម្ពុជា ក៏ដោយសារតែ សហភាពសូវៀត ដួលរលំគ្មានលុយចិញ្ចឹមទ័ព ទាំងនៅហាណូយ ក៏ដូចជានៅភ្នំពេញ ហើយម្យ៉ាងទៀត ដើម្បីកុំឱ្យចាញ់ ដោយអាមាសមុខផង បើចាញ់ដោយ អាម៉ាសមុខ យួនត្រូវសងអ្វីៗ ដែលខូចខាតនៅកម្ពុជា !!
ខាងក្រោមជារូបភាព កងទ័ពត្រីភាគី វាយចូលស្រុកខ្មែរ កាលសម័យសង្គ្រាម ចុងទសវត្ស ១៩៨០ ។៚…
សូមអញ្ជើញស្តាប់ការវិភាគនយោបាយ របស់លោកសយ-សុភាព និង ជុំ-កុសល ជាការវារយប្រហារ លោកសម រង្ស៊ី ក៏ដូចជាបក្ស សម រង្ស៊ី និង លោក កឹម សុខា ក៏ដូចជាគណបក្សសិទ្ធិមនុស្ស របបខ្មែរក្រហម ឬ កម្ពុជាប្រជាធិបតេយ្យ, របបលន់ នល់ ឬ សាធារណរដ្ឋខ្មែរ, ការធ្វើរដ្ឋប្រហារ, សហរដ្ឋអាមេរិក ឬ ការធ្វើសង្គ្រាម លោកលើកទី ២ , ទម្លាក់គ្រាប់បែក អបរមាណូ លើជប៉ុន, សង្គ្រាមនៅស្រុកខ្មែរ ជាដើម ។ល។ ចោទលោក សម រង្ស៊ីថាធ្វើដូចខ្មែរក្រហម និង ថាខ្មែរក្រហម ជាអ្នកសម្លាប់ប្រជាជន, បំផ្លាញជាតិ សាសនា ជាដើម ។ល។ និង ។ល។ ការវិផាគលើកនេះដូចជា សាហាវណាស់ ជាពិសេសបងប្អូន ដែលធ្លាប់រស់នៅក្រោម របបខ្មែរក្រហម ឬ កម្ពុជាប្រជាធិបតេយ្យ តើអស់លោកយល់យ៉ាងណាដែរ ? តើអស់លោកទាំងអស់ហ្នឹង សម នឹង មនុស្សដូចគេថាអញ្ចឹងមែនឬ ? ដើម្បីឆ្លើយតប តើអស់លោក ដែលត្រូវបានគេវាយប្រហារ គិតធ្វើយ៉ាងម៉េច ដោះស្រាយយ៉ាងម៉េច ? ចំណែកបងប្អូនខាងអតីតខ្មែរក្រហម គួរណាស់នាំគ្នាមកឡើងតុលាការ ទាំងអស់គ្នាមក ដើម្បីសំដែងការស្មោះត្រង់ វែកមុខរកអ្នកឃាតករ ឱ្យឃើញ កុំសម្ងំនៅស្ងៀម ប្រយ័ត្នគេថាយើងហ្នឹង ជាអ្នកឃាតករ រឿងបញ្ហាប្រទេសជាតិ ខ្មែរទាំងមូល ប្រជាពលរដ្ឋខ្មែរទាំងមូល គេចោទមកលើយើងហើយ គឺត្រូវតែចេញមកដោះស្រាយ នៅនឹងមុខតុលាការ ហើយត្រូវជម្រុញ ឱ្យតុលាការអន្តរជាតិ កោះហៅអ្នកជាប់ជំពាក់ជុំពិនទាំងអស់ មកឡើងតុលាការ ទើបរកយុត្តិធម៌ឃើញណ ជាពិសេសទៅទៀត គឺរឿងបាត់បង់ទឹកដី ព្រៃព្រឹក្សា ទ្រព្យសម្បត្តិ វត្ថុធម្មជាតិ ទាំងអស់ ត្រូវតែដោះស្រាយ គឺកោះត្រល់ កោះក្រចកសេះ និង កោះចាញ់តម្រីះគេ ក៏ត្រូវតែដោះស្រាយ ទើបបាន មិនត្រូវនៅស្ងៀមទេ របបសព្វថ្ងៃនេះ មិនហ៊ាន ក្អកជាមួយគេទេ តែខ្លាំងបានតែគ្នាឯងទេ ខ្មែរគ្នាឯងសុទ្ធតែក្បត់ជាតិ សុទ្ធតែជាឃាតករ បំផ្លិចបំផ្លាញជាតិ ជាដើម ។ល។ និង ។ល។ ស្រេចតែគេ ថា គេនិយាយ តាមតែអណ្តាតអត់ឆ្អឹងរបស់គេ យើងគួរតែពិចារណាទាំងអស់គ្នា ឱ្យបានច្បាស់លាស់ អ្នកណាសត្រូវ អ្នកណាមិត្ត អ្នកណាក្បត់ជាតិ អ្នកណាស្មោះត្រង់នឹង ជាតិ អ្នកណាបំផ្លិចបំផ្លាញជាតិ អ្នកណាកសាងជាតិ យើងអាចល្មមមើលឃើញនឹងភ្នែក ដើម្បិវិភាក និង ពិចារណាហើយ !!
ខាងក្រោមនេះ ជាវិឌីអូឯកសារ វិភាគនយោបាយ របស់សយ សុភាព + ជុំ កុសល តាមរយៈប៉ុស ទូរទស្សន៍បាយ័ន្ត ៚…
2012-09-19 : Mr Soy Sopheap and Mr Chum Kosal Analysis on BayonTV – Khmer Live TV.
ការធ្វើដំណើទៅកំសាន្តលេង នៅមរណីយដ្ឋាន ទឹកធ្លាក់ព្រះកេសព្រះពុទ្ធ នាភូមិភាគឦសាន្ត នៅក្នុងខែត្រ មណ្ឌលគីរី នៃប្រទេសកម្ពុជា មានចម្ងាយប្រមាណជា ៣៨២ គីឡូម៉ែត្រពីទីក្រុងភ្នំពេញ ។ ទីកន្លែងនេះ មើលទៅហាក់ដូចជាព្រៃ ដែលខ្ញុំធ្លាប់រស់នៅផងដែរ មានដើមឈើរុក្ខជាតិតូចធំ ចម្រុះស្ទើរគ្រប់ប្រភេទ មានទាំង ឈើហូផ្លែផងដែរ ដូចជាផ្លែកន្ទួតព្រៃ ឬ កន្ទួតប្រោង ផ្លែនេះមានជាតិ ជូរ ចត់ ល្វីងតិចៗ តែញាំទឹកទៅផ្អែម បើលេបទឹកមាត់ ក៏ផ្អែមដែរ តែដើមកន្ទួតព្រៃ នេះច្រើនដុះនៅជាមួយ ដើមឈើព្រៃ ប្រភេទ ដើមរាំង ផ្ចឹក កកោះ ឈ្លីច ជាដើម តែមិនឃើញមានដុះ នៅព្រៃស្រោង ឬ ព្រៃក្រាសទេ ។ សូមអញ្ជើញទស្សនា តាមវិឌីអូដូចមានខាងក្រោម ។៚…
TRAVELING TO SOUTHEAST CAMBODIA. IT’S CALLED “HEAD OF BUDDHA WATERFALL.” IT’S LOCATED IN MONDOLKIRI PROVINCE AND ABOUT 382 MILES FROM CAPITAL PHNOM PENH. PLEASE ENJOY WATCHING VIDEO BELOW>>>
សូមអញ្ជើញអស់លោកអ្នក អានសៀវភៅ យុទ្ធសាស្រ្តឈ្នះឈ្នះ ៥ ចំណុច របស់សម្តេច អគ្គមហាតេជោ ហ៊ុន សែន កាលពីទសវត្ស ៩០ គឺយើងនឹងអាចឃើញ នូវល្បិចដ៏ពិសពុល និង សាហាវដែល នាំឱ្យស្លាប់ មេបញ្ជាការកងទ័ពកម្ពុជា ប្រជាធិបតេយ្យ ឬ ខ្មែរក្រហម (សុន សេន) កាលពីឆ្នាំ ១៩៩៧ និងបំបែក កងកម្លាំង របស់ខ្មែរក្រហម ទាំងមូល ដោយជោគជ័យ ហើយវាយកំទេចកំទេច កងកម្លាំងរបស់ព្រះអង្គម្ចាស់ រណរិទ្ធិ និង ឧត្តមសេសនីយ៍ ញឹក ប៊ុន ឆាយ ដែលនាំឱ្យមាន ការ កាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត បន្ទាប់ពី ប៉ុល ពត ហើយសព្វថ្ងៃនេះ គាត់កំពុងតែបន្តរ នូវយុទ្ធសាស្ត្រឈ្នះឈ្នះនេះទៀត តើលើកនេះបានសម្រេច ជោគជ័យ ដូចមុនទៀតឬទេ ? សូមអស់លោកអ្នក រងចាំមើល ហើយតើអ្នកនយោបាយ គណបក្សជំទាស់ លោកកឹម សុខា និង សម រង្ស៊ី មានយុទ្ធសសាស្រ្តអ្វី ឆ្លើយតបនឹង យុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចហ៊ុន សែននេះ តែបើតាមមើលទៅ ដូចជាមិនខ្លាំងដូចមុនទេ ពីព្រោះថាគាត់មានកំហុសច្រើនណាស់ ឥឡូវនេះ គាត់កំពុង តែភ័យ តក់ស្លុតយ៉ាងខ្លាំង ហើយកំពុងតែធ្វើការ ទប់ទល់និងវាយលុក គណបក្សប្រឆាំងយ៉ាង សាហាវ ចាំមើលគាត់ធ្វើអ្វីបានខ្លះ បើពិនិត្យមើលតាម ប្រវត្តិរបស់គាត់ គាត់ខ្លាំងណាស់ ខាងការវាយបំបាក់ វាយកំទេចខ្មែរគ្នាឯង តែយួនវិញអត់ហ៊ានក្អកអ្វីបន្តិចសោះ ស្រេចតែយួនបញ្ជារ ឱ្យធ្វើអីក៏ធ្វើដែរ ហើយបើ រឿងឈ្នះខ្មែរគ្នាឯង ធ្វើអ្វីក៏គាត់ធ្វើដែរ តើគាត់មានស្មារតីស្នេហាជាតិ ត្រង់កន្លែងណាដែរ ក្នុងនាមជា នាយករដ្ឋមន្រ្តីខ្មែរមួយរូប ដែលដំណាងឱ្យប្រទេសជាតិខ្មែរនោះ? មិនដែលឃើញ មិនដែលដឹង មិនដែលឮ នាយករដ្ឋមន្រ្តី របស់ប្រទេសណាមួយ ក្នុងលោកនេះ កាត់ដី កាត់ទឹក កាត់កោះ អោយគេ គ្មានការតវ៉ា អ្វីទាំអស់ដូច្នេះទេ អស់លោក ទើបតែនាយក រដ្ឋមន្ត្រីខ្មែរ សម្តេចអគ្គម ហាតេជោ ហ៊ុន សែននេះឯង ក្រលេខមើលប្រទេសដទៃ ដូចជា ប្រទេស ពីលីពីន វៀតណាម ជប៉ុន កូរេ ចិនក្តី គេកំពុងតែតតាំង ដណ្តើមកោះគ្នា យ៉ាងតឹងរ៉ឹងជាទីបំផុត ជូនប្រទេសជាតិ និង ប្រជាជនរបស់គេ ! អាស្រ័យដោយ ហេតុនេះហើយ ខ្ញុំគិតថា សម្តេចអគ្គ មហាតេជោ ហ៊ុន សែន ល្មមដល់ពេលវេលា សម្រាកពី ការធ្វើ នយោបាយហើយ ទុកឱ្យគេធ្វើម្តងទៅ ហិនហោច ខ្លោចផ្សារ ខ្ទិចខ្ទីរ វត្ថុធនធានធម្មជាតិ របស់ខ្មែរ អស់ហើយ !! មិនថាអញ្ចឹង ??
សូមចុចមើលសៀវភៅ យុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេច អគ្គមហាតេជោ ហ៊ុន សែន នៅខាងក្រោម ។៚…
ជំនឿអរូបិយ នៅតែមានដដែលនៅប្រទេសកម្ពុជាយើង នេះតើមកពីហេតុអ្វីដែរ ? ជំនឿនេះមាន ជាយូរយារណាស់ មកហើយ បើនិយាយពីសាសនា គឺគេហៅថា ព្រហ្មញ្ញសាសនា សាសនានេះមាន អាយុកាលយ៉ាងតិចក៏ ប្រាំពាន់ (៥០០០) ឆ្នាំមកហើយ ដែលមានមូលដ្ឋាន នៅប្រទេសឥណ្ឌា ។ កាលពីម្សិលមិញ ត្រូវថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ នៅខែត្រពោធិសាត់ ស្រុកបាកាន ឃុំអូតាប៉ោង ភូមិអូតាប៉ោង អ្នកភូមិជីកបានដើមឈើ មួយដើមនៅក្នុងដី ជម្រៅប្រមាណជា ៤-៥ មែត្រ ដូចមានរូបថត ដែលវិទ្យុអាស៊ីសេរី ចុះទៅយកពត៌មាន ហើយថតរូបដើមឈើនោះ ដាក់ចែកគ្នាមើល ដូចមានខាងក្រោម ថាមានមនុស្សរាប់រយ រាប់ពាន់នាក់ ទៅពីក្រុងភ្នំពេញ និង ខែត្រនានានៅក្បែរនោះ ទៅមើលដោយមាន នាំយកទៅជាមួយនូវ ទៀនធូប និងគ្រឿងដង្វាយផ្សេងៗ ទៅបូជាដើម្បី សុំសេចក្តីសុខ សុំលេខឆ្នោត និងយកទឹកទៅមើលជម្ងឺ ជាដើម។ល។
សំណួរសួរថា តើមកពីមូលហេតុអ្វីដែរ បានជាប្រជាជន មានជំនឿទៅលើជំនឿអរូបិយបែបនេះ ? បើតាមការសង្កេតមើលទៅ គ្មានអ្វីក្រៅពីការសិក្សាអបរំនោះទេ គឺមកពីការសិក្សាអបរំមានកម្រិត ទាប ដែលមិនអាចយល់ដឹងនូវអ្វី ជារឿងពិត ឬ មិនពិត ដោយខ្លួនឯងបាន ដូច្នេះគំនិតគិតឃើញថា មានបារមីនៅទីនេះទីនោះ នៅនឹងរបស់នេះរបស់នោះ ដូចជានៅនឹងដើមឈើ ដំបូក ព្រៃភ្នំក្រំថ្ម ជាដើមទៅវិញ គឺមិនអាចជឿខ្លូនឯងថា ខ្លួនឯងអាចធ្វើអ្វីៗបានទេ គឺមានតែបារមីនេះហើយ ដែលអាចជួយពួកគេបាន ។ល។ ដើម្បីកាត់បន្ថយនូវជំនឿនេះបាន លុះត្រាតែមានការសិក្សា អោយបាន កម្រិតខ្ពស់គ្រប់ៗគ្នាឡើង បើមិនដូច្នោះទេ មិនអាចជួយបានទេ ៕៚…
សូមជួយពិនិត្យមើលទាំងអស់គ្នា តើដូចគណបក្សសម រង្ស៊ីថាមែនឬអត់ ខ្ញុំថាមែន !!
បក្សសមរង្ស៊ី៖ បក្សប្រជាជនគ្រប់គ្រងអំណាច៣០ឆ្នាំ កម្ពុជាបាត់បង់ទ្រព្យរដ្ឋ.
ការចាប់ខ្លួនលោកម៉ម សូណង់ដូ ជាការគំរាមកំហែង ខាងផ្នែកនយោបាយ បំបិទមាត់ក្នុងការឃោសនា នៃលទ្ធិប្រជាធិបតេយ្យ ការការពារកុំឱ្យលោក ម៉ម សូណង់ដូ ចូលរួមជាមួយ បក្សប្រឆាំង ហើយនិង បង្ខំចិត្តម៉ម សូណង់ដូ ឱ្យចូលរួមគាំទ្រ គណបក្សប្រជាជន តែរឿងនេះជារឿងដដែល ដែលបក្សប្រជាជន តែងធ្វើទៅលើគ្រប់ គណបក្សប្រឆាំង និង បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលផងដែរ គ្មានអ្វីជារឿងថ្មីទេ នេះជាគោលការណ៍ ឈ្នះៗរបស់អគ្គមហាតេជោ ហ៊ុន-សែន និង របស់គណបក្សប្រជាជន តែរឿងនេះវា មិនខុសគ្នា នឹង ការទម្លាក់គ្រាប់បែក កាលសម័យសង្រ្គាមឆ្នាំ ១៩៧០-៧៥ ដែលធ្វើឱ្យខ្មែរក្រហម មានកម្លាំងរិតតែខ្លាំងឡើង ៗ រហូតដល់មានជ័យជំនះ នៅថ្ងៃ ១៧ មេសា ១៩៧៥ នោះទេ ។
បើពិនិត្យមើលឱ្យដិតដល់ទៅ គណបក្សប្រជាជន ដូចជាគ្មានគោល នយោបាយអ្វីឱ្យល្អ ត្រឹមត្រូវតាម គោលការណ៍ នយោបាយនោះទេ តែពោពេញទៅដោយល្បិច កិច្ចកលអាក្រក់ បំផិតបំភៃ គម្រាមកំហែង បំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញអ្នកកាន់លទ្ធិប្រជាធិបតេយ្យ បំផ្លាញកិត្តិយសរបស់ខ្លួន បំផ្លាញប្រជា-ប្រិយភាពរបស់ខ្លួន បំផ្លាញមិត្តិភាព រាប់ម៉ឺនឆ្នាំរបស់ខ្លួន រវាងកម្ពុជា-វៀតណាម បំផ្លាញជាតិរបស់ខ្លួន ទៅវិញទេ ដោយសារតែចង់ពង្រឹង អំណាចរបស់ខ្លួន ដូចជាការ បោះបង្គោលព្រំដែន កាត់ដីកាត់ទឹក កាត់ភូមិខ្មែរ ដោះដូរជាមួយយួន ការអនុញ្ញាតឱ្យជនជាតិ បរទេសយួនចូល មកនៅស្រុកខ្មែរ ដើម្បីជួយបោះឆ្នោត គាំទ្របក្សរបស់ខ្លួន ធ្វើសម្បទានដីធ្លី រាប់ម៉ឺនរាប់សែនហិចតា ឱ្យទៅយួនដើម្បី ធ្វើអាជីវកម្ម បង្កើតជាដែនដីត្រីកោណ រវាងខ្មែរ-ឡាវ-វៀតណាម នៅភូមិភាគឥសាន្ត ជាដើម សុទ្ធិតែជារឿង គ្រោះថ្នាក់ ដល់ប្រទេសជាតិខ្មែរ ដល់អធិបតេយ្យភាព បូរណភាពដែនដីខ្មែរ ហើយនិង បន្ថយកម្រិត នៃការសិក្សាអបរំ ដល់កូនចៅខ្មែរ ទាំងអស់នេះ ជាគន្លឹះគ្រោះថ្នាក់ដល់ ប្រទេសជាតិខ្មែរទាំងអស់ ហើយមិនព្រម តម្លើងការសិក្សាអបរំ ដល់សមាជិកបក្សរបស់ខ្លួន តែគិតតែតម្លើង កម្រិតនៃការឃោសនា ជារបៀបហៃអើ ហៃអើ ដូចអាជ័យធ្លាក់ទឹកហើយ ហៃអើ ! ហៃអើ ! លទ្ធផលវានឹងឃើញ នូវទង្វើរបស់ខ្លួន មិនខុសគ្នានិងរបប កម្ពុជាប្រជាធិបតេយ្យទេ បើសិនជាគ្មានការ កែទម្រង់បញ្ចេកទេស នយោបាយដឹកនាំ ឬ ការឃោសនាអបរំ នោះទេ !!
នេះជាការវិភាគរបស់ខ្ញុំ តាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ សូមពិចារណា ឱ្យបានដិតដល់ ហើយបើមិន ជា្របទេ សូមកុំឱ្យរវើរវាយ និង បន្តរការគំរាមកំហែង តទៅទៀត ដែលនាំឱ្យគ្រោះថ្នាក់ ដល់ជាតិ ដល់ប្រជាជនរបស់ខ្លួន ត្រូវដឹងថាអ្វីដែល ប្រសើរជាងគេ សម្រាប់ជាតិ សម្រាប់ប្រជាជន !! ពាក្យគួរ ពុំគួរសូមអធ្យាស្រ័យ !! ៕៚…
វត្តអារាមជាទីជម្រកសមរាប់ការសិក្សារៀនសូត្រ របស់កុលបុត្រកុធីតាខ្មែរ អ្នកក្រីក្រអ្នក ស្រែចំការ ទួទៅនៅប្រទេសកម្ពុជា កាលសម័យមុន ធនធានមនុស្សមួយចំនួនធំ សុទ្ធតែចេញ មកពីវត្តអារាម ក្នុងនាមជាអ្នកបួសរៀន ឬ ជាសិស្សក្មេងវត្ត ភាគមួយចំនួនធំគឺ រៀនអំពីអរិយ ធម៌-វប្បធម៌ជាតិខ្មែរ និង ក្រមសីលធម៌ ស្ទើរគ្រប់បែយ៉ាង ខាងក្រោមនេះជា បទសម្ភាស របស់វិទ្យុអាស៊ូសេរីទៅលើ ព្រះសង្ឃ អតីតព្រះសង្ឃ និង សិស្សានុសិស្ស ជាអាតីតក្មេងវត្ត ផងដែរ សុទ្ធតែជាអ្នាករៀនបានជោគជ័យ ក្លាយជាបណ្ឌិត អានុបណ្ឌិត ឬ បរិញ្ញាបត្រជាដើម ។ល។៚…